JX Kampuchea Daily

JX Kampuchea Daily Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from JX Kampuchea Daily, News & Media Website, Phnom Penh.

ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុភា ពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពសួរសុខទុក្ខរបស់យុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង...
05/08/2023

ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុភា ពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពសួរសុខទុក្ខរបស់យុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ ដល់ចាស់ព្រឹទ្ធាចារ្យ ទំាងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ
………………
ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុភា ទីប្រឹក្សាក្រសួងការពារជាតិ ដល់គេហដ្ឋាន នៅខេត្តកណ្តាល ។

នៅក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុភា មានប្រសាសន៍ថា ខ្ញុំបាទនិងក្រុមគ្រួសារ ពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ហើយយើងខ្ញុំសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខរូបខ្ញុំ និងក្រុមគ្រួសារដល់លំនៅដ្ឋាន។ ឯកឧត្តមឧត្តមសេនីយ៍ឯក មានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពសួរសុខទុក្ខរបស់យុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យ ទំាងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ និងសូមគាំទ្រឱ្យបន្តសកម្មភាពជាប្រពៃណីនេះឱ្យបានកាន់តែច្រើនជាបន្តទៀត។

ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងសារនយោបាយពិសេសនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ និងបានគាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្តដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព មានការអភិវឌ្ឍកាន់តែរីកចម្រើន ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តក្រោមម្លប់សន្តិភាព និងសូមចូលរួមអបអរសាទរ ដែលកម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោប្រធានគណបក្ស សម្តេច ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេស ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុភា និងក្រុមគ្រួសារ។

ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុភា បានចេញទៅប្រទសវៀតណាមនៅឆ្នាំ១៩៧៦ ហើយបានចូលបម្រើកងទ័ពនៅអង្គភាព១២៥ គណបញ្ជាការ៥៧៨ ដែលមានសមមិត្ត ហ៊ុន សែន ជាមេបញ្ជាការ ជាអ្នកបើកបររថយន្តជូនសមមិត្ត ហ៊ុន សែន ចាប់ពីខែកក្កដាឆ្នាំ១៩៧៨ រហូតដល់ខែកញ្ញា ឆ្នាំ១៩៧៨ ជាមេបញ្ជាការកងអនុសេនាធំលេខ១ ចូលរួមជាមួយកម្លាំងចលនាតស៊ូរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ វាយរំដោះប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃ ៧មករា ១៩៧៩ ហើយទទួលដំណែងជាមេបញ្ជាការយោធាខេត្តកំពង់ចាម ចូលនិវត្តន៍ បច្ចុប្បន្នឧត្តមសេនីយ៍ឯក ទីប្រឹក្សាក្រសួងការពារជាតិ។

ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តម ចាយ បូរិន បានប្រគល់ជូនវត្ថុអនុស្សារីយ៍ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុភា និងសូមជូនពរដល់ឯកឧត្តមទទួលបានសុខភាពល្អ ជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ៕

ខ្ញុំបាទ ណាង ប៊ុនថន សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ ចូលរួមអបអរសាទរ និងគោរពជូនពរដ៏ខ្ពង់ខ្ពស់ ជូនចំពោះ ឯកឧត្តម ចាយ បូរ...
05/08/2023

ខ្ញុំបាទ ណាង ប៊ុនថន សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ ចូលរួមអបអរសាទរ និងគោរពជូនពរដ៏ខ្ពង់ខ្ពស់ ជូនចំពោះ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, សមាជិកអចិន្ត្រៃយ៍ និងជាប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល, ក្នុងឱកាសដែលឯកឧត្តមទទួលបានសម្លេងគាំទ្រពីប្រជាពលរដ្ឋជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ សម្រាប់នីតិកាលទី៧។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ, ខ្ញុំបាទសូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះស្នាដៃរបស់ឯកឧត្តមដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចការនឿយហត់ ពុះពារគ្រប់ឧបសគ្គ ដើម្បីចូលរួមជាមួយថ្នាក់ដឹកនាំក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជននាពេលកន្លងមក។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ, ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី បវរថ្លៃវិសេស ជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមបានសមប្រកបដោយសុខភាពល្អបរិបូណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា និងសុភមង្គល ជានិរន្តរ៍។

«លេខរៀង ១០៥»

🙏🙏🙏❤️❤️❤️

រាជរដ្ឋាភិបាលកម្ពុជា ៖ អនុក្រឹត្យស្តីពីការកែប្រែនិងការដំឡេីងប្រាក់បំណាច់មុខងារយោធិននៃកងយោធពលខេមរភូមិន្ទ និងអនុក្រឹត្យស្ត...
03/08/2023

រាជរដ្ឋាភិបាលកម្ពុជា ៖ អនុក្រឹត្យស្តីពីការកែប្រែនិងការ
ដំឡេីងប្រាក់បំណាច់មុខងារយោធិននៃកងយោធពល
ខេមរភូមិន្ទ និងអនុក្រឹត្យស្តីពីការកែប្រែនិងការដំឡេីង
ប្រាក់បំណាច់មុខងារសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា
!!! អរគុណសន្តិភាព !!!

