រាពណ៍-Reap

រាពណ៍-Reap Chill

Without any reason, it became the reason!
03/10/2022

Without any reason, it became the reason!

17/09/2022

មនុស្សប្រុសស្រលាញ់រកតែស្រីស្អាត?

ជួបគ្នានៅវីដេអូក្រោយ....ប្រហែលក្រោយ១ឆ្នាំអីទៀតព្រោះខ្ជិល​ ។ចប់

ប្រភព ៖ មិត្តខ្ញុំវាថាអញ្ចឹង💁

តើអ្នកមានចំណាប់អារម្មណ៍ ក្នុងការបញ្ចេញមតិរបស់អ្នក ដែរឬទេ ?
21/12/2021

តើអ្នកមានចំណាប់អារម្មណ៍ ក្នុងការបញ្ចេញមតិរបស់អ្នក ដែរឬទេ ?

Wow ពិតជាអស្ចារ្យមែនយុវនារីកម្ពុជា ២នាក់តំណាងអោយកម្ពុជាចូលរួមប្រកួតក្នុងតំបន់អាស៊ានយុវនារីកម្ពុជា ២នាក់បានជាប់តំណាងប្រទេ...
04/09/2021

Wow ពិតជាអស្ចារ្យមែនយុវនារីកម្ពុជា ២នាក់តំណាងអោយកម្ពុជាចូលរួមប្រកួតក្នុងតំបន់អាស៊ាន

យុវនារីកម្ពុជា ២នាក់បានជាប់តំណាងប្រទេសកម្ពុជាទៅប្រកួតកម្មវិធី ASEAN Data Science Explorer ជាមួយនឹងតំណាងប្រទេសដទៃទៀតនៅក្នុងអាស៊ាន ។ ជាក់ស្តែងនៅក្នុងកម្មវិធីនេះគេតម្រូវឲ្យមានការបោះឆ្នោតទៅលើ Storyboard របស់ក្រុមនីមួយៗ ដោយពិន្ទុនៃការបោះឆ្នោតនឹងទទួលបានភាគរយនៃការឈ្នេះបន្ថែមទៅការលើធ្វើបទបង្ហាញរបស់ក្រុមពួកគេនៅថ្ងៃទី ៦ តុលា ឆ្នាំ ២០២១ នេះ។ សូមឲ្យបងប្អូន ពុកម៉ែ ពូមីង និង មិត្តភក្តិទាំងអស់គ្នា សូមជួយធ្វើការបោះឆ្នោតឲ្យក្រុមកម្ពុជារបស់ពួកយើង៊។

“ការបោះឆ្នោតរបស់អ្នក ប្រៀបបាននឹងជួយលើកទង់ជាតិកម្ពុជាយើងលើឆាកអាស៊ាន”

ចុចទីនោះដើម្បីធ្វីការបោះឆ្នោត៖ https://bit.ly/ADSE2021Voting

#ចែករំលែកទៅកាន់មិត្តរបស់អ្នក



31/07/2021
" ខឹងថែមម៉ោង "មួយរយៈនេះអ្នកឆាប់ខឹង​ ឆាប់ធុញ ឆាប់អន់ចិត្ត មិនស្រួលៗ Toxic​​ ទៀត មែនអត់?អស់បារម្ភណ៍ជាមួយឆ្នាំងដី “របស់សុីន...
25/07/2021

" ខឹងថែមម៉ោង "

មួយរយៈនេះអ្នកឆាប់ខឹង​ ឆាប់ធុញ ឆាប់អន់ចិត្ត មិនស្រួលៗ Toxic​​ ទៀត មែនអត់?

