17/07/2025
👉ប្រភពវីដេអូរបស់ ប៊ុតសាវង្ស
👉ស្តាប់ព្រះធម៌ក្នុងព្រះវស្សា
👉Good night and everyone 😴 ✨ 💖
👉 រាត្រីសួស្ដី ស្តាប់ព្រះធម៌យកបញ្ញា
👉ផ្សាយផ្ទល់ឡើងវិញ ÷ 👉បង្រៀនព្រះធម៌ ដោយលោកគ្រូសន្តិញាណមហាគរុសិរីវិជ្ជាភិធម្មបារគូ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស ។✍🏻
👉តេឡេក្រាមខាងក្រោមនេះ👇
https://t.me/+G4YPV6oGXWExNWY1
- សិក្សាព្រះត្រៃបិដក នៅប្រាសាទព្រះមហាគន្ធកុដិ បូជនីយដ្ឋាន ភូមិសូភី ១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។✍🏻
- ថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៥ ។✍🏻
━━━━━༻❀༺━━━━━
🌿🌸សោ ច សព្វទទោ ហោតិ យោ ទទាតិ ឧបស្សយំ ។ បុគ្គលណាឱ្យទីនៅអាស្រ័យ បុគ្គលនោះឈ្មោះថា ឱ្យវត្ថុគ្រប់យ៉ាង ។
🌴🌺យេ កេចិ ពុទ្ធំ សរណំ គតាសេ, ន តេ គមិស្សន្តិ អបាយភូមឹ; បហាយ មានុសំ ទេហំ, ទេវកាយំ បរិបូរេស្សន្តិ។ ពួកជនណាមួយ បានដល់នូវព្រះពុទ្ធ (ព្រះធម៌ និងព្រះសង្ឃ)ជាទីពឹងទីរឭកហើយ ពួកជននោះឯងនឹងមិនទៅកាន់អបាយភូមិឡើយ លុះលះបង់រាងកាយជារបស់មនុស្សទៅហើយ នឹងទៅបំពេញពពួកនៃទេវតាមិនខាន ។
🌲☸️អប្បមាទោ អមតំ បទំ បមាទោ មច្ចុនោ បទំ
អប្បមត្តា ន មីយន្តិ យេ បមត្តា យថា មតា
🌲☸️សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់ សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ ជនទាំងឡាយ ដែលមិនប្រមាទហើយឈ្មោះថា មិនស្លាប់ ជនទាំងឡាយដែលប្រមាទហើយទុកដូចជាមនុស្សស្លាប់ទៅហើយ ។
🥀☸️ឯតំ វិសេសតោ ញត្វា អប្បមាទម្ហិ បណ្ឌិតា
អប្បមាទេ បមោទន្តិ អរិយានំ គោចរេ រតា
🥀☸️ពួកបណ្ឌិត បានជ្រាបនូវដំណើរនេះ ដោយប្លែកគ្នា (ទើបឋិតនៅ) ក្នុងសេចក្តីមិនប្រមាទរីករាយ ក្នុងសេចក្តីមិនប្រមាទ បណ្ឌិតទាំងនោះ ជាអ្នកត្រេកអរក្នុងធម៌ជាទីគោចរ នៃព្រះអរិយបុគ្គលទាំងឡាយ ។
🌴💖 ព្រះពុទ្ធដ៏ឧត្តម ទ្រង់ត្រាស់នឹងអាឡវកយក្ខ ថា ៖
សទ្ធីធ វិត្តំ បុរិសស្ស សេដ្ឋំ ,ធម្មោ សុចិណ្ណោ សុខមាវហាតិ ; សច្ចំ ហវេ សាធុតរំ រសានំ, បញ្ញាជីវឹ ជីវិតមាហុសេដ្ឋំ ។
ក្នុងលោកនេះ សទ្ធាជាទ្រព្យដ៏ប្រសេីររបស់បុរស,
ធម៌ដែលគេប្រព្រឹត្តល្អហេីយ តែងនាំសេចក្តីសុខមកឱ្យ, ពាក្យសត្យ មានរសឆ្ងាញ់ពិសាជាងរសទាំងឡាយ, បណ្ឌិតហៅជីវិតនៃអ្នករស់នៅដោយបញ្ញា ថាជាជីវិតដ៏ប្រសេីរ ។
🌴🌼សទ្ធាយ តរតិ ឱឃំ អប្បមាទេន អណ្ណវំ
វីរិយេន ទុក្ខមច្ចេតិ បញ្ញាយ បរិសុជ្ឈតិ ។
🌴🌼 បុគ្គលឆ្លងអន្លង់បាន ដោយសទ្ធា
ឆ្លងសមុទ្របាន ដោយសេចក្តីមិនប្រមាទ
កន្លងសេចក្តីទុក្ខបាន ដោយសេចក្តីព្យាយាម
បរិសុទ្ធបាន ដោយបញ្ញា ។
🌿☸️ធម៌ ៥ យ៉ាង ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក គឺ
