Yom Buntong TV online

Yom Buntong TV online 🥰💯👍អង្គភាព សារព័ត៌មានខ្ញុំ មានទទួលផ្សាយពាណិជ្ជកម្ម និង ធ្វើវីដេអូ និង កាត់តវីដេអូ ថតពាណិជ្ជកម្ម និង ទំនាក់ទំនងបានតាមលេខទូរសព្ទ☎️ ០១២៧៣៩៣៦៦/០៧០៧៣៩៣៦៦

07/09/2026

សម្តេចធិបតី៖ ទីបំផុតខ្ញុំបាននាំភរិយានិងកូនមកលេង Walk Street ដូចបំណងហើយ ក្រោយពីគម្រោងទៅសម្ពោធទីនោះត្រូវបានលើកពេលជាបន្តបន្ទាប់ដោយសារសង្គ្រាមនៅព្រំដែនជាងមួយឆ្នាំកន្លងមកនេះ។

ទោះបីជាមិនបានដើរទស្សនាគ្រប់កន្លែងតាមបណ្តោយ walk street ក៏ដោយ ក៏ខ្ញុំបានឃើញនូវការរៀបចំរបស់សាលារាជធានីភ្នំពេញ ទាំងសន្តិសុខនិងសណ្តាប់ធ្នាប់បានយ៉ាងល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសបានមកលេងកម្សាន្តដោយសប្បាយរីករាយ មានទាំងចំណីអាហារ និងសិល្បៈកម្សាន្ត។

ខ្ញុំក៏សូមអរគុណចំពោះការស្រឡាញ់រាប់អាន របស់លោកអ៊ំ ពូ មីង បងប្អូន ក្មួយៗ សម្រាប់រូបខ្ញុំ ព្រមទាំងភរិយានិងកូន។

ថ្ងៃអាទិត្យ ទី ៦ កញ្ញា ២០២៦

👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖
📱Facebook https://www.facebook.com/share/16ptDfgmWD/
https://www.facebook.com/share/1EsjP9vfTn/
🌐Website http://yombuntongtvonline.com.kh
📱Telegram https://t.me/YOM070739366 https://t.me/YOML3
📱Tik Tok https://www.tiktok.com/.bunthong?_r=1&_t=ZS-91IwEZyGqvA
📱Youtube https://www.youtube.com/
⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

07/09/2026

រាជរដ្ឋាភិបាលកម្ពុជាបន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams

កាលពីព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យ និងតាមដានវឌ្ឍនភាពដោយផ្ទាល់នៅតាមទីតាំងធ្លាប់មានការប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តកោះកុង បន្ទាប់ពីកងកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចបានបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃយុទ្ធនាការជាតិស្តារសន្តិសុខ និងកិត្តិយសជូនជាតិ និងប្រជាជន។

👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖
📱Facebook https://www.facebook.com/share/16ptDfgmWD/
https://www.facebook.com/share/1EsjP9vfTn/
🌐Website http://yombuntongtvonline.com.kh
📱Telegram https://t.me/YOM070739366 https://t.me/YOML3
📱Tik Tok https://www.tiktok.com/.bunthong?_r=1&_t=ZS-91IwEZyGqvA
📱Youtube https://www.youtube.com/
⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

ទិដ្ឋភាពនៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ក្នុងសប្តាហ៍ទី៨៤នេះ មានវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិ...
06/09/2026

ទិដ្ឋភាពនៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ក្នុងសប្តាហ៍ទី៨៤នេះ

មានវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ជាពិសេស យុវជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងនាំគ្នាសម្រុកសុំថតរូបជាមួយ សម្តេច ដោយទឹកមុខរីករាយ។

ការចុះពិនិត្យ និងដើរកម្សាន្តនៅទីសាធារណៈបែបនេះ បានបង្ហាញពីភាព ស្និទ្ធស្នាល និងការយកចិត្តទុកដាក់របស់សម្តេចធិបតី ចំពោះជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការប្រកបរបររបស់អាជីវករផងដែរ។
ជាមួយទឹកមុខញញឹមរាក់ទាក់របស់សម្តេចធិបតី បានធ្វើឲ្យបរិយាកាសនៅ ផ្សាររាត្រីកាន់តែមានភាពរស់រវើក និងកក់ក្តៅ

នាថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦។

👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖
📱Facebook https://www.facebook.com/share/16ptDfgmWD/
https://www.facebook.com/share/1EsjP9vfTn/
🌐Website http://yombuntongtvonline.com.kh
📱Telegram https://t.me/YOM070739366 https://t.me/YOML3
📱Tik Tok https://www.tiktok.com/.bunthong?_r=1&_t=ZS-91IwEZyGqvA
📱Youtube https://www.youtube.com/
⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ធ្វើមាតុភូមិនិវត្តន៍វិញ ក្រោយបញ្...
06/09/2026

