CPV News

CPV News CPVNewsគេហទំព័រសម្លេងប្រជាជនកម្ពុជា
ទទួលបានពត៌មានថ្មីៗទាន់ហេតុការណ៍ /០៩២២០៧២២៥/០៣១៩០២៧៧៧៧/

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដែលបានកាប់សម្លាប់ស្រ្តីជាម្ចាស់បំណុលម្នាក់នៅក្នុងជម្លោះរឿងជំពាក់លុយចំនួន៣៦ម៉ឺនរៀលនៅខេត្តកណ្តា...
21/05/2024

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដែលបានកាប់សម្លាប់ស្រ្តីជាម្ចាស់បំណុលម្នាក់នៅក្នុងជម្លោះរឿងជំពាក់លុយចំនួន៣៦ម៉ឺនរៀលនៅខេត្តកណ្តាល ។

សូមបញ្ជាក់ថា ស្ត្រីអាយុ៣៣ឆ្នាំដែលត្រូវគេសម្លាប់នោះ ឈ្មោះហានមី ដែលបានមកទារបំណុលលុយជំ ពាក់៣៦ម៉ឺនរៀលពីបុរសម្នាក់អាយុ៣២ឆ្នាំមុខរបរជាជាងដែក។
ជនសង្ស័យជាឃាតករត្រូវគេ បញ្ចេញអត្តសញ្ញាណឈ្មោះ ឡុង ឈាវ អាយុ៣២ឆ្នាំ បានខឹងម្ចាស់បំណុលមកទារលុយនៅក្នុងផ្ទះនិងមានការឈ្លោះប្រកែកគ្នាដោយពាក្យសម្តីនោះ បានទាញកាំបិតផ្គាក់កាប់ស្ត្រីម្ចាស់បំណុលចំសៀតផ្កាបណ្តាល ឱ្យស្លាប់ភ្លាមៗ។ ក្រោយធ្វើសកម្មភាពសម្លាប់នោះរួច, ជនសង្ស័យបានជិះម៉ូតូ មួយគ្រឿង គេចខ្លួនចេញពីផ្ទះតែម្តង។ ក្រោយការរត់គេចបាន១យប់។

កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ដឹកនាំដោយអធិការនគរបាលស្រុក លោក វរសេនីយ៍ឯក ធាង ឡេង បានស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យជាឃាតការបាននៅវេលាម៉ោង១ថ្ងៃត្រង់ នៅចំណុចខាងជើងរង្វង់មូលប្រម៉ោយ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ខេត្តពោធិ៍សាត់ ។ ក្រោយឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ឡុង ឈាវ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកវាលវែងដើម្បីបន្តនីតិវិធី ។

 #បង្ក្រាបរថយន្តដឹកឈេីចំនួន០២​គ្រឿង​ នៅចំណុចស្ពាន​អូរទេក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី{ខេត្តមណ្ឌលគិរី}÷ឡានដឹកឈើ២គ្រឿងត្រូ...
02/05/2024

#បង្ក្រាបរថយន្តដឹកឈេីចំនួន០២​គ្រឿង​ នៅចំណុចស្ពាន​អូរទេក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

{ខេត្តមណ្ឌលគិរី}÷ឡានដឹកឈើ២គ្រឿងត្រូវអាជ្ញាធរស្រុកពេជ្រាដាបង្ក្រាប នៅវេលាម៉ោង១និង៣០នាទីយប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។

សេចក្តីរាយការណ៏បានឲ្យដឹងថា លោក អ៊ាន​ ស៊ាងអន​ អភិបាលរងស្រុកពេជ្រាដា បានសហកាជាមួយមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចាប់បង្ក្រាបរថយន្តដឹកឈេីចំនួន០២​គ្រឿង​ ដោយបានដេញប្រផាត់​ចាប់ប្រផីង ពីចំណុចវរ:៣០៣ផ្លូវជាតិលេខ៧៦​ ក្នុងឃុំពូជ្រៃ​ រហូតតាមទាន់ឃាត់ចាប់បាននៅចំណុចស្ពាន​អូរទេក្រុងសែនមនោរម្យ​ ។

វត្ថុតាងឈេី​ និងរថយន្តទាំង០២គ្រឿង​ បានយកទៅរក្សាទុកនៅមន្ទីរបរិស្ថានខេត្ត០១គ្រឿង​ និង០១គ្រឿងទៀតបានខូចនៅចំណុចស្ពានអូរទេ​ កំពុងរកមធ្យោបាយយកទៅរក្សាទុកនៅមន្ទីរបរិស្ថានខេត្ត៕

សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននរគបាលខេត្តសៀមរាប បានឃាត់ខ្លួន បុគ្គលឈ្មោះ ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍...
13/03/2024

សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននរគបាលខេត្តសៀមរាប បានឃាត់ខ្លួន បុគ្គលឈ្មោះ ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឱ្យចូលខ្លួន របស់តំណាងអយ្យការ អមសាលាដំបូងខេត្តសៀមរាប ដោយផ្អែកតាម ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋរងគ្រោះ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស សុខា បណ្ដេញមន្ត្រីនគរបាល ៥៩រូបទៀត នៃបណ្ដាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ចេញពីក្របខណ្ឌ
07/03/2024

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស សុខា បណ្ដេញមន្ត្រីនគរបាល ៥៩រូបទៀត នៃបណ្ដាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ចេញពីក្របខណ្ឌ

យ៉ាងហោចមានមនុស្សចំនួន៧នាក់បានស្លាប់និងរបួសនៅក្នុងហេតុការណ៍ក្រឡាប់រថយន្តនៅលើផ្លូវល្បឿនលឿន ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម...
07/02/2024

យ៉ាងហោចមានមនុស្សចំនួន៧នាក់បានស្លាប់និងរបួសនៅក្នុងហេតុការណ៍ក្រឡាប់រថយន្តនៅលើផ្លូវល្បឿនលឿន ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧ព្រឹក ថៃ្ងទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចន្លោះគីឡូម៉ែតលេខ២០ ហួសច្រកចេញកំពង់ស្ពឺកើត ។

យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តAlphard ដឹកមនុស្សលក្ខណៈគ្រួសារដែលមានអ្នកជិះចំនួន7នាក់ក្នុង
គោលបំណងទៅលេងខេត្ដព្រះសីហនុ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីក្រឡាប់រថយន្តនេះ បានធ្វើឱ្យមនុស្សចំនួន៥នាក់បានស្លាប់នៅកន្លែងកើតហេតុ និងរបួសធ្ងន់២នាក់។

បង្ក្រាបជនបរទេសឆ្លងដែនខុសច្បាប់ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់របស់ឯកឧត្តមមគីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជការឯកភាព...
31/01/2024

បង្ក្រាបជនបរទេសឆ្លងដែនខុសច្បាប់ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់របស់ឯកឧត្តមមគីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជការឯកភាពខេត្តព្រះវិហារ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥នៃ
ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានចុះស្រាវជ្រាវឈានទៅការឃាត់ខ្លួនជនជាតិចិន ចំនួន ០៨នាក់ ពីបទ"លួចឆ្លងដែនចូលដោយខុសច្បាប់" នៅត្រង់ចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ នៅត្រង់ចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

យោងតាមចម្លើយ ជនជាតិចិនខាងលើ បានលួចឆ្លងដែនចូលមកប្រទេសកម្ពុជា តាមព្រំដែនទឹកប្រទេសឡាវ-កម្ពុជា ដោយប្រើប្រាស់មធ្យោបាយទូក ដើម្បីស្វែងរកការងារធ្វើនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ មុនចូលមកប្រទេសកម្ពុជា ជនជាតិចិនខាងលើបានស្នាក់នៅនិងធ្វើការងារនៅប្រទេសឡាវ។ ក្នុងការទាក់ទងចូលមកប្រទេសកម្ពុជាតាមរយៈប្រព័ន្ធបណ្ដាញសង្គម និងតាមរយៈការណែនាំរបស់មិត្តភក្កិជាជនជាតិចិនដែលស្នាក់នៅប្រទេសឡាវជាមួយគ្នា ជាអ្នករៀបចំមធ្យោបាយធ្វើដំណើរពីព្រំដែនប្រទេសឡាវរហូតដល់គោលដៅដែលត្រូវធ្វើការនៅប្រទេសទេសកម្ពុជា សម្រាប់ការចំណាយគឺដល់គោលដៅទើបទូទាត់ជាមួយអ្នកដែលរៀបចំឱ្យ។

