Vitu Sports Page

Vitu Sports Page « គ្រូទាយអាជីព »

២០ ប្រកួត​កន្លង​ផុត​ទៅ- នាំមុខ​ប្រាំមួយ​ពិន្ទុ- ឈ្នះ​ប្រាំពីរ​ប្រកួត​ជាប់ៗ​គ្នា- ក្រុម​ជើងឯក​កំពុង​តែរកឃើញតិចៗហើយ។នៅសល់ ...
04/01/2026

២០ ប្រកួត​កន្លង​ផុត​ទៅ- នាំមុខ​ប្រាំមួយ​ពិន្ទុ- ឈ្នះ​ប្រាំពីរ​ប្រកួត​ជាប់ៗ​គ្នា- ក្រុម​ជើងឯក​កំពុង​តែរកឃើញតិចៗហើយ។

នៅសល់ ១៨ ប្រកួតបន្ទាប់។​ទៀត- ក្រុម Arsenal កំពុង​គ្រប់គ្រង​ស្ថានការណ៍នេះបានយ៉ាងល្អ។

👉តាមដានព័ត៌មានកីឡា​: CAM SPORT
👉ចូលរួម: https://t.me/camsports_news

🍿 𝗧𝗢𝗗𝗔𝗬’𝗦 𝗣𝗥𝗘𝗠𝗜𝗘𝗥 𝗟𝗘𝗔𝗚𝗨𝗘 𝗙𝗜𝗫𝗧𝗨𝗥𝗘𝗦:⏰ 7:30pm🦁 Aston Villa vs. Nottingham Forest 🌳⏰ 10:30pm🕊 Brighton vs. Burnley 🍷🐺 Wolves...
03/01/2026

🍿 𝗧𝗢𝗗𝗔𝗬’𝗦 𝗣𝗥𝗘𝗠𝗜𝗘𝗥 𝗟𝗘𝗔𝗚𝗨𝗘 𝗙𝗜𝗫𝗧𝗨𝗥𝗘𝗦:

⏰ 7:30pm
🦁 Aston Villa vs. Nottingham Forest 🌳

⏰ 10:30pm
🕊 Brighton vs. Burnley 🍷
🐺 Wolves vs. West Ham ⚒️

⏰ 12:30am
🍒 Bournemouth vs. Arsenal 🔴

👉តាមដានព័ត៌មានកីឡា​: CAM SPORT
👉ចូលរួម: https://t.me/camsports_news

ក្លឹបតោខៀង Chelsea បានបែកផ្លូវគ្នាជាមួយអ្នកចាត់ការលោក Enzo Maresca ជាផ្លូវការហើយកំណត់ត្រារបស់ Enzo Maresca នៅ Chelsea៖→ ...
02/01/2026

ក្លឹបតោខៀង Chelsea បានបែកផ្លូវគ្នាជាមួយអ្នកចាត់ការលោក Enzo Maresca ជាផ្លូវការហើយ

កំណត់ត្រារបស់ Enzo Maresca នៅ Chelsea៖

→ 92 games
→ 55 wins
→ 16 draws
→ 21 losses
→ 2 trophies

👉តាមដានព័ត៌មានកីឡា​: CAM SPORT
👉ចូលរួម: https://t.me/camsports_news

Cristiano Ronaldo ត្រូវការត្រឹមតែ​ 43 គ្រាប់ទៀតប៉ុនណោះក្នុងឆ្នាំ 2026 ដើម្បីឈានដល់ 1000 គ្រាប់ក្នុងអាជីព។បើនិយាយសម្រាប់គ...
02/01/2026

Cristiano Ronaldo ត្រូវការត្រឹមតែ​ 43 គ្រាប់ទៀតប៉ុនណោះក្នុងឆ្នាំ 2026 ដើម្បីឈានដល់ 1000 គ្រាប់ក្នុងអាជីព។

បើនិយាយសម្រាប់គាត់ជាមធ្យមរកបាន 46 គ្រាប់ក្នុងមួយឆ្នាំក្នុងរយៈពេល 3 ឆ្នាំចុងក្រោយនេះ 👀

👉តាមដានព័ត៌មានកីឡា​: CAM SPORT
👉ចូលរួម: https://t.me/camsports_news

Happy New Year... 😅👉តាមដានព័ត៌មានកីឡា​: CAM SPORT👉ចូលរួម: https://t.me/camsports_news
02/01/2026

