Samarakot News

Samarakot News នេះជា Page ផ្លូវការ Samarakot News
ចាងហ្វាងការផ្សាយ Tel: 097 333 9292

ជនជាតិវៀតណាម២នាក់បំរុងដឹងពស់ថ្លាន់៣០០ក្បាលទៅលក់នៅប្រទេសយួន ត្រូវកម្លាំងអាវុធហត្ថខេត្តកំពង់ធំ ស្ទាក់ចាប់បាន! ខេត្តកំពង់ធំ...
04/03/2026

ជនជាតិវៀតណាម២នាក់បំរុងដឹងពស់ថ្លាន់៣០០ក្បាលទៅលក់នៅប្រទេសយួន ត្រូវកម្លាំងអាវុធហត្ថខេត្តកំពង់ធំ ស្ទាក់ចាប់បាន!

ខេត្តកំពង់ធំ:កាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៦ កន្លងទៅ កម្លាំងអាវុធហត្ថខេត្តកំពង់ធំ បានបង្ក្រាបការដឹកជញ្ជូនពស់ថ្លាន់៣០០ក្បាល នៅរសៀលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៦ នៅភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍។
នៅក្នុងប្រតិបត្តិការនេះ ជនជាតិវៀតណាម២នាក់ និងអ្នកបើកឡានម្នាក់ជនជាតិខ្មែរ ត្រូវបានចា-ប់ខ្លួន។

ហើយមកដល់ពេលឥឡូវនេះនៅមិនទាន់មាន ព័ត៌មានលំអិតណាមួយចេញពីអង្គភាព អាវុធហត្ថខេត្តកំពង់ធំ ពីនីតិវិធី ទៅលើក្រុមជនល្មើសទាំងនោះនៅឡើយទេ។

(ខេត្ដព្រះវិហារ) នៅពេលព្រឹក លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានចូលរួមកិច្ចប្រជុំស្តីពី ករណីវិវាទដីធ្លីទំហំ៤៥ហិកតា រវាងឈ្ម...
12/02/2026

(ខេត្ដព្រះវិហារ) នៅពេលព្រឹក លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានចូលរួមកិច្ចប្រជុំស្តីពី ករណីវិវាទដីធ្លីទំហំ៤៥ហិកតា រវាងឈ្មោះ ហៀប ហឿង ប្រពន្ធឈ្មោះ លឹង ហួរ និងឈ្មោះ ប៉ែន ស៊ង ប្រពន្ធ ឈ្មោះ ហ៊ឹម ឡៃហ៊ីម ស្ថិតនៅភូមិសាស្ត្រ ភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ប្រធានមន្ទីរបរិស្ថាន អនុប្រធានមន្ទីរសារព័ត៌មាន ក្រុមការងារថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ ជំទប់ទី១ មេភូមិ សមាជិកភូមិ នាយប៉ុស្តិ៍នគរបាល អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ដោយកិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំអគាររដ្ឋបាលសាលាស្រុករវៀង ជាលទ្ធផលនៃការសម្របសម្រួលភាគីទាំងពីរបានឯកភាពគ្នាដូចខាងក្រោម៖
-ដីទំហំ២៧.៥១ ហិកតា រក្សាជាដីរបស់រដ្ឋ(ដីសម្បទានសេដ្ឋកិច្ច)។
-ដីទំហំ ៥.២០ ហិកតា រក្សាជាដីសាធារណៈរបស់រដ្ឋ (ដីភ្នំ)។
-ដីទំហំ ១២.៩៧ ហិកតា ក្នុងនោះទំហំ ០៤ហិកតា នៅផ្នែកខាងជើង ស្ថិតក្នុងយន្តការតុលាការ និង ដីទំហំ ៨.៩៧ ហិកតា នៅផ្នែកខាងត្បូង ផ្តល់ជូនទៅឈ្មោះ ហៀប ហឿង និងប្រពន្ធឈ្មោះ លឹង ហួរ គ្រប់គ្រងជាកម្មសិទ្ធិ។

