រស្មី ព័ត៌មាន - FBR Hot News.BMC

រស្មី ព័ត៌មាន - FBR Hot News.BMC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from រស្មី ព័ត៌មាន - FBR Hot News.BMC, Social Media Agency, សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ភ្នំពេញ, Phnom Penh.

👉សារព័ត៌មានប្រចាំក្រុងប៉ោយប៉ែត
រស្មី FBR ព័ត៌មានពិតមនុស្សធម៌ ដើម្បី សង្គមសង្គម ទំនាក់ទំនង ទូរសព្ទលេខ 097 55 14 494 ចុចតាមដាន page ដើម្បីទទួលបានព័ត៌មានថ្មីៗ ទាន់ហេតុការណ៍..

រដ្ឋបាលក្រុងសិរីសោភ័ណ: ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីប្រជាពលរដ្ឋចំនួន ២០គ្រួសារ ស្នើសុំបើកផ្លូវសាធារណៈទទឹងទំហំ ៨ម៉ែត...
22/10/2025

រដ្ឋបាលក្រុងសិរីសោភ័ណ: ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីប្រជាពលរដ្ឋចំនួន ២០គ្រួសារ ស្នើសុំបើកផ្លូវសាធារណៈទទឹងទំហំ ៨ម៉ែត្រ ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ..! ពលរដ្ឋសប្បាយចិត្តនិងថ្លែងអំណរគុណដែលម្ចាស់ដីប្លង់រឹងបរិច្ចាគដីលំនៅឋាននិងដីចម្ការដំណាំដើម្បីអោយធ្វើផ្លូវបង្កើតថ្មី ។

ថ្ងៃទី២២តុលា២០២៥

22/10/2025

ប៉ោយប៉ែត.😲ឡានដឹកដី ដឹកជ្រុះរដុបពេញផ្លូវ. សូមពិចារណាតាមការគួរ 👉https://t.me/raksmeyadmai

វីដេអូប្រភពពីប្រជាពលរដ្ឋ

😲ករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តស៊េរីទំនើប បុ..ក ជាមួយកង់ឆ្លងផ្លូវ បណ្ដាលឱ្យម្ចាស់កង់រ.ងរបួ.ស បញ្ជូនទៅមន្ទីរពេទ្យ ចំណែ...
22/10/2025

😲ករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តស៊េរីទំនើប បុ..ក ជាមួយកង់ឆ្លងផ្លូវ បណ្ដាលឱ្យម្ចាស់កង់រ.ងរបួ.ស បញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្ត រងការខូចខាតខាងមុខហេតុការណ៍នេះកើតឡើងស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។ ព័ត៌មានបឋម

22/10/2025

22/10/2025

មានរឿងអ្វីរថយន្ត មួយគ្រឿងនេះបានជាបើកជាគាគេតាមផ្លូវទៅវិញ?​បំពាក់ស្លាកលេខ​ភ្នំពេញ.​2BC.7480? ២២/១០/២០២៥

វុធហត្ថខេត្តបញ្ជូនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយ...
22/10/2025

វុធហត្ថខេត្តបញ្ជូនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន.

បន្ទាយមានជ័យ: នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណីដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ៖ ១-ឈ្មោះ ធី រដ្ឋា ហៅ អាក្រលិត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (ដឹកជញ្ជូន និងប្រើប្រាស់), ២-ឈ្មោះ កែវ ពុទ្ធារ៉ុង (ហៅ តឿ/តូច) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ដឹកជញ្ជូន និងជួញដូរ), ៣-ឈ្មោះ ដឿម ជីវ័ន្ត ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកជញ្ជូន បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ដឹកជញ្ជូន), ៤-ឈ្មោះ អាង វិជ្ជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (ប្រើប្រាស់)។ ព្រមទាំងចាប់យកវត្ថុតាង កញ្ឆាក្រៀម ចំនួន១២ថង់ ទម្ងន់ ៤៦០០ក្រាម, ទឹកថ្នាំក្អកកូនក្មេង ចំនួន ០៩កេស ស្មើនឹង ៩៤៦ដប, ទឹកផ្លែឈើចម្រុះដបធំ ចំនួន៦៥ដប, បារីអេឡិចត្រូនិច ចំនួន៣៨ដើម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង,ឧបករណ៍ផលិតទឹកក្រាធុមមួយចំនួន , ម៉ូតូ ចំនួន ០២គ្រឿង, ទូរស័ព្ទ ចំនួន ០៣គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច បានឱ្យដឹងថា ឈ្មោះ ធី រដ្ឋា ហៅ អាក្រលិត ពិតជាបាន ដឹកជញ្ជូន (កញ្ឆា) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន, ចំណែកឈ្មោះ កែវ ពុទ្ធារ៉ុង ហៅ តឿ/តូច ពិតជាបានជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុ ញៀន (កញ្ឆា) ពិតប្រាកដមែន, ឈ្មោះ ដឿម ជីវ័ន្ត ពិតជាបានដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន (កញ្ឆា) ពិតប្រាកដមែន, ឈ្មោះ អាង វិជ្ជា ពិតជាបាន ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន ពិតប្រាកដមែន។

