17/08/2025
អរគុណសន្តិភាព! មានសន្តិភាពទើបមានការអភិវឌ្ឍ
សមាគមតន្ត្រីសំនៀងជនពិការ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១២ _១៧ ខែសីហា ឆ្នាំ២០២៥ (១៣ឆ្នាំ)ដោយមានសមាជិក សមាជិកាមានពិការភាពភ្នែកចំនួនត្រឹមតែ ១៥នាក់ ដោយចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ សមាគមបានជួលផ្ទះចល័តទីតាំង ចំនួន១១លើក។ នៅឆ្នាំ២០១៧ ក្រោមការប្រោសប្រទាន សន្តោសប្រណី អាណិតអាសូរពីសម្តេចព្រះមហាក្សតី សម្តេចតេជោពុក និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតម៉ បានជួយឧបត្ថម្ភនូវថវិកាសម្រាប់ទិញដីសាង សង់មណ្ឌលស្នាក់នៅ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដីមានទទឹង២០ម៉ែត្រ បណ្ដោយ៤៧ម៉ែត្រ កម្ពស់២ជាន់ អគារមានទទឹង៤.៧៧ម៉ែត្រ បណ្តោយ៤៩,៥០ម៉ែត្រ មានចំនួន ២០បន្ទប់ អគាររៀងអក្សរអិល (L) និង បានផ្ដល់នូវផ្លូវបេតុង១ខ្សែ រថយន្តក្រុង០១គ្រឿង រៀបអាពាហ៍ពិពាហ៍ដល់កូនចៅជាជនមានពិការភាព ភ្នែកចំនួន ០៦គូ។ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតម៉ែបានអញ្ជើញផ្តល់ វត្តមានដ៏ខ្ពង់ខ្ពស់បំផុតដើម្បីចុះសួរសុខទុក្ខ ផ្ដល់ភាពកក់ក្ដៅ និងផ្ដល់អាហារដល់ជនមានពិការភាព ហើយបានប្រសិទ្ធនាមថា "អគារមជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈ ជនពិការភ្នែក និងសមាគមតន្ត្រីសំនៀងជន ពិការរស់នៅ។ អគារសមាគមតន្ត្រីសំនៀងជនពិការ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោម អធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតម៉ែ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។ បច្ចុប្បន្ននេះ សមាគមតន្ត្រីសំនៀងជនពិការ មានសមាជិកសរុបទូទាំង២៥រាជធានី-ខេត្ត ចំនួន៧០០នាក់ ហើយសមាគមបានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ជនមានពិការភាពភ្នែក និងកាយសម្បទាដូចជា តន្ត្រី ចម្រៀង ម៉ាស្សា អក្សរស្ទាប ភាសាខ្មែរ អង់គ្លេស កុំព្យូទ័រ ពិធីករ ពិធីការិនី ល្ខោនរឿងអប់រំ ខ្លីៗ សម្របសម្រួលជួយជនមានពិការភាពបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងជួយគាំពារជនមាន ពិការភាពលើផ្នែកច្បាប់ សិល្បៈ កីឡា អប់រំ ចុះផ្សព្វផ្សាយអប់រំដល់ជនមានពិការភាព ដែលប្រកបមុខរបរ ច្រៀងតាមស្តុបក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងបានរៀបចំព្រឹត្តិការណ៍ប្រឡងចម្រៀងជនមានពិការភាពពានរង្វាន់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ឆ្នាំ២០២៤ និងជួយជំរុញឱកាសការងារ និងមុខរបរជាមួយវិស័យឯកជនដើម្បីឱ្យទទួលយកជនមានពិការភាព បានចូលបម្រើការងារ។