អ្នកថត Nak Thort

អ្នកថត Nak Thort Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from អ្នកថត Nak Thort, Digital creator, Stung Mean Chei.

🎥 Cinematographer | 📸 Creator | 🌍 Traveler

I’m Nak, a full-time photographer and videographer passionate about storytelling and capturing life in motion.

📍 Based in Phnom Penh, Cambodia.
📬 DM: [+(855) 962 200 011, [email protected]]

រំខានបងប្អូនបន្តិចទៀតណា..!ដោយសារបងៗ ជួរមុខគាត់នៅតែត្រូវការជំនួយ និងបងៗខ្លះគាត់ពឹងឲ្យផុសស្វែងរកសប្បុរសជនក្រែងបានម៉ូតូម្នា...
27/08/2025

រំខានបងប្អូនបន្តិចទៀតណា..!
ដោយសារបងៗ ជួរមុខគាត់នៅតែត្រូវការជំនួយ និងបងៗខ្លះគាត់ពឹងឲ្យផុសស្វែងរកសប្បុរសជនក្រែងបានម៉ូតូម្នាក់០១គ្រឿងនឹងគេ ជាក់ស្ដែងដូចបងប្អូនបានឃើញ បងៗខ្លះម៉ូតូត្រូវគ្រាប់ប្លោងត្រូវ បងខ្លះៗខ្វះខាតខ្លាំង ...!
ខ្ញុំសង្ឃឹមថា បងប្អូននឹងជួយគាត់ .... លេខទូរស័ព្ទរបស់បងៗ ខ្ញុំដាក់ក្នុងផុសនេះស្រាប់ សម្រាប់បងៗចង់ទាក់ទងគាត់ផ្ទាល់អាចទាក់ទងគាត់បាន ឬសាកសួរអ្វីបន្ថែមពីខ្ញុំក៏បាន ៖
* Telegram: t.me/maibunchhai | 0962200011

ក្រៅពីម៉ូតូដឹកជញ្ជូន សម្ភារៈចាំបាច់សម្រាប់បងៗជួរមុខ៖
- សូឡាចំនួន 03 ឈុត
- អាវក្រោះ ការពារ 04ឈុត
- ថ្មសាក 2០០០០mah ចំនួន10គ្រាប់
- នំ900 [20ធុង]
- វីទ្យុទាក់ទង់ 10 គ្រឿង
- ថវិការ (ទុកគ្រាន់ទិញបន្លែ សាច់, ទឹកសុទ្ធ, កាតទូរស័ព្ទ) ។
អរគុណ ...។
#មូលនិធិអ្នកថត #ខ្មែរជួយខ្មែរ

21/08/2025

📢 ស្នើសុំជំនួយសប្បុរសជន

ជម្រាបសួរបងប្អូន 🙏
ខ្ញុំបាទម៉ៃ ប៊ុនឆៃ តំណាងឱ្យ មូលនិធិអ្នកថត សូមចែករំលែកករណីគ្រួសារមួយដែលមានជីវភាពពិបាកខ្លាំងដែលប្ដីគាត់ជាទាហានជួរតំបន់ប្រាសាទតាក្របី ។

បច្ចុប្បន្ន គាត់ត្រូវខ្ចីម៉ូតូគេប្រើប្រាស់ជារៀងរាល់ថ្ងៃ។ ដូច្នេះ សូមចិត្តសប្បុរសជនជួយឧបត្ថម្ភតាមសទ្ធា 🙏
👉 តម្រូវការចាំបាច់៖
• ម៉ូតូមួយគ្រឿង (អាគុប / អាសង់ការ៉េ / Wave / Honda Dream ក៏បាន)

ការជួយរបស់បង គឺជាការចូលរួមបង្កើតសុភមង្គល និងជួយឲ្យគាត់មានជីវភាពប្រសើរឡើង។
សូមអរគុណចិត្តសប្បុរសរបស់បងជាទីគោរព 🌸

📌 ព័ត៌មានបន្ថែម និងទំនាក់ទំនង៖
👉 Tel/Telegram: 0962200011 | t.me/maibunchhai

#ខ្មែរជួយខ្មែរ

[ព្រលានថ្មីយើង មោទនភាពជាតិយើង]សួស្ដីបងប្អូនកម្ពុជា ..! 🤍❤️🇰🇭✨🌼ស្វាគមន៍មកកាន់ គេហទំព័រថ្មីរបស់កម្ពុជាក្នុងវិស័យអាកាសចរណ៍ ...
20/08/2025

[ព្រលានថ្មីយើង មោទនភាពជាតិយើង]

