NR Media

NR Media Marketing , Designer , writer , Musical

ពេលខ្លះយើងក៏ត្រូវចេះបោះបង់ការដែលហ៊ានបោះបង់ ទាមទារឱ្យមានសមត្ថភាព និងភាពក្លាហាន ។បោះបង់ទំនាក់ទំនងដែលមិនល្អបោះបង់ទម្លាប់ដែល...
16/01/2025

ពេលខ្លះយើងក៏ត្រូវចេះបោះបង់
ការដែលហ៊ានបោះបង់ ទាមទារឱ្យមានសមត្ថភាព និងភាពក្លាហាន ។

បោះបង់ទំនាក់ទំនងដែលមិនល្អ
បោះបង់ទម្លាប់ដែលបំផ្លាញខ្លួនឯង
បោះបង់នូវអ្វីដែលព្យាយាមដើម្បីវា តែមិនទទួលបានផល
បោះបង់នូវអ្វីដែលធ្វើឱ្យអ្នកឈឺចាប់ ។

បោះបង់ ជាពាក្យកំសាក មិនទទួលខុសត្រូវ
តែបើគិតឱ្យជ្រៅទៅ
បោះបង់មានន័យថា ចាប់ផ្តើមម្តងទៀត ។

ក្រោយពេលបោះបង់ អ្នកនឹងទទួលបានរបស់ថ្មីជាច្រើន
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានសំណាងទេ
តែការសម្រេចចិត្តត្រូវមួយ អាចធ្វើឱ្យអ្នកមានក្តីសុខពេញមួយជីវិត ។

មិនបាច់ប្រកួតប្រជែងនិងអ្នកណាទេ  ត្រឹមដឹងខ្លួនឯងថាបានរីកចម្រើនជាងម្សិលមិញ  បានល្អប្រសើរជាងថ្ងៃមុន សុខភាពផ្លូវកាយ និងផ្លូវ...
13/01/2025

មិនបាច់ប្រកួតប្រជែងនិងអ្នកណាទេ ត្រឹមដឹងខ្លួនឯងថាបានរីកចម្រើនជាងម្សិលមិញ បានល្អប្រសើរជាងថ្ងៃមុន សុខភាពផ្លូវកាយ និងផ្លូវចិត្តបានល្អប្រសើរ រស់នៅដោយមិនបំពានជីវិតអ្នកណា នេះហើយជាជោគជ័យ និងជាក្ដីសុខដែលយើងចង់បានយ៉ាងពិតប្រាកដ ។

ទោះបីជាមានមនុស្សអវិជ្ជមានខ្លះតែងព្យាយាមអោយអ្នកក្រោកឡើងប្រឈមយកឈ្នះចាញ់ជាមួយគេ មនុស្សខ្លះខ្លួននៅមិនសុខ ក៏នាំយកគំនិតអវិជ្ជមានរបស់ខ្លួនមកដុតកម្លោចចិត្តអ្នក ... មិនចាំបាច់ខ្វល់និងមនុស្សទាំងនោះទេ ព្រោះពួកគេតែងស្វែងរក១០០០វិធីដើម្បីធ្វើអោយអ្នកស្មុគស្មាញ តែគេមិនដែលស្វែងរក១០០០វិធីដើម្បីអោយខ្លួនគេបានល្អប្រសើរឡើយ ដូច្នេះគេត្រឹមជាមនុស្សដែលគ្មានបានការតែប៉ុណ្ណោះ ទោះបីពួកគេអាចមានទ្រព្យសម្បត្តិ កិត្តិយស មុខមាត់ល្អជាងអ្នកក៏ពិតមែន តែគេកំពុងគេងអោយដុំបាល់ដែលវិលចុះ វិលឡើង គ្មានភាពនឹងនរក្នុងសេចក្ដីសុខស្ងប់ឡើយ ។


ប្លែកខុសពីគេ មិនបានន័យថាអ្នកអន់ជាងគេទេ !គេតិះទៀនត្មះដៀល រិះគន់ ឈ្នានីសអ្នក  រឺនិយាយដើមអ្នកនោះក៏ដោយសារអ្នកមានពន្លឺគួរអោយច...
17/12/2024

ប្លែកខុសពីគេ មិនបានន័យថាអ្នកអន់ជាងគេទេ !
គេតិះទៀនត្មះដៀល រិះគន់ ឈ្នានីសអ្នក រឺនិយាយដើមអ្នក
នោះក៏ដោយសារអ្នកមានពន្លឺគួរអោយចាប់អារម្មណ៍ ។
តែបើដល់ថ្នាក់គេមិនខ្វល់ពីអ្នក មិនរិះគន់ ជាន់ពន្លិចអ្នកទេ បានន័យថា អ្នកគ្មានតម្លៃអ្វីក្នុងភ្នែកគេទេ


"សុភមង្គលរស់នៅក្នុងចិត្តរបស់អ្នក មិនមែននៅក្នុងអ្វីដែលអ្នកមាននោះទេ"Happiness lives in your heart, not in what you have.  ...
03/12/2024

"សុភមង្គលរស់នៅក្នុងចិត្តរបស់អ្នក មិនមែននៅក្នុងអ្វីដែលអ្នកមាននោះទេ"

Happiness lives in your heart, not in what you have.