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

ភ្នំបាក់កី ធម្មជាតិជាអ្នកបង្កើត មនុស្សជាអ្នកបំផ្លាញ បើកបង្កើតមិនបានទេ. សុំកុំបំផ្លាញធម្មជាតិអី..  ភ្នំបាក់កី មានប្រាសាទប...
22/10/2025

ភ្នំបាក់កី ធម្មជាតិជាអ្នកបង្កើត មនុស្សជាអ្នកបំផ្លាញ បើកបង្កើតមិនបានទេ. សុំកុំបំផ្លាញធម្មជាតិអី.. ភ្នំបាក់កី មានប្រាសាទបុរាណចាស់បាក់បែកនៅពីលើ..
ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

22/10/2025

ឈ្លោះគ្នាផ្អើល នារីជនជាតិខ្មែរ ប្តីជាជនជាតិចិន នាយប់ថ្ងៃទី២១ខែតុលា ឆ្នាំ២០២៥ ចំណុចក្នុងបរិវេណកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមជួយ Follow Page ម្នាក់មួយផង

22/10/2025

ស្រុកមង្គលបុរី 😲ករណី ឡានដឹកស្រូវធុនធំ ក្រឡាប់ផ្ងារជើង កើតឡើងនៅថ្ងៃ 22 តុលា2025វេលាម៉ោង 3:00 ជិតភ្លឺក្នុង ភូមិភ្នំធំឃុំអូរប្រាសាទស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

ពូរធ្លាប់តែអង្គុយក្នុងម៉ាស៊ីនត្រជាក់ ឥឡូវពូរមកអង្គុយនៅហាលក្តៅ ពូលះបង់ច្រើនណាស់ ដើម្បីប្រទេសជាតិ ទោះហត់នឿយយ៉ាងណា ក៏ពូរមិន...
22/10/2025

ពូរធ្លាប់តែអង្គុយក្នុងម៉ាស៊ីនត្រជាក់ ឥឡូវពូរមកអង្គុយនៅហាលក្តៅ ពូលះបង់ច្រើនណាស់ ដើម្បីប្រទេសជាតិ ទោះហត់នឿយយ៉ាងណា ក៏ពូរមិនរុញរាយ ដើម្បីការពារ ប្រជាពលរដ្ឋ និងទឹកដីនៃប្រទេសជាតិយើង..🙏❤️🇰🇭

21/10/2025

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញការខកចិត្តចំពោះសកម្មភាពរបស់លោក K01 ពាក់ព័ន្ធការដុតចោលទំនិញថៃ។

21/10/2025

#ត្រីងៀតឆ្លៀតពង..😲
បើកគ្រឿងចក្ររត់គេច ក្រោយពីរប្រជាពលរដ្ឋស្នើឱ្យ អ្នកសារព័ត៌មានចុះទៅឡាយ..រឿងកាយដីភ្នំបាក់កី ដែលជាសម្បត្តិធម្មជាតិ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ 21/10/2025

វីដេអូ ប្រភពពីរសារព័ត៌មានបងស្អាត

😲រថយន្តកូរូឡា បុ.ក រះម៉ូតូនិងរបងផ្ទះប្រជាពលរដ្ឋ ទាំងកណ្ដាលថ្ងៃត្រង់ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋន...
21/10/2025

😲រថយន្តកូរូឡា បុ.ក រះម៉ូតូនិងរបងផ្ទះប្រជាពលរដ្ឋ ទាំងកណ្ដាលថ្ងៃត្រង់ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅត្រង់ចំណុចមុខផ្សារតាំងក្រសាំង សង្កាត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ព័ត៌មានបឋម

21/10/2025

Address

សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ភ្នំពេញ
Phnom Penh
85523

Alerts

Be the first to know and let us send you an email when រស្មី ព័ត៌មាន - FBR Hot News.BMC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to រស្មី ព័ត៌មាន - FBR Hot News.BMC:

Share