យុវជនការពារ សន្តិភាព - YKSTV

យុវជនការពារ សន្តិភាព - YKSTV ykstv បង្កើតឡើងដើម្បីជួយសង្គម...!

កំណត់ចំណាំ៖ យុវជនការពារ សន្តិភាព - YKSTV អនឡាញ គឺជាហ្វេសបុកផេក១ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកនូវព័ត៌មាន ឬចំណេះដឹងទូទៅដល់មហាជនិងអ្នកគាំទ្រមិនពាក់ព័ន្ធនិន្នាការនយោបាយណាមួយជាដាច់ខាត។ ម្យ៉ាងទៀតហ្វេសបុកផេកយើងខ្ញុំ គឺជាអង្គភាពសារព័ត៌មាន
ដូចនេះអត្ថបទមួយចំនួនត្រូវបានដកស្រង់ចេញពីបណ្តាញព័ត៌មាននានា ឬគេហទំព័រធំៗល្បីៗទាំងក្នុងនិងក្រៅស្រុក ដើម្បីផ្សព្វផ្សាយបន្តជូនបងប្អូនជនរួមជាតិ - អន្តរជាតិយើងបានជ្រ

ាប និងពិចារណាតែប៉ុណ្ណោះ។ អង្គភាពយើងខ្ញុំមិនទទួលខុសត្រូវរាល់ការបញ្ចេញមតិណាមួយរបស់មហាជននោះឡើយ។
បើមានបំណងចង់ផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ សូមទំនាក់ទំនង៖ WathsApp,Telegram,Phone : (+855) 718484000 / 12804979 ឬឆាតមកកាន់ហ្វេសប៊ុកផេក SRTV សូមអរគុណ៕

