តេជសី

តេជសី ខ្ញុំមានមោទណភាពខ្លាំងណាស់ ដែលបានកើតមកជាកូនខ្មែរ ❤️

14/08/2025

កម្លាំងសមត្ថកិច្ចខេត្តកណ្ដាល ចុះឡោមព័ទ្ធ និងឃាត់ខ្លួន Love Riya ដល់ក្នុងភូមិគ្រឹះ ក្រុងតាខ្មៅ

កម្លាំងនគរបាលការពារព្រំដែនគោក បានទប់ស្កាត់ស្ដ្រីជនជាតិថៃ ២នាក់ ដែលលួចឆ្លងដែនពីថៃ ចូលមកកម្ពុជាដោយខុសច្បាប់ ត្រង់ចំណុចមាត់...
14/08/2025

កម្លាំងនគរបាលការពារព្រំដែនគោក បានទប់ស្កាត់ស្ដ្រីជនជាតិថៃ ២នាក់ ដែលលួចឆ្លងដែនពីថៃ ចូលមកកម្ពុជាដោយខុសច្បាប់ ត្រង់ចំណុចមាត់អូរព្រំដែន ក្នុងភូមិសាស្ដ្រប៉ុស្ដិ៍ដើមត្រសេក នៅភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ស្ដ្រីជនជាតិថៃខាងលើត្រូវបានកម្លាំងប៉ុស្ដិ៍ដើមត្រសេក បណ្ដេញឱ្យត្រឡប់ក្រោយចូលទៅប្រទេសថៃវិញ តាមចំណុចដែលទប់ស្កាត់ខាងលើ ។

BREAKING NEWS៖ មេទ័ពភូមិភាគ២ប្រកាសវាយយកប្រសាទតាក្របី និង តាមាន់ធំកាន់កាប់មុនចូលនិវត្តន៍៥១ថ្ងៃខាងមុខថៃ៖ មេទ័ពភូមិភាគ២ (ប៊...
10/08/2025

BREAKING NEWS៖ មេទ័ពភូមិភាគ២ប្រកាសវាយយកប្រសាទតាក្របី និង តាមាន់ធំកាន់កាប់មុនចូលនិវត្តន៍៥១ថ្ងៃខាងមុខ

ថៃ៖ មេទ័ពភូមិភាគ២ (ប៊ុនស៊ីង ផាតក្លាង) ប្រកាសវាយយកប្រាសាទតាក្របីឲ្យបាន និង បិទប្រាសាទតាមាន់ធំទាំងស្រុងមុនលោកចាកចេញពីតំណែង ៥១ថ្ងៃទៀត។ នេះបើតាមការបញ្ជាក់របស់កាសែតថៃ KHAOSOD ចេញផ្សាយនៅល្ងាចថ្ងៃទី ១០ ខែ សីហាឆ្នាំ ២០២៥នេះ។

តាមប្រភពដដែលមេបញ្ជាការយោធាភូមិភាគទី២ បានអះអាងថាការស្លាប់បាត់បង់ជីវិតក្នុងចំណោមទាហានកម្ពុជា-ថៃទំនងមានប្រហែលជាង៣០០០នាក់។ លោកថាទាហានថៃបានព្យាយាមវាយនឹងកាន់កាប់ប្រសាទតាក្របីដល់ទៅ ៤ ដងតែទទួលបានការបរាជ័យដោយសារតែនៅទីនោះមានកងកម្លាំងកម្ពុជានៅក្បែរជាប់ប្រសាទជានិច្ចហើយក៏ជាភូមិសាស្រ្តពិបាកវាយលុក។ ផាតក្លាង ថាទាហានថៃព្យាយាមវាយចូល ៤ថ្ងៃជាប់ៗគ្នាបែកចែកចេញជា ១១ ទីតាំងតែនៅតែមិនអាចវាយបានដោយសារតែតំបន់នោះសម្បូរទៅដោយគ្រាប់មីនផ្ទុះ។ លោកថាពេលនេះទាហានថៃកំពុងតែស្ថិតនៅចម្ងាយប្រមាណ ៣០ម៉ែត្រពីប្រាសាទ។

