KN News

KN News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KN News, Media/News Company, Phnom Penh.

បុរសជាប្តី បានដុតសម្លាប់គ្រួសារខ្លួនដែលមានក្មេងចាស់ទៅដល់៨នាក់ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២...
23/11/2025

បុរសជាប្តី បានដុតសម្លាប់គ្រួសារខ្លួនដែលមានក្មេងចាស់ទៅដល់៨នាក់ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា។ អ្នកនាំពាក្យសាលាខេត្តកំពង់ចាម បានបញ្ជក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា បច្ចុប្បន្នបុរសរូបនោះ ត្រូវប៉ូលិសឃាត់ខ្លួនបានហើយ ដែលជាអ្នកញៀនថ្នាំ និងមានជម្លោះជាមួយគ្រួសារ មុនឃាតកម្មកើតឡើង៕

🔴រន្ធត់ណាស់! មានករណីរថយន្តក្រុងពីរជាន់បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលឱ្...
20/11/2025

🔴រន្ធត់ណាស់! មានករណីរថយន្តក្រុងពីរជាន់បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលឱ្យធ្លាក់ចូលក្នុងទឹកមានមនុស្សស្លាប់ ១៣នាក់ និងរបួស ២៤នាក់ នៅវេលាម៉ោង ២យប់ ថ្ងៃឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ បច្ចុប្បន្ន​អាជ្ញាធរបានទុកដាក់សពជនរងគ្រោះនៅក្នុងវត្តកកោះ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ថៃចោទកម្ពុជាដុតផាវនៅពោធិ៍សាត់ និងបង្កើតក្រុម AOT ក្លែងក្លាយ មេបញ្ជាការកងម៉ារីនខេត្តត្រាតរបស់ថៃ លោក ថាមនុន វ៉ាន់ណា នៅថ្ងៃ...
19/11/2025

ថៃចោទកម្ពុជាដុតផាវនៅពោធិ៍សាត់ និងបង្កើតក្រុម AOT ក្លែងក្លាយ

មេបញ្ជាការកងម៉ារីនខេត្តត្រាតរបស់ថៃ លោក ថាមនុន វ៉ាន់ណា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចោទកម្ពុជាថាយកក្រុមសង្កេតការណ៍អាស៊ានក្លែងក្លាយទៅខេត្តពោធី៍សាត់ ហើយដុតផាវ ដើម្បីចោទថាថៃបំផ្ទុះអាវុធ ។ នេះបើយោងតាមកាសែត Khaosod ។

មេបញ្ជាការរូបនេះ និយាយទៀតថា ពេលកើតហេតុលោកកំពុងត្រួតពិនិត្យតំបន់នោះសម្រាប់ប្រតិបត្តិការបោសសម្អាតមីននៅខេត្តត្រាត។ ក្នុងអំឡុងពេលត្រួតពិនិត្យ មានពលរដ្ឋកម្ពុជាប្រហែល ៣០នាក់បានប្រមូលផ្តុំគ្នានៅមូលដ្ឋានរបស់ពួកគេនៅក្នុងតំបន់នោះ ដោយពាក់មួកពណ៌ខៀវ ។ លោកបានប្រើកែវយឹតដើម្បីសង្កេតមើល ហើយបានបង្ហោះដ្រូនដើម្បីថតរូបពីប្រទេសថៃ។ បន្ទាប់មក សំឡេងខ្លាំងមួយបានផ្ទុះឡើង ។

លោកចោទថា នេះជាការរៀបចំឡើង ដោយកម្ពុជាបានដុតផាវ ហើយបន្ទាប់មកផ្តល់ព័ត៌មានថាទាហានថៃបានបំផ្ទុះអាវុធ ។

គួរបញ្ជាក់ថា យោងតាមក្រសួងការពារជាតិកម្ពុជា មានការផ្ទុះអាវុធនៅខាងភាគីថៃ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង១១:០៨នាទីព្រឹក ចំពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កំពុងចុះពិនិត្យការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ដើម្បីសុវត្ថិភាព ក្រុម AOT សម្រេចដកថយត្រឡប់ក្រោយ ផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ ។ នេះបើយោងតាមក្រសួងការពារជាតិ ។

ចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា និងចោទថា AOT ក្លែងក្លាយ អ្នកជំនាញរំពឹងថា ក្រុម AOT ដែលស្ថិតក្នុងហេតុការណ៍ផ្ទុះអាវុធនោះអាចបញ្ជាក់បានពីការពិត ៕

សេចក្តីប្រកាសព័ត៌មាន នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជនជនជាតិ...
18/11/2025

