MKA News

MKA News ព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង

ខ្ញុំបាទចាងហ្វាងMKA News សុំបដិសេធកាតទាំងអស់នេះព្រោះមិនមែនជាសហការីMKA News នោះទេបើមានជនណាយកកាតទាំងនេះយកទៅប្រើយើងខ្ញុំមិន...
08/07/2026

ខ្ញុំបាទចាងហ្វាងMKA News សុំបដិសេធកាតទាំងអស់នេះព្រោះមិនមែនជាសហការីMKA News នោះទេបើមានជនណាយកកាតទាំងនេះយកទៅប្រើយើងខ្ញុំមិនទទួលស្គាល់នឹងមិនទទួលខុសត្រូវឡើយ ។ភ្នំពេញ ថ្ងៃទី8 ខែកក្កដា ឆ្នាំ2026
ពីខ្ញុំបាទចាងហ្វាង MKA News

02/07/2026

👉ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត លុចស៊ីស បុកគ្នាជាមួយម៉ូតូហុងដាប៊ីត បណ្ដាលឱ្យយុវជនម្នាក់ត្រូវរបួសជើងនិងក្បាលព្រមទាំងបញ្ជូនយកទៅកាន់មន្ទីរពេទ្យរុស្ស៊ីភ្លាមៗផងដែរ។ លើបណ្ដោយផ្លូវ 182 សង្កាត់ទួលស្វាយព្រៃទីមួយ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ 01.07.2026

⭕ ព័ត៌មាន | ចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន» ដែលមានសង្សារជនជាតិចិន ក្រោយវាយធ្វើបាបគ្មានត្រាប្រណី និងគំរាមកាត់ម្រាមដៃជើង លើស...
29/06/2026

⭕ ព័ត៌មាន | ចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន» ដែលមានសង្សារជនជាតិចិន ក្រោយវាយធ្វើបាបគ្មានត្រាប្រណី និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះរបស់ខ្លួន...!

(បន្ទាយមានជ័យ)៖ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន» ឈ្មោះ គុំ លីកា ហៅក្រៅ កាកា ភេទស្រី អាយុ៣០ឆ្នាំ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយវាយធ្វើបាយ ចាប់បង្ខាំងស្រ្តីមេម៉ាយដែលបម្រើនៅក្នុងផ្ទះរបស់ខ្លួនយ៉ាងសាហាវឃោឃៅ។

ស្រ្តីរងគ្រោះមានឈ្មោះ អ៊ុត ខុន អាយុ៥៩ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាស្ត្រីមេម៉ាយគ្មានកូន គ្មានផ្ទះសម្បែង ហើយដើរធ្វើអនាម័យតាមផ្ទះដើម្បីយកប្រាក់ឈ្នួល។ ក្រោយមកក៏បានសុំស្រ្តីបង្កខាងលើស្នាក់នៅជាមួយ ដើម្បីធ្វើជាអ្នកអនាម័យ ហើយស្នាក់នៅហូបចុកជាមួយគ្នាអស់រយៈពេលជាង ៣ឆ្នាំមកហើយ។

ក្រោយទទួលបានបណ្តឹងពីស្រ្តីរងគ្រោះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ១០និង០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ទើបឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងដកហូតវត្ថុតាង កាំបិតប៉័ងតោដងឈើប្រវែង ៣០សង់ទីម៉ែត្រ ចំនួន០១ដើម នៅចំណុចហាងកាកាសាឡន ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឲ្យដឹងទៀតថា ថ្ងៃមួយជនជាតិចិនដែលជាប្តីរបស់ជនសង្ស័យខាងលើបានយកទូរសព្ទ និងកុំព្យូទ័រជាច្រើនក្រឿងមកផ្ញើជនសង្ស័យ។ ពេលនោះជនរងគ្រោះ កំពុងធ្វើការងារអនាម័យ ស្រាប់តែឃើញទូរសព្ទចំនួន០៣គ្រឿងធ្លាក់ចេញមកក្រៅ ហើយខ្លួនក៏បានយកទូរសព្ទនោះ ទៅលក់ឲ្យអ្នកទិញទូរសព្ទខូចៗតាមផ្លូវ បានប្រាក់ចំនួន ២០០,០០០រៀល ស្រាប់តែថៅកែស្រី (ជនសង្ស័យ) បានដឹងថា ជនរងគ្រោះយកទូរសព្ទយកទៅលក់ ខ្លួនក៏បានយកកំណាត់ឈើវាយទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសចេញឈាមជាច្រើនកន្លែង និងបានយកកាំបិតប៉័ងតោមកគំរាមកាត់ ម្រាមដៃជើង របស់ជនរងគ្រោះ ហើយថែមទាំងគំរាមមិនឱ្យចេញក្រៅផ្ទះទៀតផង។

ក្រោយមកនៅវេលាម៉ោង ៤ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ជនរងគ្រោះបាមានឱកាសឡើងលើដំបូលផ្ទះពីខាងក្រោយ រួចដើរមកខាងមុខហាងហើយសម្រូតខ្លួនចុះតាមចម្រឹងដែក ពេលចុះមកដល់ក្រោមបានជិះម៉ូតូឌុបទៅផ្ទះប្អូនស្រី នៅមណ្ឌល៤ ដើម្បីព្យាបាលរបួស ហើយបានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។