14/03/2025

ពត៌មានជាតិ ថោងមុនី ស្លឹករិតអេច ឌី SRTV អនឡាញ។
ចេញផ្សាយថ្ងៃទី 9មិនា2025
លោកជាឈុនលីជាមេឃុំទទួលស្គាល់ថា នាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនកោះរកាម្នាក់ ពិតជាបានយកផ្លូវធ្វើអាជីវកម្មឬនិយាយបានថាកន្ទេលធំបន្លំដេក និងធ្វើរបងបិទផ្លូវប្រាកដមែន ដោយផ្អែកថាអាស្រ័យផល!
{ព្រៃវែង}=ថ្លែងក្នុងបទសម្ភាសន៍ជាមួយ( ជាមួយអ្នកសារព័ត៌មាន យើង)នៅថ្ងៃទី០៩.០៣.២០២៥ លោក ជា ឈុនលី មេឃុំកោះរកាបានទទួលស្គាល់ថា ក្រុមហ៊ុនលោក លឹម ហុងសែ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ពិតជាបានយកផ្លូវធ្វើអាជីវកម្មនិងធ្វើរបងថ្មបិទផ្លូវប្រាកដមែន!!។
បើតាមលោកមេឃុំ ការយកដីផ្លូវមកធ្វើអាជីវកម្មនិងធ្វើរបងថ្មបិទផ្លូវពីសំណាក់លោកវរសេនីយ៍ឯក លឹម ហុងសែ នៅពេលនេះ។
ក៏ព្រោះតែលោក លឹម ហុងសែ បានស្នើសុំយកដីផ្លូវដើម្បីអាស្រ័យផល ពង្រីកកន្លែងផ្ញើម៉ូតូ ខណៈឯកសារនៃការស្នើសុំនោះ គឺបានបញ្ជូនដល់ខេត្តហើយ ប៉ុន្តែមិនទាន់ធ្លាក់មកវិញ!។
-ចំពោះសំនួរថា បើច្បាប់មិនទាន់អនុញ្ញាតផង ហេតុអ្វីបានជាធ្វើរបងបិទផ្លូវ…?។
-ត្រង់ចំណុចនេះលោកមេឃុំ បានឆ្លើយថា ជាតម្រូវការរបស់ក្រុមហ៊ុនលោក លឹម ហុងសែ ដោយពង្រីកទីតាំងនិងបិទផ្លូវ ដើម្បីសុវត្ថិភាពកន្លែងចតម៉ូតូ របស់កម្មករ(បេនស្រូវ) ក្នុងនោះប្រសិនបើរដ្ឋបាលខេត្ត.មិនអនុញ្ញាតឱ្យទេ នឹងបើកផ្លូវជូនវិញ។
សូមជម្រាបថា ផ្លូវ១ខ្សែនេះមានទីតាំងត្រង់ចំណុចខាងជើង ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ប្រហែល៦០០ម៉ែត្រ.ជាផ្លូវយុទ្ធសាស្រ្តសម្រាប់ឡើងចុះទន្លេមេគង្គ ដែលមានបណ្ដោយពីកើតទៅលិច ទទឹងប្រហែល៥ម៉ែត្រ ស្ថិតក្នុងឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។
ថ្មីៗនេះលោកវរសេនីយ៍ឯក លឹម ហុងសែ បានទិញដីអតីតកាស៊ីណូចាស់ដែលគេទុកចោលត្រង់ចំណុចខាងលើ ដើម្បីធ្វើ(បេនស្រូវ)ហើយដីនេះ ខាងត្បូងជាប់នឹងផ្លូវចុះទន្លេតែម្ដង។
ជាមួយគ្នានោះលោក លឹម ហុងសែ ក៏បានរុះរើអគារកាស៊ីណូចេញ.ក្នុងបំណងសំអាតទីតាំងបរិវេណ សម្រាប់(បេនស្រូវ)។
មិនតែប៉ុណ្ណោះ លោក លឹម ហុងសែ ថែមទាំងបានវាយកម្ទេចរបងថ្ម ដែលនៅខាងត្បូងជាប់និងផ្លូវសាធារណៈ រួចវាតទីរំលោភយកផ្លូវទាំងស្រុង។
ប្រភពបន្តថា ក្រោយវាតទីរំលោភយកបានហើយ លោក លឹម ហុងសែ ក៏បានសាងសង់របងថ្មបិទផ្លូវ ភ្ជាប់ពីព្រំដីរបស់ខ្លួន មកទល់និងរបងថ្ម.ដែលនៅខាងត្បូងផ្លូវតែម្ដង!។
សមត្ថកិច្ចនៅតំបន់នោះ បានអះអាងថា សកម្មភាពរបស់លោកវរសេនីយ៍ឯក លឹម ហុងសែ ខាងលើគឺជាចេតនាអាក្រក់ ដែលមិនអាចទទួលយកបាន..!។
-ត្បិតផ្លូវ១ខ្សែនេះ ពុំសូវមានពលរដ្ឋធ្វើដំណើរឆ្លងកាត់ក៏ពិតមែន ប៉ុន្តែវាជាផ្លូវយុទ្ធសាស្រ្តដ៏សំខាន់ សម្រាប់ឡើងចុះទន្លេ ឬតាមដានឃ្លាំមើលបទល្មើសផ្សេងៗ តាមព្រំដែនកម្ពុជាវៀតណាម
ក្នុងនោះ ប្រសិនបើអាជ្ញាធរ នៅតែបណ្ដែតបណ្ដោយឱ្យលោក លឹម ហុងសែ រំលោភយកផ្លូវតាមតែអំពើចិត្ត ដោយធ្វើរបងបិទជិតបែបនេះ តើមានផ្លូវឯណា សម្រាប់តាមឃ្លាំមើលបទល្មើសតទៅទៀត។
-ដោយឡែក អ្នកនៅព្រំដែនកោះរកា បានអះអាងថា លោកវរសេនីយ៍ឯក លឹម ហុងសែ ពុំមែនចេះតែហ៊ានយកដីផ្លូវ ដោយចិត្តឯងនោះទេ ខណៈលោកជាមនុស្សល្អនិងជួយសង្គម។
ពោលគឺ ការយកផ្លូវនេះ ដោយផ្អែកថា ដើម្បីពង្រីកកន្លែងផ្ញើម៉ូតូឱ្យធំទូលាយ.ម្យ៉ាងវិញទៀត ផ្លូវ១ខ្សែនេះ គឺទុកចោលយូរហើយ ដោយពលរដ្ឋពុំសូវធ្វើដំណើរឆ្លងកាត់នោះទេ និងមានការឯកភាពឱ្យយកពីសំណាក់ឃុំនិងស្រុក.ជាថ្នូរនឹងការសាងសង់ សមិទ្ធផលផ្សេងៗក្នុងឃុំ។
-ដើម្បីឱ្យមានចម្លើយទាំងសងខាងនៅថ្ងៃទី០៩.០៣.២០២៥( អ្នកព័ត៌មានយើង)បានសុំការបំភ្លឺពីលោកវរសេនីយ៍ឯក លឹម ហុងសែ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកាប៉ុន្តែទូរស័ព្ទចូលហើយលោកមិនទទួល.!។
រីឯលោក កែវ ជា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកាក៏មិនអាចសុំការបំភ្លឺបានដែរ ខណៈទូរស័ព្ទចូលហើយលោកមិនទទួលដូចគ្នា.!។
-ចំណែកលោក វ៉ា ធីម អភិបាលស្រុកពាមជរបានថ្លែងថា លោកមិនដឹងទេចំពោះករណីខាងលើ ហើយលោកក៏គ្មានសិទ្ធិឱ្យគេបិទផ្លូវអ្វីដែរ។
ក្នុងនោះលោក វ៉ា ធីម ក៏បានរុញឱ្យទៅសួររដ្ឋបាលឃុំជំនួសវិញ។
-ចំពោះលោកមេឃុំកោះរកា គឺបានលើកឡើង ដូចខាងលើហើយ..!!។
ជុំវិញរឿងនេះសមត្ថកិច្ចពាក់ព័ន្ធ សុំស្នើយ៉ាងទទូចដល់ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង.ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាពិនិត្យចាត់វិធានការ បើកផ្លូវខាងលើវិញដោយក្ដីអនុគ្រោះ ព្រោះថាផ្លូវ១ខ្សែនេះ ជាផ្លូវយុទ្ធសាស្រ្ត សម្រាប់ឃ្លាំមើល បទល្មើសតាមព្រំដែន៕

