Rak Gaming

Rak Gaming Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rak Gaming, Digital creator, Phnom Penh.

សូមប្រុងប្រយ័ត្ន !! ល្បិចថ្មីរបស់ទំព័រហ្វេសបុកក្លែងក្លាយដែលបន្លំលួចលេខសម្ងាត់គណនីហ្វេសបុករបស់អ្នក!នាយកដ្ឋានព័ត៌មានវិទ្យា...
05/08/2020

សូមប្រុងប្រយ័ត្ន !! ល្បិចថ្មីរបស់ទំព័រហ្វេសបុកក្លែងក្លាយដែលបន្លំលួចលេខសម្ងាត់គណនីហ្វេសបុករបស់អ្នក!

នាយកដ្ឋានព័ត៌មានវិទ្យា៖ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យាទើបបានទទួលសេចក្តីរាយការណ៍ជាច្រេីនករណី​ ស្តីពីសារជូនដំណឹងពីទំព័រហ្វេសបុកក្លែងក្លាយឈ្មោះថា "Faoebook PageVerified Faoebook Corporation Network និង Faoebook Social Media" ដែលបន្លំលួចព័ត៌មានគណនីហ្វេសបុក​ (អ៊ីម៉ែល​ លេខទូរស័ព្ទ​ និងលេខសម្ងាត់)​ របស់អ្នកគ្រប់គ្រងទំព័រហ្វេសបុក​ ដោយប្រេីប្រាស់វិធីសាស្ត្រមួយចំនួន​ ដូចខាងក្រោម​៖

-​ ទំព័រហ្វេសប៊ុកក្លែងក្លាយ “Faoebook PageVerified Faoebook Corporation Network និង Faoebook Social Media" បានបន្លំខ្លួនមកបានសរសេរថា “ទំព័ររបស់អ្នកត្រូវបានរាយការណ៍ដោយអ្នកផ្សេងអំពីការភូតកុហកឬការបន្លំដើម្បីការពារបញ្ហានេះយើងចាំបាច់ត្រូវផ្ទៀងផ្ទាត់គណនីរបស់អ្នក"​ រួច​ Mention ឈ្មោះទំព័រហ្វេសបុកជនរងគ្រោះ​ដេីម្បីទាក់ទាញ​អ្នកគ្រប់គ្រងផេកចុចចូលមេីលការណែនាំ

-​ ក្នុងខ្លឹមសារឆបោក​ បានដាក់តំណរភ្ជាប់ (bit.do/recovery-page-verification)​ ទៅកាន់គេហទំព័រក្លែងក្លាយបន្លំលួចព័ត៌មាន និងលេខសម្ងាត់ទំព័រហ្វេសបុករបស់ជនរងគ្រោះ

-​ បន្ទាប់ពីបន្លំលួចយកលេខសម្ងាត់គណនីហ្វេសបុករបស់ជនរងគ្រោះ​ ពួកគេនឹង​ Login ចូលគណនីនោះ​ និងប្រព្រឹត្តិអំពេីល្មេីសច្បាប់ផ្សេងៗ​ តួរយ៉ាង​លួចកាន់កាប់គណនី​ ឬទំព័រហ្វេសបុកជនរងគ្រោះ (Facebook Account or Page Hijacking) ជាដេីម។

ក្រុមការងានាយកដ្ឋានព័ត៌មានវិទ្យាសូមក្រើនរំលឹកកុំធ្វើតាមតាមការណែនាំអោយសោះ រួចនាំគ្នាជួយធ្វើការ Report ទំព័រហ្វេសប៊ុកនោះជាការស្រេច។ ចំពោះបងប្អូនម្ចាស់ទំព័រហ្វេសបុក​ ដែលបានចាញ់ការឆបោក​ បានផ្តល់ព័ត៌មានលេខសម្ងាត់​ និងកំពុងបាត់បង់គណនី​ ឬទំព័រហ្វេសបុក​ សូមធ្វេីការសហការផ្តល់ព័ត៌មាន​ និងដាក់ពាក្យបណ្តឹងមកកាន់នាយកដ្ឋានព័ត៌មានវិទ្យា។