ក្រុមសហគ្រិនវ័យក្មេងគ្រប់វិស័យ បង្កើនភាពជាដៃគូរជាមួយរដ្ឋាភិបាល ដើម្បីជំរុញការងើបឡើងនៃអាជីវកម្មផែនសហគ្រិនវ័យក្មេង សាខាមាត...
03/08/2023

ក្រុមសហគ្រិនវ័យក្មេងគ្រប់វិស័យ បង្កើនភាពជាដៃគូរជាមួយរដ្ឋាភិបាល ដើម្បីជំរុញការងើបឡើងនៃអាជីវកម្ម

ផែនសហគ្រិនវ័យក្មេង សាខាមាតុភូមិតេជោរាជធានីភ្នំពេញ បានជួបពិភាក្សា និងស្នើសុំគំនិតយោបល់មួយចំនួន ពីតំណាង រាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង ជា អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០២៣ ក្នុងគោលបំណងបង្កើនភាពជាដៃគូរ ដើម្បីជំរុញអាជីវកម្មនៅក្នុងអាណត្តិដឹកនាំ ដោយរាជរដ្ឋាភិបាល ថ្មី ជាពិសេសចូលរូមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោក ណាង ប៊ុនថន ម្ចាស់អាជីវកម្មផ្គត់ផ្គងសំភារះដេគ័រគ្រប់ប្រភេទ និងជាទីប្រឹក្សាផែនសហគ្រិនវ័យក្មេង សាខាមាតុភូមិតេជោ បានលើក ឡើងថា នៅក្នុងជំនួបជាមួយលោក ផៃ ស៊ីផាន នាពេលនេះ ទទួលបានអនុសាសន៍ និងគំនិតជាច្រើនដើម្បីអភិវឌ្ឍបន្ត។ ជាពិសេស លោកបានជំរុញទៅលើផ្នែកច្បាប់នៃការបង់ពន្ធ និងការពង្រីកទុនវិនិយោគ ជាដើម។ លោក ប៊ុនថន បានសង្កត់ ធ្ងន់ថា សហគ្រិនគឺជាកងទ័ពសេដ្ឋកិច្ចដ៏មានសក្តានុពលសម្រាប់ប្រទេសជាតិ តាមរយៈការ បង់ពន្ធជូនរដ្ឋ។

ជាមួយគ្នានេះលោក រិន ច័ន្ទរិទ្ធិ អនុប្រធានផែនសហគ្រិនវ័យក្មេង និងជាប្រធានសាខាមាតុភូមិតេជោរាជធានីភ្នំពេញ បានលើកឡើងថា បច្ចុប្បន្ននេះ ផែនសហគ្រិនវ័យក្មេងរាជធានីភ្នំពេញ សាខាមាតុភូមិតេជោ បាននិងកំពុងបង្កើនទំនាក់ ទំនងជាមួយរដ្ឋាភិបាលថ្មី ដើម្បីចូលរួមដោះស្រាយបញ្ហាជាអាទិភាពដែលកំពុងជួបប្រទះ និងប្តេជ្ញាចូលរួម ជាមួយ រដ្ឋាភិបាល ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើន។ លោកបានបន្តថា សព្វថ្ងៃនេះ ផែនសហគ្រិនវ័យក្មេងមានសមាជិកប្រមាណ ១ម៉ឺននាក់ ក្នុងនោះ ផែនសហគ្រិនមាតុភូមិតេជោ មានចំនួនជាង ២ពាន់នាក់។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង ជា អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា នេះគឺជាលើកទី១ ដែលបានជួបសំណេះសំណាលជាមួយក្រុមសហគ្រិនវ័យក្មេង និងដឹងអំពីបញ្ហាមួយចំនួនដែលកំពុងជួបប្រទះ និងត្រូវដោះស្រាយ ជាពិសេសទៅលើបញ្ហាពន្ធដារ។ លោកបានបន្តថា សហគ្រិនគឺមានអំណាចសម្រាប់ រាជរដ្ឋា ភិបាល។ ដូច្នេះរដ្ឋាភិបាល ត្រូវតែការពារ និងត្រូវមានវិធានក្នុងការសម្របសម្រួលសហគ្រិន ដល់ការបង់ពន្ធប្រកប ដោយនិរន្តរភាព និងមានភាពជាដៃគូរ។