សេចក្តីប្រកាសព័ត៌មាន

នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង មានរូបភាពដែលត្រូវបានបង្ហោះអមដោយការអត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និងការយកដៃទៅអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រី។ តាមការស្រាវជ្រាវ ភាសាដែលបានប្រើប្រាស់ និងដៃដែលអង្អែលថ្ពាល់ស្ត្រីជនសង្ស័យ គឺជាដៃរបស់អ្នកកាសែតអនឡាញម្នាក់ឈ្នោះ ខាន់ សារ័ត្ន ដែលរស់នៅនិងបម្រើការនៅខេត្តស្វាយរៀង។ ទង្វើនេះជាទង្វើខ្វះសីលធម៌ និងបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលហាមឃាត់ មិនឱ្យអ្នកសារព័ត៌មានប្រើប្រាស់ពាក្យសម្តី និងបៀតបៀនរូបរាងកាយរបស់ស្ត្រីឡើយ។

វិធានការនៅចំពោះមុខ គឺក្រសួងព័ត៌មានបានសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះភ្លាមៗក្រោយពីបានរកឃើញមានកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ។ ក្រសួងព័ត៌មាន ក៏បានដាក់បុគ្គលនេះក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ចាប់ពីពេលនេះតទៅ។ បន្ថែមលើនេះ នៅព្រឹកស្អែក មន្ត្រីជំនាញនៃក្រសួងព័ត៌មាននឹងកោះហៅបុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះមកធ្វើណែនាំនិងអនុវត្តវិធានការស្របតាមលិខិតបទដ្ឋានគតិយុត្តនិងច្បាប់ជាធរមាន។

ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានផ្សេងទៀត និងសាធារណជន មេត្តាបញ្ឈប់ការចែកចាយ និងផ្សព្វផ្សាយនូវរូបភាពឃ្លីបវីដេអូដែលមានបញ្ហានេះ និងសូមក្រើនរំឭកដល់អ្នកសារព័ត៌មានទាំងអស់សូមប្រកាន់ខ្ជាន់នូវក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ជាធរមាន៕

ប្រភព៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

អ្នកទោសនិងអ្នករំដោះ ជនជាតិវៀតណាម ពីក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀង ត្រូវសមត្ថកិច្ចចាប់បានទាំងអស់ហើយ សរុប៦នាក់ (ប្រុស៥ន...
18/11/2025

អ្នកទោសនិងអ្នករំដោះ ជនជាតិវៀតណាម ពីក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀង ត្រូវសមត្ថកិច្ចចាប់បានទាំងអស់ហើយ សរុប៦នាក់ (ប្រុស៥នាក់ ស្រី១នាក់)។ សមត្ថកិច្ចតាមចាប់ខ្លួន ដល់ ភូមិព្រៃសង្ឃ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង

ក្មេងទំនើងដែលធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ៤៤ ចំនួន ៦នាក់ ត្រូវបាននគរបាលក្រុងឧដុង្គម៉ែជ័យ ខេ...
18/11/2025

ក្មេងទំនើងដែលធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ៤៤ ចំនួន ៦នាក់

ត្រូវបាននគរបាលក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានឃាត់ខ្លូន និងបានដកហូតទូរសព្ទដៃ ៥គ្រឿង និងម៉ូតូ ២គ្រឿង ដោយម៉ូតូរក្សាទុករយៈពេល ៩០ថៃ្ង ទើបមានការប្រគល់ជូនវិញ ករណីមិនជាប់ពាក់ព័ន្ធបទល្មើសផ្សេងៗ។

រីឯក្រុមក្មេងទំនើងទាំង ៦នាក់ បានអញ្ជើញអាណាព្យាបាលមកធ្វើកិច្ចសន្យាទទួលយកទៅអប់រំបន្ដ។

នាវាទេសចរណ៍បរទេស ១ គ្រឿង ឈ្មោះ WESTERDAM សញ្ជាតិ Holand ផ្ទុកមនុស្សចម្រុះជាតិសាសន៍ ២.៦៥៤នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុ...
18/11/2025

នាវាទេសចរណ៍បរទេស ១ គ្រឿង ឈ្មោះ WESTERDAM សញ្ជាតិ Holand ផ្ទុកមនុស្សចម្រុះជាតិសាសន៍ ២.៦៥៤នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ០៦:២០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃមកលើប្រជ...
18/11/2025

សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា
Statement of the Cambodia Human Rights Committee unequivocally condemns the continuing acts committed by Thai Armed Forces against Cambodian civilians

🔴Update: ករណីបាញ់រំដោះអ្នកទោសចេញពីតុលាការ ខេត្តស្វាយរៀង ពេលនេះកម្លាំងសមត្ថកិច្ចចាប់បានជនល្មើសបានមកវិញហើយ។
18/11/2025