លោកផាតក្លាងថែមទាំងប្រកាសទៀតថានៅសេសសល់ពេល ៥១ ថ្ងៃទៀតមុនចូលនិវត្តន៍លោកនឹងវាយយកប្រសាទតាក្របី និងឈានទៅបិទប្រាសាទតាមាន់ធំទាំងស្រុងឲ្យទាល់តែបាន។ គួរកត់សម្គាល់ថាលោក ប៊ុន ស៊ីង ផាតក្លាងនេះហើយដែលបានប្រកាសបិទប្រាសាទតាមាន់ធំដែលជាប្រាសាទសម្បត្តិរបស់ប្រទេសកម្ពុជា ហើយទាហានថៃបានបើកការវាយប្រហារមកលើកម្ពុជាមុន៕ សុីសុីថាមស៍

វីរៈនារីក្លាហាន ចូលជួយស្ត្រីដែលជាប់​ក្នុងផ្ទះឆេះនៅម្ដុំផ្សារដើមស្កូវ គាត់មិនមានអ្វីរបួសនោះទេ​ សូមកោតសរសើរទឹកចិត្តរបស់បងស...
09/08/2025

វីរៈនារីក្លាហាន ចូលជួយស្ត្រីដែលជាប់​ក្នុងផ្ទះឆេះនៅម្ដុំផ្សារដើមស្កូវ គាត់មិនមានអ្វីរបួសនោះទេ​ សូមកោតសរសើរទឹកចិត្តរបស់បងស្រី 💪💪💪 បងស្រីជាអ្នកលក់បាញ់ឆែវពេលព្រឹកនៅមុខផ្ទះកើតហេតុ ស្ថិតនៅផ្លូវ៤៣០ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ 👍👍👍

យ៉ាងហោចណាស់មានមនុស្សប្រមាណ១០នាក់រងរបួសក្នុងគ្រោះថ្នាក់រថភ្លើងធ្លាក់ចេញពីផ្លូវ នៅប្រទេសថៃថៃ៖ មានយ៉ាងណាស់មានអ្នករបួសកើនដល់...
09/08/2025

យ៉ាងហោចណាស់មានមនុស្សប្រមាណ១០នាក់រងរបួសក្នុងគ្រោះថ្នាក់រថភ្លើងធ្លាក់ចេញពីផ្លូវ នៅប្រទេសថៃ

ថៃ៖ មានយ៉ាងណាស់មានអ្នករបួសកើនដល់១០នាក់នៅក្នុងហេតុការណ៍រថភ្លើងថៃធ្លាក់ចេញពីផ្លូវរត់នៅព្រឹកព្រលឹមម៉ៅង ៥ ភ្លឺនៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២៥នេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃរថភ្លើងដឹកអ្នកដំណើរ១ខ្សែ បានក្រឡាច់ធ្លាក់ចេញពីផ្លូវរត់នៅស្រុក Kui Buri (គុជបុរី) ខេត្ត Prachuap Khiri Khan (ប្រាជ្ញ គីរី ខាន់) ក្នុងប្រទេសថៃ ដែលបណ្តាលឲ្យអ្នករបួសកើនដល់ ១០ នាក់ ខណៈអ្នកស្លាប់មិនទាន់ត្រូវបានបញ្ជាក់នេះបើគិតតាមរបាយការណ៍ត្រឹមរសៀលថ្ងៃសៅរ៍នេះ។

តាមប្រភពដដែលរថភ្លើងខាងលើបានធ្លាក់ចេញពីផ្លូវរត់នៅម៉ោងប្រមាណ ៥ព្រឹក ក្បែរស្ថានីយ Kui Buri។ រថភ្លើងមួយនេះមានគោលដៅឆ្ពោះទៅទីក្រុងបាងកក។ ការពិនិត្យជាបឋមរបស់អាជ្ញាធរ រកឃើញថា មានអ្នកដំណើរមួយចំនួនរងរបួស ប៉ុន្តែមិនទាន់អាចកំណត់តួលេខជាក់លាក់នៅឡើយទេ ហើយក៏មិនទាន់ច្បាស់ថា មានមនុស្សសរុបប៉ុន្មាននាក់ ដែលធ្វើដំណើរលើរថភ្លើងផងដែរ។