ស្វែងរកផ្លូវដើរទៅមុខប្រសើរជាងដើរជារង្វង់
27/11/2024

ស្វែងរកផ្លូវដើរទៅមុខ
ប្រសើរជាងដើរជារង្វង់


គេសើចអ្នកព្រោះឃើញអ្នកខុសពីគេ លុះអ្នកសម្របខ្លួនធ្វើអោយដូចគេ គេដាក់អ្នកក្នុងការប្រៀបធៀប បើអន់ជាងគេ គេពេបជ្រាយ  បើល្អជាងគេ ...
26/11/2024

គេសើចអ្នកព្រោះឃើញអ្នកខុសពីគេ
លុះអ្នកសម្របខ្លួនធ្វើអោយដូចគេ គេដាក់អ្នកក្នុងការប្រៀបធៀប បើអន់ជាងគេ គេពេបជ្រាយ បើល្អជាងគេ គេផ្ចាលផ្ចាញ់ ។
ដូច្នេះជម្រើសដ៏ល្អរបស់អ្នក រើសអោយគេសើចសិនចុះ ធ្វើអ្វីដែលខុសពីគេ ព្យាយាមអោយជោគជ័យផុតពីគេ ទើបគេអាចងើយមើលអ្នក ដោយស្ញើចសរសើរ


ពេលខ្លះ ស្រាប់តែយកជីវិតខ្លួនឯងទៅប្រៀបធៀបនិងគេដោយមិនដឹងខ្លួន រាល់ពេលដែលក្រឡេកមើលទៅកាន់មិត្តភក្ដិជុំវិញខ្លួន គេជោគជ័យលើការ...
25/11/2024

ពេលខ្លះ ស្រាប់តែយកជីវិតខ្លួនឯងទៅប្រៀបធៀបនិងគេដោយមិនដឹងខ្លួន

រាល់ពេលដែលក្រឡេកមើលទៅកាន់មិត្តភក្ដិជុំវិញខ្លួន គេជោគជ័យលើការងារ ជោគជ័យលើការរកស៊ី ជោគជ័យលើជីវិតគូ
ក្រឡេកមកខ្លួនឯងវិញ ដូចក្បូនកណ្ដាលទន្លេ រកកោះរកត្រើយមិនឃើញ ការងារក៏មិនទាន់ច្បាស់លាស់ រកប្រាក់ចិញ្ចឹមខ្លួនឯងស្ទើតែមិនរស់ ហើយកុំនិយាយដល់ជីវិតគូអី ព្រោះបើនៅលំបាកយ៉ាងហ្នឹង តើអ្នកណាអាចផ្ញើជីវិតបាន? ទោះបីមានសំណាងទទួលបានអ្នកស្រលាញ់ ក៏មិនហ៊ាននឹងងើយមុខមើលគេផង ព្រោះដឹងខ្លួនថាគ្មានសមត្ថភាពអាចឈោងគេបាន ។

ខ្ញុំក៏ចង់អោយខ្លួនឯងទទួលបានសំណាងល្អដូចអ្នកផ្សេងដែរ តែហេតុអ្វីសំណាងមិនដែលនៅខាងខ្ញុំសោះបែបនេះ?
បើនិយាយដល់ការខំប្រឹងប្រែង ខ្ញុំខំប្រឹងណាស់រាល់ថ្ងៃ តែមិនរលូនដូចគេសោះ !
ណ្ហើយ! គ្រាប់រុក្ខជាតិអាចដុះផុសជ្រែកភ្នំថ្មបាន រឿងអីដែលខ្ញុំមិនអាចធ្វើបាន
គ្រប់យ៉ាងប្រហែលជាត្រូវការពេលវេលាបន្តិចទៀត !
កុំអោយតែខ្ញុំវង្វេងផែនទីជីវិតខ្លួនឯងទៅបានហើយ

គ្រប់យ៉ាងផ្ដើមចេញពីជំហានដំបូង Start.Start now.Start where you are.Start with what you have.Start with all of your insecu...
24/11/2024