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ធ្វើមាតុភូមិនិវត្តន៍វិញ ក្រោយបញ្ចប់បេសកកម្មក្នុងការចូលរួមសន្និសីទពិភពលោកលើកទី១១ របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង និងទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក នៅទីក្រុងសុីដនី ប្រទេសអូស្រ្តាលី។

រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦។

👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖
📱Facebook https://www.facebook.com/share/16ptDfgmWD/
https://www.facebook.com/share/1EsjP9vfTn/
🌐Website http://yombuntongtvonline.com.kh
📱Telegram https://t.me/YOM070739366 https://t.me/YOML3
📱Tik Tok https://www.tiktok.com/.bunthong?_r=1&_t=ZS-91IwEZyGqvA
📱Youtube https://www.youtube.com/
⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

06/09/2026

លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខគ្រួសារខ្វះខាតចំនួន១គ្រួសារ រស់នៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោកស្រី ហួត ពិសី ភរិ...
05/09/2026

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោកស្រី ហួត ពិសី ភរិយាលោកវរសេនីយ៍ត្រី សំរិទ្ធ សន នាយការិយាល័យស្រាវជ្រាវបទល្មើសឧក្រិដ្ឋ ដែលទើបនិងសម្រាកឆ្លងទន្លេនៅគេហដ្ឋាន

កំពង់ស្ពឺ៖ក្រោមការចង្អុលបង្ហាញតម្រង់ទិសប្រកបដោយគុណធ៌មរបស់ ឯកឧត្តមនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមស្មារតីមនុស្សធម៏ និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសមាជិកអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមគ្រួសារ កាលពីវេលាម៉ោង១០.០០នាទីព្រឹក នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ ព្រមទាំងចូលរួមពីរអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តចុះសួរសុខទុក្ខ លោកស្រី ហួត ពិសី អាយុ៤៣ឆ្នាំ ត្រូវភរិយា លោក វរសេនីយ៍ត្រី សំរិទ្ធ សន នាយការិយាល័យស្រាវជ្រាវបទល្មើសឧក្រិដ្ឋ ដែលទើបនិងសម្រាកឆ្លងទន្លេ រស់នៅភូមិអូក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ខណៈនាពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនិងក្រុមការងារអមតំណើរបានបន្តសំណេះសំណាល អបអរសាទរចំពោះ លោក វរសេនីយ៍ត្រី សំរិទ្ធ សន និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលទទួលបាននូវសមាជិកគ្រួសារថ្មី និងសូមជូនពរម្តាយនិងកូនមានសុខភាពល្អបរិបូរណ៍ ឆ្លាតវៃ និងនាំមកនូវសំណាង ស្នាមញញឹម ព្រមទាំងសុភមង្គលពេញផ្ទះដល់គ្រួសារផងដែរ ជាពិសេសជាទឹកចិត្តដ៏ថ្លៃថ្លា របស់លោកឧត្តមសេនីយ៍ត្រី បានឧបត្ថម្ភជាថវិការចំនួន ៤០០,០០០រៀល(សែសិបមុឺនរៀល) ព្រមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនទៀតរួមមាន៖អង្ក ២បាវ,ទឹកសុទ្ធ ៤កេស,ភេសជ្ជៈ២កេស ដែលសរុបជាថវិការចំនួន ៦០០,០០០រៀលថែមទៀតផង។

05/09/2026

អធិការនគរបាលស្រុកបាធាយ យកចិត្តទុកដាក់ពង្រឹងការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ

លោកវរសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុកបាធាយ បានយកចិត្តទុកដាក់ និងជំរុញឱ្យមន្ត្រីជំនាញផ្នែកអត្តសញ្ញាណកម្ម បន្តពង្រឹងការផ្សព្វផ្សាយព័ត៌មាន និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានទូលំទូលាយ រហ័សរហួន និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖
📱Facebook https://www.facebook.com/share/16ptDfgmWD/
https://www.facebook.com/share/1EsjP9vfTn/
🌐Website http://yombuntongtvonline.com.kh
📱Telegram https://t.me/YOM070739366 https://t.me/YOML3
📱Tik Tok https://www.tiktok.com/.bunthong?_r=1&_t=ZS-91IwEZyGqvA
📱Youtube https://www.youtube.com/
⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

04/09/2026

អភិបាលខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋ ១០គ្រួសារ ដែលរងផលប៉ះពាល់ដោយអគ្គិភ័យ

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋចំនួន ១០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគ្រោះអគ្គិភ័យ នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អភិបាលខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋ ១០គ្រួសារ ដែលរងផលប៉ះពាល់ដោយអគ្គិភ័យភ្នំពេញ៖ នាព្រឹកថ...
04/09/2026

អភិបាលខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋ ១០គ្រួសារ ដែលរងផលប៉ះពាល់ដោយអគ្គិភ័យ

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋចំនួន ១០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគ្រោះអគ្គិភ័យ នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌមានជ័យ បានសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់គ្រួសារដែលរងផលប៉ះពាល់ ដោយបានសម្តែងនូវការយកចិត្តទុកដាក់ និងការចូលរួមជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះគ្រោះអាសន្ន។

លោកអភិបាលខណ្ឌបានលើកឡើងថា ការចុះសួរសុខទុក្ខ និងផ្តល់អំណោយឧបត្ថម្ភនៅពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌមានជ័យ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលកំពុងជួបការលំបាកដោយសារគ្រោះអគ្គិភ័យ។

ជាមួយគ្នានេះ លោកអភិបាលបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាអគ្គិភ័យ ពិសេសការប្រើប្រាស់អគ្គិសនី ចង្ក្រានហ្គាស និងឧបករណ៍ដែលអាចបង្កឱ្យមានអគ្គិភ័យ ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយហានិភ័យដែលអាចកើតមានជាយថាហេតុ។

សម្រាប់អំណោយឧបត្ថម្ភដែលបានប្រគល់ជូន ក្នុងមួយគ្រួសារ រួមមាន៖

អង្ករ ២៥គីឡូក្រាម តង់ ១ មី ១កេស ទឹកសុទ្ធ ២កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និងថវិកាមួយចំនួន។

សកម្មភាពចុះសួរសុខទុក្ខ និងផ្តល់អំណោយឧបត្ថម្ភនេះ មិនត្រឹមតែជាការចូលរួមសម្រាលការលំបាកជាក់ស្តែងរបស់គ្រួសាររងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីស្មារតីមនុស្សធម៌ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន ចំពោះប្រជាពលរដ្ឋនៅពេលជួបប្រទះគ្រោះអាសន្ន។

👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖
📱Facebook https://www.facebook.com/share/16ptDfgmWD/
https://www.facebook.com/share/1EsjP9vfTn/
🌐Website http://yombuntongtvonline.com.kh
📱Telegram https://t.me/YOM070739366 https://t.me/YOML3
📱Tik Tok https://www.tiktok.com/.bunthong?_r=1&_t=ZS-91IwEZyGqvA
📱Youtube https://www.youtube.com/
⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

លោកមេប៉ុស្តិ៍នគរបាលសង្កាត់ព្រែកលៀប ស្វែងរកអត្តសញ្ញាណប័ណ្ណនគរបាលជាតិដែលបានបាត់ភ្នំពេញ៖ លោក លឹម ច័ន្ទរតនា មេប៉ុស្តិ៍នគរបាល...
03/09/2026

លោកមេប៉ុស្តិ៍នគរបាលសង្កាត់ព្រែកលៀប ស្វែងរកអត្តសញ្ញាណប័ណ្ណនគរបាលជាតិដែលបានបាត់

ភ្នំពេញ៖ លោក លឹម ច័ន្ទរតនា មេប៉ុស្តិ៍នគរបាលសង្កាត់ព្រែកលៀប បានជូនដំណឹងអំពីការបាត់ អត្តសញ្ញាណប័ណ្ណនគរបាលជាតិ កាលពីថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋ ឬសាធារណជន បានរើសឃើញអត្តសញ្ញាណប័ណ្ណខាងលើ សូមមេត្តាជួយទំនាក់ទំនងមកកាន់លេខទូរសព្ទ ០១០ ៨៦៧ ៦០៧ ដើម្បីប្រគល់ជូនម្ចាស់វិញ។

ការជូនដំណឹងនេះមានគោលបំណងស្វែងរកអត្តសញ្ញាណប័ណ្ណដែលបានបាត់ ដើម្បីយកមកប្រគល់ជូនម្ចាស់ដើមវិញ។ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាចូលរួមសហការក្នុងករណីបានប្រទះឃើញ ឬទទួលបានអត្តសញ្ញាណប័ណ្ណខាងលើ។

👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖
📱Facebook https://www.facebook.com/share/16ptDfgmWD/
https://www.facebook.com/share/1EsjP9vfTn/
🌐Website http://yombuntongtvonline.com.kh
📱Telegram https://t.me/YOM070739366 https://t.me/YOML3
📱Tik Tok https://www.tiktok.com/.bunthong?_r=1&_t=ZS-91IwEZyGqvA
📱Youtube https://www.youtube.com/
⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

Address

Sangkat Chrouy Changva សង្កាត់​ជ្រោយ​ចង្វា
Phnom Penh
12000

Alerts

Be the first to know and let us send you an email when Yom Buntong TV online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share