ពន្លឺយុត្តិធម៌ ទាន់ហេតុការណ៍24ម៉ោង

  • Home
  • Cambodia
  • Phnom Penh
  • ពន្លឺយុត្តិធម៌ ទាន់ហេតុការណ៍24ម៉ោង

ពន្លឺយុត្តិធម៌ ទាន់ហេតុការណ៍24ម៉ោង តេឡាក្រាម:​ https://t.me/ChanThorl02
គ្រុបផ្តល់ព័ត៌មាន:​ https://t.me/punloeunyutetornews

30/11/2025

🔵 នៅវេលាម៉ោង២១និង៣០នាទី យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃកំពុងចុះប្រតិបត្តិការឡោមព័ទ្ធបង្ក្រាបទីតាំងភោជនីយដ្ឋានមួយកន្លែង យីហោ ( ផ្ទះអូន ) សង្ស័យមានបង្កប់បម្រើសេវាផ្លូវភេទ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

30/11/2025

🔵 រថយន្តតាក់ស៊ីមួយគ្រឿង ស..ង្ស័..យឆ្លងចរន្តអគ្គិសនី បណ្ដាល.ឆា-ប.ឆេះរថយន្តទាំងស្រុង ចំណែកអ្នកដំណើរដែលជិះក្នុងរថយន្តនោះបានចុះចេញទាន់ មិនមាននរណាម្នាក់.រ-ង.របួ.//.ស.នោះទេ។

ហេតុការណ៍នេះ បានកើតឡើងនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ សូមចូលរួមសោកស្តាយជាមួយម្ចាស់រថយន្តផង 😢😢🙏

update  សមត្ថកិច្ចខេត្តតាកែវ ចាប់ខ្លួនប្រពន្ធចុង និងម្ដាយ ព្រមទាំងកូនប្រុស ករណីស្រោចសាំ//ងដុ//តប្រពន្ធដេីម 😢😭 តាមប្រភពព័...
30/11/2025

update សមត្ថកិច្ចខេត្តតាកែវ ចាប់ខ្លួនប្រពន្ធចុង និងម្ដាយ ព្រមទាំងកូនប្រុស ករណីស្រោចសាំ//ងដុ//តប្រពន្ធដេីម 😢😭 តាមប្រភពព័ត៍មានថា ប្រពន្ធចុងនេះ បានយកប្តីគេ10ឆ្នាំជាង ប្រពន្ធដើមក៏មិនមាត់1មាត់។ ចុងក្រោយនេះ មានមនុស្សចំនួន5នាក់ កូនប្រពន្ធចុង2នាក់ និងប្អូនស្រីប្រពន្ធចុង1នាក់ ជាមួយនឹងកូនប្អូនស្រីប្រពន្ធចុង1នាក់ទៀតទាំងអស់5នាក់ រួមដៃគ្នាវា//យ និងយកសា/ងចា//កដុ//តប្រពន្ធដេីម ជាជនរងគ្រោះ ។ ហេតុការណ៍ស្ថិតនៅក្នុងភូមិធន់មន់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។

ប្រភព: សមត្ថកិច្ច

កំលាំងកងរាជអាវុធហត្ថខេត្តតាកែវ និងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរកឃើញកាំភ...
30/11/2025

កំលាំងកងរាជអាវុធហត្ថខេត្តតាកែវ និងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរកឃើញកាំភ្លើងខ្លីចំនួន២ដើម គ្រាប់ជិត២០០គ្រាប់ ម្សៅក្រាមសង្ស័យ ថ្នាំញៀន ៣កញ្ចប់ធំ រួមនិងរថយន្តស៊េរីទំនើប២គ្រឿងព្រមទាំងសម្ភារៈជាច្រើនទៀត ក្នុងប្រតិបត្តិការចូលឆែកឆេរផ្ទះជនសង្ស័យម្នាក់ ស្ថិតនៅក្នុងភូមិត្មាតលេង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ប៉ុន្តែជនសង្ស័យបានរត់គេចបាត់ដោយសុវត្ថិភាព។
សមត្ថកិច្ច បានឱ្យថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ និងបានសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចុះឆែកឆេរលំនៅឋានរបស់ឈ្មោះ សែម រក្សា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្ថិតនៅភូមិត្មាតលេង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់ហើយ។ មន្ត្រីសមត្ថកិច្ចខេត្តកំពង់ស្ពឺបានបន្តថា ក្រោយឆែកឆេរទីតាំងខាងលើ កម្លាំងជំនាញដកហូតវត្ថុតាង÷ ~ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន៣កញ្ចប់ធំ ~រថយន្តស៊េរីទំនើប២គ្រឿង,ម៉ូតូ១គ្រឿង,កាំភ្លើងខ្លីម៉ាក់ឡុកចំនួន០២ដើម បង់ចំនួន០៣(គ្រាប់ចំនួន១៨១គ្រាប់) និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនថែមទៀតផងដែរ៕

🔴 ករណីអំពើហិង្សាសាហាវ នៅតាកែវទៀតហើយ❗️👉 ក្រុមមនុស្សចំនួន 5 នាក់ រួមគ្ន​វាយ និងដុតប្រពន្ធដើមរបស់ប្តីតែមួយ អំពើមិនគួរឱ្យកើត...
29/11/2025

🔴 ករណីអំពើហិង្សាសាហាវ នៅតាកែវទៀតហើយ❗️
👉 ក្រុមមនុស្សចំនួន 5 នាក់ រួមគ្ន​វាយ និងដុតប្រពន្ធដើមរបស់ប្តីតែមួយ អំពើមិនគួរឱ្យកើតឡើយ 😣🔥
📍 ភូមិធន់មន់ សង្កាត់បារាយណ៍ ក្រុងដូនកែវ តាកែវ

29/11/2025

🔵 ទំពាំងស្អុយមួយគុំ ?! បងប្អូនណាស្គាល់ក្មេងទំនើងពាល ណាត់គ្នាវ៉ៃមិនចូលសាលាទាំងអស់នេះ សូមទំនាក់ទំនងមកខ្ញុំ 0975155564 សមត្ថកិច្ចស្រុកស្វាយទាប
( ២៩ វិច្ឆិកា ២០២៥ )

នគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបានហើយជនសង្ស័យ០៣នាក់ គាស់បន្ទប់ជួលស្រ្តីម្នាក់យកប្រាក់អស...
29/11/2025

នគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបានហើយជនសង្ស័យ០៣នាក់ គាស់បន្ទប់ជួលស្រ្តីម្នាក់យកប្រាក់អស់៣ម៉ឹនដុល្លារអាមេរិច!

អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៥ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៣នាក់ ជាបន្តបន្ទាប់ករណីលួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយនិងសមគំនិតអំពើលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម (ឆ្កិះសោបន្ទប់ជួលលួចប្រាក់ចំនួន៣០០០០ដុល្លារ -បីម៉ឺនដុល្លារ អាមេរិច)នៅចំណុចបន្ទប់ជួល ផ្លូវ១០៣ ក្រុម៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៥ និង៣០នាទីទាបភ្លឺ។

ការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់នោះ ដោយសមត្ថកិច្ចឃាត់ជនសង្ស័យបានចំនួន០១នាក់នៅចំណុចផ្លូវK5 ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សកែវ រាជធានីភ្នំពេញ
និងជនសង្ស័យចំនួន០២នាក់ ក្នុងនោះស្រី០១នាក់ ឃាត់ខ្លួននៅចំណុចផ្លូវជាតិលេខ៦ ស្រុកបារាយណ៍ ខេត្តសៀមរាប។

១,ឆោម ទិត្យរង្សី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ មុខមិនពិតប្រាកដ ផ្ទះលេខF១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។(មានសារធាតុញៀន)
២,យឹម ស្រីប៉ុច ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ (មានសារធាតុញៀន) ធ្លាប់ជាប់ពន្ធនាគារ ០១ លើក។
៣,អាន វិនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងដែក មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ធ្លាប់ជាប់ពន្ធនាគារ ០១ លើក។ចំណែកជនរងគ្រោះ
- ឈ្មោះ អេង លាងហៀង ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវ១០៣ ក្រុម៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកហាង។
សម្ភារៈដកហូតរួមមាន៖
-ម៉ូតូចំនួន០១គ្រឿងម៉ាក ADV ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1MB5101
-ទូរសព្ទចំនួន០៣គ្រឿង
-លោហៈធាតុខ្សែក ប្រវែង៥៥ សង់ទីម៉ែត្រ ចំនួន១ខ្សែមានបន្តោងរូបយុទ្ធនាការ
-លោហៈធាតុប្រភេទខ្សែដៃ ប្រវែង ១៨សង់ទីម៉ែត្រ
-លោហ:ធាតុប្រភេទចិញ្ចៀន ១វង់
-ប្រាក់ចំនួន ២១០០$(ដុល្លារអាមេរិក)
-ប្រាក់ចំនួន ១០២៤០០០យេន (ជប៉ុន)
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

28/11/2025

🔵 កំពុង.ភ្ញា.//.ក.ផ្អេី.//.ល.យ៉ាងខ្លាំងមនុស្ស-ស្លា///..ប់.នៅក្នុងបន្ទប់ជួលមិនដឹងតាំងពីថ្ងៃណារហូតដល់ធំ.ក្លិន..ស្អុ-យ.ចេញមកក្រៅទៅផ្អេីលគាស់បន្ទប់មេីលឃេីញដឹងថា-ស្លា...ប់..ស្ថិតនៅភូមិចំការឪឡឹកទី២ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ...
( វេលាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ )

28/11/2025

🔵 អគ្គិភ័យឆេះផ្ទះសិប្បកម្មឈេីធ្វេីគ្រឿងសឹង្ហារឹមយ៉ាងសន្ធោសន្ធៅ​ លេីផ្លូវ៥៩៨ ត្រទ្បោកបែក​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ ( ​នាវេលាម៉ោង១១.៥០នាទីយប់​ ថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ )

28/11/2025

🔵 រថយន្តស៊េរីទំនើបចេញពីខារ៉ាអូខេថយក្រោយរ៉េចង្កូត-បុ.//.ក-រះ-ម៉ូ.//.តូ-និងកង់បីជាច្រើនគ្រឿង បណ្ដាលឲ្យមានអ្នករ-បួ.//.ស.ធ្ង-ន់.ស្រាល ៣ នាក់ នៅតាមបណ្តោយផ្លូវ ២៣០ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ...
( នាយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ )

ពិតជាសាហាវមែន ក្មេងទំនើងមួយក្រុម កាប់យុវជនម្នាក់ដាច់ក្បាលធ្លាក់ពីលើស្មានិងរបួសធ្ងន់ម្នាក់ខេត្តកណ្តាល ៖ កម្លាំងប៉ុស្តិ៍សំ...
27/11/2025

ពិតជាសាហាវមែន ក្មេងទំនើងមួយក្រុម កាប់យុវជនម្នាក់ដាច់ក្បាលធ្លាក់ពីលើស្មានិងរបួសធ្ងន់ម្នាក់

ខេត្តកណ្តាល ៖ កម្លាំងប៉ុស្តិ៍សំរោងធំបានចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ១ លុះមកដល់ចំណុចមុខជីផ្កាយ៥ ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ក៏ប្រទះឃើញសាកសពដេកស្លាប់នៅជាប់និងផ្លូវជាតិលេខ១ ហើយមានក្រុមក្មេងស្ទាវ៤នាក់ នៅនឹងកន្លែងកើតហេតុ ភ្លាមនោះកម្លាំងបានឃាត់ខ្លួនក្រុមក្មេងស្ទាវចំនួន៤នាក់ យកមកប៉ុស្តិ៍ដើម្បីសាកសួរ

សមត្ថកិច្ចបានអោយដឹងថា ក្មេងទំនើងទាំង៤នាក់មាន ឈ្មោះ ហ៊ាន សៀងហៀង, ឈ្មោះ ហ៊ាន សៀងហៃ, ឈ្មោះ ឆុន ឆាយ បានសារភាពថា ៖ ឈ្មោះ កល់ ដារ៉ុង ជាអ្នកកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់ ចំណែកជនសង្ស័យឈ្មោះ កល់ ដារ៉ុង បានសារភាពថា ៖ ខ្លួនបានកាប់ជនរងគ្រោះ១កាំបិតផ្គាក់បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់៕

27/11/2025

🔵 កា-ប់.ដា.//.ច់.ក្បាលអ្នកជិះពីក្រោយចេញពីខ្លួន​ អ្នកឌុប.រ-ង.របួ.//.ស-ធ្ង.//.ន់.សង្រ្គោះបន្ទាន់​

ហេតុការដ៏តក់ស្លុតយុវជន២នាក់ជិះ.ម៉ូ-តូ.ឌុបគ្នាត្រូវបានគេ.កា-ប់.បណ្ដាលអោយយុវជនម្នាក់.ដា.//.ច់.ក្បាល.ធ្លា-ក់.ចេញពីខ្លួន.ស្លា.///.ប់..ភ្លាមៗមួយរំពិចរីឯយុវជនម្នាក់ទៀតជាអ្នកឌុប.រ-ង.របួ.//.ស​ ( ក​ ) ធ្ង.//.ន់-ធ្ងរកំពុងសង្រ្គោះបន្ទាន់​ ហេតុការណ៍នេះបានកេីទ្បេីងនៅលេីផ្លូវជាតិលេខ១​ ក្នុងឃុំសំរោងធំ​ ស្រុកកៀនស្វាយ​ ខេត្តកណ្ដាល​ វេលាម៉ោង១០ជាងយប់​ ថ្ងៃទី២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ នេះជាព័ត៌មានបឋម​ រងចាំព័ត៏មានលម្អិតនៅពេលក្រោយ

Address

GQMH+J5G ភ្នំពេញ​ (11. 5341664, 104. 7779571)
Phnom Penh
GQMH+J5Gភ្នំពេញ

Alerts

Be the first to know and let us send you an email when ពន្លឺយុត្តិធម៌ ទាន់ហេតុការណ៍24ម៉ោង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ពន្លឺយុត្តិធម៌ ទាន់ហេតុការណ៍24ម៉ោង:

Share