រស្មី ព័ត៌មាន - FBR Hot News.BMC

រស្មី ព័ត៌មាន - FBR Hot News.BMC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from រស្មី ព័ត៌មាន - FBR Hot News.BMC, Social Media Agency, សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ភ្នំពេញ, Phnom Penh.

សារព័ត៌មានប្រចាំក្រុងប៉ោយប៉ែត

រស្មី FBR ព័ត៌មានពិតមនុស្សធម៌ ដើម្បី សង្គមសង្គម ទំនាក់ទំនង ទូរសព្ទលេខ 097 55 14 494 ចុច តាមដាន page ដើម្បីទទួលបានព័ត៌មានថ្មីៗ ទាន់ហេតុការណ៍..

ប៉ោយប៉ែត.គ្រោះថ្នាក់ចរាចរណ៍ចំចម្លែ.កប្លែកត្រង់ផ្លាកលេខ.😲ចុមប៉ោយប៉ែតយើង នៅមានអញ្ចឹងទៀត..ប៉ោយប៉ែត.មុននេះបន្តិចមានករណីគ្រោះ...
27/08/2025

ប៉ោយប៉ែត.គ្រោះថ្នាក់ចរាចរណ៍ចំចម្លែ.កប្លែកត្រង់ផ្លាកលេខ.😲ចុមប៉ោយប៉ែតយើង នៅមានអញ្ចឹងទៀត..

ប៉ោយប៉ែត.មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពាក់ស្លាកលេខថៃ និង ម៉ូតូ នៅត្រង់ចំណុចខាងកើតស្តុបអេស៊ីលីដា ក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ 27/8/2025

សេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីលទ្ធផល នៃកិច្ចប្រជុំវិសា...
27/08/2025

សេចក្តីប្រកាសព័ត៌មាន
ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដោយភាគីថៃធ្វើជាម្ចាស់ផ្ទះ។

គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈ ប្រតិភូថៃដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគ (RBC)។

កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានចាប់ផ្តើមនៅម៉ោង១១៖០០នាទីព្រឹក និងបានបញ្ចប់ដោយជោគជ័យ នៅវេលាម៉ោង១១៖៥៣នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។

នៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។

ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការវិវត្តជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក សំដៅជំរុញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជា ព័ត៌មាន៕

Press Release
The Ministry of National Defence would like to inform the public, as well as national and international journalists, of the results of the Extraordinary Meeting of the Cambodia-Thailand Regional Border Committee (RBC) between the 4th Military Region of Cambodia and the 2nd Army Area of Thailand on August 27, 2025, with Thailand as the host.

The Cambodian delegation was led by Lieutenant General Pov Heng, Commander of the 4th Military Region and Co-Chairman of the RBC Extraordinary Meeting. The Thai delegation was led by His Excellency Lieutenant General Boonsin Padklang, Commander of the 2nd Army Area and Co-Chairman of the RBC Extraordinary Meeting.

The meeting commenced at 11:00 AM and successfully concluded at 11:53 AM on the morning of August 27, 2025.

During this Extraordinary Meeting, both sides agreed to maintain regular communication between all military regions, army areas and units along the Cambodia-Thailand border and strive to resolve all issues peacefully and avoid clashes.

Both sides also emphasized the importance of further strengthening relations at all levels in order to build trust and promote good neighborliness. They further underscored the positive momentum and progress achieved through these engagements in advancing cooperation across all sectors, with the shared aim of returning to normalcy.

As stated above, please national and international journalists be informed.
August 27, 2025

27/08/2025

🙏សូមស្ដាប់ឲ្យចប់ ហើយពិចារណា.. ទាំងអស់គ្នា មុននឹង ធ្វើការរិះគន់ ទៅដល់អាជ្ញាធរ និងថ្នាក់ដឹកនាំខេត្ត ពួកគាត់ ខំប្រឹងណាស់ គ្រប់យ៉ាង គឺដើម្បីតែសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋខ្មែរយើងតែប៉ុណ្ណោះ..សូមកុំស្ដាប់តែមួយជ្រុងតូច.។ សូមចាំថា ឪពុកម្ដាយណាក៏ស្រឡាញ់ និងបារម្ភ ពីសុវត្ថិភាព កូនខ្លួនឯងដែរ..