ថ្ងៃទី១១-កុម្ភ:-ឆ្នាំ២០២៦

រឿងទំនាស់ដីធ្លីរវាងឪពុកម្ដាយនិងកូន នៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដែលបានអូសបន្លាយជាច្រើនឆ្នាំត្រូវបានអា...
11/02/2026

រឿងទំនាស់ដីធ្លីរវាងឪពុកម្ដាយនិងកូន នៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដែលបានអូសបន្លាយជាច្រើនឆ្នាំត្រូវបានអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុករវៀងនៃខេត្តព្រះវិហាររួមគ្នាិជួយដោះស្រាយសម្របសម្រួលបញ្ចប់ហើយ #ខេត្តព្រះវិហារ
នៅថ្ងៃទី១១ខែកុម្ភះឆ្នាំ២០២៦

ករណីកាប់ឈើព្រៃស្រស់ៗមកបំម្លែងធ្វើជាអុសគឺជាបទល្មើសបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរដែលប្រឆាំងនិងច្បាប់រដ្ឋត្រូវហាមឃាត់ នេ...
07/02/2026

ករណីកាប់ឈើព្រៃស្រស់ៗមកបំម្លែងធ្វើជាអុសគឺជាបទល្មើសបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរដែលប្រឆាំងនិងច្បាប់រដ្ឋត្រូវហាមឃាត់ នេះជាឈ្មួញដឹកអុសព្រៃ ឈ្មោះ ចាប និង បូរ៉ា ដែលគេស្គាល់ថាជាបងប្អូននិងគ្នានិងបាននិងកំពុងសម្រុកដឹកឈើអុសព្រៃស្រស់ៗ យ៉ាងគំហ៊ុក ដោយរលួន និងពុំមានការរំខានពីលោក មៀម សុីតូ នាយសង្កាត់រដ្ឋបាលព្រៃឈេឺស្ទោងនោះឡេឺយ។

បញ្ជាក់ឈើព្រៃមិនទាន់គ្រប់អាយុនេះកាប់ចេញពីដែនជម្រកសត្វព្រៃបឹងពែរនិងព្រៃសហគមន៍ផ្សេងៗទៀត។នៅក្នុងភូមិអន្លង់ក្រាញ់ និងភូមិ ត្រពាំងក្រសាំង ភូមិថ្មី ឃុំពពក ស្រុកស្ទោងខេត្តកំពង់ធំ ជារៀងរាល់ថ្ងៃ នៅពេលយប់ រថយន្តខ្នាតធំ របស់ឈ្មោះ ចាប និងឈ្មោះ បូរ៉ា ជាថៅកែអុសព្រៃ បានលើក និងដឹកជញ្ជូន ឈើអុសព្រៃស្រស់ៗចេញពីតំបន់នៃភូមិខាងលើជារៀងរាល់យប់ អស់រយៈពេលជាយូរឆ្នាំមកហើយ។កន្លងមកគេសង្កេតឃើញថាពេលដែលដឹកចេញដល់ផ្លូវជាតិលេខ 6 ឆ្ពោះទៅដាក់គោលដៅនៅតាមស្រុកមួយចំនួននៅខេត្តកំពង់ចាម។មន្ត្រីពាក់ព័ន្ធមានដូចជាអធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបពូកែខាងចាប់។តែឥឡូវបែជាទ្យានឡានហ្នឹងចេះបំបាំងកាយនិងមានស្លាបហោះហើយមើលទៅបានតែកម្លាំងទាំងអស់ហ្នឹងមិនមានសកម្មភាពបង្ក្រាបនោះឡើយឬមួយក៏ឈ្មួញរកស៊ីកាត់បំផ្លាញនិងដឹកផលអនុផលព្រៃឈើនេះបាន.......។

ឈើខ្មែរដ៏មហាសាល ត្រូវបានមេឈ្មួញស្រីមហាល្បីឈ្មោះ ចាន់ណា ដឹកយកឋទៅធ្វើផ្ទះអោយលោកធំ ឬហោះទៅស្រុកយួនទៀតក៏មិនដឹង..................
05/02/2026