អស់បារម្ភណ៍ជាមួយឆ្នាំងដី “របស់សុីនពិតៗ”​ បើមិនជឿសាកចូលលេងបាន។
ធ្វើលេងទេ តិចខឹង Admin​ មួយទៀត។

និយាយអញ្ចឹង ​បច្ចុប្បន្នម្នាក់ៗទៅណាមិនកើតដោយសារតែឯកឧត្តមវីដ ធ្វើអោយម្ងៃៗនៅតែផ្ទះ ចង់ញុាំអីក៏មិនបានដូចចិត្ត ចង់ចេញទៅក្រៅធ្វើHomeWorkក៏មិនកើត មិនស្រួលពីរបី ឌីស របស់ម៉ាក់ទៀត។​ មិនស្រួលអ្នកខ្លះធ្វើការនៅផ្ទះ មេជូនកំណាព្យតាមឆាតអោយទៀត។

តោះខឹងប៉ុន្នឹងបានហើយ
ប្រយ័ត្នប្រឡងសងឬមេជូនកំណាព្យថែមទៅជាលើសឈាមវិញ(និយាយលេងទេ)។ខាងក្រោមនេះជាវិធីសាស្រ្តគ្រប់គ្រង់ការខឹងរបស់អ្នកបាន៖

១. សួរនាំនឹងសម្តីដូចព្រះរាម
ពេលមានអារម្ភណ៍ខឹង យើងអាចនឹងគិតកាត់សេចក្តីយកតែម្តង បែបនេះគួរណាតែ សុំចិត្ត​សាកសួរព័ត៌មានបន្ថែមកុំទុកចម្ងល់ក្នុងចិត្ត រួចស្តាប់និង​គិតបន្ទាប់មកហើយសួរខ្លួនឯងគួរតែឆ្លើយតបទៅវិញយ៉ាងដូចម្តេចទើបល្អ។ការឆ្លើយតបមួយនេះអាចធ្វើអោយអ្នកបាត់បង់អ្វីមួយក៏អាចថាបាន ត្រូវច្បាស់ថាការឆ្លើយតបរបស់អ្នកត្រូវបានគិតពិចារណាជាមុន។

២.គិតអោយដូចចៅចិត្រ
ផ្លាស់ប្តូរការគិតរបស់អ្នកប្រៀបដូចជាផ្លាស់ប្តូរាល់ការខឹងរបស់អ្នក ការគិតរបស់យើងមានពីរ២ផ្លូវ គឺវិជ្ជមាន និង អវិជ្ជមាន។ព្យាយាមស្វែងយល់ពីហេតុផលដែលកើតឡើងអោយបានសុីជម្រៅ រួចរៀនទទួលស្គាល់វា ទទួលយកវា ដាក់វាក្នុងផ្លូវវិជ្ជាដោយគិតអំពីរឿងល្អដែលអាចនឹងកើតឡើង ក៏ប៉ុន្តែប្រសិនបើរឿងរាវដែលកើតឡើងចំពោះអ្នកទាញទៅរកផ្លូវអវិជ្ជមានខ្លាំងនោះ អ្នកគួរតែរកដំណោះស្រាយសមស្របមួយជៀសជាងការខឹងច្រឡោត។

៣. ធ្វើចិត្តដូចទុំទៅបួស
ចំនុចនេះគឺសំដៅទៅលើការដកដង្ហើមចេញចូលវែងៗ ជាមួយនឹងការសម័យរូបភាពទេសភាពស្រស់ស្អាត និង ពាក្យស្ងប់ស្ងៀមដូចជា “បន្ធូរអារម្មណ៍” ឬ “ងាយស្រួល” បើថាចង់ថ្មីប្រើពាក្យ “Admin ស្អាត”​ក៏បាន។
ឌទាហរណ៍​រូបភាពទេសភាព ៖ បិទភ្នែក ស្រមៃទៅទេសភាពព្រៃភ្នំ ទឹកធ្លាក់ ពពក …..ដកដង្ហើមវែងៗ និយាយពាក្យ “បន្ធូរអារម្មណ៍”

#សូមអភ័យទោសចំពោះកំហុសខុសឆ្គងណាមួយ

16/07/2021

#ជំងឺដែលធ្លាប់ឃើញតែមិនធ្លាប់ស្គាល់

ជំងឺនេះធ្វើអោយមានការលូតលាស់ខុសប្រក្រតីទាំងផ្នែកបញ្ញាស្មារតី....

តើអ្នកធ្លាប់ឃើញបែបនេះពីមុនមកទេ?

