26/08/2026
មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបាត់ដំបង នាថ្ងៃទី២៥ខែសីហា ឆ្នាំ ២០២៦ ដូចខាងក្រោម ៖
១. បន្តការងារជួសជុលផ្លូវខេត្តលេខ ១៥៧០ ៖ ការងារស្រោចកៅស៊ូ និងក្រាលថ្ម ១៩មម សម្រាប់ស្រទាប់ទី១ ចន្លោះគ.ម៣៤+៥០០ ដល់គ.ម៣៧+១០០ ស្ថិតនៅក្នុងឃុំឃ្លាំងមាស ស្រុកបវេល។
២. បន្តការងារជួសជុលផ្លូវលេខ ៥៤០ ៖ ការងារកាយដីគ្មានគុណភាព ដឹកចេញ និងកៀរកិនបង្ហាប់បាត់គ្រឹះ រួចចាក់បំពេញតួថ្នល់ ដោយដីជម្រើស ចន្លោះគ.ម០០+០០០ ដល់គ.ម០៣+២០០ ស្ថិតនៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
៣. ការងារថែទាំផ្លូវជាតិលេខ ៥៥C ៖ ការងារកៀរកាត់សម្អាតចិញ្ចើមផ្លូវសងខាង ចន្លោះគ.ម០០+០០០ ដល់គ.ម០៤+០០០ ស្ថិតនៅស្រុកសង្កែ។
៤. បន្តការងារថែទាំផ្លូវជាតិលេខ ៥៧ ៖ ការងារជួសជុលលុបសំបុកមាន់ ជួសជុលស្នាមប្រេះ និងកាប់ឆ្ការសម្អាតព្រៃសងខាងផ្លូវ ចន្លោះគ.ម១៣+០០០ ដល់គ.ម១៥+០០០ ស្ថិតនៅឃុំភ្នំសំពៅ ស្រុកបាណន់ ។
៥. ការងារថែទាំផ្លូវជាតិលេខ ៥៧B ៖ ការងារជួសជុលលុបសំបុកមាន់ និងស្នាមប្រេះ ចន្លោះគ.ម១១+០០០ ដល់គ.ម១២+០០០ ស្ថិតនៅឃុំរូងជ្រៃ ស្រុកថ្មគោល ។
៦. បន្តការងារថែទាំផ្លូវខេត្តលេខ ១៥៦A១ ៖ ការងារជួសជុលលុបសំបុកមាន់ ចន្លោះគ.ម១១+៥០០ ដល់គ.ម១២+៥០០ ស្ថិតនៅឃុំពាមឯក ស្រុកឯកភ្នំ។
៧. បន្តការងារថែទាំផ្លូវខេត្តលេខ ១៥៧ ៖ ការងារជួសជុលលុបសំបុកមាន់, ស្នាមប្រេះ និងកាប់ឆ្ការសម្អាតព្រៃសងខាងផ្លូវ ចន្លោះគ.ម០០+០០០ ដល់គ.ម១២+០០០ ស្ថិតនៅឃុំធីបតី ស្រុកគាស់ក្រឡ។
៨. ការងារថែទាំផ្លូវខេត្តលេខ ១៥៩C ៖ ការងារកាយកាត់សម្អាតចិញ្ចើម ដែលមាននីវ៉ូខ្ពស់ជាងផ្លូវ ចន្លោះគ.ម២៦+០០០ ដល់គ.ម២៧+០០០ ស្ថិតនៅឃុំព្រៃខ្ពស់ ស្រុកបវេល។
៩. បន្តការងារថែទាំផ្លូវខេត្តលេខ ១៥៧៣A ៖ ការងារកៀរកិនបង្ហាប់ សម្រួលតួផ្លូវក្រាលដីល្បាយថ្ម ចន្លោះគ.ម០៩+០០០ ដល់គ.ម១០+០០០ ស្ថិតនៅឃុំចែងមានជ័យ ស្រុកបាណន់។
១០. បន្តការងារថែទាំប្រព័ន្ធទឹកកខ្វក់ ៖ ការងារដួសសម្អាតស្លែ, កាត់សម្អាតស្មៅ ក្នុងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ត្រើយខាងកើត និងខាងលិចស្ទឹង,ការងារបូម បាញ់ ស្តារ លាងអណ្តូងលូតាមបណ្តោយផ្លូវលេខ ៥០៩ , ៥ , បាន ចំនួនសរុប ២៣ អណ្តូង (អណ្តូងលូមេចំនួន១៤ , អណ្តូងលូរងចំនួន៩ )ក្នុង សង្កាត់ចំការសំរោង, ការងារពិសោធន៍ បានពិនិត្យគុណភាពទឹកជាប្រចាំ ចំនួន ៣ប៉ារ៉ាម៉ែត្រ (ទាំងខាងលិច និងខាងកើត) ។