ខួច-koh

ខួច-koh Target 1M 2026
Telegram Work Contact: +85510 # #
Instagram: sikhouch2k
TikTok: sikhouch2k

17/09/2026

🛑😑សង្គមមួយនេះស្ទើរតែឈប់ជឿលើនរណាទាំងអស់
✨😏គិតថាមិនមានបញ្ហាអ្វីទេប៉ុន្តែ.....អញ្ចឹងបានថា៖
#មនុស្សគិតមិនដូចទេវតាគិតមែន

17/09/2026

🔑ខ្ញុំប្រឡំថាខ្លួនឯងចេះក្នុងសម័យកាលថ្មី😇😊

16/09/2026

Part 1
🌒អាជីវកម្មសម័យនេះល្អតែមេីល មិនសូវល្អសុីទេ🙂

15/09/2026

🛑បញ្ហាសេដ្ឋកិច្ចសកល ប្រយ័ត្នចាញ់បោកពួកឱកាសនិយមមួយចំនួន😊🙏

14/09/2026

ដើម្បីផ្លាស់ប្តូរជីវិត និងរៀបចំអនាគតរបស់អ្នក ចូរអនុវត្តសកម្មភាពទាំងនេះនៅកន្លែងស្ងាត់ (ក្រៅពីគ្រែគេង)៖
• ១. ភាពស្ងប់ស្ងាត់ (Silence)៖ ធ្វើសមាធិ ឬអង្គុយដកដង្ហើមវែងៗ ៥នាទី ដើម្បីកំណត់ឡើងវិញនូវប្រព័ន្ធខួរក្បាល។
• ២. ការប្រកាសវិជ្ជមាន (Affirmation)៖ និយាយប្រយោគលុបបំបាត់ការគិតអវិជ្ជមាន និងសាងទំនុកចិត្តលើខ្លួនឯង។
• ៣. ការស្រមៃមើលភាពជោគជ័យ (Visualization)៖ បិទភ្នែកស្រមៃមើលឃើញទាំងលទ្ធផលជោគជ័យចុងក្រោយ និងទាំង «សកម្មភាពតូចៗ» ដែលយើងត្រូវប្រឹងប្រែងធ្វើ។
• ៤. ការហាត់ប្រាណ (Exercise)៖ ធ្វើចលនារាងកាយបន្តិចបន្តួច ដើម្បីឱ្យឈាមរត់ស្រួល និងបញ្ចេញញើសដាស់ថាមពល។
• ៥. ការអាន (Reading)៖ អានសៀវភៅអភិវឌ្ឍន៍ខ្លួនយ៉ាងហោចណាស់ ១០ទំព័រក្នុងមួយថ្ងៃ ដើម្បីក្រេបជញ្ជក់យុទ្ធសាស្ត្រពីអ្នកជោគជ័យ។
• ៦. ការសរសេរ (Scribing)៖ សរសេរកំណត់ហេតុពីអ្វីដែលយើងដឹងគុណក្នុងថ្ងៃនេះ ឬគោលដៅសំខាន់ៗដែលត្រូវធ្វើ។

💡 រូបមន្តបត់បែន ៦នាទី (សម្រាប់ថ្ងៃប្រញាប់ខ្លាំង)៖
ចំណាយពេលត្រឹមតែ ១នាទីក្នុងមួយចំណុច ទៅលើ៖ ភាពស្ងប់ស្ងាត់ ➔ ការប្រកាសវិជ្ជមាន ➔ ការស្រមៃ ➔ ការសរសេរ ➔ ការអាន ➔ ការហាត់ប្រាណ។

អគុណណាស់សម្រាប់ការអានអត្ថបទមួយនេះ📖🙏

អត្ថបទដោយ៖ ផ្នត់គំនិតភូមថ្មី 📚

Malone Lam អាយុ 22 ឆ្នាំ ពេលនេះបានសារភាពកំហុសហើយចំពោះការលួច Bitcoin $245 លានដុល្លារ 👤✍️ ករណី Bitcoin ដែលបានចោទប្រកាន់មនុ...
12/09/2026

Malone Lam អាយុ 22 ឆ្នាំ ពេលនេះបានសារភាពកំហុសហើយចំពោះការលួច Bitcoin $245 លានដុល្លារ 👤✍️

ករណី Bitcoin ដែលបានចោទប្រកាន់មនុស្ស 18 នាក់ ពាក់ព័ន្ធនឹងការលួច Crypto តម្លៃ $263 លានដុល្លារ ពីជនរងគ្រោះតែម្នាក់