១_ អាយុ ជាទីប្រាថ្នា
២_ ពណ៌សម្បុរ ជាទីប្រាថ្នា
៣_ សុខ ជាទីប្រាថ្នា
៤_ យស ជាទីប្រាថ្នា
៥_ ស្ថានសួគ៌ ជាទីប្រាថ្នា ។
ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា « តថាគតមិនពោលនូវការបានចំពោះធម៌ទាំង៥ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក ព្រោះការបន់ស្រន់ ឬព្រោះការប្រាថ្នាទេ ។
« អាយុំ វណ្ណំ យសំ កិត្តឹ សគ្គំ ឧច្ចាកុលីនតំ
រតិយោ បត្ថយានេន ឧឡារា អបរាបរា
អប្បមាទំ បសំសន្តិ បុញ្ញកិរិយាសុ បណ្ឌិតា »។
អ្នកប្រាជ្ញទាំងឡាយ តែងសរសើរសេចក្តីមិនប្រមាទ ក្នុងបុញ្ញកិរិយាវត្ថុទាំងឡាយ ព្រោះប្រាថ្នានូវសេចក្តីត្រេកអរ គឺអាយុ ពណ៌សម្បុរ យសសក្តិ កិត្តិស័ព្ទ ស្ថានសួគ៌ ត្រកូលខ្ពស់ ដ៏លើសលប់តៗទៅ ។
អ្នកប្រាជ្ញមិនមានសេចក្តីប្រមាទ រមែងបានសម្រេចប្រយោជន៍ទាំង ២ គឺប្រយោន៍បច្ចុប្បន្ននេះ ១ ប្រយោជន៍ក្នុងបរលោក ១ អ្នកមានប្រាជ្ញាដែលហៅថាបណ្ឌិត ព្រោះបាននូវប្រយោជន៍ ។ ( បិដក លេខ ៤៤ ទំព័រ ៩៨ )
🌲🌼ឥច្ឆិតំ បដ្ឋិតំ តុយ្ហំ, ខិប្បមេវ សមិជ្ឈតុ;
សព្វេ បូរេន្តុ សង្កប្បា, ចន្ទោ បណ្ណរសោ យថា ។
ឥច្ឆិតំ បដ្ឋិតំ តុយ្ហំ, ខិប្បមេវ សមិជ្ឈតុ;
សព្វេ បូរេន្តុ សង្កប្បា, មណិជោតិរសោ យថា ។
រីផលដែលអ្នកប្រាថ្នាហើយ តាំងចិត្តហើយ
ក៏សូមឱ្យសម្រេចដល់អ្នក ឆាប់រួសរាន់ទាន់ចិត្ត
សេចក្តីត្រិះរិះទាំងពួងរបស់អ្នក សូមឱ្យពេញពោរ
ដូចព្រះចន័្ទពេញវង់ ក្នុងថ្ងៃ១៥កើត ។
រីផលដែលអ្នកប្រាថ្នាហើយ តាំងចិត្តហើយ
ក៏សូមឱ្យសម្រេចដល់អ្នកឆាប់រួសរាន់ទាន់ចិត្ត
សេចក្តីត្រិះរិះទាំងពួងរបស់អ្នក សូមឱ្យពេញពោរ
ដូចកែវមណីមានរស្មីដ៏រុងរឿង ។
🌴🌼សូមម្ចាស់ទានទាំងឡាយបានប្រកបដោយសេចក្ដីសុខ!
🌿🌼ភវតុ សព្វមង្គលំ មង្គលទាំងពួងចូរមានដល់អ្នក
🌿🌼រក្ខន្តុ សព្វទេវតា សូមទេវតាទាំងអស់បីបាច់រក្សា នូវអ្នក
🌿🌼សទា សោត្ថី ភវន្តុ តេ សួស្តីទាំងឡាយចូលមានដល់អ្នក។
🌿💐សូមចែកបុណ្យ💐🌿
✨ឥទំ នោ ញាតីនំ ហោតុ សុខិតា ហោន្តុ ញាតយោ។
រីទាននេះ ចូរមានដល់ញាតិទាំងឡាយ សូមញាតិទាំងឡាយរបស់ខ្ញុំ ចូរជាអ្នកដល់នូវសេចក្តីសុខចុះ ។
✨ឥទំ មេ បុញ្ញំ និព្វានស្ស បច្ចយោ ហោតុ។
រីបុណ្យរបស់ខ្ញុំនេះ ចូរជាបច្ច័យនៃព្រះនិព្វាន។
✨ឥទំ មេ បុញ្ញភាគំ សព្វសត្តានំ ភាជេមិ ។
ខ្ញុំសូមចែកចំណែកបុណ្យរបស់ខ្ញុំនេះ ចំពោះសព្វសត្វទាំងពួង ។
🙏ឧទ្ទិសបុណ្យជូនដល់ញាតិផង!🙏
✍️សុទ្ធតែជាញាតិនឹងគ្នាក្នុងវដ្ដ:✍️
🙏សូមអនុមោទនា !🙏
សាធុ...! 🙏សាធុ...! 🙏សាធុ...! 🙏
ថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥
July 17, 2025
👉នាវត្តវេឡុវនារាម ព្រៃឫស្សី សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ
#សូមអនុមោទនាបុណ្យកុសល!