Netra Post

Netra Post ទស្សនៈ • អប់រំ • ដំណឹងសង្គមសំខាន់ៗ

Netra Media សេវាកម្មលផលិត​នឹង​ផ្សព្វផ្សាយ
-ផលិតវីដេអូឯកសារគ្រប់ទម្រង់
-ផលិតវីដេអូខ្លីៗសម្រាប់ផ្សព្វផ្សាយ
-ថតវីដេអូសម្រាប់កម្មវិធីផ្សេងៗ
-កាត់តរូបភាពវីដេអូ រចនាអក្សរនិងក្រាហ្វិក
-ផ្សាយផ្ទាល់ Live Stream លើ page
Contact Us: 061 686889/096 968 6889

រថភ្លើងដឹកអ្នកដំណើរធ្លាក់ផ្លូវនៅប្រទេសបារាំង បណ្តាលឲ្យមនុស្ស ៤៤នាក់ រងរបួស
12/09/2026

រថភ្លើងដឹកអ្នកដំណើរធ្លាក់ផ្លូវនៅប្រទេសបារាំង បណ្តាលឲ្យមនុស្ស ៤៤នាក់ រងរបួស

12/09/2026

ប្រទេសចិនពង្រឹងការកែច្នៃ និងការប្រើប្រាស់ឡើងវិញនូវអាគុយថាមពលយានយន្តថាមពលថ្មី

លោក មីន អោងឡាំង (Min Aung Hlaing) ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចរមណីយដ្ឋានអង្គរនារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុង...
12/09/2026

លោក មីន អោងឡាំង (Min Aung Hlaing) ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចរមណីយដ្ឋានអង្គរ

នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារបស់លោក មីន អោងឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ាបានទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ននៃរមណីយដ្ឋានអង្គរ ក្នុងគោលបំណងបានឃើញដោយផ្ទាល់ និងស្វែងយល់ពីវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ។

12/09/2026

ភ្នែក និងវែនតា!
ជាឯកទេសសំខាន់មួយនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ របស់គ្រឹះស្ថាន TVET

រៀនរយៈពេលខ្លី សម្រាប់អ្នកមានបំណងបើកអាជីវកម្មលក់ និងកាត់កញ្ចក់វែនតា ខណៈដែលបច្ចុប្បន្នមានតម្រូវការខ្ពស់ដោយសារការប្រើប្រាស់វែនតាកាន់តែច្រើន។

12/09/2026

ពលរដ្ឋថៃកំពុងតវ៉ាជំទាស់នឹងការប្រារព្ធពិធីចូលឆ្នាំថ្មីរបស់ជនជាតិជ្វីហ្វនៅភូកេត

12/09/2026

សមិទ្ធផលអាមេរិក និងឥណ្ឌានៅកម្ពុជាត្រូវបានខូចខាត

12/09/2026

អ្នកចូលរួម ចង់ដឹងពីអត្ថប្រយោជន៍ ដែលពួកគេនឹងទទួលបានក្រោយដាក់ពាក្យ។
ជាការឆ្លើយតប វរសេនីយ៍ត្រី ស៊ុន ស៊ីដេត មកពីនាយកដ្ឋាននីតិកម្ម នៃក្រសួងការងារជាតិ ប្រាប់ Netra Post ថា អត្ថប្រយោជន៍ទទួលបានស្មើរៗគ្នា ជាមួយនឹងការដាក់ពាក្យប្រឡង និងជាប់ គឺមានតម្លាភាព។
តើការចាប់អារម្មណ៍ដាក់ពាក្យពីបេក្ខជន ផ្តោតសំខាន់ទៅលើសមរភូមិ ឬក្បែរៗសមរភូមិ?

12/09/2026

ព្រែកជីក«ភីងលូ» នឹងសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ បន្ទាប់ពីចំណាយពេលសាងសង់ ៤ឆ្នាំ។

តើព្រែកជីកធំជាងគេ កម្រិតA របស់ប្រទេសចិនមួយនេះចំណាយទឹកប្រាក់សាងសង់អស់ប៉ុន្មាន និងមានសក្តានុពលដូចម្តេចខ្លះ?