------------------------------------------------------------------------
Reference :
1. shorturl.at/hCPV0

Credit to :
1. shorturl.at/euDJ6
2. https://www.storyblocks.com/

------------------------------------------------------------------------




 #អបអរសាទរខួប4​ឆ្នាំ         ការដាក់បញ្ចូល ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ថ្ងៃទី08 ខែកក្កដា 2017 - ថ្ងៃទ...
08/07/2021

#អបអរសាទរខួប4​ឆ្នាំ
ការដាក់បញ្ចូល ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ថ្ងៃទី08 ខែកក្កដា 2017 - ថ្ងៃទី08 ខែកក្កដា 2021 នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក នៅ​ទី​ក្រុងក្រាកូវ ប្រទេស​ប៉ូឡូញ​។

ប្រាសាទនេះ ជារាជធានីចាស់ បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ជាដើម។

------សូមចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ និងបេតិកភណ្ឌជាតិទាំងអស់គ្នា​! 🇰🇭🇰🇭🇰🇭🇰🇭

 #ខ្ញុំនៅម្នាក់ឯង          កំឡុងពេលកូវីដ១៩ ឥឡូវនេះ ការនៅម្នាក់ឯងគឺជារឿងមួយដែលសាមញ្ញទៅហេីយ។ អ្នកខ្លះពេលគេនៅផ្ទះអញ្ចឹងគេមា...
02/07/2021

#ខ្ញុំនៅម្នាក់ឯង

កំឡុងពេលកូវីដ១៩ ឥឡូវនេះ ការនៅម្នាក់ឯងគឺជារឿងមួយដែលសាមញ្ញទៅហេីយ។ អ្នកខ្លះពេលគេនៅផ្ទះអញ្ចឹងគេមានអារម្មណ៍ថាចូលចិត្តបរិវេណឫក៏បរិស្ថានបែបម្នាក់ឯងអីចឹង ព្រោះអីគេអាចយកពេលដែលមាននឹងទៅធ្វេីអ្វីដែលគេចូលចិត្តបាន។ ប៉ុន្តែសម្រាប់អ្នកខ្លះវិញពេលនៅម្នាក់ឯងយូរពេកអញ្ចឹងទៅ គេមានអារម្មណ៍មួយផ្សេងវិញ។ សម្រាប់អ្នកខ្លះវិញ Adminអត់ដឹងទេប៉ុន្តែសម្រាប់Adminវិញពេលនៅម្នាក់ឯងយូរពេកអញ្ចឹងក៏មានអារម្មណ៏មួយថាដូចជាអត់សូវស្រណុកក្នុងចិត្ត។

រាល់ថ្ងៃAdmin មានបាយញាំ មានផ្ទះនៅ មានមិត្តភក្តិ មានគ្រួសារសម្រាប់អោយកម្លាំងចិត្តតែក៏មានពេលខ្លះមានអារម្មណ៏ថាម្នាក់ឯងៗដែលEnglishគេថាLonelyនោះអី។ អត់ដឹងថាមកពីអ្វីដែរតែដល់ពេលមានអារម្មណ៍អញ្ចឹងម្តងៗវាពិបាកក្នុងខ្លួនទាំងចិត្តនិងទាំងកាយ។ ការមានអារម្មណ៍បែបនឹងវាអាចនាំអោយយេីងគិតច្រេីន គិតរឿងផ្តេសផ្តាសដែលអាចអោយកេីតទៅជាស្ត្រេស(Stress)លំដាប់ស្រាលឫអាចទៅជាលំដាប់ធ្ងន់។ ការគិតរឿងស្រ្តេសបែបនឹងវាគ្មានបានផលចំណេញមកអោយយេីងទេវាមានតែភាពកេីតទុក្ខនិងការលំបាកចិត្តជាដេីម។ ដូច្នេះហេីយបេីសិនជាប្រិយមិត្តដែលកំពុងអានជួបរឿងបែបនេះដូចAdminដែរ Adminមានគន្លឹះ២ឬ៣ដែលអាចអោយអ្នកទាំងអស់គ្នាយកទៅសាកល្បងធ្វេីជារៀងរាល់ថ្ងៃដេីម្បីកាត់បន្ថយការគិតលក្ខណ:ស្ត្រេសបាន៖