សូមប្រុងប្រយ័ត្ន ល្បិចឆបោកថ្មីក្នុងព្រះរាជាណាចក្រកម្ពុជា ដោយប្រើប្រាស់លេខទូរស័ព្ទ IPRN!នាយកដ្ឋានព័ត៌មានវិទ្យា៖ កន្លងមកក្...
01/08/2020

សូមប្រុងប្រយ័ត្ន ល្បិចឆបោកថ្មីក្នុងព្រះរាជាណាចក្រកម្ពុជា ដោយប្រើប្រាស់លេខទូរស័ព្ទ IPRN!

នាយកដ្ឋានព័ត៌មានវិទ្យា៖ កន្លងមកក្រុមការងារយើងខ្ញុំធ្លាប់បានចុះផ្សាយអត្ថបទស្តីពី "ល្បិចឆបោកប្រាក់ពីគណនីទូរស័ព្ទ Callback ឬ One-Ring Scam" ពីសំណាក់ឧក្រិដ្ឋជនក្រៅប្រទេស។ Callback ឬ One-Ring Scam ជាបច្ចេកទេសកាត់ប្រាក់ពីគណនីទូរស័ព្ទជនរងគ្រោះ ដោយប្រើប្រាស់សេវាដែលមានឈ្មោះថា International Premium Rate Number (IPRN)។ ក្រុមបណ្តាញឧក្រិដ្ឋជនដែលមានអង្គការចាត់តាំង បានទិញសេវាលេខទូរស័ព្ទ IPRN ពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ ឬគេហទំព័រអនឡាញ រៀបចំបច្ចេកទេសផ្សេងៗ តួរយ៉ាងប្រើប្រាស់លេខទូរស័ព្ទ IPRN ធ្វើការខលចេញទៅកាន់គោលដៅនានាជុំវិញពិភពលោក (Missed Call) ដើម្បីឲ្យគោលដៅទាំងនោះខលមកវិញ ជាមួយការកាត់ទឹកប្រាក់ដ៏ច្រើនខុសធម្មតា។

ថ្ងៃនេះក្រុមការងារសូមលើកយកល្បិចឆបោកដោយប្រើប្រាស់បច្ចេកទេសស្រដៀងគ្នានេះ ដែលកំពុងកើតមាន និងប្រព្រឹត្តដោយឧក្រិដ្ឋជនក្នុងព្រះរាជាណាចក្រកម្ពុជាផ្ទាល់តែម្តង។ ឧក្រិដ្ឋជនទាំងនោះនិយាយភាសាខ្មែរ និងប្រើប្រាស់បច្ចេកទេសឆបោក ដូចខាងក្រោម៖

- ធ្វើការខលទូរស័ព្ទទៅកាន់ជនរងគ្រោះថាឈ្នះរង្វាន់ ពីធនាគារក្នុងស្រុកមួយ នូវចំនួនទឹកប្រាក់ផ្សេងៗ (ឧទាហរណ៍ ឈ្នះប្រាក់រង្វាន់ ១ម៉ឺនដុល្លារអាមេរិក)

- ឧក្រិដ្ឋជនណែនាំជនរងគ្រោះដាក់ប្រាក់ក្នុងគណនីទូរស័ព្ទ (Top Up) នូវចំនួនទឹកប្រាក់ចាប់ពី ១០ដុល្លារអាមេរិក ហើយតម្រូវជនរងគ្រោះធ្វើការខលទូរស័ព្ទទៅកាន់នាយកប្រតិបត្តិធនាគារ ដើម្បីសន្ទនា និងពិភាក្សាអំពីកម្មវិធីរង្វាន់នេះ

