Kamkor Logistics

Kamkor Logistics ចែករំលែក ចំណេះដឹង, ពត៏មាន ទាក់ទងទៅនិង Logistics & Transportation.

Logistics refers to the overall process of managing how resources are acquired, stored, and transported to their final destination. Logistics management involves identifying prospective distributors and suppliers and determining their effectiveness and accessibility.

21/03/2024
07/03/2024

តើមានបងប្អូននៅក្នុងវិស័យ Logistics ប៉ុន្មានអ្នកដែលស្គាល់/មិនស្គាល់ ពាក្យថា​ "និមុត្តិធានា" ។ តើ និមុត្តិធានា មានន័យដូចម្ដេច?

នីតិវិធីប្រតិវេទន៍គយតាមប្រព័ន្ធស្វ័យប្រវត្ថិកម្មទិន្នន័យគយ* ច្រកដំណើរការប្រតិវេទន៍គយ:នៅពេលប្រតិវេទន៍គយត្រូវបានឆែកពិនិត្យ...
07/03/2024

នីតិវិធីប្រតិវេទន៍គយតាមប្រព័ន្ធស្វ័យប្រវត្ថិកម្មទិន្នន័យគយ

* ច្រកដំណើរការប្រតិវេទន៍គយ:

នៅពេលប្រតិវេទន៍គយត្រូវបានឆែកពិនិត្យគ្រប់គ្រាន់និងត្រឹមត្រូវ មន្រ្តីគយបញ្ជាប្រព័ន្ធឲ្យវាយតំលៃ ប្រតិវេទន៍គយ។ ដោយប្រើប្រាស់លក្ខណៈវិនិច្ឆ័យគ្រប់គ្រងហានិភ័យ ប្រព័ន្ធនឹងកំណត់ច្រកដំណើរការ​ ប្រតិវេទន៍គយដូចខាងក្រោម៖

- ច្រកក្រហមៈ ប្រតិវេទន៍គយនឹងត្រូវបានធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ជាមួយឯកសារ ហើយទំនិញ នឹងត្រូវធ្វើអធិការកិច្ចជារូបវ័ន្ត មុនពេលធ្វើការប្តូរច្រកប្រតិវេទន៍គយទៅ ច្រកបៃតង និងវាយតំលៃ ដោយមន្រ្តីគយ។
- ច្រកលឿងៈ ប្រតិវេទន៍គយនឹងត្រូវបានធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ជាមួយឯកសារ មុនពេលធ្វើការ ប្តូរ​ច្រកប្រតិវេទន៍គយទៅ ច្រកបៃតង និងវាយតំលៃដោយមន្រ្តីគយ។
- ច្រកបៃតងៈ ប្រតិវេទន៍គយត្រូវបានវាយតំលៃដោយស្វ័យប្រវត្តិ ហើយចេញឯកសារបញ្ចេញ ទំនិញ។​ប្រតិវេទន៍គយទម្រង់ជាក្រដាស អាចជាកម្មវត្ថុនៃការធ្វើសវនកម្មក្រោយពេលបញ្ចេញ ទំនិញ។
- ច្រកខៀវៈ ប្រតិវេទន៍គយត្រូវផ្តល់ប្រព្រឹត្តកម្មដូចគ្នាទៅនឹងច្រកបៃតង ជាកម្មវត្ថុនៃការធ្វើសវនកម្ម ក្រោយពេលបញ្ចេញទំនិញ ជាមួយហេតុផលជាក់លាក់។

តើប្រតិវេទន៍គយគឺជាអ្វី?What is a customs declaration?ហើយមានប៉ុន្មាណពណ៏? និងពណ៏អ្វីខ្លះ? ពណ៏នីមួយៗមានន័យដូចម្ដេច?សុំខំមិន...
07/03/2024

តើប្រតិវេទន៍គយគឺជាអ្វី?
What is a customs declaration?

ហើយមានប៉ុន្មាណពណ៏? និងពណ៏អ្វីខ្លះ? ពណ៏នីមួយៗមានន័យដូចម្ដេច?

សុំខំមិនចម្លើយម្នាក់មួយ!

07/03/2024

🎯🎯 The 7 Rs in Logistics


✍️New edition by: Kamkor Logistics

អ្វីទៅជា HS CODE?ពាក្យពេញៈ Harmonized System Code.- HS CODE គឺជាលេខCODEស្ដង់ដារមួយដែលគេប្រើសម្រាប់សម្លាល់នូវមុខទំនិញនីមួ...
07/03/2024

អ្វីទៅជា HS CODE?
ពាក្យពេញៈ Harmonized System Code.
- HS CODE គឺជាលេខCODEស្ដង់ដារមួយដែលគេប្រើសម្រាប់សម្លាល់នូវមុខទំនិញនីមួយៗ វាប្រៀបដូចទៅនិងអត្តសញ្ញាណប័ណ្ណរបស់យើងម្នាក់ៗអញ្ជឹងដែរ។ វា​ត្រូវ​បាន​ប្រើ​ដោយ​អាជ្ញាធរ​គយ​ពិភពលោក World Customs Organization (WCO) ​ដើម្បី​កំណត់​ទៅលើការ​វាយ​តម្លៃ​ពន្ធ និង​ការងារចាំបាច់ផ្សេងៗទៀត។ HS ត្រូវបានគ្រប់គ្រងដោយអង្គការគយពិភពលោក (WCO) ហើយត្រូវបានធ្វើបច្ចុប្បន្នភាពរៀងរាល់ប្រាំឆ្នាំម្តង។

Address

Phnom Penh
120603

Telephone

+85516262636

Website

Alerts

Be the first to know and let us send you an email when Kamkor Logistics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share