ទស្សនវិជ្ជាអប់រំខ្មែរ

ទស្សនវិជ្ជាអប់រំខ្មែរ សតិរលឹក

*** ហទ័យសូត្រ "Prajñāpāramitā Hṛdaya Sūtra" គឺជា ព្រះសូត្រដ៏ខ្លីបំផុត តែមានឥទ្ធិពល និងអត្ថន័យជ្រាលជ្រៅសម្រាប់សិក្សាស្វែង...
07/07/2025

*** ហទ័យសូត្រ "Prajñāpāramitā Hṛdaya Sūtra" គឺជា ព្រះសូត្រដ៏ខ្លីបំផុត តែមានឥទ្ធិពល និងអត្ថន័យជ្រាលជ្រៅសម្រាប់សិក្សាស្វែងយល់សេចក្ដីពិតតាមមាគ៌ាព្រះពុទ្ធសាសនាមហាយាន ជាពិសេសនៅក្នុងប្រទេសចិន ជប៉ុន កូរ៉េ និងវៀតណាម។ ហទ័យសូត្រ ផ្តោតទៅលើគោលគំនិតនៃ សុញ្ញតា (Śūnyatā) ឬ ភាពទទេ។ ខ្លឹមសារបង្ហាញថាបាតុភូតទាំងអស់នៅក្នុងលោកនេះ មិនថាជាអ្វីដែលយើងយល់ឃើញថាមានរូប ឬត្រឹមជានាម គឺសុទ្ធសឹងតែគ្មានអត្តភាពពិតប្រាកដ ឬនៅឋិតថេរ នោះឡើយ។
***ខ្លឹមសារសំខាន់ៗនៃព្រះសូត្រគឺ៖ រូប គឺទទេរ ភាពទទេនោះហើយគឺជារូប។ រូប គឺសុញ្ញតា ហើយសុញ្ញតាគឺជារូប។ វេទនា, សញ្ញា, សង្ខារ, និង វិញ្ញាណ ដែលជាខន្ធទប្រាំ ក៏សុទ្ធតែ ទទេ ដូចគ្នាដែរ។ ហើយបាតុភូតទាំងអស់សុទ្ធតែជាសុញ្ញតា, សុទ្ធតែកើតឡើងដោយអាស្រ័យគ្នា ពុំមានអត្តភាពណាមួយកើតឡើងដោយឯកឯងនោះទេ ពោលគឺកើតឡើយដោយអាស្រ័យគ្នា។ ដោយសារតែអ្វីៗទាំងអស់គឺទទេ ដូចនេះគឺគ្មានអ្វីដែលត្រូវទទួលបាន ហើយក៏ គ្មានអ្វីដែលត្រូវបាត់បង់ ដែរ។ ការយល់ដឹងពីសុញ្ញតានេះ គឺជាផ្លូវទៅកាន់ និព្វាន ដែលជាការរំលត់ទុក្ខ។ ព្រះសូត្រនេះបញ្ចប់ដោយ មន្ត្រៈ (Mantra) ដ៏ល្បីល្បាញគឺ "គាតេ គាតេ បារគាតេ បារសំគាតេ ពោធិ ស្វាហា" (Gate Gate Pāragate Pārasaṃgate Bodhi Svāhā) ដែលអាចប្រែសម្រួលបានថា "ទៅហើយ! ទៅហើយ! ទៅដល់ត្រើយម្ខាងហើយ! ទៅដល់ត្រើយម្ខាងទាំងស្រុងហើយ! សូមឱ្យបាននូវការត្រាស់ដឹង" មន្ត្រៈនេះតំណាងឱ្យការឆ្លងផុតពីអវិជ្ជា ទៅកាន់ការត្រាស់ដឹង។
*** ហទ័យសូត្រសម្តែងដោយ ព្រះពោធិសត្វអវលោកិតេស្វរៈ (Avalokiteshvara) ដែលទ្រង់បានយល់ដឹងយ៉ាងជ្រាលជ្រៅអំពីប្រាជ្ញាបារមីតា។ ទ្រង់បានពន្យល់នូវគោលការណ៍ទាំងនេះទៅកាន់ ព្រះសារីបុត្ត (Sariputra) ដែលជាអគ្គសាវ័កស្តាំរបស់ព្រះពុទ្ធ។ ព្រះពុទ្ធផ្ទាល់ក៏គង់នៅទីនោះ ហើយទ្រង់បានអនុមោទនាចំពោះការបកស្រាយរបស់ព្រះពោធិសត្វអវលោកិតេស្វរៈ។
*** ព្រះសូត្រនេះជួយឱ្យយើង យល់ដឹងអំពីសុញ្ញតា, ជួយឱ្យអ្នកបដិបត្តិលះបង់នូវ គំនិតនៃការជាប់ជំពាក់ ចំពោះបាតុភូតទាំងអស់ រួមទាំង "ខ្លួន" ឬ "របស់ខ្លួន"។ ការយល់ដឹងពីខ្លឹមសារនៃហទ័យសូត្រ អាចនាំយើងទៅរក ការរំដោះខ្លួនពីទុក្ខ និង ការឈានទៅកាន់ការត្រាស់ដឹង តាមឧបនិស្ស័យ។

