
12/04/2025
ស្រណោះថ្ពាល់ស្រី ថើបពេលឆ្នាំថ្មី ដើម្បីសប្បាយ
មិនខាតអីទេ តែអាណិតម្ដាយ ថើបថ្ពាល់ប៉ះកាយ
មួយឆ្នាំមានម្ដង។
កូនស្រីភ្លេចគិត គេថើបជក់ចិត្ត ថើបចុះណាបង
ថើបបង្អួតគេ ហើយសើចទៀតផង អូនអរកន្លង
បានបងថើបស្រី។
ថើបថ្ពាល់ឆ្វេងស្ដាំ ថើបចុះកុំសាំ បើកឆាកឆ្នាំថ្មី
ថ្ពាល់អូនក្រអូប អូនមិនថាអី ថើបមួយពីរបី
ឲ្យថើបតាមចិត្ត។
(និពន្ធដោយ ដួងសុវណ្ណ)