13/12/2025
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បាននិយាយនៅថ្ងៃសៅរ៍ ទី១៣ ខែធ្នូនេះថា បន្ទាប់ពីបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនៅចំពោះមុខជម្លោះព្រំដែនជាមួយកម្ពុជា និងថៃ លោកបានសន្ទនាតាមទូរស័ព្ទដាច់ដោយឡែក ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន។
ក្នុងកិច្ចសន្ទនា លោក អាន់វ៉ា បានឱ្យដឹងថារូបលោកបានបង្ហាញការព្រួយបារម្ភរបស់ម៉ាឡេស៊ី និងជំរុញឱ្យភាគីទាំង២ អត់ធ្មត់ជាអតិរមា បញ្ឈប់រាលអរិភាព និងបញ្ចៀសរាល់ការធ្វើសកម្មភាពយោធាដែលនាំ ឱ្យជម្លោះកើនឡើង ក្នុងនោះរួមមានទាំងការប្រើប្រាស់កម្លាំងបាយ ឬការចល័តកងកម្លាំងប្រដាប់អាវុធ ដែលនឹងត្រូវចូលជាធរមាននៅម៉ោង ១០យប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។