26/08/2025

ប្រជាពលរដ្ឋខ្មែរ ជាច្រើន មកពីតាមបណ្ដាលស្រុក/ខេត្ត ផ្សេងៗគ្នា បាននាំគ្នាមកមើលទីតាំងដែលទាហានថៃរាយលួសបន្លា កន្លងទៅ..នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ..
នៅថ្ងៃទី 26 ខែសីហា ឆ្នាំ 2025

មួយថ្ងៃពេញ ក្នុងការចុះបេសកកម្ម នៅតាមបន្ទាត់ព្រំដែន..២៦/៨/២០២៥
26/08/2025

មួយថ្ងៃពេញ ក្នុងការចុះបេសកកម្ម នៅតាមបន្ទាត់ព្រំដែន..
២៦/៨/២០២៥

26/08/2025

ក្រុមអនុព័ន្ធយោធា៥ប្រទេសបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទាហានដាក់លួសបន្លាត្រង់មង្គោលសីម៉ា៤៦និង៤៧
បន្ទាយមានជ័យ៖ក្រុមអនុព័ន្ធយោធា៥ប្រទេសបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទាហានដាក់លួសបន្លាត្រង់មង្គោលសីម៉ា៤៦និង៤៧នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
ក្រុមអ្នកសង្កេតការណ៍អន្តរកាល(lOT)ចំនួន៥ ប្រទេសដែលដឹកនាំដោយអនុព័ទ្ធយោធាម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម កម្ពុជាមានឯកឧត្តម អ៊ុំ រាត្រី អភិបា លខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងនាយសេនាធិ ការយោធភូមិភាគទី៥និងមេបញ្ជាការ មេបញ្ជាការរង ជាច្រើនរូបទៀត...។

26/08/2025

រសៀលថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោក វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានចុះទីតាំងជាក់ស្តែងដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

Tuesday Afternoon, 26 August 2025

The Interim Observer Team (IOT) led by Colonel Nazlee bin Abdul Rahim, Defence Attaché of Malaysia to the Kingdom of Cambodia has conducted a site visit at Chok Chey Village, O’Bei Chon Commune, O’Chrov District, Banteay Meanchey Province, to observe, verify, and report.

26/08/2025

ផ្សាយផ្ទាល់.តោះបងប្អូន ទៅណងចាន់ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ..

26/08/2025

ផ្សាយផ្ទាល រដ្ឋបាលក្រុងប៉ោយប៉ែត ប្រារព្ធ ពិធី ទិវាបរិស្ថាន
នៅសាលាវិទ្យាល័យប៉ោយប៉ែតក្រុង... 26/8/2025

យប់ថ្ងៃទី 25/08/2025 ជួយស៊ែរផង ឱ្យពិភពលោកបានឃើញពីទឹកចិត្ត ស្នេហាជាតិ ស្រឡាញ់ទឹកដីរបស់ប្រជាពលរដ្ឋខ្មែរយើង ទឹកចិត្តប្រជាពល...
25/08/2025

យប់ថ្ងៃទី 25/08/2025 ជួយស៊ែរផង ឱ្យពិភពលោកបានឃើញពីទឹកចិត្ត ស្នេហាជាតិ ស្រឡាញ់ទឹកដីរបស់ប្រជាពលរដ្ឋខ្មែរយើង ទឹកចិត្តប្រជាពលរដ្ឋ ការពារទឹកដី មិនរៀថយ ស្រលាញ់ជាតិពិតប្រាកដ លះបង់ មិន ឈរអោបដៃមើលឡើយ…

25/08/2025

ប្រជាពលរដ្ឋឃុំអូរបីជាន់នាំគ្នាក្រាលតង់មកដេកក្នុងព្រៃដើម្បីការពារកុំឲ្យចោលសៀម លួចរាយបន្លាស់លួស នៅពេលយប់
25/8/2025

25/08/2025

ថ្មីៗទៀតហើយ ពួកចោរ សៀមបាននាំគ្នា មករាយបន្លាលួសបន្ថែម តែត្រូវ ប្រជាពលរដ្ឋនាំគ្នា ហាមឃាត់ មិនឲ្យ ទាហានសៀមរាយបន្លាលួស លើទឹកដីកម្ពុជា នៅត្រង់ចំណុច ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ 25/8/2025

Address

សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ភ្នំពេញ
Phnom Penh
85523

Alerts

Be the first to know and let us send you an email when រស្មី ព័ត៌មាន - FBR Hot News.BMC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to រស្មី ព័ត៌មាន - FBR Hot News.BMC:

Share