Cambodia Buddhist Television

  • Home
  • Cambodia Buddhist Television

Cambodia Buddhist Television ទូរទស្សន៍ព្រះពុទ្ធសាសនាកម្ពុជា ផ្សព្វផ្សាយនូវខ្លឹមសារព្រះធម៌ និងពុទ្ធោវាទរបស់ ព្រះសម្មាសម្ពុទ្ធ នៅកម្ពុជា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ព...
02/09/2025

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១០។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក រដ្ឋសភា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័ន លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្តទទួលបន្ទុកកិច្ចការសាសនា ឧទ្ទេសាចារ្យ អាចារ្យ អាចារិនី និងស្ថាប័នពាក់ព័ន្ធ សរុបចំនួន ១ ២៥០ នាក់ នៅសាលវិទ្យាស្ថានជាតិអប់រំ។
………………………
ថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥

នាថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួ...
30/08/2025

នាថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញសួរសុខទុក្ខនិងប្រគល់គ្រឿងឧបភោគបរិភោគ អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែក និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនមាណែត ជូនវីរកងទ័ព កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យបង្អែកស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

សូមប្រគេនព្រះពរសម្តេច​និងព្រះរាជាគណៈគ្រប់ព្រះអង្គ​ ជាសមាសភាពថ្មីនៃថេរសភាព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា​ ក្រោមការដ...
23/08/2025

សូមប្រគេនព្រះពរសម្តេច​និងព្រះរាជាគណៈគ្រប់ព្រះអង្គ​ ជាសមាសភាពថ្មីនៃថេរសភាព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា​ ក្រោមការដឹកនាំរបស់សម្តេចព្រះព្រហ្មរតនមុនី​ ពិន​ សែម​ ជាប្រធាន។

23/08/2025

រស់ជាមួយការរៀបចំជីវិត សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន​ សេង យៀត

ឯកឧត្តម ចាយ បូរិន​ អញ្ជើញដឹកនាំកិច្ចប្រជុំ អំពីការប្រតិស្ថានព្រះពុទ្ធប្បដិមាវិតក៌មុទ្រា កសាងអំពីស្ពាន់ តម្កល់គោរពបូជានៅក...
23/08/2025

ឯកឧត្តម ចាយ បូរិន​ អញ្ជើញដឹកនាំកិច្ចប្រជុំ អំពីការប្រតិស្ថានព្រះពុទ្ធប្បដិមាវិតក៌មុទ្រា កសាងអំពីស្ពាន់ តម្កល់គោរពបូជានៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ

រាជធានីភ្នំពេញ​៖​ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នាថ្ងៃសៅរ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩​ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥​ បានអញ្ជើញដឹកនាំកិច្ចប្រជុំ អំពីការប្រតិស្ថានព្រះពុទ្ធប្បដិមាវិតក៌មុទ្រា កសាងអំពីស្ពាន់ តម្កល់គោរពបូជានៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ។

កិច្ចប្រជុំនេះ នៅទីស្តីការក្រសួងធម្មការនិងសាសនា

ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះលោក ហង្ស ពៅ និងលោក...
23/08/2025

ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ
លោក ហង្ស ពៅ និងលោកស្រី អៀម ចិន្តា ព្រមទាំងបុត្រ
សមាជិក សមាជិកា ពុទ្ធិកសមាគមកម្ពុជរដ្ឋ
ដែលមានសទ្ធាជ្រះថ្លា បានឧបត្ថម្ភប្រាក់ចំនួន ២៤០ ០០០៛ (ពីររយសែសិបពាន់រៀល) សម្រាប់១ឆ្នាំ (១២ខែ) ចាប់ពីខែសីហា ឆ្នាំ២០២៥ នេះតទៅ។
ដើម្បីជួយទ្រទ្រង់ដល់ដំណើរការ និងសកម្មភាពនានារបស់ មូលនិធិពុទ្ធិកសមាគមកម្ពុជរដ្ឋ ។
សូមជូនពរ លោក និងលោកស្រី ម្ចាស់ទានបានប្រកបដោយនូវព្រះពុទ្ធពរគ្រប់ប្រការ។

ថ្ងៃសៅរ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៩
ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥

ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះឧបាសិកា ឡាក់ ខូយប៉ៃ ...
23/08/2025

ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ
ឧបាសិកា ឡាក់ ខូយប៉ៃ ស្រុកកោះធំ សមាជិកា ពុទ្ធិកសមាគមកម្ពុជរដ្ឋ​ ដែលមានសទ្ធាជ្រះថ្លា បានឧបត្ថម្ភប្រាក់ចំនួន ១២០ ០០០៛ (មួយរយម្ភៃពាន់រៀល) សម្រាប់១ឆ្នាំ (១២ខែ) ចាប់ពីខែសីហា ឆ្នាំ២០២៥ នេះតទៅ។

ដើម្បីជួយទ្រទ្រង់ដល់ដំណើរការ និងសកម្មភាពនានារបស់ មូលនិធិពុទ្ធិកសមាគមកម្ពុជរដ្ឋ ។
សូមជូនពរ ឧបាសិកា ម្ចាស់ទានបានប្រកបដោយនូវព្រះពុទ្ធពរគ្រប់ប្រការ។

ថ្ងៃសៅរ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៩
ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥

ឯកឧត្តម តាំង សុខឃី និង លោកជំទាវ ទ្រី ចិន្តា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្លងជណ្តើរ ...
23/08/2025

ឯកឧត្តម តាំង សុខឃី និង លោកជំទាវ ទ្រី ចិន្តា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្លងជណ្តើរ និង ឆ្លងរថយន្តសង្រ្គោះ ប៉ុស្តិ៏សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី

ឯកឧត្តម តាំង សុខឃី និង លោកជំទាវ ទ្រី ចិន្តា ឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នាព្រឹកថ្ងៃសៅរ៏ ១៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥​ បាន​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្លងជណ្តើរ និង ឆ្លងរថយន្តសង្រ្គោះ ប៉ុស្តិ៏សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ។

នាឱកាសដ៏ថ្លៃថ្លា ឯកឧត្តមបានមានប្រសាសន៏លើកឡើងយ៉ាងច្បាស់ថា ប្រជាជនកម្ពុជាទាំងអស់ត្រូវតែរួបរួមសាមគ្គីជាតិខ្មែរតែមួយ ដើម្បីសំដៅប្រែក្លាយសក្ដានុពលរបស់សាសនា ទៅជាកម្លាំងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ និងលើកកម្ពស់ តម្លៃសីលធម៌ប្រកបដោយសាមគ្គីភាពកក់ក្ដៅ ក្នុងម្លប់នៃសុខសន្តិភាពនិងការភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនៃយើងសព្វថ្ងៃ។

ព្រះវិហារ​មាស​ នៅវត្តប្រាសាទស្រះកណ្តាល​ ឃុំបុស្បូវ​ ស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ
22/08/2025

ព្រះវិហារ​មាស​ នៅវត្តប្រាសាទស្រះកណ្តាល​ ឃុំបុស្បូវ​ ស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ

ប្រវត្តិសាស្រ្ដហៅភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ)ជាជង្រុកមាសនៃទេសចរណ៍ចរខេត្តកណ្តាល​៖​ ភ្នំព្រះរាជទ្រព្យស្ថិតនៅខេត្តកណ្ដាល ...
22/08/2025

ប្រវត្តិសាស្រ្ដហៅភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ)ជាជង្រុកមាសនៃទេសចរណ៍ចរ