សន្តិទេវ (Śāntideva) គឺជាទស្សនវិទូ ជាព្រះសង្ឃពុទ្ធសាសនាមហាយាន កវី និងជាអ្នកប្រាជ្ញជនជាតិឥណ្ឌានៅសតវត្សរ៍ទី ៨ នៃគ្រិស្តសករ...
01/07/2025

សន្តិទេវ (Śāntideva) គឺជាទស្សនវិទូ ជាព្រះសង្ឃពុទ្ធសាសនាមហាយាន កវី និងជាអ្នកប្រាជ្ញជនជាតិឥណ្ឌានៅសតវត្សរ៍ទី ៨ នៃគ្រិស្តសករាជ។ ព្រះអង្គត្រូវបានគេស្គាល់ថាជាអ្នកនិពន្ធគម្ពីរសំខាន់ៗពីរគឺ Bodhicaryāvatāra (ពោធិចរិយាការបណ្តុះ ពោធិចិត្ត) និង Śikṣāsamuccaya (សម្រាប់ការអនុវត្តពោធិសត្វ )។
- ពោធិចិត្ត (Bodhicitta) គឺជាគំនិតស្នូលនៃទ្រឹស្ដីរបស់លោក។ ពោធិចិត្ត គឺបំណងប្រាថ្នាដ៏មុតមាំដើម្បីឈានដល់ការត្រាស់ដឹង (ពុទ្ធភាវៈ) មិនមែនដើម្បីខ្លួនឯងនោះទេ តែដើម្បីជួយដល់សត្វលោកទាំងអស់ឱ្យរួចផុតចាកទុក្ខ។
- សិក្ខាសមុទយៈ (Śikṣāsamuccaya) មានរៀបរាប់អំពីគោលការណ៍នៃ អហិង្សា ការបោះបង់ចោលនូវបាបកម្ម និងការបណ្តុះគុណធម៌
ទ្រឹស្ដីរបស់សន្តិទេវផ្តោតសំខាន់លើ មាគ៌ាពោធិសត្វ ដែលជាផ្លូវនៃការលះបង់ខ្លួនដើម្បីប្រយោជន៍សត្វលោក។ លោកបានផ្តល់នូវការបណ្តុះ ពោធិចិត្ត ការអនុវត្ត បរមិតា និងការភាវនានូវប្រជ្ញា ដែលយល់ដឹងពី សុញ្ញតា។ ស្នាដៃរបស់លោកបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃពុទ្ធសាសនាមហាយាន ជាពិសេសនៅតំបន់ហិម៉ាឡៃយ៉ា និងទីបេ។

"មន្ត្ររបស់ព្រះអវលោកិតេស្វរៈ (Mantra of Avalokiteshvara)៖ ឱ! កែវមណីនៅក្នុងផ្កាឈូក  ចិត្តមេត្តា និងប្រាជ្ញា មិនអាចបំបែកបា...
25/06/2025

