ក្រុមការងារបណ្តាញសង្គម២៩ធ្នូ

  • Home
  • Cambodia
  • Phnom Penh
  • ក្រុមការងារបណ្តាញសង្គម២៩ធ្នូ

ក្រុមការងារបណ្តាញសង្គម២៩ធ្នូ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ក្រុមការងារបណ្តាញសង្គម២៩ធ្នូ, Media/News Company, National Road #2, Phnom Penh.

សូមស្វាគមន៏មកកាន់ផេកផ្លូវការក្រុមយុវជន២៩ធ្នូដែលផ្តោតលើការងារមនុស្សធម៌បណ្តាញសង្គមនិងការគាំទ្រសន្តិភាព,មានសន្តិភាពទើបមានការអភិវឌ្ឍន៏និងភាពរីកចម្រើនលើគ្រប់វិស័យ។​ សូមជួយFollow.Like.Shareផងណា
បងប្អូន,​គាំទ្រទង្វើរល្អក្នុងសង្គមជាស្នាមញញឹមរបស់ប្រជាជនកម្ពុជាយើង

09/06/2026

ប្រសាសន៍ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត៖ «គ្មានសម័យកាលណាដែលខឿនការពារជាតិ និងស្មារតីសាមគ្គីភាពជាតិ មានភាពរឹងមាំដូចសម័យ តេជោ-ធិបតី នោះឡើយ»
#យុវជន២៩ធ្នូ #ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា
#គាំទ្រសម្តេចធិបតីហ៊ុនម៉ាណែត #ការពារសន្តិភាព #ការងារមនុស្សធម៌

28/04/2026

សកម្មភាពក្រុមយុវជន២៩ធ្នូ ដែលដឹកនាំដោយលោក អ៊ុំ សុខប៊ុនថន ជាមួយក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអ្នកឧកញ៉ា​ សុខ​ សុភាព​ អគ្គនាយិកា​ក្រុមហ៊ុន​ Champion Group បានចូលរួមពិធីសម្ភោធប្រគល់អគារសិក្សា​ ១ខ្នង​ និងផ្ដល់អំណោយជាសម្ភារៈ និងថវិកា​ របស់ក្រុមហ៊ុន​ ឆេមពានគ្រុប​ ជូនប្រជាពលរដ្ឋក្នុងសហគមន៍​ លោកគ្រូអ្នកគ្រូ​ និងសិស្សានុសិស្សប្រមាណ​ ៣០០នាក់​ នៅសាលាបឋមសិក្សាថ្នល់ឈេីទាល​ ស្ថិតនៅភូមិថ្នល់ឈេីទាល​ ឃុំផ្លូវទូក​ ស្រុកកំពង់លែង​ ខេត្តកំពង់ឆ្នាំង។

