08/03/2024
English Below
ក្នុងឱកាសអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិឆ្នាំ ២០២៤ អត្តពលិកស្រ្តីគំរូកម្ពុជាចំនួន៦នាក់ បានមករួមគ្នាដើម្បីជំរុញស្ត្រីនិងកុមារីឱ្យចាប់យកកីឡា និងការក្លាយខ្លួនជាជើងឯក! យើងមានមោទនភាពក្នុងការបង្ហាញអំពីកម្មវិធី “កីឡាដើម្បីការផ្លាស់ប្តូរ” ឬ “Change the Game” ជាមួយវត្តមាន៖
សំ ថារ័ត្ន | គុនល្បុក្កតោ | អ្នកប្រដាល់ MMA នារីដំបូងគេនៅកម្ពុជា
សំ ចិន្តា | កីឡាវាយកូនបាល់ | មេដាយសំរឹទ្ធ ស៊ីហ្គេមឆ្នាំ២០២៣
ហេង ម៉ីជូ | អត្តពលកម្ម | កំពូលអ្នករត់ប្រណាំងកម្ពុជា។
ដួង ច័ន្ទរក្សា | កីឡាបាល់បោះជិះរទេះ | មេដាយមាស ឆ្នាំ២០២២ អាស៊ានប៉ារ៉ាហ្គេម
បាន ជាវៃ | បាល់ទាត់នារី | ពានរង្វាន់ស្បែកជើងមាស លីគនារីកម្ពុជា ឆ្នាំ២០២២
វ៉ិត ចន្ថា | អត្តពលកម្ម | មេដាយមាស អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣
សូមរង់ចាំទស្សនាភាគទាំង ៨ របស់ពួកយើង ដែលនឹងចាក់ផ្សាយនៅកំឡុងខែមីនា។ នៅក្នុងខ្សែវីដេអូនេះ អត្តពលិកម្នាក់ៗ នឹងចែករំលែកដំណើរជីវិតរបស់ពួកគាត់ ចូលទៅក្នុងវិស័យកីឡា និងរៀបរាប់ពីរបៀបដែលពួកគាត់បានយកឈ្នះលើបញ្ហាប្រឈមធំៗផ្ទាល់ខ្លួន ដើម្បីក្លាយជាជើងឯក។ បន្ទាប់មក អត្តពលិកទាំង៦នាក់មកជុំគ្នាក្នុងតុមូលមួយ ក្នុងការពិភាក្សាដើម្បីចែករំលែកគំនិតរបស់ពួកគេអំពីវិធីសាស្រ្តពង្រឹងឥទ្ធិពលស្ត្រីនៅក្នុងវិស័យកីឡា និងរបៀបដែលពួកគេ ក្នុងនាមជាសហគមន៍នៃអ្នកដឹកនាំស្ត្រី អាចជួយលើកទឹកចិត្តបន្ថែមទៀតទៅកាន់ស្ត្រី និងក្មេងស្រីដើម្បីចូលលេងកីឡា។
គម្រោង៖ កីឡាដើម្បីការផ្លាស់ប្ដូរ
ផលិតកម្ម៖ Dei Thmei Creative Studio និង UNIX Production
ដៃគូសហការ៖ Plan International, PSE Institute Film School, Go Gym, Gear Up Sports Store, Revlon, Sunflower Media, Cambodia Kun Bokator Federation, Tennis Cambodia, Dua Dewi, Decathlon, Aeon Mall, Factory Phnom Penh
ដៃគូប្រព័ន្ធផ្សព្វផ្សាយ៖ PNN, Khmer Times, Fresh News, Keila News, Tnaot App, Legend Cinema, Major Cineplex, Humans of Cambodia
#អនាគតក្មេងស្រីចង់បាន #ស្ត្រីក្នុងវិស័យកីឡា #កីឡាការិនីអត្តពលកម្ម #អត្តពលិកកម្ពុជា #ទិវាសិទ្ធិនារីអន្តរជាតិ #ខែនៃទិវាសិទ្ធិនារី #ទិវាសិទ្ធិនារី #ទិវាសិទ្ធិនារីកម្ពុជា #កីឡាដើម្បីការផ្លាស់ប្ដូរ #កីឡាដើម្បីការផ្លាស់ប្ដូរកម្ពុជា
In celebration of International Women’s Month 2024, six inspiring Cambodian women athletes come together to inspire women and girls to take up sports and become champions! We are proud to present Change the Game កីឡាដើម្បីផ្លាស់ប្តូរ, featuring
Sam Tharoth | Bokator | First Female MMA Fighter in Cambodia
Som Chhinda | Tennis | Bronze Medal, 2023 SEA Games
Heng Meyjou | Athletics | Top Cambodian Runner
Doung Chanraksa | Wheelchair Basketball | Gold Medal, 2022 ASEAN Para Games
Ban Cheavey | Football | Golden Boot Award, 2022 Cambodia Women’s League
Vet Chhantha | Athletics | Gold Medal, 2023 ASEAN Para Games
Watch out for our 8 episodes which we will broadcast throughout March. In the video series, each athlete shares her journey into sports and recounts how she overcame great personal challenges to become a champion. Then later, the 6 athletes come together in a roundtable discussion to share their thoughts on how to amplify the female voice in sports and how they, as a community of women leaders, can help encourage more women and girls to get into sports.
PROJECT: Change the Game កីឡាដើម្បីផ្លាស់ប្តូរ
PRODUCTION: Dei Thmei Creative Studio and UNIX Production
PARTNERS: Plan International, PSE Institute Film School, Go Gym, Gear Up Sports Store, Revlon, Sunflower Media, Cambodia Kun Bokator Federation, Tennis Cambodia, Dua Dewi, Decathlon, Aeon Mall, Factory Phnom Penh
MEDIA PARTNERS: PNN, Khmer Times, Fresh News, Keila News, Tnaot App, Legend Cinema, Major Cineplex, Humans of Cambodia