"មន្ត្ររបស់ព្រះអវលោកិតេស្វរៈ (Mantra of Avalokiteshvara)៖ ឱ! កែវមណីនៅក្នុងផ្កាឈូក ចិត្តមេត្តា និងប្រាជ្ញា មិនអាចបំបែកបាន- Om Mani Padme Hum"
គាថា "អូម មាណី ប៉ាដមេ ហ៊ុំ ហ្រីៈ" ដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងទស្សនវិជ្ជាព្រះពុទ្ធសាសនាមហាយាន។ គាថាមានប្រាំមួយព្យាង្គ (ឬប្រាំពីរព្យាង្គជាមួយ ហ្រីៈ) របស់ព្រះអវលោកិតេស្វរៈ ព្រះពោធិសត្វនៃក្ដីមេត្តា។ ព្យាង្គនីមួយៗបរិយាយពីការបន្សុទ្ធមន្ទិលសៅហ្មង នឹងនាំទៅរកភពកំណើតជាក់លាក់មួយ។
- អូម (ॐ)៖ ជារឿយៗត្រូវបានបកស្រាយថាជាសំឡេងនៃចក្រវាឡ តំណាងឱ្យកាយ វិចី និងចិត្តដែលមិនបរិសុទ្ធរបស់អ្នកបដិបត្តិ ហើយក៏ជាកាយ វិចី និងចិត្តដ៏បរិសុទ្ធខ្ពង់ខ្ពស់របស់ព្រះពុទ្ធផងដែរ។ វាត្រូវបានផ្សារភ្ជាប់ជាមួយនឹងសេចក្តីសប្បុរស។
- មា (म)៖ ផ្សារភ្ជាប់ជាមួយនឹងសីលធម៌ និងបន្សុទ្ធការច្រណែន។
-ណី (णि)៖ ផ្សារភ្ជាប់ជាមួយនឹងការអត់ធ្មត់ និងបន្សុទ្ធតណ្ហា ការជាប់ជំពាក់។
-ប៉ាដ (पद्)៖ មានន័យថា "ឈូក" ផ្សារភ្ជាប់ជាមួយនឹងការតស៊ូព្យាយាម និងបន្សុទ្ធអវិជ្ជា។
-មេ (मे)៖ មានន័យថា "ពេជ្រ" ផ្សារភ្ជាប់ជាមួយនឹងសមាធិ និងបន្សុទ្ធលោភៈ។
-ហ៊ុំ (हूँ)៖ ផ្សារភ្ជាប់ជាមួយនឹងប្រាជ្ញា និងបន្សុទ្ធសេចក្តីស្អប់។
-ហ្រីៈ (ह्रीः)៖ ត្រូវបានបន្ថែម ជាពិសេសនៅក្នុងប្រពៃណីមួយចំនួន។ ត្រូវបានចាត់ទុកថាជាព្យាង្គហឫទ័យរបស់ព្រះអវលោកិតេស្វរៈផ្ទាល់ ដែលជានិមិត្តរូបនៃខ្លឹមសារនៃមេត្តាធម៌ និងការត្រាស់ដឹងរបស់ព្រះអង្គ។ វាបង្កើនថាមពលនៃគាថា។

21/06/2025

យិន និង យ៉ាង គឺជាចង្វាក់បេះដូងនៃចក្រវាឡ ជាកម្លាំងពីរផ្ទុយគ្នាប៉ុន្តែបំពេញគ្នា ដែលបង្កើតភាពសុខដុមនៅក្នុងអ្វីៗទាំងអស់នៅពេលមានតុល្យភាព។

ថ្ងៃ និង យប់, សកម្មភាព និង ការសម្រាក, ពន្លឺ និង ភាពងងឹត; ពួកវាមិនមែនជាសត្រូវទេ ប៉ុន្តែជាដៃគូ ដែលអ្នកនីមួយៗត្រូវការគ្នាទៅវិញទៅមកដើម្បីមានអត្ថិភាព។

គំនិតនៃ យិន និង យ៉ាង មានឥទ្ធិពលលើអ្វីៗទាំងអស់៖ សុខភាព, ទំនាក់ទំនង, និងសូម្បីតែវិធីដែលយើងមើលឃើញពិភពលោក។ វាជាការរំលឹកថា តុល្យភាពមិនមែនជាគោលដៅសម្រាប់ខ្លួនវាផ្ទាល់នោះទេ — វាជារបៀបដែលយើងរស់នៅក្នុងភាពសុខដុម។

សព្វថ្ងៃនេះ យិន និង យ៉ាង នៅតែណែនាំយើង ជួយយើងស្តារតុល្យភាពឡើងវិញ និងធ្វើឱ្យជីវិតរបស់យើងស្របទៅនឹងលំហូរធម្មជាតិនៃថាមពល។