Happy New Year... 😅

👉តាមដានព័ត៌មានកីឡា​: CAM SPORT
👉ចូលរួម: https://t.me/camsports_news

ដូចពេក មិនដឹងអ្នកណាអ្នកនៃខ្លះ
01/01/2026

ដូចពេក មិនដឹងអ្នកណាអ្នកនៃខ្លះ

thank you AI. Goodbye 2025 , welcome 2026

01/01/2026
🥰
31/12/2025

🥰

សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃមកហើយ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព។ សូមគូសបញ្ជាក់ផងដែរថា ការដោះលែងយោធិនកម្ពុជាចំនួន ១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំនុចទី១១ ដែលបានកំណត់ថា បន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ម៉ោងនៃបទឈប់បាញ់ ដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង ១៨រូបរបស់យើង ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។

នាងខ្ញុំសូមជម្រាបថា ការដោះលែងយោធិនរបស់យើងទាំង ១៨នាក់នេះ ក៏ស្របជាមួយនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្រោមការធ្វើជាសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី នៃសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី។

ដូចដែលរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធានា និងសន្យាយ៉ាងមុតមាំជាមួយក្រុមគ្រួសាររបស់យោធិនទាំង ១៨នាក់ ក៏ដូចជាប្រជាជននៅទូទាំងប្រទេសថា “យើងមិនទុកយោធិនរបស់យើងណាម្នាក់ចោលនោះឡើយ” ដោយយើងបានប្រើប្រាស់គ្រប់មធ្យោបាយ និងដំណោះស្រាយ ទាំងការទូត ព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិ រហូតសម្រេចបានការដោះលែងនាថ្ងៃនេះ ដើម្បីឱ្យយោធិនរបស់យើងអាចមកជួបជុំក្រុមគ្រួសារជាទីស្រឡាញ់របស់ខ្លួនដែលបានទន្ទឹងរង់ចាំដោយក្តីនឹករំឮកជាពន់ពេក។

រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងប្រទេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសម្របសម្រួលជាបន្តបន្ទាប់ រហូតឈានដល់មានការដោះលែងយោធិនកម្ពុជាទាំង ១៨រូបនាថ្ងៃនេះ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការដោះលែងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់ និងជំនឿទុកចិត្ត ព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃពុធ ១២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

Press Release
Unofficial Translation

Her Excellency Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the general public, the national and international media outlets as follows:

On the 10:00am on the morning of December 31, 2025, at the Prum International Point of Entry, Pailin Province, 18 Cambodian soldiers who had been detained by the Thai side for 155 days were released and safely returned to the motherland. The release of these soldiers was conducted in accordance with Point 11 of the Joint Statement of the 3rd Special Meeting of the General Border Committee (GBC) between the Kingdom of Cambodia and the Kingdom of Thailand, signed on December 27, 2025. This provision stipulated the release following full compliance with the 72-hour ceasefire, which took effect at 12:00pm noon on December 27, 2025. The return of our 18 soldiers is under the observation of the ASEAN Observer Team (AOT) and the International Committee of the Red Cross (ICRC).

This release also aligns with the spirit of the Kuala Lumpur Joint Declaration on Peace Deal between Cambodia-Thailand, signed on October 26, 2025, between Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, and the Prime Minister of the Kingdom of Thailand, and under the witness of His Excellency Donald J. Trump President of the United States of America and His Excellency Anwar Ibrahim, Prime Minister of Malaysia.

The Royal Government of Cambodia, and particularly Samdech Moha Borvor Thipadei Hun Manet, has remained steadfast in the promise made to the families of the 18 soldiers and the Cambodian people: that no soldier would be left behind. To achieve today’s release and reunite these soldiers with their waiting families, the Government utilized all available diplomatic channels and international humanitarian legal frameworks to ensure that our soldiers can be reunited with their beloved families, who have been waiting for them with such longing.

The Royal Government and the people of Cambodia express our deepest gratitude to all parties involved in the coordination processes that led to today's successful return. Cambodia remains hopeful that this release will significantly contribute to building mutual trust and confidence. We believe this creates an environment conducive to peace, stability, and the full normalization of relations for the benefit of both nations and their people in the near future.

The public, as well as national and international journalists, are hereby informed of the facts regarding this matter.