- ឧក្រិដ្ឋជនបានផ្តល់លេខទូរស័ព្ទក្នុងស្រុក (ពេលខ្លះផ្តល់លេខ IPRN ក្រៅប្រទេសតែម្តង) ដើម្បីឲ្យជនរងគ្រោះខលសន្ទនា តែការពិតលេខទូរស័ព្ទនេះបានប្រើប្រាស់កម្មវិធី Call Fowarding ដើម្បីបញ្ជូនការខលចូលពីលេខទូរស័ព្ទជនរងគ្រោះ ទៅកាន់លេខ IPRN ក្រៅប្រទេស ជាមួយការកាត់ទឹកប្រាក់ដ៏ច្រើនតែម្តង។

ជាថ្មីម្តងទៀត ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាពិចារណាអំពីសុក្រឹតភាព នៃការឈ្នះរង្វាន់ផ្សេងៗ និងព្យាយាមស្វែងរកព័ត៌មាន ឬការប្រឹក្សាមុនពេលធ្វើតាមការណែនាំផ្សេងៗ ជាពិសេសការចំណាយប្រាក់មុនពេលទទួលរង្វាន់។

⚠️ប្រយត្ន័បាត់លុយ⚠️⚠️ជាពិសេសអ្នក Jailbreak, និង​ Beta Version⚠️នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកត់សម្គាល់ឃើញថា នា...
31/07/2020

⚠️ប្រយត្ន័បាត់លុយ⚠️
⚠️ជាពិសេសអ្នក Jailbreak, និង​ Beta Version⚠️

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកត់សម្គាល់ឃើញថា នាពេលថ្មីៗនេះមានការកើតឡើងអំពីការតេបោកបញ្ឆោត (Scam) មួយប្រភេទដែលកំពុងរីករាលដាលចំពោះអ្នកប្រើប្រាស់កម្មវិធីធនាគារ (Bank App) ក្នុងប្រទេសកម្ពុជា ដែលបញ្ហាស្រដៀងនេះក៏ធ្លាប់បានកើតឡើងកន្លងមករួចហើយ។

ការតេបោកបញ្ឆោតនោះគឺ ជនខិលខូចបានតេទៅ អ្នកដែលមានប្រើកម្មវិធីធនាគារ ជាពិសេសគឺអ្នកប្រកបមុខរបរអនឡាញដែលបានបង្ហាញ ទាំងលេខទូរសព្ទ និងលេខគណនីធនាគារ នៅតាមបណ្ដាញសង្គមនោះថា បានឈ្នះរង្វាន់ជាសាច់ប្រាក់ពីធនាគារ។ បន្ទាប់ពីបាននិយាយបញ្ចុះបញ្ចូល ឬបន្លែបន្លំអ្នកប្រើប្រាស់មួយសន្ទុះក្រោយមក ពួកគេក៏ឱ្យអ្នកប្រើប្រាស់ផ្ដល់លេខកូដដែលបានទទួលពីធនាគារ ហើយពួកជនខិលខូចក៏ប្រើលេខកូដនោះ ដើម្បី login ចូលទៅក្នុងគណនីរបស់ជនរងគ្រោះហើយធ្វើការផ្ទេរប្រាក់ចេញពីគណនីធនាគារ។

ដើម្បីចៀសវាងការខាតបង់ប្រាក់កាសរបស់លោកអ្នក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំប្រជាពលរដ្ឋទាំងអស់ កុំផ្ដល់ទិន្នន័យទាំងឡាយណាដែលទាក់ទងនឹងធនាគារ ពេលដែលមានការស្នើសុំតាមរយៈការផ្ញើសារ ឬការតេចូលក្តី។ លោកអ្នកគួរតែធ្វើការទំនាក់ទំនងទៅលេខទូរសព្ទរបស់ធនាគារផ្ទាល់ដើម្បីបញ្ជាក់ពីការស្នើសុំទិន្នន័យទាំងអស់នោះ។ ព័ត៌មានដែលលោកអ្នកមិនត្រូវឱ្យគេដឹងមានដូចជា៖
- លេខសម្ងាត់ ឬលេខ Pin សម្រាប់ប្រើប្រាស់កាតធនាគារ
- លេខកូដដែលទទួលបានពីធនាគារដើម្បីធ្វើការ login ចូលទៅក្នុងកម្មវិធី (Bank App)
- លេខកាតទាំង 16 ខ្ទង់ ឬលេខ cvv ដែលនៅខាងក្រោយកាត៕

