Kim Sopheap NPMEC Live News

Kim Sopheap NPMEC Live News welcome to My page Sharing Ang Carinl

07/10/2025
06/10/2025
សាធារណរដ្ឋអាហ្រ្វិកកណ្តាល(ទីក្រុងបាងហ្គី)៖នៅថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ០៣ ខែតុ...
06/10/2025

សាធារណរដ្ឋអាហ្រ្វិកកណ្តាល(ទីក្រុងបាងហ្គី)៖នៅថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៥ លោក វរសេនីយឯក តាង ផល្លា មេបញ្ជាការកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៩៨ ទី៣ បានអញ្ជើញចូលរួមកម្មវិធី បំពាក់គ្រឿងឥស្សរិយយស ជូនកងកម្លាំងប្រតិកម្មរហ័ស ប្រទេស ប៉ូតាន ៕

នាងខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះ​ ឯកឧត្តម ឧត្តមសេនីយ៍​ទោ​ ប្រាក់ សុទ្ធ អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដែលបានសួរសុ...
02/10/2025

នាងខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះ​ ឯកឧត្តម ឧត្តមសេនីយ៍​ទោ​ ប្រាក់ សុទ្ធ អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដែលបានសួរសុខទុក្ខ និងឧបត្ថម្ភ​ថវិកាចំនួន ២០០ដុល្លា ជូនដល់គ្រួសារនាងខ្ញុំដែលត្រូវគ្រោះថ្នាក់ចរាចរណ៍ នាពេលកន្លងទៅ សូមគោរពជូនពរ​ ឯកឧត្តម បានជួបប្រទះតែសេចក្តីសុខ​ សុខភាពល្អ​ សំណាងល្អ​ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមជួបប្រទះនូវពុទ្ធពរទាំងឡាយ៤ប្រការ គឺអាយុ​ វណ្ណៈ​ សុខៈ​ពលៈ​កុំបី​ឃ្លៀង​ឃ្លាតឡើយ🙏🙏🙏

ល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេន៏យ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជ...
02/10/2025

ល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេន៏យ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញចូលរួម ពិធិទិវាជាតិនិងខួបលើកទី៧៧នៃកងទ័ពសាធារណរដ្ឋកូរ៉េ ដែលប្រារព្ធឡើងនៅរាជធានីភ្នំពេញ៕

នៅទីស្តីការក្រសួងការពារជាតិ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេន៏យ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជ...
01/10/2025

នៅទីស្តីការក្រសួងការពារជាតិ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេន៏យ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញចូលរួម កិច្ចប្រជុំឆ្លងសេចក្តីព្រាង “របាយការណ៍បូកសរុបការងារ៩ខែនិងទិសដៅអនុវត្ត ត្រីមាសទី៤ ឆ្នាំ២០២៥» របស់ក្រសួងការពារជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក តន់ សាលី អគ្គនាយករង មជ្ឈមណ...
01/10/2025

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក តន់ សាលី អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាង ឯកឧត្តម សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយណ៍ការបូកសរុបការងារត្រីមាសទី៣ និងទិសដៅអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០២៥ ។

សាធារណរដ្ឋអាហ្វ្រិកកណ្តាល៖ ថ្ងៃអាទិត្យ ៦កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី ២៨​​ ខែកញ្ញា ឆ្នាំ២០២៥.....
28/09/2025

សាធារណរដ្ឋអាហ្វ្រិកកណ្តាល៖ ថ្ងៃអាទិត្យ ៦កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី ២៨​​ ខែកញ្ញា ឆ្នាំ២០២៥..............................................
កងអនុសេនាតូចកម្ទេចគ្រាប់មិនទាន់ផ្ទុះទី ២​ ដែលកំពុងឈរជើងនៅតំបន់ អ៊ឹនឌីម ក្នុងភូមិភាគខាងលិច បានចូលរួមល្បាតក្នុងតំបន់ឈរជើងរបស់ខ្លួន នឹងតាមសហគមន៍ ស្តីពីវឌ្ឍនភាព​របស់សន្តិសុខ តំបន់៕

សាធារណរដ្ឋអាហ្រ្វុិកកណ្តាល(ទីក្រុងបាងហ្គី)៖ ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៥ អនុវត្តតាមផែនការហ្វឹកហ្វឺនរបស់ លោក វរសេនីយត្រី...
28/09/2025

សាធារណរដ្ឋអាហ្រ្វុិកកណ្តាល(ទីក្រុងបាងហ្គី)៖ ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៥ អនុវត្តតាមផែនការហ្វឹកហ្វឺនរបស់ លោក វរសេនីយត្រី ថា ឆៃយ៉ា នាយប្រតិបត្តិការ កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៩៨ ទី៣ ក្រុមគ្រូបង្គោលបានដឹកនាំសមាជិកក្នុងកងអនុសេនាធំ ដើម្បីរំលឹករាល់មេរៀន ចាស់ៗនឹងបង្រៀនរាល់មេរៀនថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបតាមផែនការហ្វឹកហ្វឺនរបស់នាយការិយាល័យអប់រំ​MINUSCA៕

28/09/2025
ព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥  ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្ត...
27/09/2025

ព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់បានចូលជាធរមាន។

On Saturday Morning, 27 September 2025, the Ministry of National Defence of the Kingdom of Cambodia facilitated the visit of the Interim Observer Team (IOT), led by Malaysia, along with its members, to observe, verify, and report on the situation at Wat Prasat Ta Moan Sean Chey, Oddar Meanchey province, after the Ceasefire Agreement came into effect

ប្រភព ក្រសួងការពារជាតិ #មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ  ឯកឧត្តម ឧត្...
22/09/2025

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង ធូ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាង ឯកឧត្តម អគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានផ្ទេរនិងទទួល រថយន្តចំនួន៣គ្រឿង មានរថយន្តពេទ្យ២គ្រឿង និងរថយន្តសឺរ៉ែនpick up ១គ្រឿង ជូនទៅឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន ប្រធានគណៈកម្មាធិការចំពោះកិច្ច រៀបចំបុណ្យសព វិរយុទ្ធជនពលីក្នុងសមរភូមិនៃក្រសួងការពារជាតិ៕

Address

Phnom Penh
12150

Website

Alerts

Be the first to know and let us send you an email when Kim Sopheap NPMEC Live News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category