រដ្ឋបាលឃុំពូជ្រៃ

រដ្ឋបាលឃុំពូជ្រៃ សន្តិភាព នាំមកនូវការអភិវឌ្ឍន៍

ថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោក អ៉ីត កៃ ជំទប់ទី១ឃុំពូជ្រ...
22/10/2025

ថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោក អ៉ីត កៃ ជំទប់ទី១ឃុំពូជ្រៃ បានយកថវិការ និងដឹងនាំ ក្រុមការងាររដ្ឋបាលឃុំពូជ្រៃចូលរួមបុណ្យសពប្រាំពីថ្ងៃ លោក ស៊ិន សុខនន់ ដែលទទួលមរណភាព នៅ ថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

ថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩              ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥      រដ្ឋបាលឃុំ...
16/10/2025

ថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥
រដ្ឋបាលឃុំពូជ្រៃបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំពូជ្រៃ ដឹកនាំដោយលោក អុីត កៃ ជាប្រធានអង្គប្រជុំ ដែលមានសមាភាពចូលរួមសរុបចំនួន១៨ រូបស្រី ០៤រូប ។

រដ្ឋបាលឃុំពូជ្រៃ:បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ឋសាស្ត្របញ្...
29/09/2025

រដ្ឋបាលឃុំពូជ្រៃ:បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីស្វែងយល់ពីការលំបាក និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ក្នុងស្រុកពេជ្រាដា នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលឃុំពូជ្រៃបានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាពលោក ឯកឧត្តម អ៉ីន តុងអាន អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពេជ្រាដា លោក ឯកឧត្តម ឌឹម នី អភិបាលរងខេត្ត លោក ខាំផង ជា អភិបាលរងស្រុក និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ មន្រ្តីជំនាញ និងប្រជាពលរដ្ឋប្រមាណជាច្រើននាក់ ដែលប្រព្រឹត្តទៅ នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

18/09/2025
នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោក ខាំផង ជា អភិប...
22/08/2025

នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោក ខាំផង ជា អភិបាលរងស្រុកទទួលបន្ទុកការងារ ឃុំ បានអញ្ជើញប្រជុំណែនាំដល់គណៈកម្មការលទ្ធកម្មឃុំ និងអ្នកដេញថ្លៃ ឲ្យអនុវត្តគម្រោងស្របតាមកិច្ចសន្យា និងប្លង់បច្ចេកទេស និងសេចក្តីជូនដំណឹងលរខ ២៣០៧ សជណ ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដល់រដ្ឋបាលឃុំពូជ្រៃ ដែលបានប្រកាសដេញថ្លៃបានជោគជ័យលើក្រុមហ៊ុន ចាង អ៉ីវហួរ ក្នុងចំណោមក្រុមហ៊ុនចំនួន ៥ ចូលរួមដេញថ្លៃកាលពីព្រឹកមិញនេះ។

ក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ០១ខ្សែ ប្រវែង ៨៣០ម៉ែត្រ ទទឹង ០៥ម៉ែត្រ ក្នុងតម្លៃប៉ាន់ស្មាន ៤៥៩,២០៥,៥០២ រៀល មានចំនួន ៥ ដូចខាងក្រោម:
១.ក្រុមហ៊ុន ភាភា ដេញថ្លៃក្នុងតម្លៃ ៤៣៣,៣០០,០០០ រៀល
២.ក្រុមហ៊ុន ឃន់ ជេនី ដេញថ្លៃក្នុងតម្លៃ ២២៦,១៨៥,០០០ រៀល
៣.ក្រុមហ៊ុន អេចប៊ី អេសឌី ដេញថ្លៃក្នុងតម្លៃ ៣៣៣,០០០,០០០ រៀល
៤.ក្រុមហ៊ុន ជួន ម៉ានីតា ដេញថ្លៃក្នុងតម្លៃ ២០៣,៤៥០,០០០ រៀល
៥.ក្រុមហ៊ុន ចាវ អ៉ីវហួរ ដេញថ្លៃក្នុងតម្លៃ ១៩៩,២០១,០០០ រៀល

ថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩  ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លោក ខាំផង ជា អភិបាលរងស្រុកពេជ្...
12/08/2025

ថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លោក ខាំផង ជា អភិបាលរងស្រុកពេជ្រាដាអញ្ជើញដឹកនាំសម្របសម្រួល ចុះគាំទ្រដំណើរការ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦-២០២៨) របស់រដ្ឋបាលឃុំពូជ្រៃដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំពូជ្រៃ ស្មៀនឃុំ មេភូមិទាំង៤ភូមិ ជំនួយការរដ្ឋបាល និងជំនួយការហិរញ្ញ។

បងប្អូនដែលអត់ឃើញឈ្មោះកុំទាន់អន់ចិត្ត ព្រោះនៅមានបន្តទៀត
28/07/2025

បងប្អូនដែលអត់ឃើញឈ្មោះកុំទាន់អន់ចិត្ត ព្រោះនៅមានបន្តទៀត

រដ្ឋបាលឃុំមានតែថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ដែលនៅតែប្រឹងប្រែងបន្តជួយដល់ កងទ័ពជួរមុន និងជនភៀសសឹកពីការឈ្លានព...
27/07/2025

រដ្ឋបាលឃុំមានតែថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ដែលនៅតែប្រឹងប្រែងបន្តជួយដល់ កងទ័ពជួរមុន និងជនភៀសសឹកពីការឈ្លានពានរបស់សៀម។

សូមថ្លែងអំណរគុណដល់លោក សយ ពោធី ចូលរួមថវិកាចំនួន 1,000,000រៀល ដើម្បីចូលរួមឧបត្ថម្ភដល់ កងទ័ពជួរមុខ និងជនភៀសសឹក ពីការឈ្លានពា...
27/07/2025

សូមថ្លែងអំណរគុណដល់លោក សយ ពោធី ចូលរួមថវិកាចំនួន 1,000,000រៀល ដើម្បីចូលរួមឧបត្ថម្ភដល់ កងទ័ពជួរមុខ និងជនភៀសសឹក ពីការឈ្លានពានរបស់សៀម ។

សូមថ្លែងអំណរគុណដល់លោកស្រី តាន់ ម៉ានេត ចូលរួមថវិកាទឹកចំនួន 200,000រៀល ដើម្បីចូលរួមឧបត្ថម្ភដល់ កងទ័ពជួរមុខ និងជនភៀសសឹក ពីក...
27/07/2025

សូមថ្លែងអំណរគុណដល់លោកស្រី តាន់ ម៉ានេត ចូលរួមថវិកាទឹកចំនួន 200,000រៀល ដើម្បីចូលរួមឧបត្ថម្ភដល់ កងទ័ពជួរមុខ និងជនភៀសសឹក ពីការឈ្លានពានរបស់សៀម ។

បងប្អូនអាចចូលរួមជាថវិកា តាមរយៈQR របស់រដ្ឋបាលឃុំបាន
27/07/2025

បងប្អូនអាចចូលរួមជាថវិកា តាមរយៈQR របស់រដ្ឋបាលឃុំបាន

Address

Cambodia
Phnom Penh

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលឃុំពូជ្រៃ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category