01/09/2026
«ឆ្អឹងខ្នងនៃគោលនយោបាយ ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាអាចឈរជើងបានយូរអង្វែង គឺ «Pro-poor &Pro-business» (គាំទ្រអ្នកក្រ គាំទ្រធុរកិច្ច )»
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ក្រោមប្រធានបទ៖ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ» បានគូសបញ្ជាក់ថា យើងមានភ័ព្វសំណាងដែលបានកើត និងរស់នៅក្នុងដំណាក់កាលដែលគណបក្សប្រជាជនកម្ពុជាកំពុងដឹកនាំប្រទេស ហើយក្នុងនាមជាសមាជិកគណបក្ស យើងត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅមុខបន្ថែមទៀត។