Mukh Kompul TV

Mukh Kompul TV We share the information to you

គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានបើកកិច្ចប្រជុំរបស់ខ្លួន---------------------------------ន...
24/12/2023

គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានបើកកិច្ចប្រជុំរបស់ខ្លួន
---------------------------------
នាល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានបើកកិច្ចប្រជុំរបស់ខ្លួនក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក ព្រមជាមួយវត្តមានសមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ ជាច្រើនរូបទៀត។
ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកត់សម្គាល់ និងកោតសរសើរចំពោះលទ្ធផលការងារដែល គ្រប់ផ្នែកនៃអង្គភាពចំណុះ ស.ស.យ.ក. សម្រេចបានគួរជាទីមោទនៈក្នុងរយៈកាលកន្លងទៅនេះ។ បន្ថែមពីលើនេះ ឯកឧត្តមក៏បានផ្តាំផ្ញើឱ្យគណៈអចិន្រ្តៃយ៍បន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជំរុញឱ្យគ្រប់អង្គភាពអនុវត្តសកម្មភាពរបស់ស.ស.យ.ក. ប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា កិច្ចប្រជុំគណៈអិចន្រ្តៃយ៍ត្រូវបានរៀបចំឡើងជាទៀងទាត់ ដើម្បីពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ឆ្នាំ២០២៣ -២០២៨» ដែលត្រូវបានដាក់ចេញដោយមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់ ស.ស.យ.ក. ព្រមទាំងពិភាក្សាលើកិច្ចការនានារបស់ ស.ស.យ.ក. ស្របតាមអាណត្តិដែលមហាសន្និបាតបានប្រគល់ជូន។

23/10/2023

នោះផ្អើលកក្រើកទៀតហើយពេលនេះ!ស្ត្រីមានឈ្មោះ ហាវ ចិន្តា ជាប្រពន្ធលោក កាន់ ម៉ៅ ត្រូវបានប្តីតាមទាន់មានប្រុសមួយទៀតឈ្មោះ គី គៀក ក្នុងបន្ទប់ដោយអោយសមត្ថកិច្ចបានដឹងភ្លាមៗតែម្តង។ចំនែកសមត្ថកិច្ចជាមេបុស្តិ៍ថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុងបានបញ្ជាក់ថារឿងប្រពន្ធមានប្រុសមានដល់ផ្ទះត្រូវបានដោះស្រាយរួចរាល់ហើយ។

នោះផ្អើលពេញថ្មសហើយពេលនេះគឺប្ដីតាមទាន់ប្រពន្ធ មានសាហាយស្មន់ថ្ងៃចេញផ្សាយៈ October 22, 2023នោះផ្អើលពេញថ្មសហើយពេលនេះគឺប្ដីតា...
22/10/2023

នោះផ្អើលពេញថ្មសហើយពេលនេះគឺប្ដីតាមទាន់ប្រពន្ធ មានសាហាយស្មន់
ថ្ងៃចេញផ្សាយៈ October 22, 2023
នោះផ្អើលពេញថ្មសហើយពេលនេះគឺប្ដីតាមទាន់ប្រពន្ធ មានសាហាយស្មន់
…………………
ខេត្តកោះកុង: នៅម៉ោងប្រមាណ១០យប់ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលមួយបានកើតទ្បើង តាមការទ្បាយ ផ្សព្វផ្សាយទ្បាយផ្ទាល់របស់គណនីយFacebook មួយឈ្មោះ Tun Sopeaking កាលពីរវេលាម៉ោង១០:០០នាទីយប់បាននិយាយក្តែងៗថា នារីដែលមានសាហាយស្មន់ ឈ្មោះ ហាវ ចិន្ថា ត្រូវជាប្រពន្ធរបស់ លោក កាន់ ម៉ៅ បច្ចុប្បន្នរស់នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ចំណែកឯប្រុសស្នេហ៍ដែលត្រូវជាសាហាយស្មន់នោះ មានឈ្មោះ ឆេង គៀក មានទីលំនៅផ្ទះទល់មុខគ្នា រឿងរាវភ្ញាក់ផ្អើល១នេះ បើតាមពាក្យសំដីរបស់ប្ដី គឺមិនមែនទើបតែកើតទ្បើងថ្មីៗនេះទេ គឺកើតមកយូរមកដែរហើយដែលប្រពន្ធរបស់គាត់មានសាហាយ ទើបធ្វើគំរោង និងតាមទាន់ក្នុងយប់នេះ ហើយចំណែកកូនដែលទើបតែអាយុបានប្រាំ ប្រាំមួយខែនេះ ក៍ប្រហែលជាកូរបស់លោក គី គៀកហ្នឹងដែរ ក្នុងយប់កើតហេតុនោះ បងប្អូនរបស់លោក កាន់ ម៉ៅ ដែលត្រូវជាប្ដី ប្រពន្ធមានសាហាយ បានសហការជាមួយនិងប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំថ្មស ធ្វើការឃាត់ជាប់នៅក្នុងបន្ទប់របស់ កាន់ ម៉ៅ តែម្ដង។

