មូលដ្ឋានគ្រឹះ គណិតវិទ្យា

មូលដ្ឋានគ្រឹះ គណិតវិទ្យា មូលដ្ឋានគ្រឹះនៃការរៀន គណិតវិទ្យាថ្នាក់ទី ១០ ១១ ១២
(1)

ទ័ពស្រោបនគរ | ព្រាប សុវត្ថិ [ OFFICIAL VIDEO ]🎥 YouTube 4K : https://youtu.be/va50NEMF1ikគ្រប់គ្រងការផលិតៈ អ្នកឧកញ៉ា ឡេង...
09/08/2025

ទ័ពស្រោបនគរ | ព្រាប សុវត្ថិ [ OFFICIAL VIDEO ]

🎥 YouTube 4K : https://youtu.be/va50NEMF1ik

គ្រប់គ្រងការផលិតៈ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
និពន្ធទំនុកច្រៀងៈ សុខ ជំនោរ
និពន្ធMelody: ព្រាប សុវត្ថិ & សួន ពិសិដ្ឋ
និពន្ធបទភ្លេងៈ សួន ពិសិដ្ឋ
គ្រប់គ្រង Audio: សាក់ ធារិទ្ធ
គ្រប់គ្រងវីដេអូៈ សាធ បញ្ញាវុធ
កាត់តវីដេអូៈ ហង់ ស៊ីណាត
Graphic Designer: ជឿន ប្រុស
AI Generator: ជឿន ប្រុស-រស់ ណាលី​ន-ចាប​ណេត-ទឹម ហុង-ភុន ដែន-វណ្ណា-រ៉ាវិត-សួគ៌ លីម៉េង & ប៊ូ វាសនា
បកប្រែទំនុកច្រៀងជាភាសាអង់គ្លេសៈ សាធ បញ្ញាពុទ្ធិ