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកត់សម្គាល់ឃើញថា នាពេលថ្មីៗនេះមានការកើតឡើងអំពីការតេបោកបញ្ឆោត (Scam) មួយប្រភេទដែលកំពុងរីករាលដាលចំពោះអ្នកប្រើប្រាស់កម្មវិធីធនាគារ (Bank App) ក្នុងប្រទេសកម្ពុជា ដែលបញ្ហាស្រដៀងនេះក៏ធ្លាប់បានកើតឡើងកន្លងមករួចហើយ។

ការតេបោកបញ្ឆោតនោះគឺ ជនខិលខូចបានតេទៅ អ្នកដែលមានប្រើកម្មវិធីធនាគារ ជាពិសេសគឺអ្នកប្រកបមុខរបរអនឡាញដែលបានបង្ហាញ ទាំងលេខទូរសព្ទ និងលេខគណនីធនាគារ នៅតាមបណ្ដាញសង្គមនោះថា បានឈ្នះរង្វាន់ជាសាច់ប្រាក់ពីធនាគារ។ បន្ទាប់ពីបាននិយាយបញ្ចុះបញ្ចូល ឬបន្លែបន្លំអ្នកប្រើប្រាស់មួយសន្ទុះក្រោយមក ពួកគេក៏ឱ្យអ្នកប្រើប្រាស់ផ្ដល់លេខកូដដែលបានទទួលពីធនាគារ ហើយពួកជនខិលខូចក៏ប្រើលេខកូដនោះ ដើម្បី login ចូលទៅក្នុងគណនីរបស់ជនរងគ្រោះហើយធ្វើការផ្ទេរប្រាក់ចេញពីគណនីធនាគារ។

ដើម្បីចៀសវាងការខាតបង់ប្រាក់កាសរបស់លោកអ្នក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំប្រជាពលរដ្ឋទាំងអស់ កុំផ្ដល់ទិន្នន័យទាំងឡាយណាដែលទាក់ទងនឹងធនាគារ ពេលដែលមានការស្នើសុំតាមរយៈការផ្ញើសារ ឬការតេចូលក្តី។ លោកអ្នកគួរតែធ្វើការទំនាក់ទំនងទៅលេខទូរសព្ទរបស់ធនាគារផ្ទាល់ដើម្បីបញ្ជាក់ពីការស្នើសុំទិន្នន័យទាំងអស់នោះ។ ព័ត៌មានដែលលោកអ្នកមិនត្រូវឱ្យគេដឹងមានដូចជា៖
- លេខសម្ងាត់ ឬលេខ Pin សម្រាប់ប្រើប្រាស់កាតធនាគារ
- លេខកូដដែលទទួលបានពីធនាគារដើម្បីធ្វើការ login ចូលទៅក្នុងកម្មវិធី (Bank App)
- លេខកាតទាំង 16 ខ្ទង់ ឬលេខ cvv ដែលនៅខាងក្រោយកាត៕

#នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

⚠️ សម្រាប់អ្នកប្រើប្រាស់ Telegram សូមជ្រាបជាពត៍មាន⚠️(សូមប្រុងប្រយ័ត្ន)៖ សារទទួលបានលុយកំពុងតែវាយលុកអ្នកប្រើប្រាស់កម្មវិធី...
18/07/2020

⚠️ សម្រាប់អ្នកប្រើប្រាស់ Telegram សូមជ្រាបជាពត៍មាន⚠️

(សូមប្រុងប្រយ័ត្ន)៖ សារទទួលបានលុយកំពុងតែវាយលុកអ្នកប្រើប្រាស់កម្មវិធី Telegram!!!