១. កត់កំណត់ហេតុអារម្មណ៍របស់អ្នកចូលទៅក្នុងសៀវភៅ៖

កត់កំណត់ហេតុអារម្មណ៍នឹងមានន័យថា ការសរសេរនូវអារម្មណ៍របស់អ្នកចូលទៅកាន់សៀវភៅណាមួយសម្រាប់ទុកអាននៅពេលក្រោយទៀត។ Adminមានកំណត់ហេតុមួយដែលបានសរសេរតាំងពីរៀនទី១២មក វាពោរពេញទៅដោយអារម្មណ៍ដែលបានកេីតឡេីងទៅលេីAdmin ដូចជាការសប្បាយ តូចចិត្ត ខឹង ស្អប់គឺថាមានគ្រប់រសជាតិតែម្តង។ សៀវភៅនឹងវាដូចជាកន្លែងដែលAdminបង្ហោះStatusអញ្ចឹងប៉ុន្តែអត់ទៅក្នុងFacebookទេគឺនៅក្នុងសៀវភៅវិញ។ ការធ្វេីបែបនេះវាអាចជួយអោយយេីងបន្ធូរអារម្មណ៍របស់យេីងមួយកម្រិត ហេីយពេលថ្ងៃក្រោយទៅយេីងអាចបេីកទំព័រចាស់ៗមកអាននូវអ្វីដែលយេីងបានសរសេរទៀតផង។

២. ការហាត់ប្រាណ៖

អ្នកខ្លះមេីលងាយថាគ្រាន់តែហាត់ប្រាណនឹងវាធ្វេីអោយយេីងបាត់ស្រ្តេសដែរ? ចំលេីយនោះគឺបាទ ការហាត់ប្រាណជួួយអោយយេីងបាត់ការតានតឹងចិត្តនិយាយរួមទៅពេលហាត់ប្រាណហេីយវាជួួយអោយរាងកាយយេីងបញ្ចេញសារធាតុគីមីមួយចំនួនដែលធ្វេីរអោយយេីងមានអារម្មណ៍ល្អ។ មួយវិញទៀតបេីយេីងនៅផ្ទះយូរអញ្ចឹងរាងកាយមិនសូវបញ្ចេញសកម្មភាពធ្វេីអោយរាងកាយយេីងចុះខ្សោយ បែបនេះហេីយយេីងគួរចំណាយពេលខ្លះរបស់យេីងមកហាត់ប្រាណដេីម្បីបានទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្ត។

៣. នៅជុំវិញគ្រួសារ៖

នៅពេលដែលAdmin ចាប់ផ្តេីមដឹងខ្លួនថា ខ្លួនឯងកំពុងពិបាកចិត្តឫក៏គិតច្រេីនអី Adminនឹងចុះពីបន្ទប់មកនិយាយលេងជាមួយគ្រួសារដូចជាម៉ាក់ប៉ា បង ក្មួយជាដេីមព្រោះអីពេលនៅជាមួយគាត់ គាត់នាំនិយាយពីនេះពីនោះវាធ្វេីអោយAdmin ភ្លេចពីអារឿងដែលAdminកំពុងពិបាកចិត្តនឹងបាត់ទៅ។ ណាមួយពេលយេីងចំណាយពេលជាមួយគ្រួសារបែបនេះ វាជួយបង្កេីនទំនាក់ទំនងរបស់យេីងជាមួួយគ្រួសារ ព្រោះអីគ្រួសារយេីងគឺជាមនុស្សទី១ដែលផ្តល់ក្តីស្រលាញ់មកយេីងមុនអ្នកណាទាំងអស់។

Adminសង្ឃឹមថាអត្ថបទមួយនេះនឹងអាចជួយទៅដល់ប្រិយមិត្តអ្នកអានបានច្រេីនៗ! អូរ ១ ទៀត! កុំភ្លេចគេងអោយបានគ្រប់ម៉ោងណា! វានឹងជួយដល់ខួរក្បាលរបស់អ្នកទាំងអស់គ្នាយ៉ាងច្រេីន ទាំងការគិតវិជ្ជមាននឹងសុខភាពរាងកាយផងដែរ!


