20/08/2026
[English below]
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកចូលរួមទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីដ៏ពិសេស និងប្រកបដោយភាពច្នៃប្រឌិត ដែលរៀបចំដោយក្រុមការងារ Krahaam Podcast កាលពីថ្ងៃសៅរ៍ ទី៧ ខែសីហា នៅមជ្ឈមណ្ឌលបុប្ផាណា។
យើងមានសេចក្តីសោមនស្សរីករាយដែលបានទទួលស្វាគមន៍អ្នកចូលរួមជាច្រើន និងបានឃើញមជ្ឈមណ្ឌលពោរពេញដោយការជជែកពិភាក្សាប្រកបដោយអត្ថន័យ និងភាពច្នៃប្រឌិត។ ការចូលរួម និងការគាំទ្ររបស់អ្នកទាំងអស់គ្នា បានរួមចំណែកធ្វើឱ្យកម្មវិធីនេះក្លាយជាបទពិសោធន៍ដ៏គួរឱ្យចងចាំ។
🎉 សូមអបអរសាទរដល់ក្រុមការងារ Krahaam Podcast ចំពោះភាពច្នៃប្រឌិត និងភាពជោគជ័យនៃកម្មវិធី! ការខិតខំប្រឹងប្រែង ចំណង់ចំណូលចិត្ត និងគំនិតច្នៃប្រឌិតរបស់ក្រុមការងារ បានរួមចំណែកបង្កើតកន្លែងដ៏មានអត្ថន័យ សម្រាប់យុវជន និងសហគមន៍បានជួបជុំ ពិភាក្សា និងចែករំលែកសំឡេងរបស់ពួកគេ។
🎙 ផតខាសនេះមានគោលបំណងធ្វើឱ្យបទពិសោធឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ ក្លាយជាអ្វីដែលងាយយល់ និងទាញចំណាប់អារម្មណ៍សម្រាប់យុវជនជំនាន់ក្រោយ ដោយលើកទឹកចិត្តឱ្យពួកគេស្តាប់ ស្វែងយល់ និងភ្ជាប់អតីតកាលទៅនឹងការពិភាក្សាបច្ចុប្បន្នអំពីយុត្តិធម៌ និងការចងចាំ។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការរវាងមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងក្រហមផតខាស ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) AFD - Agence Française de Développement មូលនិធិហេនរីលូស៍ Henry Luce Foundation មូលនិធិរៃ Rei Foundation Limited និងមិត្តរបស់មជ្ឈមណ្ឌបុប្ផាណា តាមរយៈម៉ាយរៀដយូអេសអេ Myriad USA ។
- - - - - - - - - -
A heartfelt thank you to everyone who joined us last Saturday, August 7, for this special and creative event organized by the Krahaam Podcast team at Bophana Center.
We were delighted to welcome so many visitors and see the space filled with meaningful conversations, creativity, and positive energy. Your presence and support helped make the event truly memorable.
🎉 Congratulations to the Krahaam Podcast team on a creative and successful event! Your passion, ideas, and dedication continue to create meaningful spaces for young people, artists, and communities to connect and share their voices.
The podcast aims to make complex historical experiences accessible and engaging for younger generations, encouraging them to listen, reflect, and connect the past with contemporary discussions on justice and memory.
This event is co-organized by the Bophana Audiovisual Resource Center and Krahaam Podcast with financial support from France through the AFD - Agence Française de Développement, the Henry Luce Foundation, the Rei Foundation Limited, and Friends of Bophana through Myriad USA.