ឈើខ្មែរដ៏មហាសាល ត្រូវបានមេឈ្មួញស្រីមហាល្បីឈ្មោះ ចាន់ណា ដឹកយកឋទៅធ្វើផ្ទះអោយលោកធំ ឬហោះទៅស្រុកយួនទៀតក៏មិនដឹង.................................
ផ្ទុះការរិះគន់ផ្អើលខេត្តកំពង់ចាម ខណ: រថយន្តដឹកឈើខ្នាតយក្ស បង្ហាញខ្លួនយ៉ាងព្រហើននៅមុខសាលាឃុំ ដោយគ្មានញញើត នេះបើយោងតាម យោងតាមការផ្សាយផ្ទាល់ពីផេកហ្វេសប៊ុក "វុទ្ធី ព័ត៌មាន" កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ កំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំវិញសកម្មភាពដឹកជញ្ជូនឈើប្រណិតប្រភេទលេខ១ (ឈើសុក្រំ) ខ្នាតយក្ស ដែលមិនធ្លាប់មានពីមុនមក យកមកទម្លាក់នៅចំពីមុខ សាលាឃុំអំពិល ស្រុកកំពង់សៀម។
🚩 សេចក្តីរាយការណ៍ជុំវិញព្រឹត្តិការណ៍៖
តាមរយៈរូបភាព និងសកម្មភាពដែលលោក វុទ្ធី បានចុះទៅផ្ដិតយកបានផ្ទាល់ បង្ហាញឱ្យឃើញថា៖
ម្ចាស់ឈើ៖ ត្រូវបានគេស្គាល់ឈ្មោះ "ចែ ចាន់ណា"។
សកម្មភាព៖ រថយន្តដឹកឈើខ្នាតយក្សបានដឹកឈើសុក្រំធំៗមកទម្លាក់។ ម្ចាស់ឈើបានអះអាងប្រាប់អ្នកសារព័ត៌មានថា ឈើទាំងនេះដឹកយកមកធ្វើផ្ទះលោកអ្នកមាន (មិនមែនយកមកធ្វើទូក ង ទេ)។
ការអះអាង៖ ម្ចាស់រូបនេះបញ្ជាក់ថា ខ្លួនមានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយថែមទាំងហ៊ានប្រកាសលេខទូរសព្ទឱ្យម៉ូយៗទាក់ទងទិញឈើលេខ១ នេះថែមទៀតផង។
⚠️ ការអំពាវនាវដល់ថ្នាក់ដឹកនាំ៖
មហាជនដែលបានទស្សនាការផ្សាយរបស់ វុទ្ធី ព័ត៌មាន កំពុងដាក់មន្ទិលសង្ស័យយ៉ាងខ្លាំង ចំពោះភាពមិនប្រក្រតីនៃច្បាប់អនុញ្ញាតដឹកជញ្ជូនឈើប្រណីតខ្នាតធំបែបនេះ។
សូមគោរពជម្រាបជូនដល់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងស្ថាប័នមេព្រៃ មេត្តាពិនិត្យ និងមានវិធានការចំពោះករណីនេះ ដើម្បីកុំឱ្យមានការរិះគន់មកលើអាជ្ញាធរដែនដី។
📢 សូមបងប្អូនជួយ Share
#ផ្សព្វផ្សាយព័ត៌មានពិត #ព័ត៌មានថ្មីៗក្នុងដៃអ្នក
#គេហទំព័រ sleukrith-hd #ទំនាក់ទំនងតាមរយៈលេខទូរសព្ទ 097 261 6789
#ស្ទឹងត្រែង #ខេត្តកំពង់ចាម #បទល្មើសធនធានធម្មជាតិ #ស្រុកកំពង់សៀម #ព័ត៌មានក្ដៅៗ

ឃាត់រថយន្តដឹកសត្វជ្រូក១៦០ក្បាល គ្មានលិខិតអនុញ្ញាតនៅស្រុករវៀង ខេត្តព្រះវិហារ, បើមិនមានលិខិតអនុញ្ញាត ហេតុអ្វីអាចនាំចូលតាមច...
05/02/2026

ឃាត់រថយន្តដឹកសត្វជ្រូក១៦០ក្បាល គ្មានលិខិតអនុញ្ញាតនៅស្រុករវៀង ខេត្តព្រះវិហារ, បើមិនមានលិខិតអនុញ្ញាត ហេតុអ្វីអាចនាំចូលតាមច្រកកំពង់ស្រឡៅបាន?