25/06/2021

" រឿងពិតនៅពីក្រោយអ្នកបង្កើត​ AI "

#គាត់ត្រូវបានគេរកឃើញថាគាត់ជាបុគ្គលដែលស្រឡាញ់ភេទដូចគ្នា

លោក _____ គឺជាគណិតវិទូ និងតក្កវិទូអង់គ្លេសដ៏ល្បីល្បាញម្នាក់ គាត់កើតនៅឆ្នាំ ១៩១២ នៅ______។ និយាយពីជីវិតរបស់គាត់វិញកាលគាត់នៅរៀន គាត់គឺជាកំពូលសិស្សពូកែម្នាក់....................

----------------------------------------------------------------------------


"មិត្តអីក៏មាន"កាលអាយុចាប់ពី ១២ដល់១៨ឆ្នាំជា​ពេលវេលាសិក្សានៅវិទ្យាល័យ។​ម្នាក់ៗមានជំនាញរៀងៗខ្លួន ខ្លះទៅ ពូកែហូប ខ្លះទៅពូកែរ...
11/06/2021

"មិត្តអីក៏មាន"

កាលអាយុចាប់ពី ១២ដល់១៨ឆ្នាំជា​ពេលវេលាសិក្សានៅវិទ្យាល័យ។​ម្នាក់ៗមានជំនាញរៀងៗខ្លួន ខ្លះទៅ ពូកែហូប ខ្លះទៅពូកែរៀន ឫ រៀនពូកែ(ប្រាប់មុនពីរនឹងខុសគ្នា) ចំណែកខ្លះទៀត ពូកែញ៉ែ​ ខុសតែខ្លះទៀត អត់លិឌមុឺនឆ្នាំៗ។
ជំហានជើងដើរចូលវិទ្យាល័យដំបូងមិនស្គាល់អ្នកណាច្រើនោះទេ។​មិនយូរប៉ុន្មានម្នាក់ៗក៏រកបានមិត្តរៀងៗខ្លួន(មានមិត្តក៏មិនប្រាកដថាជាមិត្តល្អ) គួរអោយសោកស្តាយទៅអ្នកខ្លះទៀតនៅម្នាក់ឯងគ្មានមិត្តភក្ត័នឹងគេ។

សំនួរសម្រាប់ទេវតា ៖
តើកាលអ្នកឈានជើងចូលវិទ្យាល័យដំបូង មានមិត្តប្រភេទណាដែរ?
A. បាបមិត្ត B.កល្យាណមិត្ត(មិត្តគុណភាព)

+លក្ខណៈបាបមិត្ត(មិត្តទូរទស្ស xD)
- ទំនេរគប់វង់ ឈូសសុីលុយ
- និយាយដើមគ្នា
- ប្រកាន់បក្សពួក វៃគ្នា
- បបួលគ្នាមានស្នេហា
- គេចសាលា
- ………..
*Admin ខ្ជិលរៀបរាប់ច្រើន អោយតែខុសពីលក្ខណៈបាបមិត្តដឹងតែ កល្យាណមិត្តហើយ។
*បើដឹងខ្លួនមានមិត្តបែបណា Mention អោយខ្មាស់គេទាំងអស់គ្នាមក។ចប់

ស្វែងយល់បន្ថែមពីបាបមិត្ត៖
១.https://kanha.sabay.com.kh/article/1267672
២. https://5000-years.org/en/read/1191




04/06/2021

មនុស្សស្រីអាចធ្វើអីកើត?

នាថ ៖ ថ្វីត្បិតតែតាំងពីដើមមកសង្គមរបស់យើងប្រកាន់នូវផ្នត់គំនិតមួយថា ភាពជាអ្នកដឹកនាំ និង ការចូលរួមក្នុងវិស័យបច្ចេកវិទ្យាគឺមិនមែនសម្រាប់ស្រ្តីនោះទេ ប៉ុន្តែ........





28/05/2021

"ការប្រកាន់ពូជសាសន៍"

Racism ឬការប្រកាន់ពូជសាសន៍គឺជាទម្រង់នៃការរើសអើងឬប្រឆាំងនឹង
នណាម្នាក់ដែលមានពូជសាសន៍ខុសគ្នាដោយផ្អែកលើជំនឿឬផ្នត់គំនិតថាពូជសាសន៍ឬសញ្ជាតិខ្លួនគឺល្អប្រសើរជាងអ្នកដទៃ។

តើអ្នកយល់យ៉ាងណាសម្រាប់ការប្រកាន់ពូជសាសន៍?