បច្ចុប្បន្ន​ ​ជនជាតិចិនចំនួន០៨នាក់ខាងលេី​ បាននាំខ្លួនមក​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ​ ដេីម្បី​សាកសួរ​និងកសាង​សំណុំរឿង​ ដេីម្បី​បន្ត​នីតិវិធី​ច្បាប់​។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព...
31/01/2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតីថ្លែងថា សារព័ត៌មាន គឺជាអំណាចទី៤ និងជាស្ពានភ្ជាប់ដំណឹងទៅមករវាងរាជរដ្ឋាភិបាលជាមួយនឹងប្រជាជន។ ចាប់តាំងពីមុនរហូតបច្ចុប្បន្នរាជរដ្ឋាភិបាលនៅតែបានចាត់ទុកវិស័យព័ត៌មានជាចំណុចអាទិភាពមួយដ៏សំខាន់ និងមិនអាចខ្វះបាន។

កម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋានផ្តល់ការការពារលំហសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានទូទៅ ដោយផ្អែកលើមូលដ្ឋានច្បាប់។ មូលដ្ឋានច្បាប់ដែលធានាដល់ភាពសុខដុមរមនាក្នុងសង្គមជាតិ និងឱកាសប្រកបដោយនិរន្តរភាពនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យទាំងផ្នែកនយោបាយ សន្តិសុខ សង្គម និងសេដ្ឋកិច្ច៕

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា​

ចាប់ខ្លួនមន្ត្រីអាវុធហត្ថស្រុកចិត្របុរីម្នាក់បាញ់សម្លាប់សត្វស្លាប (សត្វកុក)នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ កងរាជអាវុធហត្ថ...
30/01/2024

ចាប់ខ្លួនមន្ត្រីអាវុធហត្ថស្រុកចិត្របុរីម្នាក់បាញ់សម្លាប់សត្វស្លាប (សត្វកុក)

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ កងរាជអាវុធហត្ថ បានឃើញបណ្ដាញប្រព័ន្ធព័ត៌មានសង្គម បានបង្ហោះអំពីសកម្មភាពបាញ់សត្វ (សត្វកុក) បុគ្គលដែលបាញ់សត្វកុកនោះ ពាក់អាវយឺតពណ៌ត្រេអ៉ី ដែលមានអក្សរពីខាងក្រោយ "អ.ហ" ជិះរថយន្ដមួយគ្រឿងម៉ាកកាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Q-72.90 និងមានស្លាកសញ្ញាសម្គាល់រថយន្តចេញចូលទីបញ្ជាការ “អ.ហ”។

យោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នក នាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថា បុគ្គលនោះមានឈ្មោះ កងសុផាណារ័ត្ន ឋានន្ដរសក្តិ អនុសេនីយ៍
ត្រី មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ។

ការឃាត់ខ្លួនអាវុធហត្ថខាងលើនេះ ដោយអនុវត្តតាមការ
ដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជា
ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើដើម្បីបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ៕

ក្រោមការដឹកនាំ របស់ ឯកឧត្តមឧត្តមសេនីយ៏ត្រី កង សៅគុណ និងសម្របសម្រួលរបស់លោកព្រះរាជអាជ្ញារងលោក ស្រេង វុទ្ធាបង្ក្រាបបានបទល្ម...
21/01/2024

ក្រោមការដឹកនាំ របស់ ឯកឧត្តមឧត្តមសេនីយ៏ត្រី កង សៅគុណ និងសម្របសម្រួលរបស់លោកព្រះរាជអាជ្ញារងលោក ស្រេង វុទ្ធាបង្ក្រាបបានបទល្មើសគ្រឿងញៀនដ៏ធំដើមឆ្នាំ២០២៤.!