(ព្រះវិហារ)៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងកម្លាំងអធិការដ្ឋានស្រុករវៀង បានចុះប្រតិបត្តិការត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅលើផ្លូវលេខ៩៥ ត្រង់ចំណុចភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។

កម្លាំងបានឃាត់រថយន្ត ១គ្រឿង ម៉ាក HYUNDIA ដឹកជ្រូករស់ចំនួន ១៦០ក្បាល នាំចេញពីប្រទេសឡាវ មកកាន់កម្ពុជា តាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ ឆ្ពោះទៅលក់ចែកចាយបន្តនៅតាមបណ្ដារាជធានីខេត្ត។

ក្រោយពីមន្ត្រីជំនាញបានពិនិត្យជាក់ស្តែងឃើញថា ការដឹកជញ្ជូនជ្រូករស់ខាងលើ ពុំមានលិខិតអនុញ្ញាតឱ្យនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្ទុយទៅនឹងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។
ជាមួយគ្នានេះដែរ មន្ត្រីជំនាញបាននាំយកវត្ថុតាងមករក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

មន្រ្តីជំនាញអះអាងថា ការដឹកជញ្ជូននេះគ្មានលិខិតអនុញ្ញាតរបស់ក្រសួងកសិកម្មនោះទេ។ ចេះតែឆ្ងល់បើគ្មានលិខិតអនុញ្ញាត ហេតុអ្វី អាចនាំចូលតាមច្រកព្រំដែនបាន?

មជ្ឈដ្ឋានមួយចំនួនចង់ឃើញមន្រ្តីជំនាញ គួរតែបើកការស្រាវជ្រាវ ជាពិសេសលើក្រុមមន្រ្តី និងសមត្ថកិច្ចដែលប្រចាំការនៅច្រកកំពង់ស្រឡៅ ឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ ពីព្រោះនៅតែបណ្តែតបណ្តោយឲ្យមានលួច នាំចូលខុសច្បាប់បែបនេះ។

ដោយឡែកឈ្មួញដែលលួចនាំចូលនេះ មន្រ្តីជំនាញ គួរស្នើសុំដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការមកទទួលខុសត្រូវតាមច្បាប់ជាធរមាន៕

01/02/2026

អភិបាលខេត្តឆ្នើម 🙏🥰💐🇰🇭

ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ចះុបង្រ្កាប អួនប្រយុង កាំងស្ទាក់ស្ទឹងសែន  ចំនួន២វង់ (លើស១០០ម៉ែត្រ) នៅចំនុច ស្ទឹងសែន ក្នុងភូម...
02/12/2025

ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ចះុបង្រ្កាប អួនប្រយុង កាំងស្ទាក់ស្ទឹងសែន ចំនួន២វង់ (លើស១០០ម៉ែត្រ) នៅចំនុច ស្ទឹងសែន ក្នុងភូមិពាមក្រែង អូរសំបួរ ក្នុងឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ!

គេឆ្ងល់ថា តើមានរឿងអ្វីនៅពីក្រោយរឿងនេះ? ខណៈអួនកាំងខ្នាតវែងៗក្បែគ្នា ជិត១០វង់ តែមន្ត្រីជលផលចាប់តែ ២វង់តែប៉ុនននោះ? 😛 ឬមួយ…?

ពលរដ្ឋថាអួនក្នុង១វង់ៗ ចាប់ត្រីបានពី១តោន ទៅ ៣តោនឯណោះ !ក្នុងរយៈពេល ១សប្តាហ៍នេះ !

