SPEAK News

SPEAK News សង្កាត់ជ្រោយចង្វា, ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ

គោលនយោបាយស្ដីពីការប្រព័ន្ធវាយតម្លៃអចលទ្រព្យ
11/07/2025

គោលនយោបាយស្ដីពីការប្រព័ន្ធវាយតម្លៃអចលទ្រព្យ

រយលានអត្ថន័យនៃ ការតស៊ូ❤️❤️
11/07/2025

រយលានអត្ថន័យនៃ ការតស៊ូ❤️❤️

ប្រកាសស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ✍️
03/07/2025

ប្រកាសស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ✍️

លោកទ្រី ស៊ីថេង បញ្ជាក់ជំហរមិនត្រលប់ទៅធ្វើការជាមួយអង្គការវិញទេ តែសុំអនុញ្ញាតឯកឧត្តមរដ្ឋមន្ត្រី ដើម្បីអាចទៅលេងជាមួយឡាក់គី ...
03/07/2025

លោកទ្រី ស៊ីថេង បញ្ជាក់ជំហរមិនត្រលប់ទៅធ្វើការជាមួយអង្គការវិញទេ តែសុំអនុញ្ញាតឯកឧត្តមរដ្ឋមន្ត្រី ដើម្បីអាចទៅលេងជាមួយឡាក់គី ក្នុងនាមជាសាច់ញាតិ
======================

នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាជាមួយលោក ទ្រី ស៊ីថេង ដែលជាហ្មថែទាំដំរី ឡាក់គី និងក្រុមហ្មដំរីទាំងអស់ដែលជាបុគ្គលិករបស់អង្គការ សម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដោយមានការសម្របសម្រួលពីមន្ត្រីរដ្ឋបាលព្រៃឈើ។

ជំនួបនេះមានគោលបំណងសម្របសម្រួលឱ្យ លោក ទ្រី ស៊ីថេង អាចត្រឡប់ទៅធ្វើការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីមើលថែឡាក់គីវិញ ក៏ដូចជាស្វែងយល់ពីលក្ខខណ្ឌការងាររបស់បុគ្គលិកអង្គការដែលនៅជួយមើលដំរីផងដែរ។

លោក ទ្រី ស៊ីថេង បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីសាវតានៃទំនាស់នៅកន្លែងការងារ ដែលជាហេតុនាំឱ្យលោកសម្រេចចិត្តលាឈប់។ លោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះអនុស្សាវរីយ៍ការងារជាច្រើនឆ្នាំនៅភ្នំតាម៉ៅ ជាពិសេសការងារថែទាំដំរីឡាក់គី។ យ៉ាងណាមិញ លោកបានបដិសេធមិនវិលត្រឡប់ទៅធ្វើការនៅកន្លែងចាស់វិញទេ ដោយគ្រាន់តែស្នើសុំការអនុញ្ញាតឱ្យលោកអាចទៅលេង និងចំណាយពេលស្និទ្ធស្នាលជាមួយឡាក់គីម្ដងម្កាលប៉ុណ្ណោះ។

បន្ទាប់ពីបានស្តាប់ការរៀបរាប់របស់លោក ទ្រី ស៊ីថេង ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការគាំទ្រ និងកោតសរសើរចំពោះការលះបង់ និងការយកចិត្តទុកដាក់របស់លោកក្នុងការថែរក្សាដំរីឡាក់គី តាំងពីតូចអស់រយៈពេលជាង ២៦ ឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រីយល់ឃើញថា បញ្ហានេះមានភាពស្មុគស្មាញ និងស៊ីជម្រៅជាងអ្វីដែលមើលឃើញពីខាងក្រៅ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឧទាហរណ៍ប្រៀបធៀបករណីនេះទៅនឹងប្តីប្រពន្ធដែលបានសម្រេចចិត្តលែងលះគ្នា ហើយកូនក៏ត្រូវឃ្លាតឆ្ងាយពីឪពុកឬម្តាយ។ ក្នុងនាមអាជ្ញាធរ យើងមិនអាចបង្ខំឱ្យប្តីប្រពន្ធទាំងពីរមកសម្របសម្រួលគ្នាវិញឡើយ គឺមានតែព្យាយាមផ្សះផ្សាតែប៉ុណ្ណោះ។

ចំពោះសំណើសុំការអនុញ្ញាតទៅលេងឡាក់គី ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រនិងលើកទឹកចិត្តឱ្យលោកទ្រី សុីថេង ទៅមកភ្ជាប់មនោសញ្ចេតនាជាមួយឡាក់គី ដូចឪពុកនិងកូន។

ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសាកសួរទៅហ្មដំរីផ្សេងៗទៀតដែលជាបុគ្គលិកអង្គការ អំពីលក្ខខណ្ឌការងារផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានសន្យាថា នឹងនាំយកសំណើសំណូមពររបស់លោក ទ្រី សុីថេង និងបុគ្គលិកដទៃទៀត ទៅពិភាក្សាជាមួយតំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។

មុននឹងបញ្ចប់ ដោយយល់ឃើញថា លោក ទ្រី ស៊ីថេង មានចិត្តស្រលាញ់ការងារថែរក្សាសត្វព្រៃ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើថា ក្រសួងនឹងជួយគាំទ្រដល់ការងារថ្មីរបស់លោក ជាពិសេសការងារដែលទាក់ទងនឹងអភិរក្សសត្វទន្សោង នៅតំបន់ប្រាំបីមុំ ខេត្តកំពង់ស្ពឺដែលជាបំណងប្រាថ្នារបស់លោកផ្ទាល់៕
ប្រភព facebook ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។

មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​មក​ពី​ប្រទេស​អូស្ត្រាលី​ ពិនិត្យ​ព្យាបាល​ជំងឺ​បាត​ភ្នែក​...
03/07/2025

មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​មក​ពី​ប្រទេស​អូស្ត្រាលី​ ពិនិត្យ​ព្យាបាល​ជំងឺ​បាត​ភ្នែក​រយៈ​ពេល​៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ​ខែកក្កដា​ ២០២៥ នេះ។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើ ពាក់ព័ន្ធនឹងករណី«ដំរីឡាក់គី និងលោក ទ្រី សុីថេង»
03/07/2025

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើ ពាក់ព័ន្ធនឹងករណី«ដំរីឡាក់គី និងលោក ទ្រី សុីថេង»

ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាមានឫសគល់យ៉ាងជ្រៅជ្រះ ហើយភស្តុតាងបុរាណវត្ថុបានបង្ហាញថាមានមនុស្សរស់នៅតាំងពីប្រហែល ៤២០០ ឆ្នាំ...
26/06/2025

ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាមានឫសគល់យ៉ាងជ្រៅជ្រះ ហើយភស្តុតាងបុរាណវត្ថុបានបង្ហាញថាមានមនុស្សរស់នៅតាំងពីប្រហែល ៤២០០ ឆ្នាំមុនគ.ស. មកម្ល៉េះ។

ការចាប់ផ្តើមនៃរដ្ឋ
រដ្ឋដំបូងគេដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រខ្មែរ គឺ នគរភ្នំ (ហ្វូណន) ដែលបានចាប់ផ្តើមនៅ សតវត្សរ៍ទី១ នៃគ.ស.។ នគរនេះត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងដោយវប្បធម៌ឥណ្ឌា ទាំងផ្នែកសាសនា (ព្រហ្មញ្ញសាសនា និងពុទ្ធសាសនា) អក្សរសាស្ត្រ សិល្បៈ និងស្ថាបត្យកម្ម។

អាណាចក្រខ្មែរ
ក្រោយមក នៅដើម សតវត្សរ៍ទី៩ អាណាចក្រខ្មែរត្រូវបានបង្កើតឡើងដោយព្រះបាទជ័យវរ្ម័នទី២។ អាណាចក្រនេះបានក្លាយជាមហាអំណាចមួយនៅតំបន់អាស៊ីអាគ្នេយ៍ ហើយបានកសាងនូវសំណង់ប្រវត្តិសាស្ត្រជាច្រើន ជាពិសេសប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក។

ដូច្នេះ បើនិយាយអំពីការចាប់ផ្តើមនៃរដ្ឋដែលមានការរៀបចំច្បាស់លាស់ ប្រទេសកម្ពុជាចាប់ផ្តើមនៅ សតវត្សរ៍ទី១ នៃគ.ស. ជាមួយនឹងការកកើតឡើងនៃនគរភ្នំ។

សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃព្រហស្បតិ៍​ ១កើត ខ...
26/06/2025

សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃព្រហស្បតិ៍​ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ អញ្ជើញមកដល់ខេត្តឧត្តរមានជ័យហើយ ដើម្បីចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋនៅខេត្តព្រំដែនកម្ពុជា-ថៃ។
ប្រភព ÷ facebook ក្រសួងព័ត៌មាន

25/06/2025

ក្តីស្រលាញ់ និង ទឹកចិត្តប្រជាពលរដ្ឋខ្មែរឈាមអ្នក ស្នេហាជាតិ។

Address

Phnom Penh

Alerts

Be the first to know and let us send you an email when SPEAK News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SPEAK News:

Share