11/09/2025
សូមអនុមោទនា ពិធីបុណ្យវេនបិណ្ឌទី៤ វត្តបទុមវតីរាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជាធានីភ្នំពេញ។
វេនបិណ្ឌ
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា និងលោកជំទាវ ប៉ាន់ ត្រាប្រណី ព្រមទាំងបុត្រ និងសហការី។
សូមឧទ្ទិសមហាកុសលផលបុណ្យ ថ្វាយ ប្រគេន ជូន ចំពោះដួងព្រះវិញ្ញាណក្ខន្ធ វិញ្ញាណក្ខន្ធ សម្ដេចព្រះសង្ឃ ព្រះសង្ឃ អតីតព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ និងបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតកាទាំង៧សន្តាន ក្នុងសង្សារវដ្ត ជាពិសេសដួងវិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរទាំងអស់ ដែលបានពលីជីវិតក្នុងសមរភូមិការពារបូរណភាពទឹកដី។
សូមប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនដល់ ម្ចាស់សទ្ធា សប្បុរសជន និងពុទ្ធបរិស័ទគ្រប់រូប សូមបានប្រកបដោយព្រះពុទ្ធពរទាំឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕
រសៀល ថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥
#សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី
#សម្តេចព្រះសង្ឃនាយក
#វត្តបទុមវតីរាជវរារាម
#វត្តបទុមវតី #សម្តេចព្រះពុទ្ធជ័យមុនី
#សម្តេចឃឹមសន
#សម្តចឱ្យឱវាទ
#ភ្ជុំបិណ្ឌ
#សានភារ៉េត
#កាន់បិណ្ឌវេនទី៥