ដំណឹងថ្មី-DamnengThmey

ដំណឹងថ្មី-DamnengThmey ទាន់ហេតុការណ៍ និងគ្រប់ជ្រុងជ្រោយ

សមត្ថកិច្ចជំនាញឃាត់ទុកផលិតផលសាច់បង្កកមួយកន្លែងជិត ៥,០០០គីឡូក្រាមស្ថិតនៅខណ្ឌមានជ័យក្រោយរកឃើញថាគ្មានប្រភពច្បាស់លាស់ថ្ងៃទី១...
17/11/2023

សមត្ថកិច្ចជំនាញឃាត់ទុកផលិតផលសាច់បង្កកមួយកន្លែងជិត ៥,០០០គីឡូក្រាមស្ថិតនៅខណ្ឌមានជ័យក្រោយរកឃើញថាគ្មានប្រភពច្បាស់លាស់

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. លោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានដឹកនាំកម្លាំងជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរដែនដីនៃខណ្ឌមានជ័យបានចុះឆែកឆេរទីតាំងឃ្លាំងស្ដុកទុកនិងចែកចាយផលិតផលសាច់បង្កកដែលពុំមានប្រភពច្បាស់លាស់ និងឯកសារត្រឹមត្រូវចំនួន ៤,៧១០គីឡូក្រាម។

ផលិតផលសាច់បង្កកទាំងអស់នោះត្រូវបានមន្រ្តីជំនាញឃាត់ទុកនៅនឹងកន្លែង ដោយតម្រូវឱ្យម្ចាស់ចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប.​ ជាមួយនឹងឯកសារបញ្ជាក់ឱ្យបានត្រឹមត្រូវផងដែរ។

អបអរសាទរ! វីរៈកីឡាការិនី​ស្នុកឃ័រកម្ពុជា​ ស្រួង​ ភាវី​ ត្រូវបាន​ជ្រេីសរេីស​ឱ្យ​ទទួល​ពានរង្វាន់ Asia Special Award 2023 ដ...
07/11/2023

អបអរសាទរ! វីរៈកីឡាការិនី​ស្នុកឃ័រកម្ពុជា​ ស្រួង​ ភាវី​ ត្រូវបាន​ជ្រេីសរេីស​ឱ្យ​ទទួល​ពានរង្វាន់ Asia Special Award 2023 ដែល​រៀបចំ​ដោយ​Asia Model Festival នៅថ្ងៃទី 05 ខែវិច្ឆិកា ឆ្នាំ 2023 ពីកម្មវិធី Asia Model Festival នៅប្រទេសកូរ៉េខាងត្បូង​ ។

Neymar រងរបួសដាច់សរសៃជង្គង់ត្រូវចំណាយពេលព្យាបាលជាង9ខែ 💔Neymar សំរេចចិត្តវះកាត់ក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីជាទាន់អាចលេងបាន...
19/10/2023

Neymar រងរបួសដាច់សរសៃជង្គង់ត្រូវចំណាយពេលព្យាបាលជាង9ខែ 💔

Neymar សំរេចចិត្តវះកាត់ក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីជាទាន់អាចលេងបានក្នុងពានរង្វាន់ Copa America 2024 ដែលចាប់ផ្តើមនៅខែមិថុនា។

រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប នៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ តុលា ២០២៣ ខាងមុខនេះ។ (រូបថតកាលពីឆ្នា...
04/10/2023

រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប នៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ តុលា ២០២៣ ខាងមុខនេះ។
(រូបថតកាលពីឆ្នាំមុន)

លម្អិតករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋនៅភូមិកោះក្របីក្នុងខណ្ឌច្បារអំពៅកាលពីយប់មិញរាជធានី​ភ្នំពេញ​៖នៅវេលាម៉ោង​ ២៣:៣០ នាទីយប់ ...
04/10/2023

លម្អិតករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋនៅភូមិកោះក្របីក្នុងខណ្ឌច្បារអំពៅកាលពីយប់មិញ

រាជធានី​ភ្នំពេញ​៖
នៅវេលាម៉ោង​ ២៣:៣០ នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ មានករណីអគ្គីភ័យមួយ​កន្លែងបានកើតឡើងនៅចំណុច​ ផ្ទះលេខ​ ២២៩ ផ្លូវ​ ៣១០ ក្រុម១៧ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ ម្ចាស់ទីតាំង​ ប៊ុត ចន្ធី ភេទ​ ស្រី អាយុ ៥២​ ឆ្នាំ មុខរបរ​ មេផ្ទះ។
+​ មូលហេតុ​: កំពុងបន្ត​ការស្រាវជ្រាវ ។
+​ ប្រភេទសំណង់: ថ្មក្រោមឈើលើ ទំហំ ៨ម៉ែត្រ X ១២ម៉ែត្រ។
+​ ខូចខាតសម្ភារៈ ឆេះ​សំភារៈ​ផ្ទះតុទូកៅអីក្រែពូកនឹងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

