KH MMO

KH  MMO Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KH MMO, News & Media Website, Phnom Penh.

Some activities for teaching and learning
02/09/2023

Some activities for teaching and learning

Paragraph for writing
23/08/2023

Paragraph for writing

វិញ្ញាសា ប្រឡងឆមាសលើកទី២  #ទូទាំងខេត្តពោធិ៍សាត់ មុខវិជ្ជា  #ប្រវត្តិវិទ្យា សម័យប្រឡង ២២ សីហា ២០២៣ ចេញដោយមន្ទីរអ.យ.ក ពោធិ...
23/08/2023

វិញ្ញាសា ប្រឡងឆមាសលើកទី២ #ទូទាំងខេត្តពោធិ៍សាត់ មុខវិជ្ជា #ប្រវត្តិវិទ្យា សម័យប្រឡង ២២ សីហា ២០២៣
ចេញដោយមន្ទីរអ.យ.ក ពោធិ៍សាត់

៤សំណួរ? ថ្នាក់សង្គមផង👎🤧
ប្រភព: អតីត

Making flowers
01/08/2023

Making flowers

យល់ដឹងពីEQ នឹង IQ-----------IQ (Intelligence Quotient) ដែលប្រែថាជា កំរិតបញ្ញា គឺជារង្វាស់បញ្ញាម្យ៉ាង ។ IQ ជាតេស្តស្តង់ដា...
22/07/2023

យល់ដឹងពីEQ នឹង IQ
-----------

IQ (Intelligence Quotient) ដែលប្រែថាជា កំរិតបញ្ញា គឺជារង្វាស់បញ្ញាម្យ៉ាង ។ IQ ជាតេស្តស្តង់ដា ដែលមានពិន្ទុមេដ្យាន 100 និង គំលាតស្តង់ដា 15 ត្រូវបានបង្កើតឡើងដើម្បីស្ទង់មើលប្រាជ្ញាមនុស្ស ។ វាជារង្វាស់សមត្ថភាពក្នុងការយល់ដឹង ការប្រើប្រាស់ចំណេះ អនុវត្តដើម្បីសម្របសម្រួល និងគ្រប់គ្រងមជ្ឈដ្ឋានជុំវិញខ្លួន រឺសមត្ថភាពក្នុងការគិតជាអរូបី តក្កៈ និងការវិនិច្ឆ័យជាដើម ។
ឯ EQ (Emotional Quotient) ដែលប្រែថា កំរិតអារម្មណ៍ គឺជារង្វាស់បញ្ញានៃអារម្មណ៍ រឺសមត្ថភាពក្នុងការប្រើប្រាស់ទាំងអារម្មណ៍ និងចំណេះដឹង នៅក្នុងជីវិត ។ វាគឺជាវិធីមួយក្នុងការស្ទង់មើលភាពជោគជ័យរបស់មនុស្សក្នុងជីវិត ។ ឃ្លានេះត្រូវបានគេបង្កើតឡើង និងប្រើប្រាស់ដំបូងបង្អស់ក្នុងទសវត្សឆ្នាំ 1980 ហើយវាបញ្ជាក់ថា EQ មានតម្លៃដូច IQ ដែរ ។ គេតែងតែនិយាយថា EQ នាំឲ្យយើងជោគជ័យក្នុងជីវិត ឯ IQ នាំឲ្យយើងជោគជ័យក្នុងសាលារៀន ។
ទោះបីជា IQ អាចបញ្ជាក់ពីពាក្យនានាដូចជា ការរកហេតុផលតក្កៈ ចំណេះពាក្យពេចន៍ និងសមត្ថភាពគណិតវិទ្យាយ៉ាងណាក៏ដោយ អ្នកខ្លះនៅតែយល់ថាវាមិនទាន់គ្រប់គ្រាន់នៅឡើយក្នុងការស្ទង់សមត្ថភាពច្នៃប្រឌិត រឺសមត្ថភាពអារម្មណ៍ ។ ជាការពិត អ្នកជាច្រើនដែលមាន IQ ខ្ពស់គឺហាក់ដូចជាមិនសូវប៉ិនប្រសប់ក្នុងការថែទាំទំនាក់ទំនងឡើយ ។
អ្នកគួរតែអាចយល់អំពីភាពខុសគ្នារវាង EQ នឹង IQ បានកាន់តែច្បាស់ជាមួយឧទាហរណ៍ខាងក្រោមនេះ ៖
សេដ្ឋាមាន IQ ខ្ពស់ ។ គេអាចមានហេតុផលត្រឹមត្រូវ ចេះវិនិច្ឆ័យប្រកបដោយតក្កៈ និងអាចផ្តោតខ្លាំងទៅលើការងារចំពោះមុខ ។ គេរៀនឆាប់ចេះចាំរហ័សនូវអ្វីដែលថ្មី ។ ប៉ុន្តែគេមិនអើពើពីអារម្មណ៍ខ្លួនឯង រឺអ្នកដទៃឡើយ ។ បើការងារមិនសម្រេចដូចដែលគេចង់បាននោះទេ គេនឹងចាប់ខឹងសម្បារ ហើយស្រែកឡួឡាររករឿងអ្នកដទៃ ។ គេមិនអាចភ្ជាប់ខ្លួនគេទៅអ្នកដទៃ រឺធ្វើជាមិត្តភក្តិជាមួយនរណាដែលមិនឆ្លាតខ្លាំងដូចគេបានឡើយ ។ លើសពីនោះគេមិនយល់ចិត្តអ្នកដទៃសោះឡើយ ។ នេះកំរិតសមត្ថភាពរបស់គេនៅក្នុងក្រុម ទោះបីជាគេមាន IQ ខ្ពស់ក៏ដោយ ។
នេះជាឧទាហរណ៏មូយដែលបង្ហាញអំពីអ្នកដែលមាន IQ ខ្ពស់ តែមាន EQ ទាប ។ វាជាឧទាហរណ៏មួយដែលស្តាប់ទៅដូចជាការពិត តែវាសម្បូរលើសពីយើងគិតដល់ ។ អ្នកអាចដឹងបានដោយធ្វើការសង្កេតអំពីមនុស្សដែលនៅជុំវិញខ្លួនអ្នក ។
ដូចបានបង្ហាញក្នុងឧទាហណ៍ខាងលើ បញ្ញានៃអារម្មណ៍ ផ្គុំឡើងពីធាតុជាច្រើនដែលត្រូវការសម្រាប់គ្រប់គ្រងអារម្មណ៍ និងអាកប្បកិរិយាខ្លួនឯង និងទំនាក់ទំនងជាមួយអ្នកដទៃ ជាពិសេសគឺ ការស្គាល់ខ្លួនឯង (Self-a

