05/06/2025
ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ដែលស្រឡាញ់ការជិះម៉ូតូធំ ហើយខ្ញុំក៏គាំទ្រជានិច្ចដល់កាការពារសុវត្ថិភាពសាធារណៈ។ ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំមានការព្រួយបារម្ភចំពោះវិធីសាស្ត្រដែលសមត្ថកិច្ចកំពុងអនុវត្តចំពោះម៉ូតូធំ បំពាក់ស៊ីម៉ាំងដែរមិនមែនចេញពីរោងចក្រ
🛠️ បញ្ហាដ៏ពិតប្រាកដនៃម៉ូតូនាំចូលពីបរទេស៖
ម៉ូតូធំមួយទឹកដែលនាំចូលមកពីបរទេស ជាច្រើនបាន ផ្លាស់ប្តូរបំពង់ស៊ីម៉ាំងហ្សុីន(ស៊ីម៉ាំងដើម)ចេញបាត់ទៅហើយ តាំងពីស្រុកគេមកម្លេះ។
➡️ បើយោងតាមភាពជាក់ស្តែង អ្នកនាំចូល ឬម្ចាស់ថ្មី នៅកម្ពុជាមិនអាចរកទិញស៊ីម៉ាំងហ្សុីន (OEM) បានមកវិញដោយងាយទេ។
🎯 ការអនុវត្តច្បាប់
សមត្ថកិច្ចបានចាប់ម៉ូតូដោយសារ “សម្លេងលឺខ្លាំង” ប៉ុន្តែ គ្មានការវាស់វែងជាផ្លូវការទេ។ ពួកគាត់គ្រាន់តែប្រើត្រជៀកស្តាប់ ហើយសម្រេចថាសម្លេងខ្លាំងឬអត់តាមអារម្មណ៍ផ្ទាល់ខ្លួន។ នេះមិនមែនជាវិធីសាស្ត្រអនុវត្តច្បាប់ដែរត្រឹមត្រូវទេ!
📌 សំណួរ
- តើសម្លេងលើសប៉ុន្មាន dB ទើបចាត់ទុកថាខ្លាំង?
- តើមានឧបករណ៍វាស់សម្លេងដែរឬទេនៅពេលចាប់ម៉ូតូ?
⚖️ ការអនុវត្តច្បាប់គួរតែផ្អែកលើការវាស់វែងពិតប្រាកដ ដោយប្រើឧបករណ៍ស្តង់ដារ (decibel meter) មិនមែនផ្អែកលើត្រជៀកនិងអារម្មណ៍ផ្ទាល់របស់មន្រ្តីនោះទេ។ បើមិនដូច្នោះទេ វាមិនត្រឹមតែប៉ះពាល់សិទិ្ធអ្នកប្រើម៉ូតូទេ វាថែមទាំងបង្ករអោយមានការអស់ជំនឿចំពោះច្បាប់ផងដែរ។
🙏 ខ្ញុំសំណូមពរឲ្យអាជ្ញាធរដែលពាក់ព័ន្ធធ្វើការអភិវឌ្ឍនូវវិធីសាស្ត្រអនុវត្តច្បាប់ឲ្យមានលក្ខណៈ វិទ្យាសាស្ត្រ និងស្មើភាព។ ចាប់ម៉ូតូបំពាក់ស៊ីម៉ាំង គួរតែមានឧបករណ៍វាស់សម្លេងត្រឹមត្រូវ ស្របតាមស្តង់ដារអន្តរជាតិ។
✅ដាក់កំណត់ជាផ្លូវការថា ម៉ូតូកម្លាំងចាប់ពីប៉ុន្មានCCដល់ប៉ុន្មានCC អាចបង្កសម្លេងបានត្រឹមប៉ុន្មាន decibel
✅ប្រើឧបករណ៍វាស់សម្លេងពេលត្រួតពិនិត្យ
🙏ពួកយើងគោរពច្បាប់ ប៉ុន្តែសូមអោយច្បាប់អនុវត្តដោយយុត្តិធម៌ និងស្មើភាព! សូមអរគុណ។