ភ្លាមៗអាជ្ញាធរនៅតំបន់បានបញ្ជូនមន្រ្តីជំនាញជួយសង្រ្គោះ និងបើកការស៊ើបអង្កេតស្វែងរកមូលហេតុនៃការក្រឡាច់ធ្លាក់រថភ្លើងចេញពីផ្លូវរត់មួយនេះ៕

ស្រ្តីជាជនជាតិថៃម្នាក់ វង្វេងស្មារតីដេកតាមដងផ្លូវ នៅម្តុំអូរត្រេះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានពលរដ្ឋខ្មែរនៅក...
09/08/2025

ស្រ្តីជាជនជាតិថៃម្នាក់ វង្វេងស្មារតីដេកតាមដងផ្លូវ នៅម្តុំអូរត្រេះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានពលរដ្ឋខ្មែរនៅក្រុងព្រះសីហនុ បាននាំគ្នាហៅក្រុមគ្រូពេទ្យមកជួយសង្គ្រោះនៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ។

ស្រ្តីជនជាតិថៃខាងលើ ត្រូវបានគ្រូពេទ្យដឹកតាមរថយន្តសង្គ្រោះ យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

ប្រភព: Leng Bunny

09/08/2025

ក្រុមអ្នកប្រដាល់សៀម ទៅដុ….តជនជាតិម៉ាឡេស៊ី 2នាក់គូរសង្សារ ដុ…តទាំងរស់ នៅផាតាយ៉ា ដើម្បីសងសឹកប្រធានអាស៊ានម៉ាឡេ ពួកវាថាកាន់ជើងខ្មែរ ជាក្រុមអ្នកប្រដាល់សៀម 200នាក់ ដែលតាមរកជនជាតិខ្មែរ ដើម្បីវ៉ៃ ដូច្នេះខ្មែរដែលនៅប្រទេសថៃ ត្រូវប្រយ័ត្នខ្លួន បើមិនទាន់ចេញពីប្រទេសថៃ

ប្រភពពី៖ អាចារ្យអេ

08/08/2025

តាមពិតខ្ញុំមិនចង់និយាយរឿងនេះទេ តែបើមិននិយាយខ្លាចមេដឹកនាំថៃមិនបានដឹង និងសហគមន៍អន្តរជាតិមិនបានយល់។ សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក។

រឿងនេះបើមើលមួយភ្លែតដូចជារឿងកំប្លែង ឬរឿងតូចតាច តែបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើយើងមិនទប់ស្កាត់វានោះទេ។
វានឹងប្រែក្លាយពីការប្រើជំពាមកៅស៊ូ ទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃ ដោយមានការជួយយ៉ាងសកម្មពីនាយករដ្ឋមន្ត្រីម៉ាឡេស្រុី និងការចូលរួមពីចិន អាមេរិក ស្វែងរកបានយ៉ាងលំបាក។

សម្រាប់កម្ពុជាប្រសិនមានប្រើ ខ្ញុំសូមឲ្យរាជរដ្ឋាភិបាលចេញបទបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។
សង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើអាវុធ ដូចដែលមានក្នុងរូបភាពដែលខ្ញុំសូមភ្ជាប់ទៅជាមួយនេះ។

In truth, I did not wish to speak about this issue. However, remaining silent may lead the Thai leadership to remain unaware, and the international community to misunderstand the situation. The Cambodia–Thailand border conflict has shifted from a war using weapons to one involving slingshots loaded with ball bearings and metal pellets.

At first glance, this may seem like a trivial or even humorous matter. But upon deeper examination, it is a serious issue.

If we do not intervene, it will escalate from slingshots to the use of all kinds of weapons, ultimately destroying the ceasefire agreement painstakingly reached by the Cambodian and Thai leaderships, with active mediation by the Prime Minister of Malaysia and participation from China and the United States.