ខេត្តកណ្តាល​៖​ ភ្នំព្រះរាជទ្រព្យស្ថិតនៅខេត្តកណ្ដាល ចម្ងាយជាង៤០គីឡូពីទីរួមរាជធានីភ្នំពេញ ។ ទីកន្លែងនោះគឺជា បូជនីយដ្ឋានពេញនិយមមួយ។ រាប់ពីជើង ទៅ ចង្កេះដល់កំពូលភ្នំ ភ្នំព្រះរាជទ្រព្យ ប្រកបដោយបេតិកភណ្ឌជាតិច្រើនសន្ធឹកពិសេសនូវច្រូងភ្នំដ៏ខ្ពស់បានបង្ហាញនូវប្រាង្គទាំងប្រាំនៃចេតិយផុសចេញពីទេសភាពដ៏វែងអន្លាយ។ តែជាក់ស្ដែងស្ថានភាពទូទៅនៃភ្នំពីជើងទៅដល់កំពូលនៅមានភាពខ្វះសណ្ដាប់ធ្នាប់គឺមិនទាន់ស័ក្តសមជាបូជនីយដ្ឋានមួយដែលបង្កប់សោភ័ណភាព ភាពបុរាណ ក៏ដូចជា ​ប្រវត្តិសាស្រ្ដ។ សាស្រ្ដាចារ្យប្រវត្តិសាស្រ្ដពីររូប ចង់ឃើញមានការកែប្រែប្រសើរឡើងបន្ថែមទៀតព្រោះភ្នំព្រះរាជទ្រព្យអាចនឹងប្រភពនៃទ្រព្យសម្បត្តិមហាសាលមួយនៃវិស័យទេសចរណ៍កម្ពុជា។
មនុស្សមួយចំនួនហៅថាជាភ្នំឧត្តុង្គតាមដោយបរិបទប្រវត្តិសាស្រ្ដបន្សល់ទុក។ អ្នកខ្លះហៅភ្នំនៅខេត្តកណ្ដាលដែលឈរស្ដឹងរាងយ៉ាងធំនេះថា ភ្នំអដ្ឋរស្ស ព្រោះធ្លាប់មាននូវវិហារអដ្ឋរស្ស ឬ វិហារ១៨ហត្ថនៅទីនោះ តែត្រូវបានគេសង្កេតឃើញថាមានការបំផ្លាញដល់ឬសគល់នៃវិហារនេះ​។នេះបើតាមការតំណាលរឿងនៃវិហារអដ្ឋរស្ស ប្រជុំរឿងព្រេងខ្មែរភាគទី៥ និយាយអំពីទំនាក់ទំនងនៃប្រទេសចិន និង ខ្មែរផងដែរនិងការប៉ុនប៉ងលុបបំបាត់អរិយធម៌ខ្មែរពីសំណាក់បរទេសតាំងពីសម័យមហានគរ។
យ៉ាងណាមកទល់បច្ចុប្បន្នគេឃើញមានការផ្លាស់ប្ដូរការហៅឈ្មោះវិហារធំអដ្ឋរស្ស ទៅជាវិហារដង្ហើមនាគ។ ​ ក្រោយៗមក ទៀតមជ្ឈដ្ឋាននានា​កំណត់ហៅភ្នំនេះរត់មាត់ថា “ភ្នំ​ព្រះរាជ្យទ្រព្យ”គឺក្នុងប្រវត្តិសាស្រ្ដពិពណ៌នាថា ភ្នំ​នេះ​មិន​ខ្ពស់​ពេក ហើយ​ស្ថិត​នៅ​កែ្បរ ឧដុង្គ ជា​​រាជ​វាំង​ស្រាប់ ដោយសារព្រះ​រាជា​ក៏​ទ្រង់​ចាត់​ឲ្យ​សាង​ព្រះ​ចេតិយ​ធំ​ៗ និង​មាន​ចម្លាក់​លម្អ សម្រាប់​​បញ្ចុះ​ព្រះ​បរម​អដ្ឋិ និង ព្រះ​អដ្ឋិ​នៃ​ព្រះរាជ​វង្សានុ​វង្ស ដោយ​ចាប់​សាង​បូជនីយ​ដ្ឋាន​នោះ ដោយ​កម្លាំង​​ព្រះ​រាជ​ទ្រព្យ ផ្ទាល់​ព្រះ​អង្គ​ទើប​សន្មត​ថា” ភ្នំ​ព្រះរាជ​ទ្រព្យ “។ មកទល់ពេលនេះ ភ្នំព្រះរាជ្យទ្រព្យ ជាបូជនីយដ្ឋានព្រះពុទ្ធសាសនាដ៏ធំ សមនឹងការតម្កើនថាពុទ្ធសាសនាជាសាសនារបស់រដ្ឋ និង មានព្រះសក្យមុនីចេតិយជាសិរីរិកធាតុដែលព្រះសមណគោតមព្រះអង្គបានបន្សល់ទុកតរៀងមក។

25/05/2022

Address


Telephone

+85586283040

Website

Alerts

Be the first to know and let us send you an email when Cambodia Buddhist Television posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share