សូមឈ្វែងយល់ពី«នាទីប្រទេសចិន»!

12/09/2026

អ្នកចូលរួមមើលការតាំងពិព័រណ៍ការងារ ស្វែងយល់ពីច្បាប់ ស្តីពី «កាតព្វកិច្ចយោធា» មុននឹងដាក់ពាក្យចូលការពារជាតិ

«ខ្មែរក្នុងក្រសែភ្នែកភូមា កាលពីសម័យប្រវត្តសាស្រ្ត»ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីសហភាពមីយ៉ាន់ម៉ាលោកមីន អោងឡា...
12/09/2026

«ខ្មែរក្នុងក្រសែភ្នែកភូមា កាលពីសម័យប្រវត្តសាស្រ្ត»
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីសហភាពមីយ៉ាន់ម៉ាលោកមីន អោងឡាំងមកកម្ពុជា ខ្ញុំសូមជូនផ្នែកមួយនៃប្រវត្តិសាស្រ្តទំនាក់ទំនងរវាងខ្មែរនិងភូមាដោយនាវេលាពេលនេះខ្ញុំសូមលើកយកពីពាក្យថាខ្មែរក្នុងក្រសែភ្នែកភូមាកាលពីសម័យប្រវត្តិសាស្រ្តដោយនឹងចែកជាពីរប្រភពគឺ ១. តាមរយៈសិលាចារឹក និង២.តាមរយៈពង្សាវតារ។
តាមរយៈសិលាចារឹក៖
១. សិលាចារឹករបស់មននៅលើចេតីយ៍វាសាយានក្នុងតំបន់ថាតុន(Thaton)នៃរដ្ឋមន មាននិយាយអំពីពាក្យថាក្រោម (Krom) ឬខម ពោលគឺខ្មែរនេះឯងដោយបញ្ជាក់ថានៅប្រមាណគ.ស១០៥០ ស្តេចមនព្រះនាមព្រះចៅមកុដ (Makuta) មានទំនាក់ទំនងជាមួយនឹង Lwa (ល្វោ), Ja’ba (ចាបា ជ្វា?),និង Krom (ក្រោម ឬខ្មែរ)។
២. សិលាចារឹកភុកាមនៅឆ្នាំ១០៥៦មាននិយាយរៀបរាប់ថាភូមាធ្លាប់ធ្វើចម្បាំងជាមួយពួកខ្មែរដោយប្រើពាក្យថា Gywam (ខម ឬខ្មែរ) ដែលមានសំណេរដើមដូចតទៅ៖
នរថា...ត្រឡប់មកពីច្បាំងជាមួយនឹងកងទ័ពខ្មែរ (Gywam) រួចហើយកសាងវត្ត
៣. សិលាចារឹកពីភុកាមដដែលតែចារក្នុងឆ្នាំ១២៩៣ បញ្ជាក់ពីមានព្រះសង្ឃជាមហាថេរៈជនជាតិខ្មែរ (Klwam Mahathi)
៤. សិលាចារឹកវត្តស៊ីឈុមរបស់សុខោទ័យ (ចន្លោះឆ្នាំ១៣៤១ ដល់១៣៦៧) មាននិយាយអំពីពាក្យថាខម ឬខ្មែរក្រោមក្នុងឋានៈជាក្រុមអ្នកគ្រប់គ្រងដើមរបស់សុខោទ័យ និងក្រុមជនជាតិមន។
គួរគត់សម្គាល់ផងដែរថាពាក្យថា Gywam / Klwam ពួកភូមាអានថាជូន ដែលមានន័យថា ក្រោម ឬខ្មែរក្រោម ក្រោយមកជាខម ជាគឺជាពាក្យដែលមានឬសគល់តែមួយបើទោះជាអានចេញសំនៀងផ្សេងគ្នាក៏ដោយ (សូមរកអានសៀវភៅរបស់ ចិត្រ ភូមិស័ក្តិ និយាយពីអត្ថន័យនៃពាក្យថាសៀម ថៃ លាវ និងខ្មែរ បោះពុម្ពឆ្នាំ ១៩៨១)