Reference :
https://tinyurl.com/yjr57ftj
https://tinyurl.com/3vb9d85c
https://tinyurl.com/bp8dvkhj
https://tinyurl.com/ewvtha
https://tinyurl.com/bzwrdx2k



អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ ព្រះវស្សានៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះប...
14/05/2021

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ ព្រះវស្សានៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត🙏

“គេស្ទាបខ្ញុំ” “ខ្ញុំខ្ពើមខ្លួនឯង”
12/05/2021

“គេស្ទាបខ្ញុំ”
“ខ្ញុំខ្ពើមខ្លួនឯង”




05/05/2021

“ មូលហេតុពិតនៅពីក្រោយការផ្ទុះកូវីដ-19នៅប្រទេសឥណ្ឌា “ [English Below]

នៅថ្ងៃសុក្រ ទី៣០ខែមេសានេះប្រទេសឥណ្ឌាមានករណីឆ្លងកូវីត១៩
ចំនួន386,452ករណីនិងចំនួនអ្នកស្លាប់3,498ករណីក្នុងរយៈពេលតែមួយថ្ងៃ
បើយោងទៅតាមអង្គការសុខភាពពិភពលោក។
ដោយសារការឆ្លងកើនឡើងលឿនពេកដែលធ្វើអោយ…………………………
-------------------------------------------------------------------
On this Friday, April 30, There were more than 38 thousand cases infected of Covid 19 and 3 thousand deaths in a single day, according to the World Health Organization. Due to the virus spreading too fast which makes………………………….
------------------------------------------------------------------

Youtube Video: https://www.youtube.com/watch?v=yUbZ_TvZecE

References:
https://tinyurl.com/y9uxdb5h
https://tinyurl.com/sw5re94m
https://tinyurl.com/2nesznkc
https://tinyurl.com/3wyrs77z
https://tinyurl.com/3apf3pzs


04/11/2020

ប្រធានបទ : "ការសម្លុតធ្វើបាប - Bullying"
-----------------------------------------------------------------------------
ការសម្លុតធ្វើបាបគឺជាទម្រង់នៃអំពើហិង្សាដែលជាទូទៅកើតឡើងទៅលើយុវជននិងកុមារ។យោងទៅតាមCDC(Center of Disease Control and prevention)Bullyingជាអាកប្បកិរិយាឈ្លានពានទៅលើមនុស្សណាម្នាក់ដោយយុវជនឬក្រុមយុវជនផ្សេងទៀតដែលមិនមែនជាបងប្អូនបង្កើតឬដៃគូស្នេហាដែលកំពុងមានទំនាក់ទំនងជាមួយគ្នាដែលពួកគេចូលរួមដោយចេតនានិងធ្វើសកម្មភាពម្តងហើយម្តងទៀត។

ចង់ដឹងបន្ថែមតោះមើលវីដែអូទាំងអស់គ្នា។
-----------------------------------------------------------------------------
សូមចែករំលែកបន្តដើម្បីអោយអ្នកដែលត្រូវការបានឃើញ។

Facts About Bullying
https://www.stopbullying.gov/resources/facts

The Effects of Bullying
https://bulliesout.com/need-support/young-people/the-effects-of-bullying/


01/11/2020

នៅចាំពួកយើងបានទេ? 😈

ពេលនេះពួកយើងត្រលប់មកវិញហើយ តោះបន្តទៅមុខជាមួយពួកយើង ✋

07/06/2020

ប្រធានបទ : ​" របៀបកាត់បន្ថយភាពធុញទ្រាន់ កំឡុងពេលនៅផ្ទះក្នុងរយៈពេលយូរ "
[ English Below ]
-----------------------------------------------------------------------------
ក្នុងខណៈពេលនេះ​ បងប្អូនមួយចំនួនប្រហែលជាមានអារម្មណ៍ស្មុគស្មាញ​ និងធុញទ្រាន់​ ដែលត្រូវនៅក្នុងផ្ទះជាច្រើនខែហើយមែនទេ ជាពិសេសគឺបងប្អូនសិក្សានុសិស្សតែម្តង។ ម្យ៉ាងទៀតទម្រាំតែសាលាបើក ប្រហែលជានៅយូរទៀត អញ្ចឹងថ្ងៃនេះដែរ រាពណ៍នឹងធ្វើការលើកយកនូវគន្លឹះខ្លះៗ ដើម្បីជួយកាត់បន្ថយនូវភាពស្មុគស្មាញទៅដល់បងប្អូនទាំងអស់គ្នាបានទស្សនា​ សង្ឃឹមថា​វីឌីអូនេះ អាចផ្នែកមួយក្នុងសម្រាលភាពស្មុគស្មាញដល់អ្នកទាំងអស់គ្នាទៅចុះ។