ពិតជាមិនធម្មតា និងពិតហ៊ានមែនការលបលួច សាហាយស្មន់និងគ្នា នៅក្នុងបន្ទប់ដែលប្ដីក៍ដេកនៅជាមួយដែរនោះ តែខាងប្ដីចិត្តធ្ងន់ មិនបានប្រើអំពើហិង្សាទ្បើយ ក៍បានប្រគល់ប៉ូលីសចាត់ចែងតាមផ្លូវច្បាប់ តាំងពីរយប់មិញម្ល៉េះ។

ជុំវិញនឹងរឿងរ៉ាវនេះសារព័ត៌មានរបស់យើង នឹងធ្វើការផ្សព្វផ្សាយដំណឹងបន្ថែមនូវព័ត៌មានដើម្បីបញ្ជាក់បន្ថែមឲ្យច្បាប់បានដឹងបន្ថែមអំពីដំណឹងរបស់ពលរដ្ឋតាមរយះបណ្តាញសង្គម។

សូមទំនាក់ទំនងការផ្សាយព័ត៌មាន :096 8738873

ព្រះអង្គចៅអធិការវត្ត និងព្រះអង្គគ្រប់ព្រះអង្គដែលគង់នៅក្នុង  #វត្តទួលទំពូង សូមជួយសំអាតសំរាមផង! វត្តយេីងទេ! --------------...
13/09/2023

ព្រះអង្គចៅអធិការវត្ត និងព្រះអង្គគ្រប់ព្រះអង្គដែលគង់នៅក្នុង #វត្តទួលទំពូង សូមជួយសំអាតសំរាមផង! វត្តយេីងទេ!
-----------------------------
សំរាមស្ថិតនៅក្លោងទ្វាររចូលវត្តទួលទំពូង
ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ហេតុដូចនេះ សូមមានវិធានការណាមួយចំពោះបញ្ហានេះ។ ទីណាមានសំរាម ទីនោះតែងរមែងគ្មានតម្លៃ។
#វត្តទួលទំពូង
#ភូមិឃុំមានសុវត្ថិភាព #ចំណុចទី៦ #មានអនាម័យ #មានសោភ័ណភាពល្អ #មានបរិស្ថានល្អ
ប្រភព:ចៅកម្ពុជា
#ខ្លោងទ្វារវត្តមណីរតនារាមហៅវត្តទួលទំពូង

គោលបំណងរបស់យើងគឺ រៀបចំផែនការប្រើប្រាសដី ដើម្បីបង្កើតរបៀងសេដ្ឋកិច្ចនៅកម្ពុជា ផ្អែកលើធនធានដែលយើងមាន ឱ្យស្របតាមចរន្តនៃការរី...
13/09/2023

គោលបំណងរបស់យើងគឺ រៀបចំផែនការប្រើប្រាសដី ដើម្បីបង្កើតរបៀងសេដ្ឋកិច្ចនៅកម្ពុជា ផ្អែកលើធនធានដែលយើងមាន ឱ្យស្របតាមចរន្តនៃការរីកចំរើនរបស់ពិភពលោក។ ដូច្នេះ ការចែករំលែកសេវារូបភាពពីផ្កាយរណបពីសមភាគីឥណ្ឌា មានសារសំខាន់ណាស់ សម្រាប់រៀបចំប្លង់គោលនគរូបនីយកម្ម និងរៀបចំលំនៅឋានឱ្យស្របតាមគោលដៅនេះ។
------------------------
រសៀលថ្ងៃអង្គារ​ ទី១២ ខែកញ្ញា ឆ្នាំ២០២៣
ជំនួបពិភាក្សាការងារ រវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ ជាមួយលោកជំទាវ​ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