ប្រភពពីពលរដ្ឋ - រូបភាពពីជលផលចុះចាប់ យប់ ទី០១ ១២ ២០២៥

អាជ្ញាធរ ភូមិ ឃុំ ស្រុករវៀង ចុះសម្របសម្រួលដោះស្រាយគោលនយោបាយផលប៉ះពាល់ជូនប្រជាពលរដ្ឋនឹងឆ្លើយតបទៅនឹងការចុះផ្សាយរបស់វិទ្យុក្...
22/11/2025

អាជ្ញាធរ ភូមិ ឃុំ ស្រុករវៀង ចុះសម្របសម្រួលដោះស្រាយគោ
លនយោបាយផលប៉ះពាល់ជូនប្រជាពលរដ្ឋនឹងឆ្លើយតបទៅនឹង
ការចុះផ្សាយរបស់វិទ្យុក្រៅប្រទេស

ព្រះវិហារ អាជ្ញាធរ ភូមិ ឃុំ ស្រុករវៀង ក្នុងខេត្តព្រៈវិហារ បានចុះសម្របសម្រួលដោះស្រាយគោលនយោបាយសំណងជូនប្រជាពលរដ្ឋ ដែលរងផលប៉ៈពាល់ដីស្រែចំការ ក្នុងដីក្រុមហ៊ុន គ្លូប៊ល ហ្រ្គីន ខេមបូឌា អេនរ័ជី ឌីវេឡុបមែន ដែលមានទីតាំងស្ថិតនៅក្នុងស្រុករវៀង ដីរបស់ក្រុមហ៊ុនខាងលើ ទទួលបានសិទ្ឋិវិនិយោគចំនួន17200ហិចតា វិនិយោគលើវិសយ័រ៉ែនឹងថាមពលអាចទទួលកម្លាំងកម្មករកូនចៅប្រជាពលរដ្ឋក្នុងតំបន់អោយធ្វើកម្មករជាង2000នាក់ ពេលនេះក្រុមហ៊ុនកំពង់មមាញឹករៀបចំសាងសង់ហេដ្ឋរចនាសម្ពន្ឋ័ក្រុមហ៊ុនយ៉ាងមមាញឹក ។
ប្រជាពលរដ្ឋនៅក្នុងឃុំរួសរាន់ បានប្រាប់អោយដឹងនៅថ្ងៃទី22
ខែ11នេះថា ពួកគាត់ត្រូវបានខាងក្រុមហ៊ុនខាងលើ ប្រើកម្មករឱយមកជួយដកដំឡូង ច្រូតស្រូវ ហើយបានអាជ្ញាធរភូមិ ឃុំ ស្រុក
នឹងជំនាញចុះសម្របសម្រួលចេញសំណងសងសមស្របតម្លៃ
អាចទទួលយកបាន មិនមានអាជ្ញាធរឬខាងក្រុមហ៊ុនគម្រាមគំហែ
ងពួកគាត់លើយ ។តំណាងក្រុមហ៊ុន គ្លូប៊ល ហ្រ្គីមបានប្រាប់អោយដឹងនៅថ្ងៃទី22ខែ11នេះថា ខាងក្រុមហ៊ុនក៍ដូចអាជ្ញាធរ រងនូវការចុះផ្សាយបំផ្លើសខុសពីការពិត ដោយបានផ្សាយថា ក្រុមហ៊ុននឹងអាជ្ញារធរឈួសឆាយដីស្រែចំការមិនឱយប្រជាពលរដ្ឋប្រមូលផល ជារឿងមិនពិត តាមពិតក្រុមហ៊ុនបានប្រើកម្មករជួយប្រមូលផលប្រជាពលរដ្ឋថែមទៀតផង ក្រុមហ៊ុនមកធ្វើការវិនិយោគវិសយ័រ៉ែនៅក្នុងស្រុករវៀងនេះ មិនត្រឹមបានបង់ពន្ឋជូនរដ្ឋប៉ុណ្ណោះទេ ថែមទាំងបានជួយរដ្ឋច្រើនណាស់ មានដូចជាផ្លូវ ស្ពាន សាលារៀន នឹងបង្កើតការជូនកូនចៅប្រជាពលរដ្ឋបានជាង2000នាក់ថែមទៀតផង ។លោក ប្រាក់ វេត មេឃុំ រួសរាន់បានឱយដឹងនៅថ្ងៃទី22ខែ11ឆ្នាំ2025 នេះថា ប្រជាពលរដ្ឋមានចំនួប400គ្រួសា ដែលត្រូវរងផលប៉ៈពាល់ជាមួយក្រុមហ៊ុន តែអាជ្ញាធរ ភូមិ ឃុំ ស្រុក