គ្រឿងញៀនជាង ១តោនត្រូវបានបង្ក្រានទាំងកណ្តាល ថ្ងៃត្រង់
ទុកជាភស្តុតាង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរះភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងដោយមានការណែនាំចង្អុលបង្ហាញជាប្រចាំ ពីសំណាកឯកឧត្តម ឧត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារផងនោះ នៅ វេលាម៉ោងប្រមាណជា១៨ នឹង០០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងកងរាជអាវុធហត្ថស្រុក ជ័យសែន ចំនួន៦នាក់ ដែលដឹកនាំដោយលោកវរៈសេនីយ៏ត្រី សុង រ៉ុង មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋាន ស្រុកជ័យសែន បានចុះល្បាតប្រទះឃើញរថយន្តម៉ាក់ម៉ាស្តាចំនួន១គ្រឿង ពណ៏ស ពាក់ស្លាកលេខស្ទឹងត្រែង 2A.5558/ ចតទុកចូលនៅត្រង់ចំណុចមុខសាលាវិទ្យាល័យជ័យសែន ដែលស្ថិតនៅក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ដោយមានកាសង្ស័យភ្លាមនោះកម្លាំងកងរាជអាវុធហត្ថស្រុក ក៏បានរាយការណ៏ជូន ឯកឧត្តមឧត្តសេនីត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នូវក្រោយទទួលបានបទបញ្ជាពីសំណាក់ឯកឧត្តមមេបញ្ជាការ ក៏ដូចជាឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រះវិហារ នឹងក្រោមកិច្ចសម្របសម្រួលដោយផ្ទាល់ អំពីសំណាក់លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមអយ្យ ការសាលាដំបូងខេត្តព្រះវិហារផងនោះ កម្លាំងកងរាជអាវុធហត្ថស្រុកជ័យសែន ក៏បានធ្វើកាបើកគូទរថយន្ត ខាងលើដើម្បីត្រួតពិនិត្យ នៅក្រោយពិនិត្យទៅលើរថយន្តខាងលើ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបានរក ឃើញម្សៅក្រាមពណ៏សថ្លា ដែលក្រុមឧក្រិដ្ឋជន គេវិចក្នុងកញ្ចប់ពណ៏លឿង ផ្ទុកនៅក្នុងរថយន្តខាងលើពេញ ប្រៀបតែម្តង។

បើតាមការបញ្ជាក់ពីឯកឧត្តមមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឲ្យអង្គភាព នគរមាស ជីធីវីអនឡាញ ដឹងនូវតាមប្រពន្ធ័សង្គមតេលេក្រាម នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ថា កម្លាំង.អ.ហ.របស់លោកបានបញ្ជូន វត្ថុតាងខាងលើមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីធ្វើកាត្រួតពិនិត្យវត្ថុតាំងជាក់ស្តែង។

ឯកឧត្តម ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បន្តទៀតថា វត្ថុតាងជាក់ស្តែងគឺមានចំនួន ៣៣ការ៉ុង ស្មើរ ១០២០កញ្ចប់ ក្នុង១កញ្ចប់ស្មើរ ១០០០ក្រាម នឹងរថយន្តម៉ាកម៉ាស្តាចំនួន១គ្រឿងផងដែរ។ រីឯជនសង្ស័យទំនងជាបែកការទើបដាក់មេប្រូចរត់ គេចខ្លួនបាត់ស្រមោលតែម្តង។

ឯកឧត្តមមេបញ្ជាការ បញ្ជាក់ថា កម្លាំងអ.ហ.បន្តស្រាវជ្រាវស្វែងរកក្រុមជនសង្ស័យ ដែលជាឧក្រិដ្ឋកម្មគ្រឿងញៀនខាងលើ ដើម្បីយកមកផ្តន្ទា ទោសទៅតាមផ្លូវច្បាប់ជាធរមាន ៕

ឯកឧត្តមកែវ រតនៈ ដកតំណែងប្រធានមន្ទីរ និងប្រធានការិយាល័យ នៃមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល មកជាមន្រ្តីបម្រើការងារនៅទីស្តីការ...
25/12/2023

ឯកឧត្តមកែវ រតនៈ ដកតំណែងប្រធានមន្ទីរ និងប្រធានការិយាល័យ នៃមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល មកជាមន្រ្តីបម្រើការងារនៅទីស្តីការក្រសួង

ក្រសួងមហាផ្ទៃ សម្រេចបណ្តេញនគរបាល នៃស្នងការដ្ឋាននគរបាលព្រៃវែងចំនួន ១១រូប ចេញពីក្របខណ្ឌនគរបាលជាតិ ក្រោយល្មើសវិន័យកងកម្លាំង...
23/12/2023

ក្រសួងមហាផ្ទៃ សម្រេចបណ្តេញនគរបាល នៃស្នងការដ្ឋាននគរបាលព្រៃវែងចំនួន ១១រូប ចេញពីក្របខណ្ឌនគរបាលជាតិ ក្រោយល្មើសវិន័យកងកម្លាំង (ពាក់ព័ន្ធគ្រឿងញៀន)។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចេញលិខិតបង្គាប់ការ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ស្តីពី ការផ្អ...
23/12/2023

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចេញលិខិតបង្គាប់ការ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ស្តីពី ការផ្អាកការងារបណ្តោះអាសន្ន ចំពោះមន្ត្រីនគរបាលជាតិ ១៥នាក់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមូលហេតុ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ

Address

សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
Phnom Penh
១២០០០

Alerts

Be the first to know and let us send you an email when CPV News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CPV News:

Share