27/04/2026

លោក អ៊ុំ សុខប៊ុនថន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន Champion Group រួមជាមួយក្រុមការងារ បានអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូសម្ពោធប្រគល់អគារសិក្សាថ្មីចំនួន ១ខ្នង និងផ្តល់អំណោយជាសម្ភារៈ​ និងថវិកា​ របស់ក្រុមហ៊ុន​ ឆេមពានគ្រុប​ ជូនដល់សាលាបឋមសិក្សាថ្នល់ឈើទាល ដែលស្ថិតនៅក្នុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ពិធីនេះក៏មានការអញ្ជើញចូលរួមផ្ដល់កិត្តិយសពីសំណាក់ លោក យ៉ែម លក្ខិណា អភិបាលនៃគណៈអភិបាលស្រុកកំពង់លែង ព្រមទាំងអាជ្ញាធរមូលដ្ឋាន​ បងប្អូនប្រជាពលរដ្ឋ​ លោកគ្រូ អ្នកគ្រូ​ និងក្មួយៗសិស្សានុសិស្ស​ប្រមាណ​ ៣០០នាក់។
ក្នុងឱកាសដ៏វិសេសវិសាលនោះ លោក អ៊ុំ សុខប៊ុនថន បានសំណេះសំណាលប្រកបដោយក្ដីរីករាយ​បំផុត និងលោកបាន​លើកឡើងយ៉ាងច្បាស់អំពីវិស័យអប់រំ​នៅកម្ពុជា​ថា​ រាជរដ្ឋាភិបាលកម្ពុជា​ បានចាត់ទុកវិស័យអប់រំ​ ជាវិស័យអាទិភាព​ទី១​ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឲ្យមាន​ សម្ថភាព​ ចំណេះដឹង​ ជំនាញខ្ពស់​ និងមានសីលធម៌​ល្អ​ ដេីម្បីជំរុញកំណេីនការងារ​ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច​សង្គម​ ប្រកបដោយចីរភាព​ និងបរិយាបន្ន។ ទន្ទឹមនឹងនោះ លោកក៏បានបញ្ជាក់ទៀតផងដែរថា​ អគារសិ​ក្សា ជាកត្តាសំខាន់បំផុតក្នុងការជំរុញលេីកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សនៅថ្នាក់មូលដ្ឋានបែបនេះ​ ហេីយលោក​ អ៊ុំ​ សុខប៊ុនថន​ ក៏បានផ្ដាំផ្ញើទៅកាន់ក្មួយៗសិស្សានុសិស្សទាំងអស់ ក្រោយពីទទួលបានអគារសិក្សាដ៏ស្រស់ស្អាត​ និងរឹងមាំបែបនេះ​ហេីយ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយជាអ្នកបន្តវេនជំនាន់ក្រោយ​ និងជាសសរស្តម្ភដ៏រឹងមាំសម្រាប់អភិវឌ្ឍសង្គមជាតិទៅថ្ងៃអនាគត ប្រកបដោយ​ សមត្ថភាព​ ចំណេះដឹង​ និងការទទួលខុសត្រូវខ្ពស់។
បន្ថែមពីនេះ លោក អ៊ុំ សុខប៊ុនថន ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាលពីសំណាក់ លោកជំទាវអ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន Champion Group ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងអាណាព្យាបាលសិស្សានុសិស្សនៃសាលាបឋមសិក្សាថ្នល់ឈើទាល ដែលជានិច្ចកាល លោកជំទាវតែងតែយកចិត្តទុកដាក់ និងរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសគឺការផ្ដល់នូវក្ដីសង្ឃឹម និងឱកាសដល់កុមារៗនៅតំបន់ដាច់ស្រយាល ដែលផ្សារភ្ជាប់នូវទឹកចិត្ត និងផ្ដល់ក្ដីស្រឡាញ់តាមរយៈសកម្មភាពមនុស្សធម៌យ៉ាងសកម្ម ព្រមទាំងបានលើកទឹកចិត្តឱ្យអាណាព្យាបាលបន្តយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព ការរស់នៅ និងការសិក្សារបស់កូនៗ ដើម្បីធានាថាពួកគេមានឱកាសពេញលេញក្នុងការក្រេបជញ្ជក់ចំណេះដឹង នៅក្នុងថ្នាលបណ្តុះបណ្តាលដ៏រឹងមាំមួយនេះ។
ជាការឆ្លើយតប ប្រកបដោយទឹកមុខរីករាយ និងសេចក្តីរំភើប អ្នកមីង ជួន​ ណុន តំណាងឱ្យប្រជាពលរដ្ឋក្នុងសហគមន៍ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ លោកជំទាវអ្នកឧកញ៉ា សុខ សុភាព ដែលបានជួយឧបត្ថម្ភកសាងអគារសិក្សាថ្មីនេះឡើង។ អ្នកមីងបានបញ្ជាក់ថា សមិទ្ធផលនេះគឺជាកាដូដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ក្មួយៗ​ ចៅៗ​ សិស្សានុសិស្សនៅក្នុងឃុំផ្លូវទូក ដែលនឹងជួយសម្រួលដល់ការសិក្សារបស់ពួកគេឱ្យកាន់តែងាយស្រួល និងមានសុវត្ថិភាពជាងមុន។
សូមគូសបញ្ជាក់ផងដែរថា ការផ្តល់ជូនអគារសិក្សានាពេលនេះ ដែលស្តែងឱ្យឃើញយ៉ាងច្បាស់ ពីការចូលរួមចំណែកយ៉ាងសកម្មរបស់វិស័យឯកជន ដែលមានក្រុមហ៊ុន​ ឆេមពានគ្រុប​ ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំនៅតាមតំបន់ដាច់ស្រយាល ឱ្យកាន់តែមានភាពរីកចម្រើនប្រកបដោយចីរភាព៕

ខេត្តកំពង់ឆ្នាំង នៅថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦

វិស័យអប់រំក្នុងយុគសម័យតេជោ ធិបតី || លោក បុន សុខា

24/04/2026

សកម្មភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និង លោកជំទាវ សុខ សុភាព
ដឹកនាំក្រុមយុវជន២៩ធ្នូ ចុះចែកអំណោយមនុស្សធម៌
ក្នុង ឃុំក្រាំងស្គារ ​ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
នាថ្ងៃទី០៧ ​ខែមេសា ឆ្នាំ២០២៦
(ចម្រៀង​ : មាតាមនុ្សធម៌)

23/04/2026

សកម្មភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និង លោកជំទាវ សុខ សុភាព
ដឹកនាំក្រុមយុវជន២៩ធ្នូ ចុះចែកអំណោយមនុស្សធម៌
ក្នុង ឃុំក្រាំងស្គារ ​ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
នាថ្ងៃទី០៧ ​ខែមេសា ឆ្នាំ២០២៦
(ចម្រៀង​ : សមទ្ឋផលឃុំក្រាំងស្គារ)

20/04/2026

សកម្មភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និង លោកជំទាវ សុខ សុភាព
ដឹកនាំក្រុមយុវជន២៩ធ្នូ ចុះចែកអំណោយមនុស្សធម៌
ក្នុង ឃុំក្រាំងស្គារ ​ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
នាថ្ងៃទី០៧ ​ខែមេសា ឆ្នាំ២០២៦
(ចម្រៀង​ : សកវាទ៌សន្តិភាព)

10/04/2026

សកម្មភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និង លោកជំទាវ សុខ សុភាព
ដឹកនាំក្រុមយុវជន២៩ធ្នូ ចុះចែកអំណោយមនុស្សធម៌
ក្នុង ឃុំក្រាំងស្គារ ​ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
នាថ្ងៃទី០៧ ​ខែមេសា ឆ្នាំ២០២៦
(ចម្រៀង​ : ទិវាសន្តិភាពនៅកម្ពុជា)

09/04/2026

សកម្មភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និង លោកជំទាវ សុខ សុភាព
ដឹកនាំក្រុមយុវជន២៩ធ្នូ ចុះចែកអំណោយមនុស្សធម៌
ក្នុង ឃុំក្រាំងស្គារ ​ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
នាថ្ងៃទី០៧ ​ខែមេសា ឆ្នាំ២០២៦
(ចម្រៀង​ : អរគុណសន្តិភាព)

Address

National Road #2
Phnom Penh
120510

Alerts

Be the first to know and let us send you an email when ក្រុមការងារបណ្តាញសង្គម២៩ធ្នូ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share