December 31, 2025

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------
- តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm
- គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/
- ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/
- អិច ក្រសួងការពារជាតិ https://x.com/modgovkh
- យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/

តារាង Premier League ដែលនឹងឈានចូលដល់ឆ្នាំ 2026 ក្រុម Arsenal នៅតែរក្សាចំណាត់កំពូលបានដដែលបន្ទាប់ពីបានបញ្ចាប់ការឈ្នះជាប់ៗគ...
31/12/2025

តារាង Premier League ដែលនឹងឈានចូលដល់ឆ្នាំ 2026 ក្រុម Arsenal នៅតែរក្សាចំណាត់កំពូលបានដដែលបន្ទាប់ពីបានបញ្ចាប់ការឈ្នះជាប់ៗគ្នារបស់ក្រុម ​Aston Villa កាលពីយប់មិញ ដោយលទ្ធផល 4-1👀

👉តាមដានព័ត៌មានកីឡា​: CAM SPORT
👉ចូលរួម: https://t.me/camsports_news

សម្រាប់ការប្រកួតនៅថ្ងៃនេះ Cambodian Premier League​ រវាងក្រុម Angkor Tiger​ ត្រូវបះជាមួយ Kirivong Sok Sen Chey នៅវេលាម៉ោ...
28/12/2025

សម្រាប់ការប្រកួតនៅថ្ងៃនេះ Cambodian Premier League​ រវាងក្រុម Angkor Tiger​ ត្រូវបះជាមួយ Kirivong Sok Sen Chey នៅវេលាម៉ោង ៦:០០ ល្ងាច នៅកីឡដ្ធាន Akihiro Kato Stadium នឹងមានអញ្ជើញបងប្អូនជនភៀសសឹកមកចូលរួមទស្សនាដោយផ្ទាល់ផងដែរ។ ដូច្នេះទស្សនិកជនទាំងគ្នាអាចបរិច្ចាគសម្ភារៈគ្រប់ប្រភេទ ឬ ក៏ម្ហូបអាហារ ហើយខាងក្លឹបក៏មានស្តង់រង់ចាំទទួលនៅកីឡដ្ឋានតែម្ដង។​ ហើយនៅពេលដែលចប់ការប្រកួតវគ្គទី១ អ្នកដែលមានតុក្កតា អាចមកដាក់ចូលក្នុងទីលានបាន ដែលក្រុមការងារនឹងរៀបចំកន្លែងសម្រាប់ដាក់តុក្តតាដែលនឹងប្រកាសនៅទីលានផ្ទាល់។

ទាំងអស់គ្នាដើម្បីកម្ពុជា 🧸 🎁❤️❤️

👇
27/12/2025

👇

LET'S GO 🙏🤩

សូមជម្រាបជូនដំណឹងដល់អ្នកគាំទ្រ និងបងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា​ទាំងអស់មេត្តាជ្រាប

✅ កម្មវិធីបរិច្ចាគតុក្កតាទៅក្នុងទីលាន នឹងត្រូវផ្លាស់ប្តូរទៅធ្វើនៅចប់វគ្គទីមួយនៃការប្រកួតវិញ 😍

លើសពីនេះថែមទៀត ដើម្បីសំរួលដល់ការគាំទ្រ​របស់បងប្អូន ឥលូវនេះបងប្អូនអាចយកតុក្កតាមកបរិច្ចាគ នៅតំបន់អង្គុយ CAT B បានផងដែរ។

27/12/2025

ទាំងអស់គ្នាដើម្បីកុមារកម្ពុជា ទាំងអស់គ្នាចូលរួមបរិច្ចាគតុក្កតាផ្សារភ្ជាប់ក្តីស្រឡាញ់ 🧸 ❤️❤️❤️

បឹងកេត (ប្រកួតជាមួយ) ព្រះខ័នរាជស្វាយរៀង
ថ្ងៃសៅរ៍ ​ទី២៧ ខែធ្នូ ឆ្នាំ២០២៥ | ពហុកីឡដ្ឋានជាតិ​ (អូឡាំពិក) | ម៉ោង ៦ ល្ងាច

- Preah Khan Reach Svay Rieng FC

Address

249
Phnom Penh

Telephone

+85567342978

Website

Alerts

Be the first to know and let us send you an email when Vitu Sports Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category