#សិល្បៈរស់ក្នុងសន្តិភាព
#ទ័ពស្រោបនគរ
#ព្រាបសុវត្ថិ

#ទឹកពិសាកម្ពុជា







07/08/2025
07/08/2025

កិច្ចព្រមព្រៀងនៃកិច្ចប្រជុំពិេសសគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាង កម្ពុជា និង ថៃ
ថ្ងៃទី ៧ សីហា ២០២៥ នៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
(សយបកប្រែឱ្យ)
១. កិច្ចព្រមព្រៀងឈប់បាញ់
1. ភាគឺទាំងពីរឯកភាពឈប់បាញ់អាវុធគ្រប់ប្រភេទ ដែលរួមមានការវាយប្រហារលើប្រជាជនស៊ីវិល លំនៅដ្ឋានជនស៊ីវិល និងគោលដៅយោធា ទាំងពីរផ្នែក ក្នុងគ្រប់ករណី និងគ្រប់តំបន់។ ភាគីទាំងពីរត្រូវជៀសវាងការបាញ់ដោយគ្មានការបំរើការពារ ទៅលើទីតាំង ឬកងទ័ពរបស់គ្នាទៅវិញទៅមក។ កិច្ចព្រមព្រៀងនេះមិនត្រូវបំពាននោះទេ គ្រប់កាលៈទេសៈ។
2. ភាគីទាំងពីរយល់ព្រមរក្សាការតាំងកងយោធាបច្ចុប្បន្ន ដោយគ្មានការផ្លាស់ទីបន្ថែម ពីព្រោះកិច្ចព្រមព្រៀងឈប់បាញ់ បានអនុវត្តនៅម៉ោង ២៤:០០ ថ្ងៃទី ២៨ កក្កដា ២០២៥ (ម៉ោងក្នុងស្រុក)។ មិនត្រូវមានការផ្លាស់ទីកងទ័ព ឬការស្ទង់ទីតាំងណាមួយឡើយ។
3. ភាគីទាំងពីរយល់ព្រមមិនបន្ថែមកម្លាំងនៅព្រំដែនកម្ពុជា-ថៃ។ ការបញ្ជូនកម្លាំងបន្ថែមអាចបង្កើនភាពតានតឹង និងប៉ះពាល់ដល់កិច្ចខិតខំដោះស្រាយវិវាទយូរអង្វែង។
4. ភាគីទាំងពីរយល់ព្រមមិនធ្វើសកម្មភាពប្រយុទ្ធ ឬកិច្ចសកម្មដែលអាចបង្កភាពតានតឹង។ វាមានន័យថាមិនអនុញ្ញាតឱ្យកងទ័ពឆ្លងចូលដែនអាកាស ឬដែនដីរបស់គ្នាទៅវិញទៅមក ចាប់ពីម៉ោង ២៤:០០ ថ្ងៃទី ២៨ កក្កដា ២០២៥។
ក៏ដូចជាមិនសាងសង់ ឬពង្រឹងលេណដ្ឋានយោធាដែលឆ្លងសង្កត់ព្រំដែនផងដែរ។
5. ភាគីទាំងពីរយល់ព្រមមិនប្រើកម្លាំងលើប្រជាជនស៊ីវិល ឬផ្ទះសម្បែងជនស៊ីវិល ក្នុងគ្រប់ករណី។ វាបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពប្រជាជន និងបំពានច្បាប់អន្តរជាតិ។
6. ភាគីទាំងពីរយល់ព្រមគោរពច្បាប់អន្តរជាតិមនុស្សធម៌ក្នុងការព្យាបាលយោធាដែលចាប់បាន ដូចជា៖ លំនៅដ្ឋាន អាហារ ថែទាំសុខភាព។ ប្រសិនបើមានសំណើឲ្យព្យាបាលយោធាឬស៊ីវិលដែលគ្មានការត្រួតត្រាច្បាស់ពីភាគីផ្សេងទៀត ភាគីទទួលជាអ្នកសម្រេចសក្ដានុពលតាមសមត្ថភាពវេជ្ជសាស្ត្រដែលមាន។
យោធាចាប់បានត្រូវបានដោះលែង និងបញ្ជូនត្រឡប់ក្រោយបញ្ចប់សកម្មភាពប្រយុទ្ធ។ ក៏ដូចជាសម្រេចដល់ការផ្ទេរសពយោធានៅក្នុងសេចក្ដីគោរពចំពោះគតិយុត្តិ និងគោលការណ៍មនុស្សធម៌។
7. បើមានការរអាក់រអួលដោយចេតនា ឬគ្មានចេតនា ភាគីទាំងពីរត្រូវពិភាក្សាជាបឋម តាមកម្រិតក្នុងស្រុក ដើម្បីកុំឲ្យស្ថានការណ៍តានតឹងរីករាលដាលពេញព្រំដែន។ ដើម្បីការពារជីវិតនិងសុវត្ថិភាពប្រជាជននិងយោធា។
8. ជាពិសេស ភាគីទាំងពីរយល់ព្រមចំពោះ៖
8.1 រក្សាការទំនាក់ទំនងជាប្រចាំរវាងតំបន់យោធាទាំងអស់ និងតំបន់យោធាដ៏ទៃទៀតរបស់ទ័ពទាំងពីរភាគី ព្រមទាំងអង្គភាពនៅតាមបណ្តោយព្រំដែន ដើម្បីដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិច។
