24/08/2026
ក្រុមប្រដាប់អាវុធយ៉ាងហោចណាស់ ១៥នាក់ វាយប្រហារសាលាឃុំមួយនៅខេត្តប៉ាត់តានី
យប់ថ្ងៃទី ២៣ ខែសីហា មានសេចក្តីរាយការណ៍ថា ក្រុមប្រដាប់អាវុធយ៉ាងហោចណាស់ ១៥នាក់ បានចូលវាយប្រហារ សាលាក្រុង/រដ្ឋបាលឃុំ Phoming ក្នុងស្រុក Panare ខេត្តប៉ាត់តានី ប្រទេសថៃ។
ក្រុមជនប្រដាប់អាវុធបានចាប់ចង សន្តិសុខ ២នាក់ មុនពេលបែងចែកគ្នាជាក្រុម ដើម្បីដុតបំផ្លាញយានយន្ត ដុតអគាររដ្ឋបាល និងដាក់គ្រឿងផ្ទុះមួយគ្រាប់នៅក្នុងបរិវេណនោះ។
ក្នុងហេតុការណ៍នេះ យានយន្តរបស់រដ្ឋបាលចំនួន ៤គ្រឿង រួមមាន រថយន្តពន្លត់អគ្គិភ័យ រថយន្តប្រមូលសំរាម រថយន្តភីកអាប់ និងរថយន្តសង្គ្រោះបន្ទាន់ ត្រូវបានបំផ្លាញ ឬរងការខូចខាត។ ក្រោយមក គ្រឿងផ្ទុះមួយគ្រាប់បានផ្ទុះនៅក្បែរប៉ុស្តិ៍សន្តិសុខ បណ្តាលឱ្យមានការខូចខាតបន្ថែមទៀត។
មន្ត្រីជំនាញជឿជាក់ថា ហេតុការណ៍នេះអាចជាផ្នែកមួយនៃ យុទ្ធនាការវាយប្រហារដែលមានការសម្របសម្រួលគ្នា ដែលកំពុងកើតឡើងនៅតាមបណ្តាខេត្តជាប់ព្រំដែនភាគខាងត្បូងរបស់ប្រទេសថៃចំនួន ៣ខេត្ត។