លោក ផៃ ស៊ីផាន បានកត់សម្គាល់ឃើញថា សហគ្រិនមានគំនិតច្នៃប្រឌិត បង្កើតអាជីវកម្ម ប៉ុន្តែមិនទាន់យល់ ច្បាស់លាស់អំពីកាតព្វកិច្ចនៃការបង់ពន្ធដារ។
«អ្វីដែលខ្ញុំមើលឃើញ ភាគីទាំងពីរ រវាងអ្នកប្រមូលពន្ធ និងអ្នកបង់ពន្ធ គឺជាដៃគូរជាមួយគ្នា ក្នុងការរក្សាបាននូវចីរភាព និងភាពជាដៃគូរ»។ នេះជាការបន្ថែមរបស់លោក ផៃ ស៊ីផាន៕ ជាចុងបញ្ចប់នោះផងដែរក្រុមសហគ្រិនសាខាមាតុភូមិតេជា សូមជូនពរ ឯកឧត្តមមានសុខភាពល្អ និងជោគជ័យគ្រប់ភារះកិច្ច សហគ្រិនសាខាមាតុភូមិតេជា និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងបន្តការគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹត្តសភា នាពេលខាងមុខ ជាមួយគ្នានេះផងដែរដោយមានការជ្រោមជ្រែងពី ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ យុវជនគណបក្សថ្នាក់កណ្តាល ក្រោមកាដឹកនាំដោយផ្ទាល់ពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមអោយសហគ្រិនសាខាមាតុភូមិតេជាបន្តគោលដៅគៀងគសហគ្រិនផ្សេងៗ អោយចូលរួមជាកំលាំងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា អោយក្លាយជាប្រទេសអ្នកមានយ៉ាងឆាប់រហ័ស ព្រមទាំងបេ្តជ្ញាចិត្ត គ្រៀងគអ្នកវិនិយោគខាងក្រៅស្រុកមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជាអោយបានច្រើន។ ជាថ្មីម្តងទៀត សូមជូនពរ ឯកឧត្តមរដ្ឋមន្រ្តី អ្នកនាំពាក្យរាជរដ្ឋាភិបានកម្ពុជា នូវពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាទ្បើយ។

ខ្លឹមសារទាំងស្រុងហើយនិងគោលបំណងនៃការជួបជុំនេះនឹងត្រូវផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់ #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ហើយនិងសាព័ត៌មាន #កម្ពុជាថ្មី។

03/08/2023

ថ្ងៃចន្ទ ១៤កើត​ ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ២០២៣

អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ ដឹកនាំ​ដោយ​ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​ បាន​អនុញ្ញាត​អោយ​សមាគម​សហគ្រិនវ័យក្មេងគ្រប់វិស័យ ចូល​ជួប​សម្ដែង​ការ​គួរ​សម និង​សុំ​មតិ​ណែនាំ​មួយ​ចំនួន​​ពាក់ព័ន្ធ​​នឹងផែន​សហគ្រិន​វ័យ​ក្មេង​មាតុភូមិ​តេជោ ដែល​មាន​គោល​បំណង​ចង់​គៀងគរ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ ដើម្បី​ចូល​រួម​ជាមួយ​ផែន​សហគ្រិនតេជោ ក្នុង​ការ​ចែក​រំលែក​បទពិសោធន៍ ដើម្បី​ពង្រីក​អាជីវកម្មខ្លួន​ឯង​ និង​ជួយ​ដល់​សង្គម​វិញ។

ជំនួប​រវាងអង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល និង​ផែន​សហគ្រិន​វ័យក្មេង​មាតុភូមិ​តេជោ គឺ​ដើម្បី​អោយ​មាន​ការ​ផ្សារភ្ជាប់​រវាង​រាជរដ្ឋាភិបាល​ និង​សមាគម​សហគ្រិន​ ដើម្បី​អោយ​មាន​កិច្ច​ពង្រឹង​ និង​ពង្រីក​សក្ដានុពល​នៃ​អាជីវកម្ម ជា​ពិសេស​ក៏​បាន​រួម​គ្នា​ដោះ​ស្រាយ​នូវ​បញ្ហា​ប្រឈម ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​សហគ្រិន​ ​​រួម​ទាំង​សហគ្រាស​ធុន​​តូច​ និង​មធ្យម​ ក៏​ដូចជា​ធុរកិច្ច​ថ្មី ដែល​ជា​ដៃ​គូ​យ៉ាង​សំខាន់​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​រួម​ដំណើរ​បោះ​ជំហ៊ាន​ឆ្ពោះ​ទៅ​រក​វិបុល​ភាព ស្ថិរភាព និង​ការ​អភិវឌ្ឍន៍ ដែល​ផ្ដោត​ទៅ​លើ​ការ​បែង​ចែក​ផល​លាភ​ប្រកប​ដោយ​​សមធម៌​សម្រាប់​ប្រជា​ពលរដ្ឋគ្រប់​ៗគ្នា។ សូម​អរគុណ

រាជរដ្ឋាភិបាលកម្ពុជា ៖ អនុក្រឹត្យស្តីពីការកែប្រែនិងការដំឡេីងប្រាក់បំណាច់មុខងារយោធិននៃកងយោធពលខេមរភូមិន្ទ និងអនុក្រឹត្យស្ត...
03/08/2023

រាជរដ្ឋាភិបាលកម្ពុជា ៖ អនុក្រឹត្យស្តីពីការកែប្រែនិងការ
ដំឡេីងប្រាក់បំណាច់មុខងារយោធិននៃកងយោធពល
ខេមរភូមិន្ទ និងអនុក្រឹត្យស្តីពីការកែប្រែនិងការដំឡេីង
ប្រាក់បំណាច់មុខងារសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា
!!! អរគុណសន្តិភាព !!!

Address

Phnom Penh

Telephone

+85561999968

Website

Alerts

Be the first to know and let us send you an email when JX Kampuchea Daily posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to JX Kampuchea Daily:

Share