ចូរចងចាំថា ចរន្តអគ្គិសនីហូរតែនៅពេលមានភាពអន្តរកម្មរវាងប៉ូលបូក និងដក។

ស្រដៀងគ្នានេះដែរ ការបង្កើតទាំងអស់កើតចេញពីអន្តរកម្មនៃ យិន និង យ៉ាង។
ចុចលើនេះ https://t.me/bazifengshuikh

"ព្រះពុទ្ធលើកផ្កា និងព្រះមហាកស្សបៈញញឹម" - ការយល់ដឹងអំពីព្រះធម៌ពិត មិនមែនត្រឹមកើតឡើងតាមរយៈពាក្យសម្ដី ការពន្យល់ ឬការសិក្សា...
21/06/2025

"ព្រះពុទ្ធលើកផ្កា និងព្រះមហាកស្សបៈញញឹម"
- ការយល់ដឹងអំពីព្រះធម៌ពិត មិនមែនត្រឹមកើតឡើងតាមរយៈពាក្យសម្ដី ការពន្យល់ ឬការសិក្សាគម្ពីរប៉ុណ្ណោះទេ។ គឺជាការយល់ដឹងដោយផ្ទាល់ ការដឹងច្បាស់ពីធម្មជាតិនៃការពិត ដែលត្រូវបានបញ្ជូនពីចិត្តរបស់គ្រូទៅកាន់ចិត្ត
- សុញ្ញតា និងអត្ថិភាពពិត៖ ផ្កាដែលព្រះពុទ្ធលើកឡើង តំណាងឱ្យបាតុភូតទាំងអស់នៅក្នុងលោក។ ភាពស្ងៀមស្ងាត់បង្ហាញថាធម្មជាតិនៃបាតុភូតទាំងនេះ (សុញ្ញតា) មិនអាចបកស្រាយដោយពាក្យសម្ដីបានទេ។ ការញញឹមរបស់ព្រះមហាកស្សបៈបង្ហាញថា លោកបានយល់នូវសេចក្តីពិតនៃបាតុភូតទាំងនោះដោយផ្ទាល់ នូវភាពទទេរបស់វាដែលជាអត្ថិភាពពិតក្នុងពេលបច្ចុប្បន្ន។

"ហទ័យសូត្រ"*** សេចក្ដីសង្ខេប៖ សូត្រនេះបង្រៀនអំពី “សុញ្ញតា” ឬភាពសូន្យទទេ។ ព្រះពោធិសត្វអវលោកិតេស្វរៈ តាមរយៈប្រាជ្ញាបារមីតា...
30/05/2025

"ហទ័យសូត្រ"
*** សេចក្ដីសង្ខេប៖ សូត្រនេះបង្រៀនអំពី “សុញ្ញតា” ឬភាពសូន្យទទេ។ ព្រះពោធិសត្វអវលោកិតេស្វរៈ តាមរយៈប្រាជ្ញាបារមីតា បានយល់ឃើញថា អ្វីៗទាំងអស់ក្នុងលោក រួមទាំងខន្ធ៥ អាយតនៈ១២ និងវិញ្ញាណ៦ បដិច្ចសមុប្បាទធម៌១២ និងអរិយសច្ច៤ សុទ្ធតែមិនមានអត្តា ឬខ្លឹមសារពិតប្រាកដដោយខ្លួនឯងទេ (គឺសូន្យ)។ ការយល់ដឹងនេះ រំដោះសត្វលោកពីសេចក្តីទុក្ខ ការភ័យខ្លាច និងការយល់ខុស នាំទៅកាន់ព្រះនិព្វាន។ មន្តចុងក្រោយ “គតេ គតេ បារគតេ បារសំគតេ ពោធិ ស្វាហា” ទៅហើយ ទៅហើយ ទៅដល់ត្រើយនាយហើយ ទៅដល់ត្រើយនាយអស់ហើយ (ឆ្លងផុតអស់ហើយ) សូមឱ្យការត្រាស់ដឹងបានសម្រេច!” គឺជាការសង្ខេបនូវដំណើរនៃការឆ្លងផុតពីសង្សារវដ្តទៅកាន់ការត្រាស់ដឹង។
ខ្លឹមសារមានដូចខាងក្រោម៖
- ព្រះពោធិសត្វអវលោកកេស្វរៈ (Bodhisattva Avalokiteśvara) និងព្រះនាងប្រាជ្ញាបារមី (Prajñāpāramitā) បញ្ញាដ៏ឧត្តមក្រៃលែង ដែលព្រះពុទ្ធគ្រប់ព្រះអង្គ ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណរមែងអាស្រ័យដោយប្រាជ្ញាបារមី។
- គាថា “គតេ គតេ បារគតេ បារសំគតេ ពោធិ ស្វាហា” ទៅហើយ ទៅហើយ ទៅដល់ត្រើយនាយហើយ ទៅដល់ត្រើយនាយអស់ហើយ (ឆ្លងផុតអស់ហើយ) សូមឱ្យការត្រាស់ដឹងបានសម្រេច! (ពាក្យ “ស្វាហា” ជាពាក្យឧទានក្នុងមន្ត សំដៅលើការសម្រេច)។
- ព្រះពោធិសត្វអវលោកិតេស្វរៈ កាលទ្រង់កំពុងប្រតិបត្តិយ៉ាងជ្រាលជ្រៅនូវព្រះប្រាជ្ញាបារមីតាធម៌ (ការបដិបត្តិដែលនាំទៅកាន់បញ្ញាដ៏ឧត្តុងឧត្តម) ទ្រង់បានពិចារណាឃើញថា ខន្ធទាំងប្រាំ (បញ្ចក្ខន្ធ) នោះឯង សុទ្ធតែមានភាពសូន្យទទេ (សុញ្ញតា) ពីធម្មជាតិរបស់វា ពោលគឺគ្មានខ្លឹមសារពិតប្រាកដ គ្មានអត្តា.....។ (នៅមានត)
#សុញ្ញតា #ប្រាជ្ញាបារមីតា #ហទ័យសូត្រ

