04/10/2025
ខ្ញុំសូមនិយាយជាទូទៅ មិនសំដៅចំទៅណាទេ ព្រោះមិនដឹងរឿងទាំងសងខាង !
កេីតមកមួយជាតិធាតុជាកូនស្រីមានរូប មានដៃមានខួរមានបេះដូង បេីអ្នកឯងដាច់ដាបដល់ថ្នាក់សម្រេចចិត្តយកប្តីគេអោយទាល់តែបានសម្រេច ហេីយប្រាប់ខ្លួនឯងថា ខ្លួនឯងជាអ្នកឈ្នះ នោះអ្នកឯងមិនសាកសមនឹងកេីតមកជាស្រ្តីនោះទេ ! កាន់តែមិនសមជាមនុស្សតែម្តងបេីឃេីញគេមានកូនហេីយនៅតែប្រឹងដណ្តេីម ។
សួរខ្លួនឯងវិញឈ្នះបានអី ? ឈ្នះបានមនុស្សប្រុសដ៏សែន Thaok Teap យកទៅដេកអោបជាប់ទ្រូង ហេីយបេីកភ្នែកមេីលមនុស្សស្រីដូចគ្នាទឹកភ្នែកទាំងញញឹម ? គួរតែប្រយ័ត្នទៅវិញទេ ! មនុស្សម្នាក់ធ្វេីទង្វេីរក្បត់ដាក់អ្នកមុនបាន អ្នកក៏អាចនឹងជាមនុស្សបន្ទាប់ដែលគេក្បត់បេីគេមានជំរេីសល្អទៀត រូបសម្រស់ត្រឹមជាសំបកប៉ុន្នោះ ហេីយវានឹងរសាត់ ។