
30/06/2024
ឪពុកគឺជាគ្រូដំបូងដែលអាចអប់រំកូនឱ្យដើរលើផ្លូវល្អ ធ្វើជាឪពុកល្អម្នាក់ក៏អាចបង្កើតសុភមង្គលគ្រួសារមួយចំណែកដែរ ធ្វើជាគំរូល្អដល់កូនប្រុសបង្រៀនកូនឱ្យចេះដោះស្រាយបញ្ហាដោយខ្លួនឯងរឹងមាំមានម្ចាស់ការជាជំហរគ្រួសារ អប់រំលត់ដំកូនមិនចាំបាច់ដល់ថ្នាក់វាយដំដោយកម្លាំងបាយទេត្រូវចេះប្រើចិត្តសាស្ដ្រនិងគំនិតប្រាជ្ញាអប់រំតាមស្រទាប់វ័យរបស់កូន:-)
_ វ័យកុមា(ចាប់ពីកើតរហូតដល់១៤ឆ្នាំ)ជាវ័យត្រូវការមើលថែការថ្នាក់ថ្នមផ្ដល់ភាពកក់ក្ដៅដល់កូនដើម្បីឱ្យរាងកាយនឹងផ្លូវចិត្តរឹងមាំ ។
_វ័យជំទង់(១៥-២៤ឆ្នាំ) ជាវ័យចង់បានចំណាប់អារម្មណ៍ចូលចិត្តធ្វើអ្វីមួយប្លែកៗដើម្បីឱ្យមនុស្សជុំវិញខ្លួនចាប់អារម្មណ៍ជាពិសេសវ័យស្របាលៗគ្នា(មិត្តភក្ដិ)ក្នុងវ័យនេះរាងពិបាកទូន្មានប្រៀនប្រដៅបន្ដិចប៉ុន្ដែបើឆ្លងផុតវ័យនេះគឺល្អប្រសើរ បើឃើញធ្វើអ្វីមួយដែលមិនល្អអប់រំកូនភ្លាមៗប្រយ័ត្នកូនដើរផ្លូវខុស ។
_វ័យចុងជំទង់(២៥ឆ្នាំ+)ជាវ័យដែលចាស់ទុំបន្ដិចមានម្ចាស់ការលើខ្លួនឯង មានគោលដៅមានឆន្ទៈដើម្បីសម្រេចបេសសកម្មជីវិតក្នុងវ័យនេះមិនចាំបាច់បារម្ភពីកូនៗពេកទេព្រោះដឹងពីអ្វីដែលគួរធ្វើឬមិនគួរធ្វើហើយ។
បើទោះជាមិនមានឱពុកល្អយកជាគំរូតែត្រូវធ្វើជាឪពុកដ៏ល្អម្នាក់ធ្វើជាគំរូដល់កូនៗដែរ៕🤍
#រូបភាព Pinterest