មេក្រុម Malone Lam អាយុ 22 ឆ្នាំ ដែលជា School Dropout ថ្នាក់ទី 8 មកពីសិង្ហបុរី បានសារភាពទទួលកំហុសកាលពីថ្ងៃអង្គារ 📅

គាត់បានក្លែងធ្វើជាបុគ្គលិក Google និង Gemini ដើម្បីបោកបញ្ឆោតជនរងគ្រោះនៅ Washington, D.C. ឱ្យប្រគល់សិទ្ធិចូលប្រើប្រាស់ Bitcoin ជាង 4,100 $BTC

ក្រុមនេះបានចំណាយ $4 លានដុល្លារ នៅក្លឹបរាត្រីក្នុងទីក្រុង Los Angeles ក្នុងរយៈពេលត្រឹមតែ 1 ខែ ខណៈ Lam ម្នាក់ឯងបានចំណាយ $569,000 ក្នុងមួយយប់ 🤯

សូម្បីតែពេលស្ថិតនៅក្នុងពន្ធនាគារក៏គេត្រូវបានចោទថា នៅតែបន្តដំណើរការប្រតិបត្តិការដោយបញ្ជាទិញកាបូប Hermès Birkin ឱ្យដឹកទៅឱ្យមិត្តស្រីរបស់គេនៅ Miami 💼😎

Article by AnajakCommunity

Thanks PSC CT🙏😁
12/09/2026

Thanks PSC CT🙏😁

11/09/2026

⚖️ ចំណេះដឹងច្បាប់​ | លក់ទ្រព្យសម្បត្តិអស់ហើយ ដើម្បីសងបំណុល តែមិនទាន់សងគ្រប់ — តើកូនបំណុលអាចរួចខ្លួនទេ?

បងប្អូនខ្លះអាចយល់ថា៖

👉 “ខ្ញុំបានលក់ទ្រព្យសម្បត្តិទាំងអស់ហើយ ដើម្បីយកទៅសងម្ចាស់បំណុល។ ដូច្នេះ បំណុលគួរតែចប់ហើយ!”

❌ មិនមែនបែបហ្នឹងទេ!

បើការសងមិនទាន់គ្រប់ចំនួនទេ បំណុលដែលនៅសល់ មិនរលត់ដោយស្វ័យប្រវត្តិឡើយ។

📌 ១. សងបានតែប៉ុណ្ណា បំណុលរលត់តែប៉ុណ្ណឹង
យោងតាម មាត្រា ៤៤១ (ការសងមួយភាគ) នៃក្រមរដ្ឋប្បវេណី ម្ចាស់បំណុលមិនមានកាតព្វកិច្ចត្រូវទទួលយកការសងតែមួយផ្នែកទេ។ ប៉ុន្តែ ប្រសិនបើម្ចាស់បំណុលទទួលយកការសងមួយផ្នែក ដោយដឹងថាជា «ការសងមួយភាគ» នោះ បំណុលនឹងរលត់ត្រឹម ចំនួនដែលបានសងជាក់ស្តែង ប៉ុណ្ណោះ។

➡️ ដូច្នេះ ប្រាក់ដើម ឬការប្រាក់ដែលនៅសល់ នៅតែជាកាតព្វកិច្ច របស់កូនបំណុលដដែល។

📌 ២. តើបំណុលដែលនៅសល់អាចចប់ដោយរបៀបណា?
យោងតាម មាត្រា ៤៣៣ (មូលហេតុនៃការរលត់កាតព្វកិច្ច) នៃក្រមរដ្ឋប្បវេណី កាតព្វកិច្ចមិនអាចរលត់ដោយគ្រាន់តែយល់ថា “គ្មានទ្រព្យសម្បត្តិសងទៀត” នោះទេ។ ត្រូវមានមូលហេតុដែលច្បាប់ទទួលស្គាល់។

ឧទាហរណ៍៖
🔹 ការលើកលែងកាតព្វកិច្ច — មាត្រា ៤៧៣ នៃក្រមរដ្ឋប្បវេណី
ម្ចាស់បំណុល យល់ព្រម លើកលែងបំណុលដែលនៅសល់ ឱ្យកូនបំណុល។

🔹 កិច្ចសន្យាសះជា — មាត្រា ៧២៤ នៃក្រមរដ្ឋប្បវេណី
ភាគីទាំងពីរ ព្រមព្រៀងគ្នា ដោយម្ចាស់បំណុលយល់ព្រមទទួលយកចំនួនប្រាក់ដែលបានសង ហើយបញ្ចប់វិវាទ ឬលុបបំណុលដែលនៅសល់។