-​ ស្លាប់​មនុស្ស​ :​ គ្មាន​ ។
-​ របួស​មនុស្ស​: គ្មាន ។

+​ កម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រេី​ប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យ​ចំនួន ០២​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត​ ស្មើរនឹង ១២ម៉ែត្រគូប ។
-​ រថយន្តជំនួយសាលាខណ្ឌច្បារអំពៅចំនួន​ ០១​ គ្រឿងប្រើប្រាសទឹកអស់​ ០១​ រថយន្ត​ ស្មើ​ ០៤​ ម៉ែត្រគូប ។
-​ រថយន្តជំនួយកោះនរាចំនួន​ ០២​ គ្រឿង​ ប្រើប្រាសទឹកអស់​ ០១​ រថយន្ត​ ស្មើរ​ ០៨​ ម៉ែត្រគូប។
​-​ ពន្លត់ចប់​ :​ នៅវេលា​ម៉ោង ០១:០០ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។

សមត្ថកិច្ចចុះបង្រ្កាបទីតាំងហាងកាហ្វេបង្កប់សេវាកម្មផ្លូវភេទ ចំនួន៣ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់=================...
23/09/2023

សមត្ថកិច្ចចុះបង្រ្កាបទីតាំងហាងកាហ្វេបង្កប់សេវាកម្មផ្លូវភេទ ចំនួន៣ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់
=====================
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក ចាប ឌីណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះរដ្ឋបាលពិនិត្យទីតាំងតាមហាងកាហ្វេ បង្កប់សេវាកម្ម;ផ្លូវ;ភេទ នៅចំណុចម្តុំផែថ្ម ចំនួន៣ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់។

គោលដៅទី១៖ ទីតាំងបើកហាងកាហ្វេ ផ្លូវ៨២ ផ្ទះ១ ភូមិ១៤ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ (ស្រី៤) ក្នុងនោះ ម្ចាស់ទីតាំង១នាក់ នារីបំរើ ៣នាក់និងអ្នកទួលសេវាកម្មផ្លូវភេទ ១នាក់។

គោលដៅទី២៖ ផ្លូវ៨០ ផ្ទះលេខ២៣E០ ភូមិ១៤ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់នារី ជាអ្នកបំរើសេវាកម្មផ្លូវភេទ។

គោលដៅទី៣៖ ផ្ទះលេខ១៣E០ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៥ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ (ស្រី៤) ក្នុងនោះមានអ្នកអនាម័យម្នាក់ អ្នកយាមម៉ូតូម្នាក់ និងនារីបំរើការសេវាកម្មផ្លូវភេទ ចំនួន៣នាក់។

វត្ថុតាងចាប់យករួមមាន៖ វត្ថុតាងមួយចំនួនដែលបម្រើសេវាកម្ម;ផ្លូវ;ភេទ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ។ ដោយឡែក នារីបានដែលបំរើការសេវាកម្មផ្លូវភេទចំនួន៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីសង្គមកិច្ចរាជធានីភ្នំពេញ៕

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន០៣នាក់ ដែលបង្កហិង្សាមិនដឹងមូលហេតុ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ ស្រាវ...
17/09/2023

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន០៣នាក់ ដែលបង្កហិង្សាមិនដឹងមូលហេតុ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ ស្រាវជ្រាវឃាត់ខ្លួន

កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១១:៣៥នាទីមានករណីហិង្សាមិនដឹងមូលហេតុ នៅចំណុចសួនច្បារមាត់ទន្ល ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ ចុះស្រាវជ្រាវ​រហូតដល់ម៉ោង១៧:០០​នាទី ក៏បង្រ្កាបបានជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន០៣នាក់ រួមទាំងវត្ថុតាង ដែលលាក់ទុកក្នុងធុងសម្រាមក្បែរកន្លែងកេីតហេតុ​។

ជនសង្ស័យឈ្មោះ​ អ៊ួន​ សុខពៅ​ ហៅពៅ​ធំ ភេទប្រុស​ ជនជាតិខ្មែរ ស្នាក់នៅ​ និងមុខរបរមិនពិតប្រាកដ​។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