លោកអនុសេនីយ៍ឯក តិល តៃលីវ បានបន្តថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានសកម្មភាពប្រើអំពើហិង្សាដូចការប្តឹងចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន។ ដោយសារខឹងនឹងជនរងគ្រោះយកទូរសព្ទដែលជនជាតិចិន ជាសង្សាររបស់ខ្លួនយកទៅលក់យកលុយ។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនិតិវិធី ៕

ក្រុងព្រះសីហនុ-មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿងបើកបុ_កចូលផ្ទះលក់ដូររបស់ប្រជាពលរដ្ឋ នៅម្តុំក្រោយផ្សារដារ៉ាសំណាង ក...
25/06/2026

ក្រុងព្រះសីហនុ-មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿងបើកបុ_កចូលផ្ទះលក់ដូររបស់ប្រជាពលរដ្ឋ នៅម្តុំក្រោយផ្សារដារ៉ាសំណាង ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាម៉ោង ១០យប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦…

https://t.me/mkanews168
#សូមបងប្អូនជួយfollowersPageនិងទទួលបានវីដេអូថ្មីៗ
#សូមជួយshareចែករំលែកផងបងប្អូន

⭕ ព័ត៌មាន | គ្រោះថ្នាក់ចរាចរណ៍ - រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក JEEP RUBICON ពាក់ផ្លាកលេខ កម្ពុជា KARIN.77 ជួបគ្រោះថ្នាក់ជ...
12/06/2026

⭕ ព័ត៌មាន | គ្រោះថ្នាក់ចរាចរណ៍ - រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក JEEP RUBICON ពាក់ផ្លាកលេខ កម្ពុជា KARIN.77 ជួបគ្រោះថ្នាក់ជាមួយរថយន្តដឹកទំនិញ ពណ៌ស ពាក់ផ្លាកលេខ ស្វាយរៀង 2A-1083 រងការខូចខាតយ៉ាងធ្ងន់ធ្ងរ (គ្មានអ្នករងរបួស)...!

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០២:០០នាទី រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅលើបណ្ដោយផ្លូវលេខ១០១៥ ក្បែរផ្សារខេម៉លថ្មី ស្ថិតក្នុងមូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕

⭕ ព័ត៌មាន | សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោនមួយកន្លែងស្ថិតនៅខណ្ឌសែនសុខ ក្រោយសង្ស័យនាំចូលពីប្...
10/06/2026

⭕ ព័ត៌មាន | សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោនមួយកន្លែងស្ថិតនៅខណ្ឌសែនសុខ ក្រោយសង្ស័យនាំចូលពីប្រទេសថៃ...!

រាជធានីភ្នំពេញ៖ សមត្ថកិច្ចចម្រុះនារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះប្រតិបត្តិការឆែកឆេរ និងត្រួតពិនិត្យឃ្លាំងមួយកន្លែង ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញខណៈឃ្លាំងដ៏ធំមួយនេះបានស្តុកសាច់បង្កករាប់រយតោន ដោយសង្ស័យថាបាននាំចូលពីប្រទេសថៃ ។

យោងតាមព័ត៌មានបឋមនៃក្រុមប្រតិបត្តិការចុះឆែកឆេរ បានឲ្យដឹងថា ឃ្លាំងខាងលើនេះត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កកក្នុងបរិមាណច្រើនរហូតដល់រាប់រយតោនក្នុងមួយថ្ងៃ ដោយមានម្ចាស់អាជីវកម្មជាច្រើននាក់រួមគ្នាជួលកន្លែងនេះ សម្រាប់រក្សាទុកទំនិញរបស់ខ្លួន ត្រូវបានគេសង្ស័យថានាំចូលពីប្រទេសថៃមុនយកមករក្សាទុកនៅក្នុងឃ្លាំងត្រជាក់ ហើយបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀតជាដើម។

ក្រោយចុះប្រតិបត្តិការឆែកឆេរ រហូតមកដល់រសៀលថ្ងៃដដែលនេះមន្ត្រីជំនាញនៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេថា សាច់បង្កកដែលស្តុកទុកនៅក្នុងឃ្លាំងខាងលើ ពិតជាត្រូវបាននាំចូលពីប្រទេសថៃ ឬពីប្រភពណានោះទេ។ ជាមួយគ្នានេះក៏មិនទាន់មានការបញ្ជាក់ថា ការនាំចូល និងការស្តុកទុកសាច់បង្កកទាំងនោះមានឯកសារច្បាប់ត្រឹមត្រូវ ឬមានភាពមិនប្រក្រតីណាមួយដែរ ខណៈការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារកំពុងបន្តធ្វើឡើងដោយអាជ្ញាធរមានសមត្ថកិច្ច ៕

