គណបក្សហ៊្វុនស៊ិនប៉ិចរាជធានីភ្នំពេញ/Funcinpec Phnom Penh Party

  • Home
  • Cambodia
  • Phnom Penh
  • គណបក្សហ៊្វុនស៊ិនប៉ិចរាជធានីភ្នំពេញ/Funcinpec Phnom Penh Party

គណបក្សហ៊្វុនស៊ិនប៉ិចរាជធានីភ្នំពេញ/Funcinpec Phnom Penh Party ក្រុមការងារគណបក្សហ៊្វុនស៊ិនប៉ិចរាជធានីភ្នំពេញ

អបអរសាទរ ខួប ៤៤ឆ្នាំ នៃ គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច 🎈🎈២១ មីនា ១៩៨១ - ២១ មីនា ២០២៥ 🎈🎈———————————————————កូនចៅ សមាជិកសមា...
21/03/2025

អបអរសាទរ ខួប ៤៤ឆ្នាំ នៃ គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច
🎈🎈២១ មីនា ១៩៨១ - ២១ មីនា ២០២៥ 🎈🎈
———————————————————
កូនចៅ សមាជិកសមាជិកា យើងខ្ញុំទាំងអស់គ្នា រម្លឹកដឹងគុណដ៏ថ្លៃថ្លា ចងចាំជានិច្ច ព្រះបិតាស្ថាបនិក ហ៊្វុនស៊ិនប៉ិច ( រ.រ.ជ.ក.ឯ.អ.ស.ស ) FUNCINPEC ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត !
-សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្ស
-ឥស្សរជននយោបាយ យុទ្ធជន យុទ្ធមិត្ត អ្នកតស៊ូ បានពលី ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ។
ថ្ងៃនេះ គណបក្សរាជានិយម សូមប្រកាសអបអរសាទរ នៃការបង្កើត ក្នុងរយៈពេល ៤៤ឆ្នាំ ជាមួយសមទ្ធិផលជាច្រើន ជូនជាតិ មាតុភូមិ ប្រជារាស្ត្រខ្មែរ ដែលផ្តើមចេញពី ស្ថិរភាពនយោបាយ សុខសន្តិភាព ការផ្សះផ្សាជាតិ សាមគ្គី រវាងខ្មែរ និងខ្មែរ ។
ឈរលើម៌ាគានយោបាយ និងព្រះរាជតម្រិះដ៏ផូរផង់ ព្រះបិតាស្ថាបនិក គណបក្សហ៊្វុនស៊ិនប៉ិច នឹងបន្តបេសកកម្ម បំរើ ការពារ ឧត្តមប្រយោជន៍ជាតិ ប្រជារាស្ត្រខ្មែរ និងព្រះរាជបល្ល័ង្ក ឥតងាករេ រៀងរហូត ។

គណបក្សហ៊្វុនស៊ិនប៉ិច ប្រារព្ធពិធីអបអរសាទរខួប​អនុស្សាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ភ្នំពេញ៖ គណបក្សរាជានិយមហ៊្វ...
08/03/2025

គណបក្សហ៊្វុនស៊ិនប៉ិច ប្រារព្ធពិធីអបអរសាទរខួប​អនុស្សាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា

ភ្នំពេញ៖ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប » ឋិតក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅទីស្នាក់ការកណ្តាលគណបក្ស ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកា ជាស្រ្តីប្រមាណ១០០នាក់ ។
#អ្នកគាំទ្ររាជានិយម #ព្រះអង្គម្ចាស់នរោត្តមចក្រាវុធ #ព្រះរាជាណាចក្រកម្ពុជា #អ្នកគាំទ្ររបបរាជានិយម #គណបក្សហ៊្វុនស៊ិនប៉ិច

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងពិភាក្សាការងារ និងសោយអាហារថ្ងៃត្រង់ជាមួយ ឯកអគ្គរាជទូតថ្មី នៃប្រទេសអូស្ត្រាលី ប្រចាំព្...
07/03/2025

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងពិភាក្សាការងារ និងសោយអាហារថ្ងៃត្រង់ជាមួយ ឯកអគ្គរាជទូតថ្មី នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា
---------------------------------------
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្ស ដើម្បីយាងជួបពិភាក្សាការងារ និងសោយអាហារថ្ងៃត្រង់ជាមួយ ឯកឧត្ដម ដឺរិក យីប ( Derek Yip ) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
#ព្រះអង្គម្ចាស់នរោត្តមចក្រាវុធ
#ព្រះរាជាណាចក្រកម្ពុជា
#អ្នកគាំទ្ររាជានិយម

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងជួបពិភាក្សាការងារជាមួយ អគ្គរដ្ឋទូតឥណ្ឌាថ្មី ប្រចាំកម្ពុជា----------------------------...
06/03/2025

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងជួបពិភាក្សាការងារជាមួយ អគ្គរដ្ឋទូតឥណ្ឌាថ្មី ប្រចាំកម្ពុជា
---------------------------------
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង (VANLALVAWNA BAWITLUNG) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅនិវេសនដ្ឋាន ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។
#ព្រះអង្គម្ចាស់នរោត្តមចក្រាវុធ #ព្រះរាជាណាចក្រកម្ពុជា #អ្នកគាំទ្ររបបរាជានិយម

សូមអនុមោទនា ថ្ងៃសីល🙏🏻🪷ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។ សូមបង...
06/03/2025

សូមអនុមោទនា ថ្ងៃសីល🙏🏻🪷
ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។
សូមបងប្អូនប្រជារាស្រ្ត រស់នៅដោយតាំងចិត្តជ្រះថ្លា និងសុខសាន្តត្រាណ ពេញមួយព្រះនគរកម្ពុជា។ 🙏🏻🙏🏻♥️
#ព្រះអង្គម្ចាស់នរោត្តមចក្រាវុធ #ព្រះរាជាណាចក្រកម្ពុជា #អ្នកគាំទ្ររាជានិយម

Very Beautiful of Angkor Wat of Sunshine in the Morning 💎💎💎💎💎💎💎💎💎
06/03/2025

Very Beautiful of Angkor Wat of Sunshine in the Morning 💎💎💎💎💎💎💎💎💎

06/03/2025

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

06/03/2025
05/03/2025

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងដង្ហែព្រះអដ្ឋិធាតុសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិតម្កល់ទុកក្នុងព្រះចេតិយនៅវត្តនួនមណីរាម ហៅវត្តថាន់។

#អ្នកគាំទ្ររាជានិយម #អ្នកគាំទ្ររបបរាជានិយម #ព្រះអង្គម្ចាស់នរោត្តមចក្រាវុធ #ព្រះរាជាណាចក្រកម្ពុជា #គណបក្សហ៊្វុនស៊ិនប៉ិច

04/03/2025

Address

Home#214 (Samdech Pan), Boengraing, Daun Penh
Phnom Penh
12000

Telephone

+855962877415

Website

Alerts

Be the first to know and let us send you an email when គណបក្សហ៊្វុនស៊ិនប៉ិចរាជធានីភ្នំពេញ/Funcinpec Phnom Penh Party posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to គណបក្សហ៊្វុនស៊ិនប៉ិចរាជធានីភ្នំពេញ/Funcinpec Phnom Penh Party:

Share