កាលពីមុនយើងឃើញថា ទៀងទាត់ក្នុងរបស់ដែលមិនទៀង តែឥឡូវយើងឃើញថា មិនទៀងក្នុងរបស់ដែលមិនទៀង #អនិច្ចំ ទុក្ខំ អនត្តា
18/04/2025

កាលពីមុនយើងឃើញថា ទៀងទាត់ក្នុងរបស់ដែលមិនទៀង
តែឥឡូវយើងឃើញថា មិនទៀងក្នុងរបស់ដែលមិនទៀង
#អនិច្ចំ ទុក្ខំ អនត្តា

ចិត្តស្ងប់ខាងដើម (សមាធិចិត្ត) ដើម្បីបានវិបស្សនា ចិត្តស្ងប់ខាងចុងគឺអានិសង្សរបស់បញ្ញា។
04/04/2025

ចិត្តស្ងប់ខាងដើម (សមាធិចិត្ត) ដើម្បីបានវិបស្សនា
ចិត្តស្ងប់ខាងចុងគឺអានិសង្សរបស់បញ្ញា។

ធម្មជាតិណាមិនទៀងធម្មជាតិនោះទុក្ខ ធម្មជាតិណាទុក្ខធម្មជាតិនោះមិនមានខ្លឹមសារ។ #បរមត្ថសច្ចៈ
02/04/2025

ធម្មជាតិណាមិនទៀងធម្មជាតិនោះទុក្ខ
ធម្មជាតិណាទុក្ខធម្មជាតិនោះមិនមានខ្លឹមសារ។
#បរមត្ថសច្ចៈ

17/03/2025

ដើរលេងកម្សាន្តសប្បាយ លុះសុខក្នុងកាយសតិរលឹក!!!

គ្មានអ្នកណានិយាយដើមអាត្មាអញហើយក៏គ្មានអាត្មាអញឱ្យគេនិយាយដើមនោះដែរ!!! #បរមត្ថសច្ចៈ
10/03/2025

គ្មានអ្នកណានិយាយដើមអាត្មាអញ
ហើយក៏គ្មានអាត្មាអញឱ្យគេនិយាយដើមនោះដែរ!!!
#បរមត្ថសច្ចៈ

នាម-រូប អាស្រ័យ ហេតុ-បច្ច័យយល់ជាក់អនត្តា បង់អស់អត្តា!!! បរមត្ថ
09/03/2025

នាម-រូប អាស្រ័យ ហេតុ-បច្ច័យ
យល់ជាក់អនត្តា បង់អស់អត្តា!!! បរមត្ថ

Address

Phnom Penh

Alerts

Be the first to know and let us send you an email when ទស្សនវិជ្ជាអប់រំខ្មែរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ទស្សនវិជ្ជាអប់រំខ្មែរ:

Share

Category