05/07/2026
កុំនិយាយតែមាត់ហើយឈ្លោះជេរគ្នា តែងាកមកធ្វើវិញ?
អ្វីដែលខ្ញុំតែងតែធ្វើ និង បង្ហាញនៅលើ social media គឺ
1.សរសេរអក្សរខ្មែរឱ្យបានត្រឹមត្រូវ ជៀសវាងដាច់ខាតមិនឱ្យសរសេរខុស
-សរសេរឱ្យចំតួអក្សរ ( ខ្ញុំ ✅ ញុម❌)
-សរសេរពាក្យនីមួយៗយ៉ាងប្រុងប្រយ័ត្ន ----ខ្ញុំមានវចនានុក្រមខ្មែរមួយ ឬពេលខ្លះមិនទុកចិត្ត ខ្ញុំក៏ទៅស្រាវជ្រាវតាម Google មួយតង់ទៀត ( និង, នឹង, ហ្នឹង, ....មួយណាគួរប្រើនៅពេលណា?)
ពេលខ្លះខ្ញុំចូលបញ្ចេញមតិជាភាសាខ្មែរ ឬមានទង់ជាតិខ្មែរជាដើម ទៅលើវីដេអូបរទេស ដែលជួយផ្សព្វផ្សាយពីខ្មែរ ឬជាប្រយោជន៍ដល់ខ្មែរ ដើម្បីបញ្ជាក់ប្រាប់គេថានេះជាជនជាតិខ្មែរ ហើយនេះក៏ជាអក្សរខ្មែរ ។
2. ចេះអាន សរសេរ និងធ្លាប់សរសេរ សំនៀងខ្មែរ តែជៀសវាងមិនបង្ហាញនៅលើ social media តែក៏មានពាក្យខ្លះដែលខ្ញុំសរសេរតិចតួចគឺមាន oun b**g or o b
-មិនថាជាការចែករំលែក លេងសើច ឬ ផ្លូវការទេ នៅក្នុង comment ឬ post មិនគួរសរសេរសំនៀងខ្មែរនោះទេ ។
រឿងពិតពីខ្ញុំ ពេលខ្លះខ្ញុំសរសេរសំនៀងខ្មែរ ជជែកលេងជាមួយអ្នកស្គាល់គ្នានៅតាម chat ប៉ុន្តែខ្ញុំមិនធ្លាប់ទេ សរសេរសំនៀងខ្មែរក្នុង comment ឬ post នៅក្នុងបណ្តាញសង្គម។
3. បើសរសេរអង់គ្លេស គឺសរសេរអង់គ្លេសសុទ្ធ ដាច់ខាតមិនលាយឡំជាមួយសំនៀងខ្មែរ ដាក់បង្ហាញនៅលើ social media
-សរសេរអង់គ្លេសសុទ្ធ មិនមែនត្រឹមតែធ្វើឱ្យជនជាតិខ្មែរយល់ប៉ុណ្ណោះទេ តែក៏ធ្វើឱ្យបរទេស អានទៅយល់ដូចគ្នា
(I'm from Cambodia 🇰🇭✅, nh mk pi Cambodia 🇰🇭❌)