បានចុះដោះស្រាយគោលនយោបាយសមស្របនឹងអាចទទួលយកបាន បានចំនួន95%ហើយ នៅតែ5%ទៀត ដោះស្រាយមិនទាន់ចប់ ដោយសាប្រជាពលរដ្ឋយើងទាមទាសំណងថ្លៃខ្ពស់កប់ពពក តែលោកមេឃុំបាននិយាយថា អាជ្ញាធរនឹងក្រុមហ៊ុន ព្យាយាមធ្វើការសម្របសម្រួលរឿងនេះឱយបានគ្រប់ៗគ្នា ។លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀងនឹងជាប្រធានគ្រប់គ្រងដីរដ្ឋថ្នាក់ស្រុក បានឱយដឹងថា ប្រជាពលរដ្ឋជាង400គ្រួសា រស់នៅចំនួន3ឃុំ មានឃុំ រីករាយ ឃុំរួសរាន់ នឹងឃុំរតនៈ ស្ថិតក្នុងស្រុករវៀង ដែលរងផលប៉ះពាល់ជាមួយដីក្រុមហ៊ុន ខាងក្រុមហ៊ុនគ្លូប៊ល់ហ្រ្គីន ជាមួយអាជ្ញាធរពាក់ពន្ឋ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ មានឯកឧត្តម គីម រិទ្ឋី ជាប្រធាន បានខិតខំធ្វើការដោះស្រាយសម្របសម្រួលជាមួយប្រជាពរដ្ឋយើងឱយបានចប់នាពេលខាងមុខនេះ លោកបន្តថា ការចុះផ្សាយរបស់វិទ្យុបរទេសជាព័ត៍មានមិនមានមូលដ្ឋានច្បាស់លាស់នឹងពិតប្រាកដ លោកសូមអំពាវនាវដល់អ្នកយកព័ត៍មាន ធ្វើការចុះផ្សាយសូមមេតាផ្ទៀងផ្ទាត់ជាមួយអាជ្ញាធរផង កុំចេះតែផ្យាយលោក ហោ ប៊ុនហួរ បានឱយដឹងថា តាមពិតដីក្រុមហ៊ុន បានទទួលសិទ្ឋិវិនិយោគតាំងពីឆ្នាំ2007មកម្លេះ ប្រជាពលរដ្ឋទេដែលទៅកាប់ឆ្កាលើដីក្រុមហ៊ុននោះ តែអាជ្ញាធរនឹងក្រុមហ៊ុន ព្យាយាមដោះស្រាយជូនប្រជាពលរដ្ឋយើងគ្រប់ៗគ្នា ។

ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ ភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលរត់រកកន្លែងទីទួលសុវត្ថិភាព នៅមណ្ឌលជនភៀសសឹក ក្នុងវត្តច័ន្ទសុី ស្...
16/11/2025

ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ ភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលរត់រកកន្លែងទីទួលសុវត្ថិភាព នៅមណ្ឌលជនភៀសសឹក ក្នុងវត្តច័ន្ទសុី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កើនឡើងរហូតទៅដល់ ៥០០គ្រួសារហើយ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥
តំបន់ថៃឈ្លានពានខ្មែរ ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Samarakot News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Samarakot News:

Share