11/09/2023

ករណីសំរាម​ស្ថិតនៅទីតាំងទី១នៅចំណុច ស្ពានកន្សោមបាត ស្ថិតនៅភូមិកាំពីរ​ ឃុំសំបុក​ ស្រុកចិត្របុរី​ ខេត្តក្រចេះ​ កន្លែងរមណីយដ្ឋានអន្លង់ផ្សោត ភូមិកាំពីរ​ ​ ទីតាំងទី២ស្ថិតនៅតំបន់ស្ពានខ្សោយ ភូមិសំបុក​ ឃុំសំបុក​ ស្រុកចិ្រតបុរី​ ខេត្តក្រចេះ ដែល​មានចំងាយ៤គីឡូម៉ែតពីទីតាំងទី១។
#ឃុំសំបុក​ #ស្រុកចិត្របុរី​ #ក្រចេះ
#ភូមិឃុំមានសុវត្ថិភាព #ចំណុចទី៦ #មានអនាម័យ #មានសោភ័ណភាពល្អ #មានបរិស្ថានល្អ

គណៈស្ថាបត្យករកម្ពុជា ត្រូវគិតគូររៀបចំកសាងប្រវត្តិរបស់ខ្លួនដោយផ្សារភ្ជាប់ទៅនឹងសច្ចធម៌ប្រវត្តិសាស្រ្តរបស់កម្ពុជា។ កម្ពុជា ...
09/09/2023

គណៈស្ថាបត្យករកម្ពុជា ត្រូវគិតគូររៀបចំកសាងប្រវត្តិរបស់ខ្លួនដោយផ្សារភ្ជាប់ទៅនឹងសច្ចធម៌ប្រវត្តិសាស្រ្តរបស់កម្ពុជា។

កម្ពុជា ជាប្រទេសដែលមានអរិយធម៌រុងរឿង ជាអ្នកសាងអង្គរដែលជាសំណង់ស្ថាបត្យកម្មខ្មែរបុរាណដ៏អស្ចារ្យ ការកសាងរាជធានី​ ខេត្ត​ ក្រុង ក្នុងសម័យអាណានិគមបារាំង និងបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ដែលកម្ពុជា មានការឯកភាពជាតិ និងសុខសន្តិភាពពេញលេញ ជាក់ស្តែង ការសាងសង់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា គឺជាការបើកទំព័រសករាជថ្មីក្នុងសហសម័យកម្ពុជានៃស្ថាបត្យកម្មខ្មែរ។

គណៈស្ថាបត្យករកម្ពុជា ត្រូវដេីរតួនាទី តម្រង់ទិស វាយតម្លៃ និងប្រឹក្សាយោបល់ក្នុងការរៀបចំនគរូបនីយកម្មកម្ពុជា។ ណែនាំឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងថ្នាក់ដឹកនាំក្រសួង គណៈស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា សមាគមន៍លំនៅឋាន សមាគមន៍អ្នកសាងសង់ អ្នកនាំចូលគ្រឿងសំណង់នានា មកចូលរួមត្រួតពិនិត្យ និងផ្តល់មតិយោបល់លើប្លង់សាងសង់នានា​ នាពេលអនាគត ដោយគិតគូរលើការរៀបចំផ្ទះសម្បែង ធ្វើយ៉ាងណាជាផ្ទះសម្បែងដែលគួរឱ្យចង់រស់នៅ។

គាំទ្រក្នុងការផ្តល់គោរមងារ ជូនឥស្សរជនជាន់ខ្ពស់ដែលមានគុណូបការៈក្នុងការដឹកនាំ និងស្ថាបនាជាតិ ព្រមទាំងស្ថាបត្យករដែលបានប្រកបវិជ្ជាជីវៈ អស់រយៈពេលវែង និងបានគាំទ្រទាំងផ្នែកថវិកា និងបច្ចេកទេស។