8.2 ប្រជុំគណៈកម្មាធិការព្រំដែនតំបន់ (RBC) នៅក្នុងរយៈពេលពីរអាទិត្យ បន្ទាប់ពីកិច្ចប្រជុំ GBC ពិសេសនៅថ្ងៃទី ៧ សីហា ២០២៥។ ម្ចាស់ផ្ទះនឹងត្រូវកំណត់តាមវគ្គធ្វើម្ចាស់ផ្ទះជាប្រចាំ។
8.3 រក្សាបណ្តាញទំនាក់ទំនងត្រង់ និងប្រចាំរវាងរដ្ឋមន្រ្តី និងអ្នកបញ្ជាការកងកម្លាំងការពារជាតិ។
៩. ភាគីទាំងពីរយល់ព្រមមិនបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីកុំឲ្យបង្កតានតឹង បន្ថយទស្សនៈអវិជ្ជមានរបស់សាធារណជន និងបង្កើតបរិយាកាសសមរម្យសម្រាប់ការសន្ទនាសន្តិភាព។
II. វិធានការសម្រាប់អនុវត្តកិច្ចព្រមព្រៀងឈប់បាញ់
10. ភាគីទាំងពីរសន្យាផ្តោតលើការអនុវត្តយល់ព្រមរួមដែលបានឈានដល់នៅក្នុងកិច្ចប្រជុំពិសេសថ្ងៃទី ២៨ កក្កដា ២០២៥ ដែលរួមមានការឈប់បាញ់ និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ី ដើម្បីធ្វើវាយតម្លៃ និងធានាការអនុវត្តន៍កិច្ចព្រមព្រៀងនេះ។
11. ភាគីទាំងពីរយល់ព្រមចាត់តាំង RBC តំណាងរបស់ខ្លួន ដើម្បីអនុវត្តការឈប់បាញ់ ដែលសម្របសម្រួល និងត្រួតពិនិត្យដោយក្រុមអ្នកសង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ី។ RBC ទាំងនេះនឹងប្រជុំជាប្រចាំ និងបញ្ជូនរបាយការណ៍ទៅកាន់ GBC តាមបណ្ដាញបញ្ជាការជាតិរបស់ខ្លួន។
12. ខណៈពេលកំពុងរង់ចាំក្រុមអ្នកសង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ី ត្រូវបានកំណត់នៅទីក្រុង Putrajaya នៅថ្ងៃទី ២៨ កក្កដា ២០២៥ គណៈកម្មការសង្កេតការណ៍បណ្ដោះអាសន្ន (IOT) ដែលមានសមាជិកជាអ្នកតំណាងយោធាអាស៊ាន នៅថៃ និងដឹកនាំដោយប្រទេសម៉ាឡេស៊ី នឹងត្រូវបង្កើតដោយឯករាជ្យក្នុងប្រទេសកម្ពុជា និងថៃ ដើម្បីសង្កេតការណ៍និងវាយតម្លៃការអនុវត្តន៍ឈប់បាញ់ជាប្រចាំ។
សមាសភាពនៃ IOT នីមួយៗនឹងត្រូវអញ្ជើញដោយប្រទេសម្ចាស់ផ្ទះជាមួយនឹងការពិភាក្សាជាមួយម៉ាឡេស៊ី។ IOT នឹងមិនឆ្លងព្រំដែនឡើយ ហើយនឹងធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយ RBC និង GBC របស់ប្រទេសនីមួយ។
III. កាលបរិច្ឆេទ និងទីកន្លែងសម្រាប់កិច្ចប្រជុំក្រោយ
13. ភាគីទាំងពីរយល់ព្រមកំណត់កិច្ចប្រជុំ GBC នាខាងមុខក្នុងរយៈពេលមួយខែបន្ទាប់ពីថ្ងៃទី ៧ សីហា ២០២៥ (នៅទីកន្លែងដែលនឹងពិភាក្សា)។ បើមិនអាចធ្វើបាន គេនឹងរៀបចំកិច្ចប្រជុំ GBC ពិសេស ដោយប្រើទ្រង់ទ្រាយដូចជាកិច្ចប្រជុំនេះ ដើម្បីពិភាក្សាអំពីការឈប់បាញ់។

03/08/2025
03/08/2025

#ក្ដៅៗបន្ទាន់: សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង។

02/08/2025
31/07/2025

ថៃឆ្លើយ អនុព័ន្ធយោអាមេរិក ថា: ថៃមិនបានចាប់ទ័ពខ្មែរទេ គ្រាន់តែអញ្ជើញទៅជជែកគ្នា រឿងបទឈប់បាញ់ ព្រោះថៃចង់បានសន្តិភាព..ប្រភពពីទូត តាមដានព័ត៌ថ្មីៗ https://t.me/cambHENG

 #អនុគមន៍ត្រីកោណមាត្រ
24/01/2024

#អនុគមន៍ត្រីកោណមាត្រ

Address

Street No. 6
Phnom Penh

Alerts

Be the first to know and let us send you an email when មូលដ្ឋានគ្រឹះ គណិតវិទ្យា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to មូលដ្ឋានគ្រឹះ គណិតវិទ្យា:

Share