សួស្ដីបងប្អូនកម្ពុជា ..! 🤍❤️🇰🇭✨🌼
ស្វាគមន៍មកកាន់ គេហទំព័រថ្មីរបស់កម្ពុជាក្នុងវិស័យអាកាសចរណ៍ អាកាសយានដ្ឋានអន្តរជាតិប្រភេទ 04F លាតសន្ធឹងលើផ្ទៃដីសាងសងប្រមាណ ២៦០០ហិកតា ដែលអាចទទួលយកការហោះហើររយៈចម្ងាយឆ្ងាយឆ្លងទ្វីប និងអនុញ្ញាតិឲ្យយន្តហោះធុនយក្សចុះចតបាន រួមមាន៖ A380-800 ក៏ដូចជា Boeing 747-800 និងជាព្រលានយន្តហោះធំជាងគេលំដាប់ទី០៩ លើសាកលលោក ហើយនេះគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ-Techo International Airport ។

👉 មើលតាមYouTube :
https://youtu.be/seSxDk_Kbm8
* ដៃគូរផលិតយើងៈ Mire Visuals KHMER Travel and Tour សាកដើរ - Sak Der

#អ្នកថត​

18/08/2025

[ព្រលានថ្មីយើង មោទនភាពយើង]

ចំណាប់អារម្មណ៍ផ្ទាល់របស់ខ្ញុំ ...
ខ្ញុំចង់និយាយថា ស្អាតខ្លាំងៗហ្មងបងប្អូនអើយ 🫶✨✌🇰🇭

👉 មើលតាមYouTube :
https://youtu.be/seSxDk_Kbm8

📍 Techo International Airport
👉 Drone shot by:
KiloTRAVEL
👉 ដៃគូរយើង៖
Mire Visuals សាកដើរ - Sak Der KHMER Travel and Tour

មូលនិធិអ្នកថតយើង មកដល់ស្រុកចុងកាល់ហើយ..! ចូលផឹកកាហ្វេម្នាក់មួយកែវផ្ទះបង កែវ វិចិត្រ តែអត់បានជួបចែ Yura In White ... 🤍💛✨📍...
17/08/2025

មូលនិធិអ្នកថតយើង មកដល់ស្រុកចុងកាល់ហើយ..!
ចូលផឹកកាហ្វេម្នាក់មួយកែវផ្ទះបង កែវ វិចិត្រ តែអត់បានជួបចែ Yura In White ... 🤍💛✨
📍ស្រុកចុងកាល | ខេត្តឧត្តរមានជ័យ

#មូលនិធិអ្នកថត #គ្រប់គ្នាដើម្បីកម្ពុជា

📣 មូលនិធិអ្នកថត លើកទី០៣ចាប់ផ្តើមហើយ... ✨🇰🇭🤍💛🫡* ពួកយើងបាននឹងកំពុងតែបន្តរធ្វើសកម្មភាពសប្បុរសធម៌ដោយ ជើងទី០១របស់យើងលើកនេះ គឺ...
15/08/2025

📣 មូលនិធិអ្នកថត លើកទី០៣ចាប់ផ្តើមហើយ... ✨🇰🇭🤍💛🫡
* ពួកយើងបាននឹងកំពុងតែបន្តរធ្វើសកម្មភាពសប្បុរសធម៌ដោយ ជើងទី០១របស់យើងលើកនេះ គឺឆ្ពោះទៅបងៗជួរមុខខាងប្រាសាទតាក្រ...
មួយចំនែក និងមួយចំណែកទៀតទៅខាងបងប្អូនភៀសសឹកខាងព្រះវិហារ

👉 ពួកយើងសង្ឃឹមថា បងប្អូននឹងបន្តរជួយគ្នាម្នាក់បន្តិចៗ ក្នុងគ្រាដ៏លំបាកមួយនដើម្បីបងបងប្អូនជនរួមជាតិយើង ដែលកំពុងត្រូវការជំនួយ ...។

🙏 សូមអរគុណទៅបងឌី Peypey Dy និងក្រុមការងារសម្រាប់ស្បៀងអាហារ ទឹកសុទ្ធ និងរបស់ច្រើនទៀត ព្រមទាំងថវិការទិញសម្ភារៈចាំបាច់បន្ថែម ... ✨
🙏 និងសូមអរគុណទៅកាន់បងប្អូនសប្បុរសជនជាច្រើនទៀតដែលបន្តរជួយយើង ទាំងថវិការ នំនែក ថ្នាំសង្កូវ សម្ភារៈប្រើប្រាស់ ...