03/09/2023

បច្ចេកទេសកសិកម្មខ្លាំងមែន

03/09/2023

មេីលជក់ភ្នែក

03/09/2023

ជំនាញចិតសម្បកផ្លែឈេី

ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ប្រោសប្រទានគោរមងារ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន​ ម៉ាណែត​ ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណ...
02/09/2023

ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ប្រោសប្រទានគោរមងារ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន​ ម៉ាណែត​ ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

(ព័ត៌មានបឋម) មនុស្សប្រុសស្រី២នាក់ បានរងរបួ--សក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករនាំងបង្កាន់ដៃបំបែកទ្រូងផ្លូវ កាលពីវេល...
02/09/2023

(ព័ត៌មានបឋម) មនុស្សប្រុសស្រី២នាក់ បានរងរបួ--សក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករនាំងបង្កាន់ដៃបំបែកទ្រូងផ្លូវ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅលើផ្លូវល្បឿនលឿន ត្រង់ចំណុចផ្លូវបំបែកច្រកកំពង់សិលា ខេត្តព្រះសីហនុ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ជួយសង្គ្រោះជនរង..គ្រោះនាំទៅមន្ទីរពេទ្យនិងចាត់ចែងដោះស្រាយតាមនិតិវិធី៕

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងប្អូនស្រីគន្ធា ដែលជិះដុំស្នោរកាត់បឹងទៅរៀននៅស្រុកពួក ខេត្តសៀមរាប។
02/09/2023

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងប្អូនស្រីគន្ធា ដែលជិះដុំស្នោរកាត់បឹងទៅរៀននៅស្រុកពួក ខេត្តសៀមរាប។

មហាជនផ្ទុះការកោតសរសើរចំពោះអប្សារាខ្មែរសមុទ្រទឹកកកនៅណូវែលសេឡង់🇰🇭==================អប្សរាកម្ពុជាកំពុងតែបង្អួតសម្រស់របស់ខ្ល...
02/09/2023

មហាជនផ្ទុះការកោតសរសើរចំពោះអប្សារាខ្មែរសមុទ្រទឹកកកនៅណូវែលសេឡង់🇰🇭
==================
អប្សរាកម្ពុជាកំពុងតែបង្អួតសម្រស់របស់ខ្លួននៅលើវាលសមុទ្ទទឹកកកនាទឹកដីប្រទេសណូវែលសេឡង់🇳🇿ដោយ នាដការី សុខគា គីមលាង (កូនអាត) យ៉ាងស្រស់ស្អាត អស្ចារ្យគួរជាទីមោទនភាពជាតិខ្មែរក្រៃលែង រឹងមាំ និងត្រៀមរួចជាស្រេចក្នុងការផ្តល់ស្នាមញញឹមដ៏ស្រទន់នៃវប្បធម៌ជាតិខ្មែរទៅអន្តរជាតិ។

ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ពីបង្គួរទៅច្រើនលាយឡំ ...
30/08/2023

ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ពីបង្គួរទៅច្រើនលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោកនិងរលកសមុទ្រខ្ពស់ៗ។

24/08/2023

គ្រាន់តែមើលបុកពោះជំនួស! វិធីចាប់ពស់ងាយៗ។

មេខ្លោងគ្រឿងញៀនជាជនជាតិចិនដែលក្រុមឧក្រិដ្ឋជនប្លន់រំដោះកាលពីកន្លងទៅថ្មីៗ នៅខេត្តសៀមរាបនោះត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌ...
22/08/2023

មេខ្លោងគ្រឿងញៀនជាជនជាតិចិនដែលក្រុមឧក្រិដ្ឋជនប្លន់រំដោះកាលពីកន្លងទៅថ្មីៗ នៅខេត្តសៀមរាបនោះត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់បានមកវិញហើយ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ នៅសង្កាត់ព្រែលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សោកនា..ដកម្ម😥មនុស្សបីនាក់ត្រូវរថយន្តកុងតឺន័រមួយគ្រឿងកិ….នស្លា….ប់លើបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌស...
22/08/2023

សោកនា..ដកម្ម😥មនុស្សបីនាក់ត្រូវរថយន្តកុងតឺន័រមួយគ្រឿងកិ….នស្លា….ប់លើបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលារំលងអាធ្រាត្រឈានចូលថ្ងៃទី២២​ ខែសីហា ឆ្នាំ២០២៣។ បន្ទាប់ពីកេីតហេតុថយន្តកុងតឺន័របានបើករត់គេចខ្លួនបាត់។

Address

Takhmau

Alerts

Be the first to know and let us send you an email when ដំណឹងថ្មី-DamnengThmey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ដំណឹងថ្មី-DamnengThmey:

Share