នាយកដ្ឋានព័ត៌មានវិទ្យា៖ កាលពីប៉ុន្មានម៉ោងមុននេះ មានការចែករំលែកសារបន្តគ្នាក្នុងកម្មវិធី Telegram អំពីការទទួលបានប្រាក់ចន្លោះពី ១០០ ទៅ ១៥០ ដុល្លារអាមេរិក ដោយគ្រាន់តែចុចតំណភ្ជាប់ និងធ្វើតាមការណែនាំផ្សេងៗ។ សារនោះមានខ្លឹមសារថា "Hi. I am earning from $100 to $150 on "myxfreelance.cc" You need log in via Telegram and do what written in site"។

បន្ទាប់ពីការស្រាវជ្រាវរបស់ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា បានរកឃើញថា សារដែលបានចែករំលែកនោះគឺជាល្បិចបញ្ឆោតរបស់ឧក្រិដ្ឋជនបច្ចេកវិទ្យា ក្នុងគោលបំណងដូចខាងក្រោម៖

- អូសទាញជនរងគ្រោះចុចលើតំណភ្ជាប់ និងធ្វើការ Login ចូលក្នុងកម្មវិធី Telegram ដោយប្រើប្រាស់គណនី Telegram ផ្ទាល់របស់ជនរងគ្រោះ

- ប្រើប្រាស់ Session នៃកម្មវិធី Telegram របស់ជនរងគ្រោះដើម្បីធ្វើការចែករំលែកសារឆបោកបន្ត ទៅកាន់មិត្តភ័ក្រ និងជាពិសេសទៅកាន់ Group ទាំងអស់ដែលជនរងគ្រោះនៅក្នុងនោះ

- ណែនាំជនរងគ្រោះធ្វើការទាញយកកម្មវិធីកុំព្យូទ័រ ដើម្បីទទួលបានប្រាក់រង្វាន់ចំនួន ១៥ ដុល្លារអាមេរិកបន្ថែម ដែលកម្មវិធីនោះមានឈ្មោះថា "apc_apcsite-apcsite.exe" ដែលជាប្រភេទមេរោគ TrojanHorse។ បន្ទាប់ពីចុចលើ File មេរោគនេះ ជនអនាមិកនឹងធ្វើការគ្រប់គ្រង់ម៉ាស៊ីនកុំព្យូទ័ររបស់ជនរងគ្រោះពីចម្ងាយតែម្តង

- ឧក្រិដ្ឋជនក៏បានបញ្ឆោតជនរងគ្រោះ បញ្ចូលលេខគណនី Credit/Debit Card ដើម្បីភ្ជាប់គណនីទទួលប្រាក់រង្វាន់ តាមពិតគឺជា Phishing លួចព័ត៌មាន Credit / Debit Card របស់ជនរងគ្រោះប៉ុណ្ណោះ។

ដើម្បីការពារខ្លួនពីល្បិចបញ្ឆោតខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំចុចតំណភ្ជាប់ដែលទទួលបាន ជៀសវាងការទាញយក File មេរោគ និងមេត្តាកុំបញ្ចូលព័ត៌មាន Credit / Debit Card របស់ខ្លួន។

ក្នុងករណីអ្នកបាន Login ចូលកម្មវិធី Telegram តាមតំណភ្ជាប់របស់ឧក្រិដ្ឋជន សូមអនុវត្តវិធានការមួយចំនួនដូចខាងក្រោម៖

- ចូលកម្មវិធី Telegram -> Settings -> Privacy and Security -> លុប Sessions ដែលសង្ស័យ