សូមធ្វើការបញ្ចេញមតិនៅខាងក្រោម
-----------------------------------------------------------------------------
Topic: "How to reduce stress from being stuck at home for a long time"

As right now, many people may feel stressed out for staying home for a long time, especially for students, and as the school may reopen at the end of this year. So, today, Reap gives you a few tips that could help you reduce some negative thoughts and less stressed. We hope this video will be a part to help everyone during this crisis.
-----------------------------------------------------------------------------
Video on youtube : https://youtu.be/BpfhKlKJvrc

Please, give us feedback!



07/05/2020

ប្រធានបទ​​ : " អ្នកអាចភ្លេចជំងឺកូវីត19 តែជំងឺកូវីត19 មិនដែលបំភ្លេចអ្នកទេ " [English below]

------------------------------------------------------------------------------------
តាមរយះព័ត៏មានផ្លូវការរបស់ក្រសួងសុខាភិបាលបានអោយដឹងថាការជាសះស្បើយនៃអ្នកដែលឆ្លងជម្ងឺកូវីត១៩ កាន់តែកើនឡើងជាលំដាប់ ដែលនេះក៏ជាមូលហេតុមួយដែលធ្វើអោយប្រជាពលរដ្ឋខ្មែរយើងមួយចំនួនខ្វះការប្រុងប្រយ័ត្នចំពោះជម្ងឺដល់កាចសាហាវមួយនេះ។​ អ្នកទាំងអស់គ្នាក៏ដឹងហើយថា​រាជរដ្ឋាភិបាលមិនទាន់អនុញាត្តិអោយនៅប្រមូលផ្តុំគ្នា ហើយសាលារៀនក៏មិនទាន់បើកដំណើរការដូចគ្នា​ មិនថាតែប្រទេសយើងទេ គឺគ្រប់ប្រទេសនៅលើពិភពលោកគឺមានការប្រុងប្រយ័ត្ន ដោយសារតែជម្ងឺដ៏កាចសាហាវមួយនេះមិនទាន់រលាយបាត់ពីផែនដីយើងនៅឡើយ។

ដូច្នេះយើងត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នា។
ខាងក្រោមនេះ ជាវីឌីអូអប់រំខ្លីមួយស្តីពីការការខ្លួនពីជម្ងឺកូវីត១៩ ដើម្បីជាសារក្រីនរំលឹកដល់បងប្អូនទាំងអស់គ្នា។ការពារប្រសើរជាងព្យាបាល។

សូមធ្វើការបញ្ចេញមតិនៅខាងក្រោម👥🗣
-------------------------------------------------------------------------------------

Topic: “You might forget Covid-19, but Covid-19 never forgets you”

Based on the official information from the Ministry of Health in Cambodia, The victims affected by Covid 19 in Cambodia is decreasing slowly. That is why some cambodian​s are losing their patients for this vicious virus. As you all know, the government is still prohibited people from gathering as well as Schools, movie theaters, Clubs and other public places. Not only in Cambodia, These precautionary is taken place everywhere around the globe as it has declared by WHO( World Health Organisation) that the corona virus aka Covid 19 is a global pandemic. So In order to win this fight, We as a whole, need to be cautious at all time

Below is a short video showing you how to protect yourself from Covid-19 effectively,​ just remind everyone.​ “Prevention is better than cure!!”

