
10/07/2025
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបើកទំព័រថ្មីជាមួយថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh ដើម្បីសុវត្ថិភាពឯកសារកាន់តែខ្ពស់!
===
កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងនាមអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល - Digital Government Committee ខ្ញុំបាទរួមជាមួយឯកឧត្តម ប្រាក់ ផល្លា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសស្តីពីការដាក់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh លើឯកសារដែលចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ថ្នាលផ្ទៀងផ្ទាត់ឯកសារនឹងធ្វើឱ្យ៖
- ឯកសារកាន់តែមានសុវត្ថិភាព (ទប់ស្កាត់ការក្លែងបន្លំ)
- ការផ្ទៀងផ្ទាត់កាន់តែងាយស្រួល
- ចំណេញទាំងពេលវេលា ទាំងថវិកា
អ្វីដែលពិសេស គឺឯកសារនឹងមាន QR Code ដោយប្រើបច្ចេកវិទ្យា Blockchain ដែលកាត់បន្ថយតម្រូវការធ្វើនីត្យានុកូលកម្មឯកសារចម្លង។ ពិតជាងាយស្រួលណាស់!
#គរឌ #គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល #រដ្ឋាភិបាលឌីជីថល
#បរិវត្តកម្មឌីជីថល #កម្ពុជា