🔹 ការផុតអាជ្ញាយុកាល — មាត្រា ៤៨២ នៃក្រមរដ្ឋប្បវេណី
ក្នុងករណីដែលសិទ្ធិទាមទារ ត្រូវបានរលត់ដោយអាជ្ញាយុកាលតាមច្បាប់។ ជាទូទៅ អាជ្ញាយុកាលគឺ ៥ ឆ្នាំ គិតចាប់ពីពេលដែលអាចអនុវត្តសិទ្ធិទាមទារបាន។

📌 ៣. បើនៅជំពាក់អញ្ចឹង តើម្ចាស់បំណុលអាចទាមទារបន្តទៀតទេ?
យោងតាម មាត្រា ៣០៨ កថាខណ្ឌទី៣ នៃក្រមរដ្ឋប្បវេណី ម្ចាស់បំណុលមានសិទ្ធិទាមទារឱ្យកូនបំណុលអនុវត្តកាតព្វកិច្ចរបស់ខ្លួន។ ដូច្នេះ ប្រសិនបើបំណុលដែលនៅសល់ មិនទាន់រលត់តាមច្បាប់ទេ ម្ចាស់បំណុលអាចបន្តទាមទារចំនួនដែលនៅសល់បាន។

💰 ហើយប្រសិនបើនៅពេលអនាគត កូនបំណុលមាន ប្រាក់ចំណូល ឬទ្រព្យសម្បត្តិថ្មី ដូចជា ប្រាក់បៀវត្សរ៍ ប្រាក់ចំណេញ ឬអចលនវត្ថុ ម្ចាស់បំណុលអាចអនុវត្តសិទ្ធិតាមផ្លូវច្បាប់ ដើម្បីទាមទារសងបំណុលដែលនៅសល់ តាមលក្ខខណ្ឌនៃច្បាប់។

⚠️ ចំណុចដែលកូនបំណុលគួរចងចាំ

“គ្មានទ្រព្យសម្បត្តិថ្ងៃនេះ” មិនមានន័យថា “រួចពីបំណុល” ទេ។
បើចង់ឱ្យបំណុលដែលនៅសល់ ចប់ជាស្ថាពរ ដំណោះស្រាយដែលមានសុវត្ថិភាពជាងគេ គឺចរចាជាមួយម្ចាស់បំណុល និងរៀបចំ «កិច្ចសន្យាសះជា» តាមមាត្រា ៧២៤ នៃក្រមរដ្ឋប្បវេណី ជាលាយលក្ខណ៍អក្សរ ដោយបញ្ជាក់ឱ្យច្បាស់ថា ចំនួនប្រាក់ដែលបានបង់ត្រូវបានទទួលយកជាការទូទាត់ចុងក្រោយ និងម្ចាស់បំណុលយល់ព្រមលើកលែងបំណុលដែលនៅសល់។

⚖️ ច្បាប់មិនមើលត្រឹមតែថា “លោកអ្នកមានទ្រព្យអ្វីសង” ទេ ប៉ុន្តែមើលថា “កាតព្វកិច្ចរបស់លោកអ្នកបានរលត់តាមច្បាប់ហើយឬនៅ”។
______
អត្ថបទនេះ មានគោលបំណងអប់រំ និងផ្សព្វផ្សាយទូទៅប៉ុណ្ណោះ មិនមែនជាការផ្តល់យោបល់ផ្លូវច្បាប់សម្រាប់ករណីជាក់លាក់ណាមួយទេ។

Article by មេធាវី សែង សុភិន

10/09/2026

ទម្លាប់ប្រចាំថ្ងៃរបស់អ្នក ជាអ្នកសម្រេចជោគវាសនារបស់អ្នក មិនមែនពាក្យជូនពរពីអ្នកដទៃនោះទេ។

10/09/2026

សេដ្ឋកិច្ច 2026 សូម្បីតែមហាសេដ្ឋីនឹងឧកញ្ញា គេនៅជួបបញ្ហាហិរញ្ញវត្ថុ
ទំរាំតែមនុស្សធម្មតាដូចយើង
ចឹងពេលនេះមានបាយ៣ពេលគឺល្អហើយ
កុំពិបាកចិត្តគិតច្រើនទៀតខំដើរទៅមុខទៀត

Address

Phnom Penh

Alerts

Be the first to know and let us send you an email when ខួច-koh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category