កិច្ចប្រជុំជីវភាពរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងារបន្តរបស់គណៈស្ថាត្យករកម្ពុជា។

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញឱ្យមន្ទីររៀបចំដែនដីគ្រប់រាជធានី-ខេត្ត ពិនិត្យលទ្ធភាពពន្លឿនចុះបញ្ជីអគារសហកម្មសិទ្ធិ និង...
07/09/2023

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញឱ្យមន្ទីររៀបចំដែនដីគ្រប់រាជធានី-ខេត្ត ពិនិត្យលទ្ធភាពពន្លឿនចុះបញ្ជីអគារសហកម្មសិទ្ធិ និងដីធ្លីដែលនៅសេសសល់ជូនពលរដ្ឋ
----------------------------
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី គ្រប់បណ្តារាជធានី-ខេត្ត ត្រូវពិនិត្យលទ្ធភាព ដើម្បីរៀបចំចុះបញ្ជីអគារសហកម្មសិទ្ធិ និងពន្លឿនការចុះបញ្ជី ដីធ្លីដែលនៅសេសសល់ ជូនប្រជាពលរដ្ឋដែលជាតម្លៃនៃទុនវិនិយោគ។
ការជំរុញបែបនេះរបស់ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំជីវភាពរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងារបន្តរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប។
ជាមួយគ្នានេះឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបន្ថែមថា ត្រូវគិតគូរបញ្ចូលសេវាសាធារណៈចាំបាច់ របស់ច្រកចេញចូលតែមួយ ជាបណ្តើរៗទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាលឿនរហ័ស និងជឿទុកចិត្តបាន។
ឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ចំពោះកិច្ចការរៀបចំនគរូបនីយកម្មនៅខេត្តសៀមរាប ត្រូវពិនិត្យមើលការរៀបចំក្រុង ដើម្បីឆ្លើយតបទៅនឹងប៉ូលសេដ្ឋកិច្ចវប្បធម៌ និងទេសចរណ៍ ដែលជាខឿនទ្រទ្រង់សេដ្ឋកិច្ចរបស់ខេត្ត និងគិតគូរយ៉ាងណាឱ្យប្រជាជនអាចរស់នៅបានសុខដុមរមនា ទទួលផ្លែផ្កាពីផែនការរៀបចំទីក្រុងមួយនេះ៕

07/09/2023

លោកអ៊ុំមេឃុំអើយ ជួយសំអាតផង ភូមិឋានយើង ! សំរាមស្ថិតនៅទីតាំង #ភូមិត្រពាំងក្រពើ #ឃុំក្រាំងម្កាក់ #ស្រុកអង្គស្នួល #ខេត្តកណ្ដាល
#ភូមិឃុំមានសុវត្ថិភាព #ចំណុចទី៦ #មានអនាម័យ មានសោភ័ណភាពល្អ និងមាន បរិស្ថានល្អ។

"ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានបំពេញភារកិច្ចកន្លងមក និងសូមលើ...
05/09/2023

"ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានបំពេញភារកិច្ចកន្លងមក និងសូមលើកទឹកចិត្តឱ្យបន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពតទៅមុខទៀត"
-----------------------
ប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ​ សំអាល់ នៅក្នុងកិច្ចប្រជុំជីវភាពរបស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារអគ្គាធិការកិច្ច និងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានអនុវត្ត និងកំណត់ទិសដៅការងារអនុវត្តបន្ត នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ការពង្រឹងមុខងារសាធារណៈ គឺជាការងារអាទិភាពដើម្បីបន្តនិរន្តភាពរដ្ឋបាលទំនើប។ អគ្គាធិការដ្ឋាន ត្រូវសម្របសម្រួលជាមួយអគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានជំនាញទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាពដំណើការក្រសួង ដោយឈរលើស្មារតីសាមគ្គីភាព និងការលើកទឹកចិត្តបន្ថែម តាមរយៈការប្រលងប្រណាំងពីប្រសិទ្ធភាពការងារនៅក្នុងនាយកដ្ឋាន និងអគ្គនាយកដ្ឋានទាំងអស់។ តាមរយៈកម្មវិធីនេះ នឹងក្លាយជាទម្លាប់ថ្មី ក្នុងការពត់ទម្លាប់ការងាររបស់មន្រ្តី និងស្ថាប័នរបស់យើងឱ្យកាន់តែមានភាពកក់ក្តៅ និងទំនុកចិត្ត តាមរយៈពាក្យស្លោក “ទូកទៅកំពង់នៅ”។