14/03/2025
ខ្ញុំមានទស្សន:1លើវិស័យដីធ្លីនៅកម្ពុជាដូចខាងក្រោម:@-ធ្វើកំណែទម្រង់ដីធ្លីទ្រង់ទ្រាយធំដូចខាងក្រោម      √ ធ្វើបច្ចុប្បន្នភាព...
11/08/2024

ខ្ញុំមានទស្សន:1លើវិស័យដីធ្លីនៅកម្ពុជាដូចខាងក្រោម:
@-ធ្វើកំណែទម្រង់ដីធ្លីទ្រង់ទ្រាយធំដូចខាងក្រោម
√ ធ្វើបច្ចុប្បន្នភាពដីរដ្ឋដែលទំនេរ និងផ្តល់ឲ្យក្រុមហ៊ុនវិនីយោគ ប៉ុន្តែគ្មានសកម្មភាពដកមកទុកជាសម្បត្តិរដ្ឋវិញ
√ ដកហូតយកដីពីបុគ្គលឯកជនរូបណាដែលមានលើសពី ៥០០ហិតា ឡើងទៅមកទុកជាសម្បត្តិរដ្ឋវិញ
√ មិនអនុញ្ញាតឲ្យបុគ្គលឯកជនរូបណាមានសិទ្ធិកាន់កាប់ដីរដ្ឋលើសពី ៥០០ហិតាឡើយ បើទោះជាទិញក៏ដោយ
√ បង្កើតគោលនយោបាយគ្រប់គ្រងដីរដ្ឋ និងទ្រព្យសម្បត្តិឲ្យមានប្រសិទ្ធិភាពខ្ពស់ និងតម្លាភាព
√ ធ្វើស្ថិតិដោយយុត្តិធម៌លើចំនួនពលរដ្ឋដែលគ្មានផ្ទះ ឬគ្មានដីធ្លីពិតប្រាកដ ហើយមានគោលនយោបាយបែងចែកច្បាស់លាស់ និងចេញកម្មសិទ្ធិជូនពលរដ្ឋ
√ រាជរដ្ឋាភិបាលគួរមានគោលនយោបាយចែកដីឲ្យពលរដ្ឋដែលគ្មានផ្ទះ ឬដី ទំហំ ៥ហិតា (ចំការ ឬស្រែ) ៥០ម * ១០០ម ជាដីលំនៅឋាន និងចេញប័ណ្ណកម្មសិទ្ធិជូន
√ បង្កើតគោលនយោបាយដកហូតដីធ្លីឯកជននៅតាមតំបន់ព្រំដែនមកទុកជាសម្បត្តិរដ្ឋ និងកំណែនពលរដ្ឋឲ្យទៅរស់នៅតាមជាយដែន
√ បង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ទីផ្សារ វត្តអារាមជាដើម នៅតាមតំបន់ព្រំដែន......................

ខ្ញីគិតថា បើរាជរដ្ឋាភិបាលអនុវត្តបានលើវិស័យដីធ្លី និងទស្សន: ទាំងនេះ គឺប្រាកដត្រូវបានពលរដ្ឋគាំទ្របោះឆ្នោតគ្រប់អាណត្តិ

សូមបងប្អូនផ្តល់មតិ ចំពោះទស្សន:យល់ឃើញខាងលើដូចតទៅ

A - បើគាំទ្រទស្សន:នេះ B - មិនគាំទ្រទស្សន:នេះ

ដំណឹងជ្រើសរើសបុគ្គលិក
20/05/2024

ដំណឹងជ្រើសរើសបុគ្គលិក

15/05/2024

Address

Phnom Penh Kingdom Of Cambodia
Phnom Penh
12000

Alerts

Be the first to know and let us send you an email when យុវជនការពារ សន្តិភាព - YKSTV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to យុវជនការពារ សន្តិភាព - YKSTV:

Share