គ្រប់យ៉ាងផ្ដើមចេញពីជំហានដំបូង

Start.
Start now.
Start where you are.
Start with what you have.
Start with all of your insecurities.
Start with what you already know.
Start moving towards the goal.
Start and make mistakes.
Start small.
Start now.
Just start. 💪

នេះជាសញ្ញាបញ្ជាក់ថាអ្នកជាសុភាពបុរសពិត1.ស្រឡាញ់មនុស្សស្រីតែម្នាក់គត់ ទោះបីជាមានឱកាសទាក់ទងមនុស្សស្រីស្អាតច្រើនក៏ដោយ ក៏មិនរ...
23/11/2024

នេះជាសញ្ញាបញ្ជាក់ថាអ្នកជាសុភាពបុរសពិត
1.ស្រឡាញ់មនុស្សស្រីតែម្នាក់គត់ ទោះបីជាមានឱកាសទាក់ទងមនុស្សស្រីស្អាតច្រើនក៏ដោយ ក៏មិនរញ៉េរញ៉ៃជាមួយមនុស្សស្រីដទៃដែរ។

2.អ្នកមិនឲ្យមនុស្សស្រីរំខានដល់ការសម្រេចកិច្ចការធំរបស់អ្នកនោះទេ ដូច្នេះអ្នកស្រឡាញ់ដើម្បីបង្កើតគ្រួសារ មិនមែនបែបលេងសើចសប្បាយមួយឆាវនោះទេ។

3.ចេះរក្សាភាពស្ងប់ស្ងាត់ នឹងធឹង មានចិត្តអំណត់

4.មានទំនួលខុសត្រូវ និងភាពទៀងត្រង់

5.អ្នកតែងតែគោរពអ្នកដទៃដោយគ្មានលក្ខខណ្ខ និងចិត្តល្អចំពោះមនុស្សគ្រប់គ្នា។

6.មិននិយាយដើមគេ និង មិននិយាយអាក្រក់ពីអ្នកដទៃ
7.មានគោលដៅច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ

8.ធ្វើការយ៉ាងខ្លាំងដើម្បីសម្រេចគោលដៅ និង ក្តីស្រមៃ

#សុភាពបុរស

ទម្រាំតែបានជួបគ្នាជាគូជីវិតមិនមែនឆ្លងកាត់ឧបសគ្គតិចតួចនោះទេ ។ អ្នកខ្លះទម្រាំតែបានស្គាល់គ្នា ត្រូវ៖-ជួបមនុស្សយល់ចិត្ត ពេលវ...
23/11/2024

ទម្រាំតែបានជួបគ្នាជាគូជីវិតមិនមែនឆ្លងកាត់ឧបសគ្គតិចតួចនោះទេ ។ អ្នកខ្លះទម្រាំតែបានស្គាល់គ្នា ត្រូវ៖
-ជួបមនុស្សយល់ចិត្ត ពេលវេលាមិនសក្ដិសម
-ពេលវេលាសក្ដិសម តែមនុស្សមិនអាចរួមផ្លូវវែងឆ្ងាយជាមួយគ្នា
-ជួបមនុស្សដែលខ្លួនស្រលាញ់ តែគេមិនស្រលាញ់ខ្លួនវិញ
-ជួបមនុស្សដែលខ្លួនស្រលាញ់ តែគេមានគូបាត់ទៅហើយ
-ជួបមនុស្សដែលស្រលាញ់ខ្លួន តែខ្លួនមិនអាចទទួលយកគេបាន
-ជួបមនុស្សសមបំណង តែគ្រួសារមិនពេញចិត្ត
-ជួបមនុស្សដែលខ្លួនស្រលាញ់ គ្រួសារពេញចិត្ត តែជីវភាពខ្លួនមិនអាចឈោងគេបាន
ជីវិតគូនីមួយៗ មិនមែនសុទ្ធតែងាយសមបំណងនោះទេ ។
អ្នកអាចជួបគ្នាដោយងាយ នោះប្រហែលជាអ្នកបានសាងបុណ្យជាមួយគ្នាច្រើនណាស់កាលពីប៉ុន្មានជាតិមុន ។

#ជីវិតគូ

ខលមកញឹកពេក  ខ្ជឹលលើកហាស់ !😄
22/11/2024

ខលមកញឹកពេក ខ្ជឹលលើកហាស់ !😄

Address

Home 15, Street P07, Borey Chip Mong 50m, Sangkat Prey Sa
Phnom Penh
120504

Telephone

+855963272632

Website

Alerts

Be the first to know and let us send you an email when NR Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share