បន្ថែមពីនេះ ឯកឧត្តម បានជំរុញឱ្យគ្រប់អគ្គនាយកដ្ឋានទាំងអស់រួមគ្នា រៀបចំការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលទំនើប និងបន្តពង្រឹងសមត្ថភាពមន្រ្តីជំនាញ និងគ្រប់ភាគីពាក់ព័ន្ធរួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបណ្តុះបណ្តាល និងផ្សព្វផ្សាយបន្ថែម ទាំងជំនាញបច្ចេកទេស និងភាពជំនាញ ភាពជាអ្នកដឹកនាំ ដោយសហការជាមួយសាលាភូមិន្ទរដ្ឋបាល និងសាលាបណ្តុះបណ្តាលដែលមានស្រាប់។
#ប្រជុំជីវភាព #អគ្គាធិការដ្ឋាន #មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ #ដំណេីរការរដ្ឋបាល #របៀបរបបការងារ #ការបណ្តុះបណ្តាល​ #ការអប់រំផ្សព្វផ្សាយ #លិខិតបទដ្ឋានគតិយុត្ត #គោលនយោបាយ
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

«គោលបំណងសំខាន់របស់ខ្ញុំគឺ ចែករំលែកផ្លែផ្កានៃសន្តិភាពដែលប្រជាជាតិយើងទទួលបានដោយលំបាក ក្រោមការលះបង់គ្រប់បែបយ៉ាងរបស់ សម្តេចត...
03/09/2023

«គោលបំណងសំខាន់របស់ខ្ញុំគឺ ចែករំលែកផ្លែផ្កានៃសន្តិភាពដែលប្រជាជាតិយើងទទួលបានដោយលំបាក ក្រោមការលះបង់គ្រប់បែបយ៉ាងរបស់ សម្តេចតេជោ ដល់ប្រជាជនយើងតាមរយៈផ្តល់ឱកាស និងលទ្ធភាពឱ្យប្រជាពលរដ្ឋយើង ទទួលបានផ្ទះសមរម្យ ទីក្រុង ទីប្រជុំជន មានបរិស្ថានរស់នៅល្អអាចរស់នៅបាន មាននិរន្តភាពនៃប្រាក់ចំណូល និងបន្តរៀបចំផែនការប្រើប្រាស់ដី ដើម្បីលើកកម្ពស់ប្រយោជន៍សេដ្ឋកិច្ច។»
------------------------------------
៣១ សីហា ២០២៣ | រាជធានីភំ្នពេញ
នេះជាការឡេីងរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី​នៅក្នុងជំនួបជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំប្រទេសកម្ពុជា នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រជុំជីវភាពដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររៀបចំដែនដី និងនគរូ...
01/09/2023

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រជុំជីវភាពដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររៀបចំដែនដី និងនគរូបនីយកម្ម គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់េឆ្នរសមុទ្រកម្ពុជា ដែលបាន និងកំពុងអនុវត្ត ដើម្បីកំណត់ទិសដៅត្រូវអនុវត្តបន្ត។

ថ្ងៃព្រហស្បតិ៍ ទី៣១​ ខែសីហា ឆ្នាំ២០២៣
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រជុំជីវភាពដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររៀបចំដែនដី និងនគរូបនីយកម្ម គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់េឆ្នរសមុទ្រកម្ពុជា ដែលបាន និងកំពុងអនុវត្ត ដើម្បីកំណត់ទិសដៅត្រូវអនុវត្តបន្ត។
#ប្រជុំជីវភាព #រៀបចំដែនដី #នគរូបនីយកម្ម​ #គណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ #គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា #របៀបរបបការងារ

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

Address

6A
Phnom Penh
080705

Telephone

+855888737873

Website

Alerts

Be the first to know and let us send you an email when Mukh Kompul TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share