13/11/2025
ខ្ញុំពិតជាលើកទឹកចិត្តឱ្យអានសៀវភៅនេះ!
[ភាសាអង់គ្លេសខាងក្រោម | English Version Below]
🇰🇭 ហេតុអ្វីអ្នកគួរតែអានសៀវភៅ ដែលមានចំណងជើងថា យកឈ្នះក្តីទុក្ខសាងជីវិតស្រស់បំព្រង (How to Stop Worrying and Start Living) របស់ លោក ដេល ខានេជី (Dale Carnegie)
ជារឿងដ៏គួរឱ្យស្ញើចសរសើរនោះគឺ សៀវភៅនេះបង្រៀនយើងពីមេរៀនដ៏សំខាន់បំផុតមួយនៃជីវិតគឺ ការរកឃើញសន្តិភាពក្នុងជីវិតដែលចាប់ផ្តើមពីពេលដែលយើងគិតខ្វាយខ្វល់ច្រើនជាមួយរឿងរ៉ាវ ឬ អ្វីដែលយើងមិនអាចគ្រប់គ្រងបាន។ 🌿
លោក Dale Carnegie ក៏បានបង្ហាញឱ្យយើងឃើញដែរថា ការភ័យព្រួយភាគច្រើនមកពីការស្រមើស្រមៃហួសឆ្ងាយពេក ពីអ្វីដែលវាអាចកើតឡើងទៅបាន ប៉ុន្តែមែនទែនទៅគឺវាមិនងាយកើតឡើងរួចទាល់តែសោះ។ គាត់ថែមទាំងបានបង្រៀនឱ្យយើងឈប់ចំណាយពេលលើការភ័យខ្លាចពីអនាគត ហើយរស់នៅជាមួយនឹងជីវិតថ្ងៃនេះឱ្យបានពេញលេញ ដោយមានភាពស្ងប់ស្ងាត់ ផ្ចិតផ្ចង់ និងពោរពេញទៅដោយភាពក្លាហានក្លៀវក្លារជាដើម។
ជាងនេះទៅទៀត រឿងមួយដែលអ្នកអានមិនអាចភ្លេចបាននោះគឺគំនិត “រស់នៅក្នុងបន្ទប់ដែលមានតែថ្ងៃតែមួយនេះ ឬជាភាសាបច្ចេកទេសគេហៅថា” (Live in day-tight compartments)។ ឃ្លានេះវាមានន័យថា ចូរយើងទាំងអស់គ្នា បិទទ្វារចំពោះរឿងរ៉ាវដែលយើងបានឆ្លងកាត់ ឬកើតឡើងពីអតីតកាល និងមិនឱ្យកង្វល់ពីអនាគតចូលមករំខានចិត្តគំនិតយើងបាននោះទេ ដើម្បីឱ្យអាចផ្តោតអារម្មណ៍លើថ្ងៃនេះតែប៉ុណ្ណោះ។
តាមរយៈរឿងពិតៗ ក៏ដូចជាបទពិសោធន៍ពីមនុស្សជាច្រើនជាច្រើនដែលអ្នកនិពន្ធរំលេចឡើងតាមរយៈ សៀវភៅនេះបង្ហាញឱ្យយើងឃើញពីមនុស្សដែលបានបម្លែងការភ័យខ្លាចជាការជឿជាក់ និងបម្លែងការបរាជ័យជាភាពចេះដឹង ទៅវិញ។ វាធ្វើឱ្យយើងយល់ថា សេចក្ដីសុខមិនមែនទាល់តែពីជីវិតគ្មានបញ្ហានោះទេ ប៉ុន្តែមកពីសតិឬផ្នត់គំនិតដែលដឹងអំពីរបៀបដោះស្រាយបញ្ហាទាំងនោះដោយភាពស្ងប់ ស្មឹងស្មាត និង ឈ្លៀសវៃ។
💡សន្តិភាព និង ក្តីសុខក្នុងជីវិត មិនមែនបានន័យថាកង្វះបញ្ហានោះទេ ប៉ុន្តែជាការដោះស្រាយបញ្ហាដោយចិត្តស្ងប់ ភាពផ្តោត និង ពោរពេញដោយបញ្ញា។
បើអ្នកមានអារម្មណ៍ថាមានសម្ពាធគំនិតធ្ងន់ពេកក្នុងចិត្ត ឬគិតរសាប់រសល់ខ្វល់ខ្វាយច្រើអន្លើពេក នោះសៀវភៅនេះនឹងប្រៀបបីដូចជាជំនួយការមួយរូបដែលផ្តល់ឱវាទ ឱ្យអ្នកសម្រួលដំណកដង្ហើម ហើយចាប់ផ្តើមឈប់បារម្ភ នឹងចាប់ផ្តើមរស់ឡើងវិញក្នុងជីវិតមួយដែលមានតែក្តីសុខដូច្នេះឯង។ 🌤️
🇬🇧 WHY YOU SHOULD READ How to Stop Worrying and Start Living by Dale Carnegie
This book teaches one of life’s most valuable lessons — that peace of mind starts when we stop fighting what we can’t control. 🌿
Carnegie reminds us that most of our worries are just imagination — things that might happen but often never do. Instead of wasting energy fearing tomorrow, he teaches us to live fully today, with courage and calm.
One unforgettable moment from this book is the idea of “living in day-tight compartments.” It means closing the door to yesterday’s regrets and tomorrow’s anxieties — and giving our full heart to the present.
Through inspiring real-life stories, this book shows how people turned fear into confidence, and failure into wisdom. It helps us understand that happiness doesn’t come from a perfect life, but from a peaceful mind.
💡 It enlightens us that peace isn’t the absence of problems — it’s the ability to handle them gracefully.
If your heart feels heavy or your mind never stops worrying, this book is like a gentle reminder: breathe, let go, and start living again. 🌤️
#យកឈ្នះក្តីទុកសាងជីវិតស្រស់បំព្រង
សំណេរដោយ៖ លោក យ៉ឺន ឈុងអ៊ុយ
ថ្ងៃព្រហស្បតិ៍ Thursday, 13/11/2025