📍បងប្អូន ដែលចង់បរិច្ចាគសម្ភារៈ ឬស្បៀងអាហារផ្ទាល់ អាចទម្លាក់នៅ..
បុរីប៉េងហួត ស្ទឹងមានជ័យ ផ្ទះលេខ ៤០ ផ្លូវលេខ០៤

ដៃគូរយើង :
KHMER Travel and Tour KH Tour Chetra Heang-ចិត្រ្តា
Mire Visuals P’S Travelling

#មូលនិធិអ្នកថត #គ្រប់គ្នាដើម្បីកម្ពុជា

[ស្ថានភាពរាងធូរស្បើយ តែកុំទាន់អាល់បន្ថូរដៃបងប្អូន]* មូលនិធិលើកទី០៣ ទៅកាន់បងប្អូនជាប់ព្រំដែនឡាវក្នុងស្រុកឆែប ..!ពួកយើងត្រ...
07/08/2025

[ស្ថានភាពរាងធូរស្បើយ តែកុំទាន់អាល់បន្ថូរដៃបងប្អូន]
* មូលនិធិលើកទី០៣ ទៅកាន់បងប្អូនជាប់ព្រំដែនឡាវក្នុងស្រុកឆែប ..!
ពួកយើងត្រូវការស្បៀងបន្ថែមសម្រាប់នាំជំនួយដល់ប្រជាជនភៀសសឹកហើយ និងបងៗជួរមុខដែលកំពង់ឈរជើងការពារដែនអធិបតេយ្យកម្ពុជា ..!
🙏សូមបងប្អូនមេត្តា បន្តរការចូលរួមជួយគ្នាក្នុងគ្រាដ៏លំបាកមួយនេះ ដើម្បីបងប្អូនជនភៀសសឹកយើង និងបងៗជួរមុខ...!
#មូលនិធិអ្នកថត

06/08/2025

✨សកម្មភាពសប្បុរសធម៌លើកទី០២ របស់យើងទៅកាន់ទីតាំងជម្លៀសចំនួន០៣ផ្សេងគ្នានៅទិសដៅខេត្តព្រះវិហារ ជាមួយការចូលរួមយ៉ាងច្រើនពីបងៗសប្បុរសជន និងក្រុមការងារអ្នកថត ជាពិេសសដៃគូរយើងជាច្រើននាក់ទៀត ធ្វើឲ្យមូលនិធិមួយនេះបន្តរទៅមុខ និងបានរួមចំណែកជួយបងប្អូនយើងជនភៀសសឹកជាច្រើនគ្រួសារ ។ 🇰🇭✨🤍💛✅

👉ដៃគូរយើង ៖
- The Fairy Flower Studio
- Chetra Heang-ចិត្រ្តា
- KHMER Travel and Tour
- P’S Travelling
- Mire Visuals
- សាកដើរ - Sak Der
- Adventure Lover
- Malay Journey - ម៉ាឡេ
- KHTour
- Cambo-Camping Shop
- Adventure Bee
- Outsider Travel និងបងប្អូនផ្សេងៗទៀតដែលបានបងជួយគ្នា ...
🙏 ជាពិសេសបងៗសប្បុរសជនទាំងអស់ដែលមិនបានរៀបរាប់ឈ្មោះអស់ ហើយពួកយើងក៏មិនភ្លេច Khmer Beverages និង Ouk VanDay-អ៊ុក វណ្ណដេ ដែលបានជួយឧបត្តម្ភសម្លៀកបំពាក់មកកាន់ក្រុមយើងខ្ញុំ និងតៃកុងឡានយើង បងលិ ដែលជួយសម្រួលក្នុងការដឹកជញ្ជូនផ្សេងៗ...។

#មូលនិធិអ្នកថត

សកម្មភាពសប្បុរសធម៌លើកទី០២ របស់យើងទៅកាន់ទីតាំងជម្លៀសចំនួន០៣ផ្សេងគ្នានៅទិសដៅខេត្តព្រះវិហារ ជាមួយការចូលរួមយ៉ាងច្រើនពីបងៗសប្...
04/08/2025

សកម្មភាពសប្បុរសធម៌លើកទី០២ របស់យើងទៅកាន់ទីតាំងជម្លៀសចំនួន០៣ផ្សេងគ្នានៅទិសដៅខេត្តព្រះវិហារ ជាមួយការចូលរួមយ៉ាងច្រើនពីបងៗសប្បុរសជន និងក្រុមការងារអ្នកថត ជាពិេសសដៃគូរយើងជាច្រើននាក់ទៀត ធ្វើឲ្យមូលនិធិមួយនេះបន្តរទៅមុខ និងបានរួមចំណែកជួយបងប្អូនយើងជនភៀសសឹកជាច្រើនគ្រួសារ ។

ពួកយើងពិតជាលើកទឹកចិត្តឲ្យបងប្អូនបន្តរជួយ និងចូលរួមឲ្យបានច្រើន ក្នុងគ្រាដ៏លំបាកមួយនេះ ដើម្បីបងប្អូនរួមជាតិយើងដែលកំពុងជួបទុក្ខលំបាក និងត្រូវការការការពារគ្រាំទ្រពីសំណាក់បងប្អូនយើង ។

ដៃគូរយើង ៖
- The Fairy Flower Studio
- ChetraHeang-ចិត្រា
- KHMER Travel and Tour
- P’S Travelling
- Mire Visuals
- សាកដើរ - Sak Der
- Outsider Travel និងបងប្អូនផ្សេងៗទៀតដែលបានបងជួយគ្នា ...