- ធ្វើការកំណត់ 2FA ដោយចូល Settings -> Privacy and Security -> Two-Step Verification -> Turn On -> វាយបញ្ចូលលេខសម្ងាត់របស់អ្នក ដើម្បីការពារគណនី Telegram។

ប្រភព: នាយកដ្ឋានពត៍មានវិទ្យា


⚠️⚠️ប្រយ័ត្ន! ព្រោះរាល់ការលុបទិន្នន័យទាំងអស់ មិនត្រូវបានលុបចោលចេញពី Hard Drive នោះទេ💻អ្នកប្រើប្រាស់កុំព្យូទ័រទាំងអស់គួរត...
09/06/2020

⚠️⚠️ប្រយ័ត្ន! ព្រោះរាល់ការលុបទិន្នន័យទាំងអស់ មិនត្រូវបានលុបចោលចេញពី Hard Drive នោះទេ

💻អ្នកប្រើប្រាស់កុំព្យូទ័រទាំងអស់គួរតែដឹងថាទិន្នន័យដែលបានលុបចោលនៅតែរក្សាទុកនៅក្នុង Hard Disk ហើយភាគច្រើនអាចធ្វើការទាញយកមកវិញបាន។ ស្រដៀងគ្នានេះដែរ គឺលោកអ្នកខ្លះក៏យល់ច្រឡំថា ពេលដែលពួកគាត់សម្អាត Recycle bin នោះទិន្នន័យទាំងអស់ នឹងត្រូវបានលុបចោលដែរ តែតាមការពិតវាមិនត្រូវបានលុបចោលទាំងស្រុងនោះទេ។

✅ដូចនេះហើយលោកអ្នកគួរយល់ដឹងអំពីវិធីផ្សេងៗដើម្បីលុបទិន្នន័យទាំងនោះឱ្យបានអស់នៅពេលដែលចង់លក់ ឬឱ្យកុំព្យូទ័រទៅអ្នកផ្សេងនោះ។
- សម្រាប់កុំព្យូទ័រដែលមានប្រព័ន្ធប្រតិបត្តិការ Windows 8 ឡើងទៅ អាចប្រើប្រាស់កម្មវិធីដែលមកជាមួយ Windows ស្រាប់ ដោយគ្រាន់តែជ្រើសយក (Fully clean the drive) ពេល Reset Windows ដើម្បីលុបចោលទិន្នន័យទាំងអស់។

✅ខាងក្រោមនេះគឺជាវិធីលុបទិន្នន័យជាមួយប្រព័ន្ធប្រតិបត្តិការ Windows 10:
1. ចុចលើរូបភាព Windows ដែលនៅខាងក្រោម ផ្នែកខាងឆ្វេង
2. ចុចលើពាក្យ Settings
3. សរសេរពាក្យ “recovery” នៅក្នុងប្រអប់ស្វែងរក ហើយជ្រើសយកពាក្យ “Recovery options”
4. ចុច Get Started ដែលនៅខាងលើគេ
5. ចុច Remove Everything
6. ចុច Change Settings
7. ចុចលើ toggle ដើម្បីប្ដូរទៅជា “On” ហើយចុច Confirm។

- លោកអ្នកអាចសាកល្បងប្រើកម្មវិធីលុបទិន្នន័យឥតគិតលុយដូចជា DBAN (https://dban.org) ក៏បាន។
- ជាចុងក្រោយបើសិនជាលោកអ្នកមានកម្រិតយល់ដឹងពីបច្ចេកវិទ្យាទាំងអស់នេះហើយមានឯកសារសំខាន់ៗដែលមិនចង់ឱ្យជនខិលខូចទាញយកទិន្នន័យទាំងអស់នោះបាន គួរតែកម្ទេច Hard Drive នោះចោលតែម្តង៕😍😍😍

ប្រភពពី: Anti Cyber Crime Police

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Rak Gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share