ពួកភូមាអាចយកពាក្យ ក្រោម (Krom) ពីពួកមន តាំងពីសតវត្សទី១០ ឬ១១មកម្លេះ ព្រោះថាពាក្យស័ព្ទនេះគឺស្ថិតក្នុងភាសាអម្បូរអូស្រ្តូអាស៊ី។
តាមរយៈពង្សាវតារ
បើតាមរយៈពង្សាវតារភូមាពីដើមមកតែងតែហៅនគរអយុធ្យាថាជាខម ឬខ្មែររហូតមក។
នៅក្នុងពង្សាវតារភូមាមហាវង្ស ឬពង្សាវតាររាជវាំងកែវ (Hmannan Yazawin /Glass Palace Chronicle) ដែលបានតាក់តែងឡើងក្នុងរាជ្យព្រះបាទប៉ាកយីដ ក្នុងប្រមាណគ.ស.១៨២៩ បានរៀបរាប់ថា អយុធ្យា គឺជាពួក Gyun ឬជាខម ឬខ្មែរ ដែលមានទីតាំងនៅទិសអាគ្នេយ៍នៃអាណាចក្រភុកាមក្នុងរជ្ជកាលព្រះអនោរថា ក្នុងប្រមាណចន្លោះឆ្នាំ ១០៤៤ ដល់១០៧៧)។
បន្ថែមលើនេះទៀតពង្សាវវតារធ្លាប់បានរៀបរាប់ទៀតថា អាណាចក្រភុកាមធ្លាប់ជួយវាយបណ្តេញកងទ័ពខ្មែរ (ខម) ដែលបានមកវាយដល់អាណាចក្រហង្សាវតី ដោយបានចារថា
កងទ័ពខម (Gywam) បានរត់ភៀសខ្លួន សល់តែខោអាវជាប់ខ្លួនតែប៉ុណ្ណោះ។
បើតាមវណ្ណកម្មអក្សរសិល្បិ៍ជាពាក្យកាព្យរបស់អ្នកនិពន្ធភូមាឈ្មោះ លេតវេ ណាវរតា (Letwe Nawrahta ចន្លោះឆ្នាំ១៧២៣ ដល់១៧៩១) ដែលរៀបរាប់ពីសង្រ្គាមសៀមភូមា និងការវាយបែកក្រុង អយុធ្យា ឆ្នាំ១៧៦៧ (Yodayar Naing Mawgun) ថាកងទ័ពភូមាបានដណ្តើមយកជ័យ និងបានរាជវាំងរបស់អយុធ្យារបស់ពួកខម Gywam ។
ចំណុចដែលគួរកត់សម្គាល់ត្រង់នេះថា តើហេតុអ្វីបានជាភូមាហៅពួកសៀមនៅអយុធ្យាថាជាខម ឬខ្មែរបែបនេះ ទាំងដែលអ្នកអយុធ្យានោះមិនដែលហៅខ្លួនឯងបែបនោះសោះឡើយ។
ចម្លើយគឺថាបណ្តាឯកសារមួយភាគធំដូចបានរៀបរាប់កន្លងមកមានន័យបញ្ជាក់ថាភូមាអាចនឹងចាត់ទុកអ្នកស្រុកអយុធ្យាថាជា អ្នកបន្តវេនពីពួកខ្មែរ/ខម (Khmer/Khom Ancestry)។
អត្ថបទ ៖ លោក ម៉ៅ វុត្ថា អ្នកតាមដានបញ្ហាសង្គម

Address

169 In Ppiu University, Czech Republic Boulevard (169
Phnom Penh
12000

Alerts

Be the first to know and let us send you an email when Netra Post posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Netra Post:

Shortcuts

Share