08/12/2025
សម្តេចតេជោ ហ៊ុន សែន ទម្លាយវិដេអូលោក អនុធីន មានទំនាក់ទំនងជិតស្និទ្ធជាមួយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន (Video inside)
(ភ្នំពេញ)៖ តាមរយៈវិដេអូរយៈ១៦វិនាទី សម្តេចតេជោ ហ៊ុន សែន ទម្លាយវិដេអូលោក អនុធីន មានទំនាក់ទំនងជិតស្និទ្ធជាមួយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយភ្ជាប់ជាមួយសំណេរដូចខាងក្រោម៖
«មិននឹកស្មានថានាយករដ្ឋមន្ត្រីថៃ អនុធីន ដើម្បីគោលដៅនៃសន្លឹកឆ្នោត នាពេលខាងមុខគឺហ៊ានប្រើជិវិតកងទ័ព និងប្រជាជនដោយប្រកាសធ្វើសង្គ្រាម ជាមួយកម្ពុជាក្នុងពេលដែលកងទ័ពកម្ពុជាមិនតបតនោឡើយ។
ពេលមិនទាន់ក្លាយជានាយករដ្ឋមន្ត្រីគឺជាមិត្តភក្រ័ដល់ឡើងជានាយករដ្ឋមន្ត្រីភ្លេចមិត្តភាព។ យើងយល់ពីការស្រឡាញ់ជាតិតែមិន គួរប្រកាសធ្វើសង្គ្រាមជាមួយអ្នកមិន តបតនោះដែរ»៕