👉ករណីគ្រោះថ្នាក់ចរាចរណ៍👉រថយន្ត BMW ស្លាកលេខកម្ពុជាHMN.8189 បុកជាមួយម៉ូតូបណ្ដាលឱ្យនាក់ជិះម៉ូតូរងរបួសពីរនាក់បញ្ជូនទៅកាន់មន...
09/06/2026

👉ករណីគ្រោះថ្នាក់ចរាចរណ៍

👉រថយន្ត BMW ស្លាកលេខកម្ពុជាHMN.8189 បុកជាមួយម៉ូតូបណ្ដាលឱ្យនាក់ជិះម៉ូតូរងរបួសពីរនាក់បញ្ជូនទៅកាន់មន្ទីរពេទ្យ ហេតុការណ៍នេះកើតឡើងនៅផ្លូវ៦០២កែងនឹង៣១១ សង្កាត់បឹងកក់ពីរខណ្ឌទួលគោក វេលាម៉ោង២០:៣៥ថ្ងៃទី៦-០៦២០២៦។

07/06/2026

មហាជនក្នុងបណ្តាញសង្គម និងមានការវែកញែក.ឆ្លងឆ្លើយ អំពីភាគម្ចាស់ភាគហ៊ុនធំជាងគេ របស់ក្រុមហ៊ុន គូបូតា(KUBOTA) រួមមាន ព្រះបាទសម្ដេចព្រះវជិរកោល( វ៉ាជីរ៉ា ឡុងកន ស្តេចថៃ) ដែលកាន់កាប់ភាគហ៊ុនចំនួន ៣៣,៦៤% ដែលជាទន់ធំជាងគេបាត់ហើយបងប្អូនយើងអើយ

សំណួរពីមហាជន មានការងឿងរឆ្ងល់ថា ទីតាំងក្លឹបកំសាន្ត XY អតីត JNH ចាស់ ដែលស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន...
01/06/2026

សំណួរពីមហាជន មានការងឿងរឆ្ងល់ថា ទីតាំងក្លឹបកំសាន្ត XY អតីត JNH ចាស់ ដែលស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

តើមានអ្វីនៅខាងក្នុងនោះ បានជានៅពេលដែលមានអ្នកសារព័ត៌មានចុះទៅដល់ផ្នែកខាងមុខ សន្តិសុខចេញមកជ្រោងច្រាងដើម្បីថតរូបអ្នកសារព័ត៌មាន ?

ទាំងនេះជាចម្ងល់របស់មហាជន ឬក៏ទីតាំងក្លឹបខាងលើមានបង្កប់អ្វីខុសទៅនឹងផ្លូវច្បាប់ ដែលច្បាប់បានអនុញ្ញាតឲ្យបើកអាជីវកម្ម ?

មហាជននិងអ្នកសារព័ត៌មានស្នើសុំ លោក គៀង ល័ក្ស អភិបាលខណ្ឌចំការមន ជាពិសេស ឯកឧត្តម ឃួង ស្រេង ដែលជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាប់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យទីតាំងខាងលើ ដើម្បីរក្សាបាន ភូមិឃុំមានសុវត្ថិភាព ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ឲ្យអាជ្ញាធរ ២៥ ខេត្តក្រុងអនុវត្ត ៕

នៅ​យប់​ថ្ងៃ​ទី​ ៣១​ ខែ​ ឧសភា​ឆ្នាំ​ ២០២៦​ លោកឧត្ដមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរឹទ្ធ​ ស្នងការ​ខេត្ត​កំពត​ បានបង្ហាញ​អត្តសញ្ញ...
31/05/2026

នៅ​យប់​ថ្ងៃ​ទី​ ៣១​ ខែ​ ឧសភា​ឆ្នាំ​ ២០២៦​ លោកឧត្ដមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរឹទ្ធ​ ស្នងការ​ខេត្ត​កំពត​ បានបង្ហាញ​អត្តសញ្ញាណជនសង្ស័យ​មាន​ខ្លឹមសារ​ដូចខាងក្រោម​ ៖​

សមត្ថកិច្ចដែលពាក់ពន្ធ័ទាំង 32 នាក់រួមនឹងអ្នកទទួលផល 04 នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងចោទប្រកាន់តាមរយៈ​ដីកាបញ្ជូនរឿងឱ្យស៊េីបសួរពីបទ​ ផ្តេីមគំនិត​ សមគំនិត​ក្នុងបទលួចដោយមានស្ថានទម្ងន់ទោស​ បទលុបបំបាត់ភស្តុតាង​ និង បទទទួលផលចោរកម្ម តាមបញ្ញាត្តិមាត្រា​ ២៨​ មាត្រា២៩​ មាត្រា​ ៣៥៣​ មាត្រា​ ៣៥៧​ មាត្រា​ ៣៩៩​ មាត្រា​ ៤០០​ និងមាត្រា​ ៥៣៣​ នៃក្រមព្រហ្មទណ្ឌ​ ។ សូមសាធារណៈជនទាំងអស់ទទួលជ្រាបជាពត៏មាន ។

Address

Phnom Penh
12200

Alerts

Be the first to know and let us send you an email when MKA News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share