និង ជាពិសេសបងៗសប្បុរសជនទាំងអស់ដែលមិនបានរៀបរាប់ឈ្មោះអស់ ហើយពួកយើងក៏មិនភ្លេច Khmer Beverages និង Ouk VanDay-អ៊ុក វណ្ណដេ ដែលបានជួយឧបត្តម្ភសម្លៀកបំពាក់មកកាន់ក្រុមយើងខ្ញុំ និងតៃកុងឡានយើង បងលិ ដែលជួយសម្រួលក្នុងការដឹកជញ្ជូនផ្សេងៗ...។

#មូលនិធិអ្នកថត

02/08/2025

ជួបបងៗ ជួរមុខផ្ទាល់ដែលកំពង់សម្រាកព្យាបាលបានដឹងថា គ្រាំចិត្ត
និយាយអួលដើមករ ខ្ញុំសុំមិននិយាយពីសភាពពួកគាត់ ហើយគោរពគាត់
ខ្ញុំមិនបានថតរូបពួកគាត់ទេ ...
* បងៗខ្លះបាននិយាយថា ទិញរបស់ថៃប្រើ ដូចទិញអាវុធប្រហារខ្លួនឯងចឹង
👉សំណូមពរបងប្អូន ពហិការឈប់ប្រើរបស់ថៃទៅ អូនឃើញទេ ស្រស់ៗនៅហ្នឹងមុខ ...! 🥹🫡🙏✅

[មូលនិធិអ្នកថត សម្រាប់បងប្អូនជនភៀសសឹក]ពួកយើងបានទទួលបានការបរិច្ចាគសរុបពីពុកម៉ែបងប្អូន ចំនួន $5345.61🫶 ដោយគិតចាប់ពីថ្ងៃទី ...
01/08/2025

[មូលនិធិអ្នកថត សម្រាប់បងប្អូនជនភៀសសឹក]

ពួកយើងបានទទួលបានការបរិច្ចាគសរុបពីពុកម៉ែបងប្អូន ចំនួន $5345.61
🫶 ដោយគិតចាប់ពីថ្ងៃទី ២៦ កក្កដា ដល់ ០១ សីហា ឆ្នាំ ២០២៥
* ជាថ្មីម្តងទៀត ពួកយើងក្រុមការងារមូលនិធិអ្នកថតទាំងអស់គ្នា ពិតជាអរគុណសម្រាប់ទឹកចិត្តដ៏ធំធេងមួយនេះ ពួកយើងនឹងចងចាំ ..!

ដៃគូរយើង ៖ Mire Visuals KHMER Travel and Tour

#មូលនិធិអ្នកថត

[មូលនិធិអ្នកថត លើកទី02] | ទិសដៅ មណ្ឌលភៀសសឹកខេត្តព្រះវិហារ✨ កម្លាំងសាមគ្គី ពីបងប្អូនគ្រួសារកម្ពុជាយើងទើបធ្វើឲ្យរឿងបានកើតឡ...
01/08/2025

[មូលនិធិអ្នកថត លើកទី02] | ទិសដៅ មណ្ឌលភៀសសឹកខេត្តព្រះវិហារ

✨ កម្លាំងសាមគ្គី ពីបងប្អូនគ្រួសារកម្ពុជាយើងទើបធ្វើឲ្យរឿងបានកើតឡើង ពីមូលនិធិទី០១ រហូតមកដល់មូលនិធិទី០២ នេះ..!
🙏​ ពួកយើងពិតជាអរគុណជាខ្លាំងចំពោះការចូលរួមរបស់ពុកម៉ែបងប្អូន ហើយពួកយើងនឹងបន្តរសកម្មភាពនេះរហូតទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ...😍😍

ដៃគូរយើង៖ Mire Visuals KHMER Travel and Tour

📍Drop Off Donations:

#មូលនិធិអ្នកថត

Address

Stung Mean Chei
<<NOT-APPLICABLE>>

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+855962200011

Alerts

Be the first to know and let us send you an email when អ្នកថត Nak Thort posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to អ្នកថត Nak Thort:

Share