«កុំអាលអស់សង្ឃឹម»នៅថ្ងៃខ្លះយើងពិតជាមានអារម្មណ៍ថាហត់នឿយខ្លាំង បរាជ័យ អស់កម្លាំងខ្លាំង ស្មុគស្មាញខ្លាំង ឯកាខ្លាំង ហើយយើងមិ...
22/07/2023

«កុំអាលអស់សង្ឃឹម»

នៅថ្ងៃខ្លះយើងពិតជាមានអារម្មណ៍ថាហត់នឿយខ្លាំង បរាជ័យ អស់កម្លាំងខ្លាំង ស្មុគស្មាញខ្លាំង ឯកាខ្លាំង ហើយយើងមិនអាចរៀបរាប់នូវរឿងដែលកប់ទុកនៅក្នុងចិត្តចេញបាន។ ប៉ុន្តែវាក៏មានថ្ងៃខ្លះទៀតដែលយើងមានអារម្មណ៍ល្អ សើច ញញឹម កក់ក្ដៅ ស្រស់ស្រាយ ជោគជ័យ ទទួលបានការគាំទ្រលើកទឹកចិត្ត ពីមនុស្សនៅក្បែរខ្លួន។ ថ្ងៃដ៏ភ្ញាក់ផ្អើលដែលយើងក្រោកពីដំណេកជាមួយអារម្មណ៍ស្រឡះល្អពេញមួយថ្ងៃ ថ្ងៃដែលទទួលបានដំណឹងល្អដែលយើងរង់ចាំ។

យើងមានថ្ងៃជាច្រើនដើម្បីរស់នៅ និងឆ្លងកាត់អារម្មណ៍អស់ទាំងនោះគឺអារម្មណ៍ល្អ និងអារម្មណ៍សៅហ្មង។ យើងអាចតស៊ូរស់បានព្រោះយើងមានគោលដៅជីវិត មាននូវក្ដីសង្ឃឹមក្នុងចិត្ត។ ការតស៊ូវាមិនសុទ្ធតែជោគជ័យ ការរង់ចាំវាមិនមែនសុទ្ធតែទទួលបាននូវលទ្ធផលល្អឡើយ ប៉ុន្តែបើយើងបោះបង់ចោលថ្ងៃទាំងនោះ ហើយជ្រើសរើសយកវិធីបញ្ចប់រឿងគ្រប់យ៉ាងដោយការស្លាប់ យើងនឹងបាត់បង់ឱកាសគ្រប់យ៉ាង សូម្បីតែឱកាសត្រូវរស់បន្តទៀតសម្រាប់ទទួលរឿងល្អដែលនឹងមកដល់...។ សូមកុំអស់សង្ឃឹមចំពោះថ្ងៃអាក្រក់ ប៉ុន្តែសូមញញឹមដើម្បីស្វាគមន៍ថ្ងៃល្អដែលនឹងមកដល់។

----------------------------
អត្ថបទ៖ សៀវភៅជីវិត

❤️❤️
22/07/2023

❤️❤️

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when KH MMO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share