As for Cambodia, if such actions are taking place, I urge the Royal Government to issue immediate orders to military forces to halt their use.

I also hope the Thai leadership will issue similar orders to their military to cease the use of weapons, as reflected in the attached images.

បងប្អូនពលរដ្ឋកម្ពុជា ត្រូវចែករំលែកព័ត៌មាន នៅសកម្មភាពឈ្លានពានរបស់ថៃ ជាវីដេអូក្តី ជារូបភាពក្តី នៅក្នុងតំបន់អានសេះ ឬតំបន់ផ្...
04/08/2025

បងប្អូនពលរដ្ឋកម្ពុជា ត្រូវចែករំលែកព័ត៌មាន នៅសកម្មភាពឈ្លានពានរបស់ថៃ ជាវីដេអូក្តី ជារូបភាពក្តី នៅក្នុងតំបន់អានសេះ ឬតំបន់ផ្សេងទៀតទូទាំងព្រំដែនកម្ពុជាថៃ ដែលរំលោភអធិបតេយ្យភាពកម្ពុជា ទៅកាន់ពិភពលោក ឲ្យបានដឹង ពីបទរំលោភការឈប់បាញ់ ពីយោធាថៃ🇹🇭 04/08/2025

04/08/2025

ថៃ នៅម៉ោង ១១ ព្រឹកថ្ងៃទី៤ ខែសីហានេះ បានបញ្ជូនកម្លាំងប្រដាប់អាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាការរំលោភលើបទឈប់បាញ់ និងអធិបតេយ្យភាពរបសកម្ពុជា។ មិនតែប៉ុណ្ណោះ កងទ័ពថៃ​ ថែមទាំងរាយបន្លាលួសថែមទៀត។ ប្រភពវីដេអូ៖ រដ្ឋមន្រ្តីព័ត៌មាន

04/08/2025

ថៃបានបញ្ចូនកម្លាំងប្រដាប់អាវុធគ្រប់ដៃចូលតំបន់អានសេះ និងតំបន់ផ្សេងទៀត នៅវេលាម៉ោង ១១ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ បើទោះបីជាមានការហាមឃាត់ពីកងទ័ពកម្ពុជាយ៉ាងណាក៏ដោយ ខណៈទង្វើនេះបានរំលោភបទឈប់បាញ់យ៉ាងគឃ្លើនពីភាគីថៃ។

ប្រសាសន៍របស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ រសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥។

04/08/2025

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជារាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង។Press Release from the Spokesperson of theMinistry of National Defense of the Kingdom of Cambodia Phnom Penh, 3 August 2025The Spokesperson of the Ministry of National Defense of the Kingdom of Cambodia would like to inform the general public and the international community that, according to received information at 10:49 a.m. on 3 August 2025, the Thai military, in cooperation with Thai authorities, has instructed its remaining civilians in the border area of Surin Province to evacuate by tonight. The same sources also confirmed that the Thai military plans to launch attacks along the border starting from the Tamone Thom Temple, Ta Krabey Temple, Preah Vihear Temple, up to the Anseh area. These attacks are expected to commence soon, prior to the scheduled meeting of the Extraordinary Meeting of the General Border Committee (GBC) on 7 August 2025 in Kuala Lumpur, Malaysia.This planned offensive constitutes a violation of the territorial sovereignty of Cambodia before the GBC meeting, and it is a serious breach of the ceasefire agreement mutually agreed upon by both countries on 28 July 2025 in Kuala Lumpur, with Malaysia, the United States, and China as witnesses.Cambodia appeals to the international community to help prevent this at all costs and urges the Thai side to immediately stop its planned aggression, if this information is true, and to respect the ceasefire agreement fully for the sake of peace and stability along the border areas of both countries and the entire region.

Address

St 5, Sangkat Kilomaets Lekh Prammuoy, Khan Russey Keo
Phnom Penh
120706

Website

Alerts

Be the first to know and let us send you an email when តេជសី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category