Please, give us feedback!​

--------------------------------------------------------------------------------------

Reference:
ស្ថានភាពជម្ងឺជម្ងឺកូវីត19នៅទូទាំងប្រទេសកម្ពុជា​គិតត្រឹមថ្ងៃ 02 ឧសភា 2020:
https://www.facebook.com/MinistryofHealthofCambodia/photos/pcb.2977026009003152/2977025459003207/?type=3&theater

ពួកយើងសូមធ្យាស្រ័យបើសិនពួកយើងមានកំហុសឆ្គងត្រង់ចំនុចណាមួយ 🙏

អបអរសាទរដល់អ្នកឆ្លើយសំនួរបានល្អជាងគេក្នុងប្រធានបទទី១🎉"តើព័ត៌មានមិនពិតផ្តល់គុណវិបត្តិអ្វីខ្លះដល់សង្គមយើង? "*អរគុណសម្រាប់ក...
26/03/2020

អបអរសាទរដល់អ្នកឆ្លើយសំនួរបានល្អជាងគេក្នុងប្រធានបទទី១🎉

"តើព័ត៌មានមិនពិតផ្តល់គុណវិបត្តិអ្វីខ្លះដល់សង្គមយើង? "

*អរគុណសម្រាប់ការបញ្ចេញមតិយោបល់ ❤️️

21/03/2020

ប្រធានបទទី1: តើព័ត៌មានមិនពិតផ្តល់គុណវិបត្តិអ្វីខ្លះដល់សង្គមយើង?
[English below]

---------------------------------------------------------------------

ថ្មីៗនេះវីរុសCorona បាននឹងកំពុង រីករាលដាលក្នុងពិភពលោក ក្នុងនោះក៏រួមមានកម្ពុជាដែរ។
ការផ្ទុះនៃវីរុសCorona បានធ្វើអោយប្រជាជន មានភាពភ័យខ្លាចជាខ្លាំង។ទន្ទឹមនឹងនេះ យើងសង្កេតឃើញមានព័ត៌មានក្លែងបន្លំជាច្រើន នៅលើបណ្តាញសង្គម។
តើអ្វីជាផលប៉ះពាល់ពីការទទួលព័ត៌មានមិនពិត?
មានតែព័ត៌មានប៉ុណ្ណោះ ដែលអាចធ្វើអោយ ពួកយើងអាចភៀសខ្លួន គេចចេញពីមេរោគដ៏កាចសាហាវមួយនេះបាន តាមរយៈការរស់នៅមានអនាម័យនិង វិធីបង្ការនានា...។

--------------------------------------------------------------------

សូមធ្វើការបញ្ចេញមតិនៅខាងក្រោម👥🗣

Topic 1: What are the disadvantages of fake news that affect our society?

Recently, Corona Virus has been spreading and threatening all over the world, including Cambodia as well. The outbreak of the Corona Virus has left people in a state of panic, while at the same time, we have seen a lot of fraudulent information on social media.
The question is: "What are the drawbacks of receiving fake information?"....
Obviously, the news is an important source that helps us to escape from the coronavirus pandemic by providing us much practical good hygiene in our daily and practical guidance from experts to protect against infection.

--------------------------------------------------------------------

Please, give us feedback!


Reference: https://www.bing.com/search?q=how+many+cases+of+coronavirus&FORM=QSRE2


19/03/2020

សួស្តីអ្នកទាំងអស់គ្នា [English below]

----------------------------------------------------------------------
ពួកយើងជាក្រុមរាពណ៏បង្កើតឡើងដើម្បីចូលរួមជួយដល់សង្គមយើងក្នុងការបង្កើនចំេណះដឹង ការគិតពិចារណា វិភាគ និង ដោះស្រាយបញ្ហានានា។
----------------------------------------------------------------------

ព៌ត័មានបន្ថែមសូមចុចវីដេអូរបស់ពួកយើង ឬ ក៏ឆាតមកកាន់ផេកផ្ទាល់។

Hello everyone!

we are Reap. we create our team to help society. In which to increase knowledge, critical thinking, analysis and problems solving.

For more information, please click on our video or chat to our page.


19/03/2020

អេបងៗ តើរាពណ៍ជាអ្វី? 😈
អត់ប្រាប់ទុកអោយឆ្ងល់ដល់ម៉ោង៦PM😚


Address

Phnom Penh

Alerts

Be the first to know and let us send you an email when រាពណ៍-Reap posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Digital creator in Phnom Penh

Show All

You may also like