គុយ ហាក់ Kuy Hak

គុយ ហាក់ Kuy Hak Welcome to my page

ខេត្តកំពង់ស្ពឺ: នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ លេខាធិការក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងឧដុង្គម៉ែជ័យ ...
17/06/2025

ខេត្តកំពង់ស្ពឺ: នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ លេខាធិការក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងឧដុង្គម៉ែជ័យ បានរៀបចំកិច្ចប្រជុំប្រចាំឆមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង និងសង្កាត់ទាំង៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម គុយ ហាក់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងឧដុង្គម៉ែជ័យ និងឯកឧត្ដមអនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាល រួមជាមួយក្រុមការងារមន្ទីរ-អង្គភាព ជុំវិញខេត្ដ រដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ និងវិស័យឯកជន ក្នុងន័យពិនិត្យលើវឌ្ឍនភាពការអនុវត្ដការងារ និងបញ្ហាប្រឈម សំណើឬសំណូមពរ និងបណ្ដឹងតវ៉ានានា ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានកាន់តែល្អប្រសើរ។

ខេត្តកំពង់ស្ពឺ: នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គុយ ហាក់ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល តំណាងដ៏ខ្ព...
12/04/2025

ខេត្តកំពង់ស្ពឺ: នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គុយ ហាក់ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់នៅ អគារសិក្សា មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងសមិទ្ធផលនានា នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម គុយ ហាក់ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរនានា ជាមួយមន្ដ្រីរាជការ ន...
21/03/2025

ឯកឧត្តម គុយ ហាក់ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរនានា ជាមួយមន្ដ្រីរាជការ នៅមន្ទីររ៉ែ និងថាមពល ខេត្តតាកែវ
……………………………………………
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥
ឯកឧត្តម គុយ ហាក់ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរនានា ជាមួយមន្ដ្រីរាជការ នៅមន្ទីររ៉ែ និងថាមពល ខេត្តតាកែវ។

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៥ ឯកឧត្តម គុយ ហាក់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល អនុប្រធានក្រុមការងាររាជរ...
19/03/2025

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៥ ឯកឧត្តម គុយ ហាក់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងឧដុង្គម៉ែជ័យ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។

ឯកឧត្តម គុយ ហាក់ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរនានា ជាមួយមន្ដ្រីរាជការ ន...
16/03/2025

ឯកឧត្តម គុយ ហាក់ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរនានា ជាមួយមន្ដ្រីរាជការ នៅមន្ទីររ៉ែ និងថាមពល ខេត្តកណ្ដាល
……………………………………………
ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥
ឯកឧត្តម គុយ ហាក់ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរនានា ជាមួយមន្ដ្រីរាជការ នៅមន្ទីររ៉ែ និងថាមពល ខេត្តកណ្ដាល។

ឯកឧត្តម គុយ ហាក់ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរនានា ជាមួយមន្ដ្រីរាជការ ន...
24/02/2025

ឯកឧត្តម គុយ ហាក់ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរនានា ជាមួយមន្ដ្រីរាជការ នៅមន្ទីររ៉ែ និងថាមពល ខេត្តព្រៃវែង និងស្វាយរៀង
……………………………………………
ថ្ងៃទី២០-២១ ខែកុម្ភៈ ឆ្នាំ២០២៥
ឯកឧត្តម គុយ ហាក់ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរនានា ជាមួយមន្ដ្រីរាជការ នៅមន្ទីររ៉ែ និងថាមពល ខេត្តព្រៃវែង និងស្វាយរៀង។

15/02/2025
រាជធានីភ្នំពេញ: វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានសន្ដិភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ខ្ញុំ...
15/02/2025

រាជធានីភ្នំពេញ: វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានសន្ដិភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ខ្ញុំបាទ គុយ ហាក់ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងឧដុង្គម៉ែជ័យ បានចូលរួមក្នុងពិធីសន្និបាតបូកសរុបសកម្មភាពនិងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ដឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គុយ ហាក់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល អនុប្រធានក្រុមការងាររាជ...
28/01/2025

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គុយ ហាក់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងឧដុង្គម៉ែជ័យ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គុយ ហាក់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល អនុប្រធានក្រុមការង...
17/12/2024

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គុយ ហាក់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងឧដុង្គម៉ែជ័យ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ដ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម គុយ ហាក់ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បានអញ្ជើញចូលរួមក្នុង...
22/11/2024

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម គុយ ហាក់ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បានអញ្ជើញចូលរួមក្នុង ពិធីបិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៣​និងឆ្នាំ២០២៤​ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៥​ របស់​ក្រសួង​រ៉ែ​ និងថាមពល​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​។

ខេត្តកែប: នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម គុយ ហាក់ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្...
13/11/2024

ខេត្តកែប: នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤
ឯកឧត្តម គុយ ហាក់ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល ក្នុងពិធីសំណេះសំណាល ស្វែងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា នៅមន្ទីររ៉ែ និងថាមពល ខេត្តកែប។

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when គុយ ហាក់ Kuy Hak posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share