🔴Update: ករណីបាញ់រំដោះអ្នកទោសចេញពីតុលាការ ខេត្តស្វាយរៀង ពេលនេះកម្លាំងសមត្ថកិច្ចចាប់បានជនល្មើសបានមកវិញហើយ។

ព័ត៌មានជាតិវៀតណាម៣០នាក់ ត្រូវបានឃាត់ខ្លួន ករណីសង្ស័យលួចប្រព្រឹត្តបទល្មើស ​ឆបោកតាមអនឡាញកម្លាំងសមត្ថកិច្ចចម្រុះ បានចុះឃាត់...
18/11/2025

ព័ត៌មានជាតិវៀតណាម៣០នាក់ ត្រូវបានឃាត់ខ្លួន ករណីសង្ស័យលួចប្រព្រឹត្តបទល្មើស ​ឆបោកតាមអនឡាញ

កម្លាំងសមត្ថកិច្ចចម្រុះ បានចុះឃាត់ខ្លួន ជនសង្ស័យចំនួន៣០នាក់ ដែលជាជនជាតិវៀតណាម ក្នុងករណីសង្ស័យប្រព្រឹត្តបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្រុងបាវិត។

ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីតាំងពីរកន្លែង ស្ថិតនៅផ្ទះល្វែងលេខ F23 ក្នុងបុរី លី ចូវ និងទីតាំងកាស៊ីណូ ហេងៗ ២ស្ថិតនៅសង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្នុងប្រតបត្តិការនេះដែរ សមត្ថកិច្ចបានដកហូតសម្ភារជាវត្ថុតាង រួមមាន ៖ កុំព្យូទ័រលើតុ (All in one) ចំនួន១១៥គ្រឿង , កុំព្យូទ័រយួរដៃចំនួន២គ្រឿង , ធុងPC ចំនួន១០គ្រឿង , ទូរសព្ទចំនួន ៧គ្រឿង , Monitor ចំនួន១៥គ្រឿង និងទូ ទូរសព្ទ(Call Center) ចំនួន១៦ទូ និងលិខិតឆ្លងដែនចំនួន ៦ក្បាល ។

ក្នុងចំណោមជនសង្ស័យទាំងនោះ មាន២១នាក់ ជាមុខសញ្ញាចាស់ ដោយពួកគេបានធ្វើសកម្មភាពឆបោកតាមរយៈរូបភាព លួងលោមឱ្យជនរងគ្រោះដាក់ទុន វិនិយោគលើគម្រោងផ្សេងៗ ដែលជាការវិនិយោគក្លែងក្លាយ និងតាមរូបភាពលួងលោម ឱ្យជនរងគ្រោះ ដំឡើងកម្មវិធី ដើម្បីចូលគ្រប់គ្រងព័ត៌មានអត្តសញ្ញាណ និងគណនីធនាគាររបស់ជនរងគ្រោះ។

ក្រោយការបង្រ្កាប សមត្ថកិច្ចជំនាញកំពុង សហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែក ទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន៕

ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ----កម្ពុជា និងថៃ បោះបង្គោលបណ្តោះអាសន្នបានចំនួន ៩៤ បង្គោល លើផែ...
17/11/2025

ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥
----
កម្ពុជា និងថៃ បោះបង្គោលបណ្តោះអាសន្នបានចំនួន ៩៤ បង្គោល លើផែនការសរុប ១៦៦ បង្គោល ឬស្មើ ៥៦% នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២ និងលេខ៥៩ ដែលស្ថិតក្នុងភូមិសាស្រ្តស្រុកកំរៀងខេត្តបាត់ដំបងរបស់កម្ពុជា ជាប់នឹងខេត្តចាន់បុរីរបស់ថៃ ។
យោងតាមក្រសួងព័ត៌មាន ភាគីទាំងពីរនឹងបន្តការងារបោះបង្គោល បណ្តោះអាសន្នឱ្យចប់តាមផែនការនាពេលដ៏ខ្លីខាងមុខ ។ ប៉ុន្តែ មិនមានការបញ្ជាក់ពីខ្នាតផែនទីដែលប្រើសម្រាប់ការបោះបង្គោលទាំងនេះទេ ។

ក្រសួងមហាផ្ទៃ ចាត់ការតាមវិន័យនគរបាល ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ដែលបានប្រើពាក្យពេចន៍ និងក...
17/11/2025

ក្រសួងមហាផ្ទៃ ចាត់ការតាមវិន័យនគរបាល ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ដែលបានប្រើពាក្យពេចន៍ និងកាយវិការមិនសមរម្យ លើមន្ត្រីក្រោមឱវាទ។

Address

Phnom Penh

Telephone

+855969002570

Website

Alerts

Be the first to know and let us send you an email when KN News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share