
26/12/2024
អបអរសាទរ! កីឡាករ កីឡាការិនីវ៉ូវីណាមក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយសរុបចំនួន១៨គ្រឿង(មាស ០៤គ្រឿង ប្រាក់១០ គ្រឿង និងសំរឹទ្ធ ០៤គ្រឿង) ពីការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ី លើកទី៥ “The 5th AVF ASIAN VOVINAM CHAMPIONSHIPS 2024" ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។
អត្តពលិកវ៉ូវីណាមក្រសួងមហាផ្ទៃដែលដណ្ដើមបានមេដាយទាំង១៨គ្រឿង រួមមាន៖
១. មេដាយមាស ០៤គ្រឿង មាន
- កីឡាការិនី ប៉ាល់ ឆរស្ម៊ី ដណ្ដើមបានមេដាយមាស ០១គ្រឿង លើវិញ្ញាសា មេគុនកាំបិតភ្លោះនារី
- កីឡាករ ម៉េត សារី និងកីឡាករ ម៉េត សុភ័ក្រ្តា ដណ្ដើមបានមេដាយមាស ០១គ្រឿង លើវិញ្ញាសា មេគុណដាវបុរសពីរនាក់
- កីឡាករ ម៉េត សារី និងកីឡាករ ម៉េត សុភ័ក្រ្តា ដណ្ដើមបានមេដាយមាស ០១គ្រឿង លើវិញ្ញាសា មេគុណសុងង្វៀងបា
- កីឡាករ ជិន ពិសិដ្ឋ, កីឡាករ ម៉េត សារី, កីឡាករ ម៉េត សុភ័ក្រ្តា និងកីឡាការិនី ប៉ាល់ ឆរស្ម៊ី ដណ្ដើមបានមេដាយមាស ០១គ្រឿង លើវិញ្ញាសា មេគុណការពារខ្លួនក្រុមបុរស៣ នារី៣នាក់។
២. មេដាយប្រាក់ ១០គ្រឿង មាន
- កីឡាករ ជិន ពិសិដ្ឋ, កីឡាករ ម៉េត សារី, និងកីឡាករ ម៉េត សុភ័ក្រ្តា ដណ្ដើមបានមេដាយប្រាក់ ០១គ្រឿង លើវិញ្ញាសា កៀបកបុរស
- កីឡាករ សុភ័ក្រ្តា និងកីឡាការិនី ប៉ាល់ ឆរស្ម៊ី ដណ្ដើមបានមេដាយប្រាក់ ០១គ្រឿង លើវិញ្ញាសា ស្នៀតការពារខ្លួនបុរស១នារី១
- កីឡាករ នី ទីហ្សា ដណ្ដើមបានមេដាយប្រាក់ ០១គ្រឿង លើវិញ្ញាសា មេគុនដាវបុរស
- កីឡាករ ជិន ពិសិដ្ឋ និងកីឡាករ ម៉េត សុភ័ក្រ្តា ដណ្ដើមបានមេដាយប្រាក់ ០១គ្រឿង លើវិញ្ញាសា កាំបិតធំបុរស២នាក់មានអាវុធ
- កីឡាករ ជិន ពិសិដ្ឋ, កីឡាករ ម៉េត សារី, កីឡាករ ម៉េត សុភ័ក្រ្តា និងកីឡាការិនី ប៉ាល់ ឆរស្ម៊ី ដណ្ដើមបានមេដាយប្រាក់ ០១គ្រឿង លើវិញ្ញាសា នារី១នាក់បុរស៣នាក់មានអាវុធ
- កីឡាករ នី ទីហ្សា និងកីឡាករ អ៊ឹម លាំងឈុង ដណ្ដើមបានមេដាយប្រាក់ ០១គ្រឿង លើវិញ្ញាសា មេគុណដាយក្រុមបុរស៤នាក់
- កីឡាករ លី បូរ៉ាមី ដណ្ដើមបានមេដាយប្រាក់ ០១គ្រឿង លើវិញ្ញាសា មេគុណកាំបិតធំវែង
- កីឡាការិនី ជុក សូម៉ាលី ដណ្ដើមបានមេដាយប្រាក់ ០១គ្រឿង លើវិញ្ញាសា ប្រយុទ្ធទម្ងន់ ៥៥-៦០គីឡូក្រាម
- កីឡាការិនី វ៉ែន ស្រីមាន ដណ្ដើមបានមេដាយប្រាក់ ០១គ្រឿង លើវិញ្ញាសា ប្រយុទ្ធទម្ងន់ ៥០-៥៥គីឡូក្រាម
- កីឡាការិនី ប៉ាល់ ឆរស្ម៊ី ដណ្ដើមបានមេដាយប្រាក់ ០១គ្រឿង លើវិញ្ញាសា ប្រយុទ្ធទម្ងន់ ៦៥-៧០គីឡូក្រាម ។
៣ មេដាយសំរឹទ្ធ ០៤គ្រឿង មាន
- កីឡាករ ជិន ពិសិដ្ឋ, កីឡាករ ម៉េត សារី និងកីឡាករ នី ទីហ្សា ដណ្ដើមបានមេដាយសំរឹទ្ធ ០១គ្រឿង លើវិញ្ញាសា បុរស៤នាក់មានអាវុធ
- កីឡាករ លី បូរ៉ាមី ដណ្ដើមបានមេដាយសំរឹទ្ធ ០១គ្រឿង លើវិញ្ញាសា មេគុណងួនមួងង្វៀង
- កីឡាករ កៅ វិចិត្ររាជ្យ ដណ្ដើមបានមេដាយសំរឹទ្ធ ០១គ្រឿង លើវិញ្ញាសា ប្រយុទ្ធទម្ងន់ ៦៥-៧០គីឡូក្រាម
- កីឡាករ ម៉េត សុភក្ត្រា ដណ្ដើមបានមេដាយសំរឹទ្ធ ០១គ្រឿង លើវិញ្ញាសា ប្រយុទ្ធទម្ងន់ ៧០-៧៥គីឡូក្រាម៕