គេហទំព័រ ឥន្រី្ទមាស

គេហទំព័រ ឥន្រី្ទមាស 016678199 /011650767

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានថ្លែងនៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ក្នុងរយៈពេលចុងក្រោយ...
24/11/2025

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានថ្លែងនៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ក្នុងរយៈពេលចុងក្រោយនេះ ក្រុមប្រឆាំង និងបណ្តាញសង្គមនៅក្រៅស្រុកព្យាយាមប្រឌិតព័ត៌មាន បំភ្លៃ បំផ្លើស ទាក់ទងនឹងបញ្ហាព្រំដែន ជាពិសេសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលក្រុមការងារបច្ចេកទេសភាគីកម្ពុជានិងថៃ បាននិងកំពុងចុះវាស់វែងនិងបង្កើតផែនទីរូបភាព ព្រមទាំងការបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២ និង៤៧ ស្របតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

មន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានថ្លែងថា ការងារវាស់វែង និងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះដែលក្នុង នោះរួមទាំងបង្គោលព្រំដែនលេខ៤២ ដល់ ៤៧ ផងដែរ គឺធ្វើឡើងយ៉ាងហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់បំផុតដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះ បង្គោល របស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨- ១៩០៩ និងគណៈកម្ម ការ បោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។ ដូច្នេះក្រុមប្រឆាំងនៅក្រៅស្រុកដែលបង្កើតព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ គឺដើម្បីរុញឱ្យខ្លោចរោយឱ្យឆៅលើបញ្ហាព្រំដែនតែប៉ុណ្ណោះ។

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអំពាវនាវដល់សាធារណជនជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) កម្ពុជា ដែល ជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយ ប្រកាន់ខ្ជាប់ នូវ ការ គោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែល បន្សល់ទុក ដោយ គណៈកម្មការព្រំដែនរវាង ឥណ្ឌូចិន - សៀម និងកុំជឿលើការញុះញ់ង និងការផ្សាយព័ត៌មានមិនពិតរបស់ក្រុមប្រឆាំង។

09/11/2025
09/11/2025

ចុមមានរឿងអី អញ្ចេះ នេះ លោកផ្កាយ១ កែវ ជា ដែលមានតួនាទីជា នាយប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិកោះរកា បានប្រកាសប្ដឹង ដើមរាំង និងទទួលស្គាល់ថា ខ្លួនពិតជាបាន យកលុយពីជនជាតិវៀតណាម ក្នុងម្នាក់ៗ ចំនួន ២ មុឺន ដុង ពិតប្រាកដមែន។

09/10/2025

លិខិតរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជូនអភិបាលខេត្តស្រះកែវរបស់ថៃ ដោយបញ្ជាក់ថា ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវបានតវ៉ា គឺស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយទីតាំងនេះប្រជាពលរដ្ឋកម្ពុជាបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ មុនការចូលជាធរមាន MOU ឆ្នាំ ២០០០!!!

03/10/2025

ចាប់ខ្លួនជនជាតិថៃ ២ នាក់ បន្ទាប់ពីបាញ់បោះសេរីក្រុងប៉ោយប៉ែត!!

01/10/2025

ឮសំឡេងផ្ទុះអាវុធ ៣ គ្រាប់នៅក្នុងទឹកដីថៃ ទល់មុខភូមិអូរបីជាន់ នៅម៉ោង ១០ 43 នាទីយប់ថ្ងៃ ទី ៣០ ខែកញ្ញា

30/09/2025

ទាហានថៃ និងអ្នកវាស់ដី ដើរត្រឡប់ទៅវិញ បន្ទាប់ពីកងកម្លាំងជួរមុខកម្ពុជា ដែលមិនប្រដាប់អាវុធ រុញចេញ មិនឱ្យទាហានថៃមកវាស់ដីបានទេ នៅព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៥ ខណៈដែលក្រុមភាគីថៃព្យាយាម ចូលមកជិតបង្គោលព្រំដែនលេខ ៤៦ នៅចំការអំពៅ ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

31/07/2025

លោកភួន ឈីម អភិបាលស្រុកបាទី និងលោកឆាយ កែវមុន្នី អធិការដ្ឋាននគរបាលស្រុកបាទី បាននាំយកអំណោយនិងថវិកា ដល់គ្រួសារវីរៈកងទ័ពជួរមុខ ៦៦ គ្រួសារ

13/07/2025

គ្មានជនរងគ្រោះប្ដឹងនោះទេ ប៉ុន្តែលោកអភិបាលស្រុកឱរ៉ាល់ បញ្ជាឲ្យចាប់វាខ្នោះ អ្នកកាសែតទាំងកណ្ដាលអាធ្រាត្រ !!

កម្ពុជាស្នើចុះបញ្ជីអាពាហ៍ពិពាហ៍ខ្មែរជាបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក ទៅ UNESCO
08/07/2025

កម្ពុជាស្នើចុះបញ្ជីអាពាហ៍ពិពាហ៍ខ្មែរជាបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក ទៅ UNESCO

ក្រសួងវប្បធម៌ និងវិច

Address

Phnom Penh
855

Alerts

Be the first to know and let us send you an email when គេហទំព័រ ឥន្រី្ទមាស posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share